38 C
Phnom Penh

​​​ការ​​​ទទួល​​​ទាន​​​​​​មាន់​​​ឈឺ​​​ងាប់​​​​​​បង្ក​​​គ្រោះថ្នាក់​​​ខ្លាំង​​​​​​​​​ដល់​​​អាយុ​​​ជីវិត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីចុង​​​ខែ​​​មករា មាន់​​​​​​ប្រាំ​​​ក្បាល​​​ក្នុង​​​ចំណោម​​​មាន់១០​​​ក្បាល​​​របស់​​​លោក ឡេង ឡាល ជាកសិករ​​​​ធ្វើ​​​ស្រែ​​​ក្រីក្រ​​​ម្នាក់​​​នៅ​​​ក្នុង​​​ខេត្ត​​​ក្រចេះ បាន​​​ងាប់​​​ភ្លាម​​​ៗ​​​មួយ​​​រំពេច​​​។

ទោះបីជា​​​លោក ឡេង ឡាល អាយុ​​​​​​៤០​​​ឆ្នាំ​​​និយាយ​​​ថា គាត់​​​ដឹង​​​ថា​​​មាន់​​​ឈឺងាប់​​​អាច​​​បង្កគ្រោះថ្នាក់ ហើយគាត់គួរ​​​តែ​​​ដុត​​​ និង​កប់​​​មាន់​​​ងាប់​​​នោះ​​​ចោល​​​ក៏​​​ដោយ តែ​​​គាត់​​​មិន​​​បាន​​​​​​​​​ធ្វើ​​​ដូច្នោះទេ គឺ​​​គាត់​​​បែរ​​​ជា​​​ប្រាប់​​​ឲ្យ​​​កូន​​​ប្រុស​​​អាយុ​​​៨​​​ឆ្នាំ​​​របស់​​​គាត់​​​យក​​​មាន់​​​នោះ​​​ទុក​​​​​​ចម្អិន​​​ទទួល​​​ទាន​​​ទៅ​​​វិញ​​​។

មួយ​សប្ដាហ៍​​​បន្ទាប់ពី​​​គ្រួសារ​​​នេះ​​​បាន​​​ទទួល​​​ទាន​​​មាន់​​​ឈឺងាប់​​​នោះមក កូន​​​ប្រុស​​​អាយុ​​​៨​​​ឆ្នាំ​​​និងកូ​​​នស្រី​​​​​​អាយុ​​​​​​២​​​ឆ្នាំ​​​របស់​​​គាត់ បាន​​​ចាប់​​​ផ្ដើម​​​ចេញ​​​រោគ​​​សញ្ញា​​​ជំងឺ​​​គ្រុន​​​ផ្ដាសាយ​​​​​​​​​ H5N1 ឬ​​​ហៅ​​​ថា គ្រុន​​​ផ្ដាសាយ​​​បក្សី​​​។ មិន​​​យូរ​​​ប៉ុន្មាន​​​ក្រោយ​​​ពី​​​នោះ​​​ក្មេង​​​ទាំង​​​ពីរនាក់​​​នេះ​​​បាន​​​ស្លាប់​​​​​​នៅ​​​ក្នុង​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​​កំពង់​​​ចាម​​​។

លោក ឡេង ឡាល និយាយ​​​កាលពី​​​ម្សិល​​​មិញ​​​ថា “ ខ្ញុំពិត​​​ជា​​​មាន​​​ទុក្ខ​​​ក្រៀម​​​ក្រំណា ស់​​​​​​ ដែល​​​កូន​​​ៗ​​​របស់​​​ខ្ញុំ​​​​​​ស្លាប់​​​ ហើយ​​​ពេល​​​នេះ​​​​​​​​​ខ្ញុំ​​​មិន​​​ដឹង​​​ថា ប្រពន្ធ​​​របស់​​​ខ្ញុំ​​​និង​​​ខ្ញុំ​​​ត្រូវ​​​ធ្វើ​​​អ្វីទេ​​​ ប៉ុន្តែ​​​យើង​​​ត្រូវ​​​ការ​​​ហូប​​​ចុក​​​ ហើយ​​​ខ្ញុំគិ​​​ត​​​ថា វា​​​ជា​​​ការ​​​ខ្ជះ​​​ខ្ជាយ​​​ដែល​​​យ​​​ក​​​មាន់​​​ទាំង​​​នោះ​​​ទៅ​​​បោះ​​​​​​​​ចោល​​​ ដូច្នេះ​​​នៅ​​​ពេល​​​វា​​​ងាប់​​​ខ្ញុំក៏​​​សម្រេច​​​​​​​​​​​​ចិត្តយក​​​វា​​​ចម្អិន​​​​​​សម្រាប់​​​ទទួល​​​ទាន​​​​​​” ។

លោក ឡេង ឡាល បាន​​​ឮ​​​ពីការ​​​ព្រមាន​​​ពាក់​​​ព័ន្ធ​​​នឹង​​​ជំងឺ​​​គ្រុន​​​ផ្ដាសាយ​​​បក្សី ហើយគា ត់​​​ដឹង​​​ពីវិធីដែល​​​គាត់​​​គួរចៀ​​​ស​​​វាង​​​ទៀត​​​ផង ​​​ប្រសិន​​​បើ​​​មាន់​​​​​​ទា​​​របស់គាត់​​​ងាប់​​​ ឬឈឺ​​​ ប៉ុន្តែ​​​ដូច​​​អ្នក​​​ភូមិក្រីក្រ​​​ជាច្រើន​​​ផ្សេង​​​ទៀត​​​អ៊ីចឹង​​​​​​ដែរ គាត់​​​បាន​​​សម្រេច​​​ចិត្ត​​​​​​​​​ថា អាហារ​​​សម្រាប់​​​កូនៗ​​​​​​របស់​​​គាត់​​​គឺ​​​វា​​​សំខាន់ជាង​​​ហានិ​​​ភ័យ​​​​​​នៃ​​ការ​​​ឆ្លង​​​ជំងឺ​​​នេះទៅទៀត​​​។

លោក ម៉ែន វណ្ណា អភិបាល​​​រង​​​ស្រុក​​​ស្នួល បានមាន​​​ប្រសាសន៍​​​ថា “ នៅ​​​ក្នុង​​​ស្រុក​​​ស្នួល​​​ប្រជា​​​ពល​​​រដ្ឋ​​​ជាច្រើន​​​​​​ទទួល​ទាន​​​មាន់ និង​​​ទា​​​បន្ទាប់ពីពួកវា​​​ងាប់​​​ គឺ​​​ពួកគាត់​​​មិន​​​យក​​​វា​​​ទៅ​​​ដុត​​ និង​​​កប់​​​ចោល​​​ទេ” ។

លោក​​​បានមាន​​​ប្រសាសន៍​​​បន្ថែ​​​មទៀ​​​ត​​​ថា អាជ្ញាធ​​​រ​​​បាន​​​និ​​​ង​​​កំពុង​​​​​​សហការ​​​ជាមួយ​​​ក្រសួង​​​កសិកម្ម និង​​​ក្រសួង​​​សុខាភិបាល ដើម្បី​​​អប់រំប្រជាពល​​​រដ្ឋ​​​​​​ឲ្យ​​​យល់​​​ដឹង​​​ពី​​​គ្រោះគំរាម​​​កំហែង​​​នៃ​​​ជំងឺ​​​គ្រុន​​​ផ្ដាសាយ H5N1 ។

លោក​​​​​​ ម៉ែន វណ្ណា បាន​​​មាន​​​ប្រសាសន​​​៍​​​​បន្ថែម​​​ទៀត​​​​​ថា “ ប៉ុន្តែ​​​ប្រជា​​​​​​ពល​​​​​​រដ្ឋ​​​ទាំង​​​នេះ​​​​​​មា​​​ន​​​ជីវ​​​ភាព​​​​​​ក្រីក្រ​​​ ពួកគាត់​​​មិនចង់​​​យក​​​មាន់​​​ទា​​​ដែល​​​ពួក​​​គាត់​​​បាន​​​ចំណាយ​​​ពេល​​​ចិញ្ចឹម​​​​​​​​​ជា​​​យូរ​​​មក​​​ហើយ​​​ទៅ​​​បោះ​​​ចោល​​​នោះទេ”។

យុទ្ធនាការ​​​សុខភាព​​​សាធារណៈ​​​មួយ​​​ដើម្បី​​​​​​បង្ហាត់​​​បង្រៀន​​​អ្នក​​​ភូមិ​​​​​​ពី​​​របៀប​​​ការ​​​ពារ​​​ខ្លួន​​​​​​ពី​​​ការ​​​ឆ្លង​​​ជំងឺ​​​គ្រុន​​​ផ្ដាសាយ​​​បក្សី​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​នៅ​​​ក្នុង​​​ខេត្ត​​​ចំនួន​​​១០​​​ដោយ​​​អង្គការ​​​សុខភាព​​​ពិភព​​​លោក (WHO) និង​​​ក្រសួង​​​សុខា​​​​​​​​​ភិបាល​​​កាលពី​​​ដំណាច​​​់​​​ខែ​​​មករា ពោ​​​ល​​​គឺ​​​ធ្វើ​​​ឡើង​​​មុន​​​ពេល​​​មាន​​​នាក់​ស្លាប់​​​​ថ្មីបំផុត​​​ដោយ​​​សារ​​​ជំងឺនេះ​​​បន្តិច​​​។

ប៉ុន្តែ​​​យោង​​​តាម​​​លោក កុយ ហួត ប្រធាន​​​មន្ទីរ​​​កសិកម្ម​​​ខេត្តក្រចេះ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​ណែនាំ​​​អប់​​​រំអ្នកភូមិ​​​ឲ្យ​​​ពួកគាត់​​​មាន​​​ការ​​​យល់​​​ដឹង​​​អំពីគ្រោះថ្នាក់​​​នៃការ​​​ទទួល​​​ទាន​​​មាន់​​​ទា​​​ងាប់ គឺ​​​មាន​​​ការ​​​ពិបាក​​​ ហើយ​​​ប្រជា​​​ពល​​​រដ្ឋ​​​ជាច្រើន​​​នៅតែ​​​ព្យាយាម​​​នាំយក​​​មាន់​​​ទា​​​មាន​​​ជំងឺ​​​របស់​​​ខ្លួន​​​ទៅ​​​លក់​​​នៅតាម​​​ទីផ្សារ​​​។

លោក​​​ កុយ​​​ ហួត បាន​​​​​​លើក​​​ឡើង​​​​​ថា “ យើង​​​​​​​​​កំពុង​​​​​​​​​ព្យាយាម​​​ផ្សព្វ​​​ផ្សាយ​​​សារ​​​​​​នេះ​​​​​​ ហើយ​​​អ្វី​​​ដែល​​​សំខាន់​​​គឺ​​​ថា ពេល​​​នេះ​​​យើង​​​កំពុង​​​តែ​​​ព្យាយាម​​​ធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា មាន់​​​ទា​​​មាន​​​ជំងឺ​​​មិន​ត្រូវ​បាន​លក់​ដូរ​​​​ឲ្យ​​​ទៅ​​​អ្នកផ្សេង​​​ ឬលក់​​​ដូរ​​​នៅ​​​តាម​​​ទីផ្សារ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “ ប៉ុន្តែ​​​ប្រជា​​​ពល​​​រដ្ឋ​ភាគ​​​​​​​​ច្រើន​​​​​មាន​​​ទម្លាប់​​​​​​ទទួល​​​ទា​​​ន​​បក្សី​​​​​មាន​​​​​​ជំងឺ​​​ជា​​​យូរ​​​មក​​​​​​​​​​​​ហើយ ហើយ​​​បក្សីមាន​​​ជំងឺ​​​ទាំង​​​នោះ​​​មិន​​​បាន​​​​​​ធ្វើ​​​ឲ្យ​​​ពួកគាត់ស្លាប់ទេ  ដូច្នេះ ហេតុអ្វីបានជា​​​ពួក​​​គាត់​​​​​​​​​​​​​​​​​​​​​​​​ស្លាប់​​​​​​ភ្លាម​​​​​​ៗ​​​មួយ​​​រំពេច​​​នៅ​​​ពេល​​​នេះ?“ ។

​​​មិន​​​ដូច​​​ប្រទេស​​​ផ្សេ​​​ង​​​ៗ​​​ទៀត​​​នៅ​​​ក្នុង​​​តំបន់​​​អាស៊ីអាគ្នេយ៍ ដូច​​​ជាប្រទេស​​​ថៃ និង​​​ប្រទេស​​​​​​​​​វៀត​​​ណាម​​​ជា​​​ដើម​​​នោះ​​​ រាជ​​​រដ្ឋាភិបាល​​​នៃ​​​ព្រះ​​​រាជា​​​ណា​​​ចក្រ​​​កម្ពុជា​​​​​ ​​​មិន​​​ផ្ដល់​​​សំណង​​​សម្រាប់​​​មាន់​​​ទា​​​ដែល​​​ត្រូវ​​​សម្លាប់​​​ចោល​​​ដើម្បី​​​ទប់​​​ស្កាត់​​​ការ​​​ឆ្លង​​​រាល​​​ដាល​​​​​​​​​នៃ​​​ជំងឺ​​​គ្រុន​​​ផ្ដាសាយ​​​ H5N1 នោះទេ។​​​

កត្តា​​​នេះ​​​ហើយ​​​ដែល​​​ធ្វើ​​​ឲ្យ​​​កសិករ​​​​​​ក្រីក្រ​​​មិន​​​ហ៊ាន​​​​​​រាយ​​​ការណ៍ពី​​​មាន់​​​ទា​​​ងាប​​​់​​​ឬ​​​មាន​​​ជំងឺ​​​។ ផ្ទុយ​​​មក​​​​​​​​​វិញ ​​​ជា​​​ញឹក​​​ញាប់​​​​​​ពួកគាត់​​​ប្រញាប់​​​ប្រញាល់​​​យក​​​មាន់​​​ទា​​​មាន​​​ជំងឺជិត​​​ងាប់​​​ទាំង​​​នោះ​​​ទៅ​​​លក់​​​នៅ​​​តាម​​​ទីផ្សារ​​​​​​ ហើយ​​​ប្រាកដ​​​ណាស់​​​ថា ជំងឺ​​​នេះ​​​នឹង​​​ឆ្លង​​​រាល​​​ដាល​​​។

មន្ត្រី​​​ផ្នែក​​​ទំនាក់​​​ទំនង​​​នៅ​​​អង្គការ​​​សុខ​​​ភាព​​​ពិភពលោក​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ ឈ្មោះ វីគី ហូស្យេ (Vicky Houssiere) បានមាន​​​ប្រសាសន៍​​​ថា ​​​” ប្រជា​​​ពល​​​រដ្ឋ​​​ខ្លាច​​​បាត់​​​បង់​​​បក្សី​​​របស់​​​ខ្លួន​​​។ វា​​​ជា​​​បញ្ហា​​​ដ៏សំខាន់​​​មួយ​​​នៃ​​​ជីវ​​​ភាព​​​​​​​​​រស់​​​នៅ​​​របស់ពួកគាត់​​​ ដូច្នេះ​​​ការ​​​ផ្ដល់​​​សំណង​​​​​​​​​​​​ នឹ​​​ង​​​​​មាន​​​ប្រយោជន៍​​​​​​”។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​​​កសិកម្ម​​​​​​បានមាន​​​ប្រសាសន៍​​​កាលពីម្សិលមិញ​​​ថា ប្រទេស​​​កម្ពុជា​​​គ្មាន​​​គោល​​​នយោបាយ​​​ផ្ដល​​​់​​​សំណង​​​ដល់​​​កសិករ​​​ដែល​​​បានបាត់​​​បង់​​​មាន់​​​ទា​​​របស់​​​ខ្លួន​​​ដោយ​​​សារ​​​ជំងឺ​​​គ្រុន​​​ផ្ដាសាយ​​​ H5N1 នោះ​​​ទេ​​​។

លោក​បាន​មាន​​​ប្រសាសន៍​​​​​​បន្ថែម​​​ទៀត​​​ថា “ ប្រជា​​​ពល​​​រដ្ឋ​​​មិនគួរ​​​ទទួល​​​បាន​​​សំណង​​​សម្រាប់​​​ការ​​​សម្លាប់​​​មាន់​​​ទា​​​របស់​​​ព​​​ួកគាត់​​​ទេ ពួកគាត់​​​គួរ​​​តែ​​​យល់​​​ថា វាជាផល​​​ប្រយោជន៍​​​របស់​​​ពួកគាត់​​​ផ្ទាល់​​​”​។

លោក អ៊ុក រ៉ាប៊ុន ​លើក​​​ឡើង​​​ថា “ ក្រសួង​​​របស់​​​យើង​​​មាន​​​ប្រព័ន្ធ​​​មួយ​​​ដែល​​​បង្កើត​​​ឡើង​​​ជាយូរ​​​មក​​​ហើយសម្រាប់​​​ទប់​​​ស្កាត់​​​ និងដោះ​​​ស្រាយ​​​បញ្ហា​​​ជំងឺ​​​គ្រុន​​​ផ្ដាសាយ​​​​​​ H5N1 ហើយ​​​នៅ​​​ពេល​​​យើង​​​រក​​​ឃើញ​​​មេរោគ​​​នេះ យើង​​​នឹង​​​សម្លាប់​​​បក្សីទាំង​​​នោះ​​​ចោល​​​”។​​​

កាលពីឆ្នាំមុន​​​​​​ករណី​​​ផ្ទុះ​​​ជំងឺ​​​គ្រុន​​​ផ្ដាសាយ​​​ H5N1 ខ្លាំង​​​បំផុត​​​ដោយ​​​មាន​​​អ្នកស្លាប់​​​ចំនួន​​​ដល់​​​ទៅ​​​១២​​​នាក់​​​​​ដោយ​​​សារ​​​ជំងឺ​​​នេះ​​​។

លោក លី សុវណ្ណ អនុ​​​ប្រធាន​​​នាយក​​​ដ្ឋាន​​​ប្រយុទ្ធ​​​នឹង​​​ជំងឺ​​​ឆ្លង​​​នៃ​​​ក្រសួង​​​សុខាភិបាល​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នាយក​​​ដ្ឋាន​​​របស់​​​លោក​​​​​​ព្យាយាម​​​អស់​​​ពីលទ្ធភាព​​​របស់ខ្លួន​​​ហើយ ដើម្បី​​​ណែនាំ​​​អប់​​​រំ​​​អ្នក​​​ភូមិ​​​​​​ឲ្យ​​​មាន​​​ការ​​​យល់​​​ដឹង​​​​​​ពី​​​របៀបដែល​​​ជំងឺ​​​គ្រុន​​​ផ្ដាសាយ​​​បក្សី​​​ឆ្លង​​​ពី​​​មនុស្ស​​​ទៅ​​​មនុស្ស​​​ និង​​​ស្ដីពី​​​ការ​​​រក​​​ឃើញ​​​ជំងឺ​​​នេះ​​​ទាន់​​​ពេលវេលា។

លោ​កបានមាន​ប្រសាសន៍​​​បន្ថែមទៀត​​​ថា “ ភាព​​​ក្រីក្រ​​​ គឺ​​​ជា​​​បញ្ហា​​​ធំ​​​ ប៉ុន្តែ​​​ជីវិត​​​គឺ​​​ធំជាង​​​បញ្ហានេះទៅទៀត​​​ ហើយ​​​បង​​​ប្អូន​​​ប្រជា​​​ពល​​​រដ្ឋ​​​នឹង​​​ស្លាប់​​​ប្រសិន​​​បើ​​​បង​​​ប្អូន​​​ឆ្លង​​​ជំងឺ​​​គ្រុន​​​ផ្ដា​​​សាយ​​​ H5N1”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស