27.1 C
Phnom Penh

TAG

paywall

នគរ​បាល​យក​ត្រាក់ទ័រ​ដែល​អ្នក​ភូមិ​ក្នុង​ខេត្ត​មណ្ឌល​គិរី​ចាប់​ទុក​មក​ឲ្យ​ក្រុម​ហ៊ុន​វិញ

កសិករ​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ដែល​ជាប់​ពាក់​ព័ន្ធ​វិវាទ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​មួយ​ ដែល​កាន់​កាប់​ដោយ​វៀតណាម​​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​​បាន​បោះ​បង់​ការ​គ្រប់គ្រង​ត្រាក់​ទ័រ​របស់​ក្រុម​ហ៊ុន​ ដែល​ពួកគាត់​បាន​ចាប់កាល​ពី​សប្ដាហ៍​មុន បន្ទាប់ពី​នគរ​បាល​ និង​កង​រាជ​អាវុធ​ហត្ថ​​ជាច្រើន​បាន​បង្ហាញ​មុខ​កាលពី​ថ្ងៃសៅរ៍ ដើម្បី​មក​យក​ត្រាក់ទ័រ​នោះ​វិញ។ អ្នក​ភូមិ​ជនជាតិ​ដើម​ភាគតិច​ព្នង​​ប្រហែល​២០០​គ្រួសារ​ នៅ​ក្នុង​ស្រុក​កែវសីមា ​បាន​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​ Binh Phuoc 1 ថា បាន​រំលោភ​យក​ដី​របស់​ពួកគាត់​ ដែល​ពួកគាត់លើក​ឡើង​ថា ពួកគាត់​បាន​ធ្វើ​ស្រែចម្ការ​ច្រើន​ជំនាន់​មក​ហើយ។ អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា ​គ្រួសារ​ទាំង​នេះ​គឺ​ជា​អ្នក​មក​តាំង​ទីលំនៅ​ខុស​ច្បាប់ ដែល​ទើប​តែផ្លាស់មក​រស់នៅ​ក្នុង​តំបន់​នេះ​ថ្មីៗ​តែ​ប៉ុណ្ណោះ​ ហើយ​​ផ្ទះ​សំបែង​របស់​ពួកគាត់​​ជាច្រើន​ខ្នង​ត្រូវ​បាន​បំផ្លាញ​កាលពី​ខែ​មុន។ លោក យ៉ាន ម៉ៅ ជា​កសិករ​ម្នាក់​បាន​និយាយ​ថា ពួកគាត់​​បាន​​ចាប់​ត្រាក់​ទ័រ​មួយ​គ្រឿង របស់​ក្រុម​ហ៊ុន​នេះ​​​ទុក​កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ...

សាលា​រាជធានី​ភ្នំ​ពេញ​​បញ្ចេញ​ប្លង់ថ្មី​សម្រាប់​អភិវឌ្ឍ​​តាម​បណ្តោយ​មាត់​​ច្រាំងទន្លេ​

សាលារាជធានី​ភ្នំពេញ​បាន​បញ្ចេញ​ប្លង់​ថ្មី​សម្រាប់​ការ​អភិវឌ្ឍ​​តាម​បណ្តោយ​មាត់​ច្រាំង​ទន្លេ​​ប្រវែង​២គីឡូម៉ែត្រ ​នៅ​ភាគ​ខាង​ជើង​នៃ​​ស្ពាន​ជ្រោយ​​ចង្វារ​ ប៉ុន្តែ​មិន​​បញ្ជាក់​​ថា តើ​សាលា​រាជ​ធានី​មាន​ផែន​ការ​ដោះ​ស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​នោះ​ដោយ​របៀប​ណា​​ឡើយ។ ប្លង់​មេ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​​របស់សាលា​រាជធានី​នៅ​សប្ដាហ៍​នេះ​ បង្ហាញ​ពី​រូប​សួន​ច្បារ​សាធារណៈ​ធំៗ ដោយ​មាន​កន្លែង​ចត​រថយន្ត​​ និង​កន្លែង​​ទូក​ទេសចរណ៍​ចូល​ចត​។ យោង​តាម​សាលា​រាជ​ធានី​បាន​ឲ្យ​ដឹង​ថា ការ​អភិវឌ្ឍ​នេះ​នឹង​រួម​មាន​កន្លែង​ប្រគំ​តន្ត្រី កន្លែង​ហាត់​កីឡា និង​កន្លែង​ទទួល​ទាន​អាហារ​ផង​ដែរ​។ ​ខ្លឹម​សារ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​នោះ​​បញ្ជាក់​ថា "គោល​បំណង​នៃ​ការ​អភិវឌ្ឍ​នេះ​​ គឺ​ដើម្បី​ "លើក​កម្ពស់​សោភ័ណភាព​​តាម​បណ្ដោយ​ច្រាំង​ទន្លេ"។ លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​​ភ្នំពេញ​បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា សាលា​រាជ​ធានី​​នឹង​ចាប់​ផ្ដើម​ស្វែង​រក​ក្រុម​ហ៊ុន​ឯកជន​មួយ​នៅ​ខែ​នេះ ដើម្បី​ចាប់​ដៃគូ​ជាមួយ​ខ្លួន​លើ​គម្រោង​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ថា "យើង​នឹង​អភិវឌ្ឍ​កន្លែង​ទំនេរ​មុន ហើយ​កន្លែង​ដែល​មាន​ផលប៉ះពាល់​នឹង​ត្រូវ​អភិវឌ្ឍ​សន្សឹម​ៗ​។ យើង​បាន​សិក្សា​អំពី​ផល​ប៉ះពាល់​រួច​ហើយ"។ ទោះជា​យ៉ាងណា...

នគរបាល​​​ចាប់ខ្លួន​​​ក្មេង​​​ស្រី​​​​​​អាយុ​​​១២ឆ្នាំ​​​ម្នាក់​​​​​​ពាក់ព័ន្ធ​​​ការ​​​សម្លាប់​​​ក្មេង​​​ស្រី​​​អាយុ​​​៤ឆ្នាំ

ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​កាលពី​​​ម្សិលមិញ​​​ថា នគរបាល​​​ស្រុក​​​សំរោង​​​ទង​​​ ខេត្ត​​​កំពង់​​​ស្ពឺ​​​​​​ បាន​​​ចាប់ខ្លួន​​​ក្មេង​​​ស្រី​​​អាយុ​​​១២​​​ឆ្នាំ​​​ម្នាក់​​​​​​​​​ដែល​​​ជាប់​​​សង្ស័យ​​​ថា បាន​​​ចាប់​​​ក្មេង​​​ស្រី​​ជិត​​​ខាង​​​​​​អាយុ​​​៤​​​ឆ្នាំ​​​ម្នាក់​​​ជ្រមុជ​​​ទឹក​​​សម្លាប់​​​កាលពី​​​ថ្ងៃសៅរ៍។ លោក សំ សាក់ ​​​នាយ​​​ការិយាល័យ​​​នគរបាល​​​ព្រហ្ម​​​ទណ្ឌ​​​កម្រិត​​​ធ្ងន់​​​ខេត្ត​​​​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា ជន​​​សង្ស័យ​​​រូប​​​នេះ​​​បាន​​​សារភាព​​​ប្រាប់​​​នគរបាល​​​ថា នាង​​​បាន​​​សម្លាប់​​​ក្មេង​​​ស្រី​​​ជិត​​​ខាង​​​ឈ្មោះ ហៀក គឹមឆេង កាលពី​​​រសៀល​​​ថ្ងៃសៅរ៍​​​បន្ទាប់ពី​​​ដោះ​​​យក​​​ក្រវិល​​​មាស​​​របស់​​​ក្មេង​​​ស្រី​​​រូប​​​នេះ ដែល​​​នាង​​​បាន​​​យក​​​ទៅ​​​លក់​​​ដើម្បី​​​ទិញ​​​ទូរ​​​ស័ព្ទ​​​ដៃ។ លោក សំ សាក់ បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​មូល​​​ហេតុ​​​ដែល​​​ជន​​​សង្ស័យ​​​សម្លាប់​​​ក្មេង​​​ស្រី​​​អាយុ​​​៤​​​ឆ្នាំ​​​នេះ​​​គឺ​​​ដោយសារ​​​នាង​​​ត្រូវ​​​ការ​​​លុយ​​​ដើម្បី​​​ទិញ​​​ទូរស័ព្ទ"។ លោក​​​បាន​​​បន្ថែម​​​ថា "​​​ជន​​​សង្ស័យ​​​បាន​​​ដោះ​​​ក្រវិល​​​ពី​​​ជន​​​រងគ្រោះ ហើយ​​​បន្ទាប់មក​​​​​​បាន​​​ចាប់​​​ក្មេង​​​ស្រី​​​​រងគ្រោះ​​​ជ្រមុជ​​​ទឹក​​​ រហូត​​​ដល់​​​នាង​​​លែង​​​កម្រើក​​​តែម្តង"។ លោក ឃុត សុផល អធិការ​​​នគរបាល​​​ស្រុក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា  ក្មេង​​​ស្រី​​​ ឈ្មោះ ហៀក គឹមឆេង ត្រូវ​​​បាន​​​សម្លាប់​​​នៅ​​​ក្នុង​​​ឃុំ ​​​រ​លាំង​​​គ្រើល​​​ ចម្ងាយ​​​ប្រហែល​​​៥០០ម៉ែត្រ​​​ពី​​​ផ្ទះ​​​របស់​​​នាង​​​ បន្ទាប់​​​ពី​​​ដើរ​​​ទៅ​​​ជាមួយ​​​ជន​​​សង្ស័យ​​​រូប​​​នេះ​​​ទៅកាន់​​​ទំនប់​​​តូច​​​មួយ។ លោក សុផល បាន​​​មានប្រសាសន៍ថា ក្មេង​​​ស្រី​​​រង​​​គ្រោះ​​​បាន​​​ចេញ​​​ពី​​​ផ្ទះ​​​ជី​​​ដូន​​​របស់​​​ខ្លួន​​​នៅ​​​ម៉ោង​​​ប្រហែល​​​​​​១រសៀលថ្ងៃសៅរ៍ដើម្បី​​​ទៅ​​​ទិញ​​​អំពៅ។​ លោក​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា នៅ​​​ពេល​​​​​​មិន​​​ឃើញ​​​នាង​​​​​​ត្រឡប់​​​មក​​​វិញ ជីដូន​​​បាន​​​ទៅ​​​រក​​​នាង​​​ ហើយ​​​បាន​​​ប្រទះ​​​ឃើញ​​​នាង​​​​​​​ដេក​ផ្កាប់មុខ​​​ក្នុង​​​ទឹក​​​​​​ក្បែរ​​​​​​ទំនប់​​​​​​នៅ​​​ម៉ោង​​​ប្រហែល​​​៦​​ល្ងាច។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ក្មេង​​​ស្រី​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​ប្រទះ​​​ឃើញ​​​ស្លាប់​​​​​​នៅ​​​ក្នុង​​​ទឹក...​​​ដោយ​​​មាន​​​ថ្ម​​​បី​​​ដុំ​​​សង្កត់​​​ពី​​​លើ​​​នាង"។ លោក សុផល បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​បន្ទាប់​​​ពី​​​រក​​​ឃើញ​​​សាក​​​សព នគរបាល​​​បាន​​​សាក​​​សួរ​​​​​​អ្នក​​​ភូមិ​​​ដែល​​​បាន​​​ឃើញ​​​ក្មេង​​​ស្រី​​​អាយុ​​​១២ឆ្នាំ​​​ដើរ​​​ទៅ​​​ទំនប់​​​ជាមួយ ហៀក គឹមឆេង​​​ "​​ដោយ​​​មា​​​ន​​​ជំនួយ​​​ពី​​​ពួកគាត់​ យើង​​​បាន​​​កំណត់​​​អត្តសញ្ញាណ​​​ជន​​​សង្ស័យ​​​​​​ដែល​​​ពួកគេ​​​បាន​​​សាក​​​សួរ​​​នៅ​​​យប់​​​នោះ"។ លោក​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា "បន្ទាប់ពី​​​យើង​​​បាន​​​ប្រទះឃើញ​​​ក្មេង​​​ស្រី​​​រូប​​​នេះ និង​​​ទទួល​​​បាន​​​ព័ត៌មាន​​​ពី​​​សាក្សី​​​មក យើង​​​បាន​​​ហៅ​​​ក្មេង​​​ស្រី​​​អាយុ​​​១២ឆ្នាំ​​​រូប​​​នេះ​​​មក​​​សាក​​​សួរ​​​ ហើយ​​​នាង​​​បាន​​​សារ​​​ភាព​​​ថា នាង​​​ពិត​​​ជា​​​បាន​​​សម្លាប់​​​ក្មេង​​​ស្រី​​​អាយុ​​​៤ឆ្នាំ​​​នេះ​​​មែន"។​ លោក​​​បាន​​​បន្ថែម​​​ថា "​​​វា​​​ជា​​​ករណី​​​លើក​​​ដំបូង​​​​​​ពាក់​ព័ន្ធ​ក្មេង​​​ស្រី​​​ម្នាក់​​​សម្លាប់​​​ក្មេង​​​ស្រី​​​ម្នាក់​​​ទៀត​​​នៅ​​​ក្នុង​​​ស្រុក​​​របស់​​​ខ្ញុំ ហើយ​​​ខ្ញុំ​​​មាន​​​ចិត្ត​​​អាណិត​​​ទាំង​​​ជនរងគ្រោះ​​​ និង​​​​​​ជន​​​សង្ស័យ ពីព្រោះ​​​ពួក​​​គេ​​​នៅ​​ក្មេង​​​ណាស់"។ លោក សំ សាក់ បាន​​​មាន​​​ប្រសាសន៍​​​ថា ក្មេង​​​ស្រី​​​រូប​​​នេះ​​​បាន​​​ប្រាប់​​​នគរ​​​បាល​​​ថា នាង​​​​​យក​​​ក្រវិល​​​នេះ​​​ទៅ​​​លក់​​​នៅ​​​ផ្សារ​​​បាន​​លុយ​​​ប្រហែល​​​​​​២០ដុល្លារ ហើយ​​​បាន​​​យក​​​លុុយ​​​នេះ​​​ទៅ​​​ទិញ​​​ទូរស័ព្ទ​​​មួយ​​​គ្រឿង​​​តម្លៃ១៩ដុល្លារ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ពី​​​ជន​​​សង្ស័យ​​​រូប​​​នេះ​​​ថា "​​​ក្មេង​​​ស្រី​​​រូប​​​នេះ​​​ជា​​​ក្មេង​​​មិន​​​ល្អ​​​តាំង​​​ពី​​​នាង​​​នៅ​​​កុមារ​​​ម៉្លេះ ហើយ​​​តែង​​​តែ​​​លួច​​​របស់របរ​​​អ្នក​​​ដទៃ"។ លោក សំ សាក់ បាន​​​មាន​​​ប្រសា​​​សន៍​​​ថា ក្មេង​​​ស្រី​​​អាយុ​​​​​​១២ឆ្នាំ​​​រូប​​​នេះ​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​ការ​​​ឃុំ​​​ឃាំង​​​នៅ​​​ស្នងការ​​​ដ្ឋាន​​​នគរបាល​​​ខេត្ត​​​​​​នៅឡើយ​​​នោះ​ នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​សា​​​លាដំបូង​​​​​​ខេត្ត​​​នៅ​ថ្ងៃនេះ៕សារុន​​​​​​​​​  

បុរស​​​អាយុ​​​២២​ឆ្នាំម្នាក់ត្រូវ​​​បាន​​​ចោទប្រកាន់​​​ពី​​​បទ​​​រំលោភ​​​ក្មេង​​​ស្រី​​​អាយុ​​​៩ឆ្នាំ​​​

ក្រុម​​​មន្ត្រី​​​​​​បាន​​​លើកឡើង​​​ថា កម្មករ​​​អាយុ​​​២២​​​ឆ្នាំ​​​ម្នាក់​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​កាលពី​​​ម្សិល​​​មិញ​​​ពី​​​បទ​​​ចាប់​​​រំលោភ​​​ក្មេង​​​ស្រី​​​អាយុ​​​៩ឆ្នាំ​​​ម្នាក់​​​នៅ​​​ក្បែរ​​​ចម្ការ​​​ដំឡូងមី​​​​​​មួយ​​​​​​ស្ថិត​​​ក្នុង​​​​​​ស្រុក​​​សំឡូត ខេត្ត​​​បាត់​​​ដំបង​​​។ ជន​​​សង្ស័យ​​​ ឈ្មោះ ឆន ឈៀង​​​ ​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាលពី​​​ថ្ងៃសុក្រ​​​​​​បន្ទាប់​​​ពី​​​​​​បាន​​​ចាប់​​​រំលោភ​​​​​​ក្មេងស្រី​​​រូបនេះ ត្រូវ​​​ជា​​​កូនស្រី​​​របស់​​​ម្ចាស់​​​ចម្ការបានតែ​បន្តិ​ចប៉ុណ្ណោះ​​​។ យោង​​​តាម​​​លោក គឹម រិទ្ធ នាយ​​​ប៉ុស្តិ៍ឃុំ​​​មាន​​​ជ័យ កន្លែង​ដែល​​​ហេតុការ​​​ណ៍នេះ​​​បាន​​​កើត​​​ឡើង​​​បាន​​​ឲ្យ​​​ដឹង​​​ថា ឪពុកម្តាយ​​​ក្មេងស្រីនេះ​​​បាន​​​ជួល​​​ ឆន ឈៀង មក​​​ជួយ​​​ប្រមូល​​​ផល​​​ដំឡូង​​​មី​​​របស់​ខ្លួន​​​ ហើយ​​​ជន​នេះ​បាន​​​ឈប់​​​ត្រង់​​​ផ្ទះ​​​របស់​​​ក្រុម​គ្រួសារ​នេះ​​​ដើម្បី​​​សួរ​​​ផ្លូវ​​​ទៅ​​​ចម្ការ​​​។ លោក គឹម រិទ្ធ បាន​​​មាន​​​ប្រសាសន៍ថា "ក្មេងស្រី​​​រងគ្រោះ​បាន​​​នាំ​​​ជន​​​សង្ស័យ​​​រូ​​​បនេះ​​​ទៅ​​​ចម្ការ​​ដំឡូង​​​មី​​​របស់​​​ឪពុកម្តាយ​​​ខ្លួន​​​​​​បន្ទាប់ពី​​​​​ម្តាយ​​​របស់​​​នាង​​​បាន​​​ប្រាប់ ឲ្យ​នាង​ជូនទៅ ពីព្រោះ​​​ជន​​សង្ស័យ​​​​​​មិន​​​ស្គាល់​​​ផ្លូវ​​​ទៅ​​​ចម្ការ​​។ នៅពេល​ដល់​ពាក់​កណ្តា​ល​ផ្លូវ​​​ ជន​​​នេះ​​​បាន​​​ចាប់​​​រំលោភ​​​ក្មេង​ស្រី​​​នេះ​​​តែ​​​ម្តង។ ជន​​​នេះ​​​បាន​​​វាយ​​​នាង​​​ពីរ​​រំពាត់​​​តូច​​​​​​ ហើយ​​​បាន​​​យកយក​​​អាវ​​​របស់​ខ្លួនមក​​​ចង​​​មាត់​​​ដើម្បី​​​កុំឲ្យ​​​នាង​​​ស្រែក"។ លោក​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា នៅ​​​ពេល​​​ក្មេង​​​ស្រី​​​រូប​​​នេះត្រឡប់ម​​​ក​​​ផ្ទះវិញ​​​ នាង​​​បាន​​​ប្រាប់​​​ឪពុក​​​ម្តាយ​​​របស់​​​នាង​​​ពី​​​អ្វី​​​ដែល​​​បាន​​​កើត​​​ឡើង​​​ ហើយ​​​ពួកគាត់​​​បាន​​​រាយការណ៍​​​ទៅ​​​នគរបាល ដែល​​​បាន​​​ចាប់ខ្លួន​​​ ឈ្មោះ​​​ ឈៀង​​​ ខណៈ​​​ពេល​​​ជន​​​នេះ​​​កំពុង​​​ដើរ​​​ពី​​​ចម្ការ​​​ដំឡូង​​​មី​​​មក​​​ផ្ទះ​​​វិញ។ លោក ហឿង ប៊ុនថន ព្រះ​​​រាជ​​​អាជ្ញា​​​រង​​​អម​​​សាលាដំបូង​​​ខេត្ត​​​​​​បាត់​​​ដំបង បាន​​​មាន​​​ប្រសា​​​សន៍ថា  ឈៀង ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​កាលពី​​​ម្សិលមិញ​​​ពី​​បទ​​​ចាប់​​​រំលោភ​​​អនីតិជន ប៉ុន្តែ​​​ចៅក្រម​​​ស៊ើប​​​សួរ​​​មិន​​​ទាន់​​​បាន​​​ធ្វើការ​​​សាកសួរ​​​នៅឡើយ​​​ទេ៕សារុន  

នគរ​បាល​​សម្លាប់​មេ​ចោរប្លន់​​​ដ៏ល្បី​អំឡុង​​​ប្រតិបត្តិការ​ដេញ​តាម​ចាប់​ខ្លួន​

អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា នគរ​បាល​បាន​បាញ់​សម្លាប់​បុរស​ម្នាក់​អំឡុង​ពេល​ជិះម៉ូតូ​ដេញ​តាម​ចាប់​ខ្លួន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ និង​បាន​ចាប់​ខ្លួន​​បក្ខពួក​ពីរ​នាក់​របស់​ជននេះ​ ដោយ​ជនទាំង​បីនាក់​នេះជាប់​សង្ស័យ​ពីបទ​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​ជា​ច្រើន​ករណី។ ជនសង្ស័យ​ឈ្មោះ ខេង ពិសិដ្ឋ អាយុ​២៦​ឆ្នាំ បាន​ស្លាប់​​នៅ​កណ្ដាល​វាលស្រែ​ខាង​ក្រោយពន្ធនាគារ​ព្រៃស ក្នុង​ខណ្ឌ​ដង្កោ បន្ទាប់ពី​បាន​បាញ់​កាំភ្លើង​​កា៥៧​​សំដៅ​ទៅ​លើ​សមត្ថកិច្ច​ដែល​បាន​ដេញ​តាម​​ខ្លួន​អស់​រយៈ​ពេល​ប្រហែល​១ម៉ោង នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក អេង​ សោភា នាយការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​រាជ​ធានី​ភ្នំពេញ។ លោក អេង សោភា បាន​មាន​ប្រសាសន៍​ថា "យើង​ត្រូវ​ការ​ពារ​ខ្លួន​"។ លោក​បាន​លើក​ឡើង​ទៀត​ថា នឹង​មិន​មាន​ការ​ស៊ើបអង្កេត​ផ្ទៃ​ក្នុង​ណាមួយ​​ជុំវិញ​ការ​ស្លាប់​របស់​បុរស​រូប​នេះឡើយ ដោយ​សារ​តែ​ជននេះ​បាន​ផ្ទុះ​អាវុធ​មុន​។ លោក​បាន​បញ្ជាក់​ថា ហេតុការណ៍​នេះ​បាន​កើត​​ឡើង​បន្ទាប់ពី​ចាប់​បាន​បុរស​ម្នាក់​ ដែល​កំពុង​បើក​បរ​លើ​ផ្លូវ​វេងស្រេង...

សហគមន៍​បុរីកីឡា​ប្រារព្ធខួប​នៃ​ការ​បណ្ដេញ​ពួកគេ​​ចេញ​ពី​ផ្ទះ​សំបែង​​

ប្រជាពលរដ្ឋ​ប្រហែល​៥០​នាក់​​មក​ពី​សហគមន៍​បុរីកីឡា​ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ផ្ទះ​សំបែង​របស់​ខ្លួន​ដោយ​ហិង្សា​កាលពី​​ឆ្នាំ​២០១២​ ​បាន​ធ្វើ​ការ​តវ៉ា​នៅ​ខាង​ក្រៅ​សាលា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​សុក្រ មួយ​ថ្ងៃ​មុន​ខួប​លើកទី៣​នៃ​ការ​បណ្ដេញ​ពួកគេ​ចេញ។ កាលពី​​ថ្ងៃ​ទី​៣ ខែ​មករា ​ឆ្នាំ​២០១២ កង​កម្លាំង​ចម្រុះ​ដែល​មាន​នគរ​បាល​ កង​រាជ​អាវុធ​ហត្ថ និង​សន្តិសុខ​ឯកជន បាន​បំផ្លាញ​ផ្ទះ​សំបែង​របស់​ប្រជាពល​រដ្ឋ​នៅ​បុរីកីឡា ដែល​មិន​ព្រម​បើក​ផ្លូវ​​ឲ្យ​ក្រុម​ហ៊ុន​ផានអុីម៉ិច​របស់​លោកស្រី ស៊ុយ សុផាន ដែល​មាន​គម្រោង​អភិវឌ្ឍ​តំបន់​នោះ។ ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​​​បាន​តាំង​លំនៅថ្មី​ក្នុង​អគារ​ផ្ទះ​ល្វែង​​ជាប់​នឹង​សហគមន៍​នេះ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​រាប់​សិប​គ្រួសារ​ទៀត​​បន្ត​រស់​នៅ​ក្នុង​ស្ថាន​ភាព​កខ្វក់​អែប​តាម​បណ្ដោយ​ជញ្ជាំង​ ដែល​ពេល​នេះ​​ហ៊ុមព័ទ្ធ​ផ្ទះ​របស់​ពួកគាត់​កាលពី​មុន​។ អ្នកស្រី​ សំ ចាន់ណារី អាយុ​៤៣​ឆ្នាំ ដែល​ស្ថិត​ក្នុង​ចំណោម​​អ្នក​ធ្វើ​ការ​តវ៉ា​នៅ​ខាង​ក្រៅ​សាលារាជធានី​ បាន​និយាយ​ថា ក្រុម​​តវ៉ា​នេះ​ចង់​រំឭក​សាលា​រាជ​ធានី​អំពី​អ្វី​ដែល​បាន​កើត​ឡើង​កាលពី​៣​ឆ្នាំ​មុន និង​ "ជំរុញ​ឲ្យ​លោក...

មន្ត្រី​​​កម្ពុជា​​​លើក​​​ឡើង​​​ថា​​​ ព្រំ​​​ដែន​​​មាន​​​​​ភាព​​​ស្ងប់​​​ស្ងាត់​​​ បន្ទាប់​​​​​​ពី​​​ទាហាន​​​ថៃ​​​ត្រូវ​​​បាន​​​បញ្ជូន​​​​​​មក​​​

ច្រក​​​ព្រំដែន​​​អាន​​​សេះ​​​​​​ផ្នែក​​​ខាង​​​​​​ប្រទេស​​​ថៃ​​​នៅ​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ​​​នៅ​​​តែ​​​បិទ​​​នៅ​​​​​​ឡើយ​​​កាល​​​ពី​​​ម្សិលមិញ បន្ទាប់​​​ពី​​​​​​ប្រទេស​​​ថៃ​​​បាន​​​បញ្ជូន​​​ទ័ព​​​បន្ថែម​​​មក​​​កាន់​​​​​​តំបន់​​​ព្រំដែន​​​ដើម្បី​​​ឆ្លើយ​​​តប​​​នឹង​​​ការ​​​អភិវឌ្ឍ​​​មួយ​​​របស់​​​ភាគី​​​កម្ពុជា​​​​​​​ដែល​​​ភាគ​​​ខាង​​​ថៃ​​​​ហៅថា​​​ជា​​​ការ​​​អភិវឌ្ឍ​​​នៅ​​​ក្នុង​​​ដែន​​​ដី​​​​​​មាន​​​ជម្លោះ​​​នោះ។ លោក​​​ ជា គឹមសេង អភិបាល​​​ស្រុក​​​ ជាំ​​​ក្សាន្ត​​​ ​​​ដែល​​​ច្រក​​​ព្រំដែន​​​ផ្នែក​​​ខាង​​​កម្ពុជា​​​ស្ថិត​​​នៅ​​​ក្នុង​​​ស្រុក​​​នេះ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ថា​​​ ទាហាន​​​ថៃ​​​ប្រហែល​​​២០០​​​នាក់​​​បាន​​​មក​​​ដល់​​​តំបន់​​​ព្រំដែន​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ បន្ទាប់​​​ពី​​​កម្ម​​​ករ​​​​​សំណង់​​​ខ្មែរ​​​មិន​​​ព្រម​​​​​ធ្វើ​​​តាម​​​​​​ការ​​​ទាម​​​ទារ​​​របស់​​​ទាហាន​​​ល្បាត​​​ថៃ​​​​​​ដែល​​​ប្រាប់​​​​​ឲ្យ​​​កម្មករ​​​សំណង់​​​ខ្មែរ​​​បញ្ឈប់​​​ការ​​​ងារ​​​​​​ស្ថាបនា​​​ផ្លូវ។ លោក គឹមសាន​​​ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា កាលពី​​​ម្សិល​​​មិញ​ លោក​​​ ក៏បាន​​​ចុះ​​​ទៅ​​​តំបន់​​​ព្រំដែន​​​​​​ដើម្បី​​​និយាយ​​​ជាមួយ​​​ទាហាន​​​ថៃ​​​ដែល​​​ឈរជើង​​​នៅ​​​ទី​​​នោះ​​​ដែរ។ លោក បាន​​​មាន​​​ប្រសាសន៍​​​ថា "ទាហាន​​​ថៃ​​​បាន​​​និយាយ​​​ថា​​​ ថ្នាក់លើ​​​នៅ​​​មិន​​​ទាន់​​​ចេញ​​​បទ​​​បញ្ជា​​​ឲ្យ​​​ពួក​​​គេ​​​បើក​​​ច្រក​​​ព្រំដែន​​​នៅ​​​ឡើយ​​​ទេ"។​​​ លោក ជួ ប៊ុនសុង​​​ មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ស្រុក​​​ បាន​​​លើក​​​ឡើង​​​ថា លោក​​​ក៏បាន​​​ចុះ​​​ទៅ​​​តំបន់​​​ព្រំដែន​​​ដែរ​​​កាលពី​​​ម្សិល​​​មិញ​​​ ហើយ​​​ថា​​​ ទាហាន​​​កម្ពុជា​​​មិនបាន​​​​​​បង្កើន​​​វត្តមាន​​​ទ័ព​​​នៅ​​​ទី​​​នោះ​​​ឡើុយ។​​​ លោក​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "ទាហាន​​​​​​និង​​​នគរបាល​​ការពារ​​​ព្រំដែន​​​របស់​​​យើង​​​គឺ​​​​​​​​​នៅ​​​​ក្នុង​​​ប៉ុស្តិ៍​​​របស់​​​ខ្លួន ហើយ​​​មិន​​​បាន​​កាន់​​​អាវុធ​​​ឡើយ"។​​​ លោក​​​ បាន​​​បន្ថែម​​​ថា​ "យើង​​​បាន​​​ឃើញ​​​ទាហាន​​​ថៃ​​​មាន​​​ពាក់​​​អាវ​​​ការពារ​​​គ្រាប់​​​ មួក​​​ទាហាន​​​និង​​​ថែម​​​​​​ទាំង​​​មាន​​​កាន់​​​អាវុធ​​​ទៀត​​​ផង​​​។​​​ ហើយ​​​ពួក​​​គេ​​​មើល​​​ទៅ​​​ហាក់​​​ដូចជា​​​កំពុង​​​ត្រៀម​​​ខ្លួន​​​ដើម្បី​​​ប្រយុទ្ធ​​​អ៊ីចឹង"។​​​ លោក​​​ Winthai Suvari អ្នក​​​នាំ​​​ពាក្យ​​​រង​​​កង​​​ទ័ព​​​ថៃ​​​មិនបាន​​​ឆ្លើយ​​​​​​តប​​​នឹង​​​សំណើ​​​​​​សុំ​​​ការ​​​ធ្វើ​​​អត្ថាធិប្បាយ​​​ឡើយ​​​៕​​​សុ៊ុយឈាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​  

អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ធ្វើ​ការ​តវ៉ា​នៅ​ទី​ស្នាក់​ការ​គណបក្ស

ការ​តវ៉ា​ពី​សំណាក់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ពី​គណបក្ស​ប្រឆាំង​នេះ​ធ្វើឲ្យ​មានការ​ចាប់​អារម្មណ៍​កាល​ពី​ម្សិល​មិញ​នៅ​ពេល​គាត់​មាន​ជម្លោះ​ជាមួយ​អតីត​សហសេវិក​ ជា​មនុស្ស​ម្នាក់​​ដែល​បាន​យក​ទូរស័ព្ទ​របស់​លោកស្រី​​​ជំនួស​ឲ្យ​ការ​ជំពាក់​ប្រាក់​២០ដុល្លារ​។ គណៈកម្មាធិការ​វិន័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​បណ្តេញ​លោកស្រី ឡាក់ សុភាព ជំនួយ​ការ​ផ្ទាល់​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​ បន្ទាប់ពី​អ្នកស្រី​​បាន​ធ្វើការ​អះ​អាង​ជា​សាធារណៈ​ថា លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​យក​ប្រាក់​ប្រហែល​២០លាន​ដុល្លារ​ដោយ​ខុសច្បាប់។ នៅ​ក្បែរ​ខ្លោងទ្វារ​​ចូល​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ លោកស្រី ឡាក់ សុភាព ​បាន​ដឹកនាំ​ការ​តវ៉ា​តូច​មួយ​កាលពី​ម្សិលមិញ​ដោយ​មាន​អ្នក​គាំទ្រ​ប្រហែល​២០នាក់​​ ដែល​ពួកគេ​បាន​រិះគន់​គណបក្ស​ប្រឆាំង​នេះ​ពី​បទ​បណ្តេញ​លោកស្រី​ សុភាព​ ចេញ។ លោកស្រី សុភាព​ បាន​មាន​ប្រសាសន៍​នៅ​កន្លែង​តវ៉ា​ដោយ​និយាយ​អាក្រក់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ថា...

មនុស្ស​ពីរ​នាក់​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​ទាក់​ទង​វិធី​សាស្ត្រ​ចាប់​ត្រី​ខុស​ច្បាប់​ ដាច់​ដោយ​ឡែក​ពី​គ្នា​

មន្ត្រី​ឃុំ​ម្នាក់​បាន​និយាយ​កាលពី​ម្សិល​មិញ​ថា បុរស​អាយុ​៣២ឆ្នាំម្នាក់បាន​ស្លាប់​កាលពី​យប់​ថ្ងៃពុធ​​បន្ទាប់ពី​គ្រាប់​បែក​ច្នៃ​ដែល​គាត់​មាន​គម្រោង​ប្រើ​ដើម្បី​បោក​ត្រី​ បាន​ផ្ទុះ​នៅ​ពេល​គាត់​កំពុង​ធ្វើ​នៅ​ក្នុង​ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់ចាម។ ​លោក មេឃុំ តុប ចាន់ បាន​មាន​ប្រសាសន៍​ថា​ លោក ទូច​ សុផល​ បាន​ដាក់​​រំសេវ​​​ចូល​ក្នុង​បំពង់​ឫស្សី ស្រាប់តែ​វា​បាន​ផ្ទុះ​នៅ​ក្នុង​ឃុំ​អូរ​ម្លូ​កាលពី​រសៀល​ថ្ងៃពុធ។ លោក​បាន​មាន​ប្រសាសន៍​ថា "គាត់​បាន​ប្រើ​រំសេវ​ច្រើន​ ហើយ​បន្ទាប់មក​បាន​ដាក់​ផាវ រួច​​បង្ហាប់​ឲ្យ​ណែន។ បន្ទាប់មក វា​បាន​ផ្ទុះ​ដោយសារ​ធ្វើ​ខុស​បច្ចេកទេស"។ លោក តុប ចាន់ បាន​មាន​ប្រសាសន៍​ថា ការ​ផ្ទុះ​នេះ​បាន​បណ្តាល​ឲ្យ​លោក សុផល...

តុលាការ​ផ្តន្ទា​ទោស​អ្នកចម្រៀង​ម្នាក់​ឲ្យ​ជាប់ពន្ធនាគារ​៧ឆ្នាំ​ពី​បទ​ធ្វើ​ពេស្យាចារ​កុមារ

មេធាវី​ម្នាក់​បាន​និយាយ​កាលពី​ម្សិល​មិញ​ថា សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ កាលពី​ថ្ងៃពុធ​​​បាន​ផ្តន្ទា​ទោស​អ្នក​ចម្រៀង​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៧ឆ្នាំ​ពី​បទ​ធ្វើ​ពេស្យាចារ​កុមារ​បន្ទាប់ពី​នាង​បាន​ផ្តល់​ក្មេង​ស្រី​អាយុ​១៤ឆ្នាំ​​ឲ្យ​បុរស​ម្នាក់ដើម្បី​​រួមភេទ​​​។ អូ​ រស្មី អាយុ៣៦ឆ្នាំ​ ជា​អ្នក​ចម្រៀង​នៅ​ផលិត​កម្ម​រៃ​មាស​​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែ​មករា​​បន្ទាប់ពី​ម្តាយ​របស់​ក្មេង​ស្រី​​នេះ​បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​នគរបាល​។ លោក ជា ណារ៉ា មេធាវី​តំណាង​ក្មេង​ស្រី​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា អូ រស្មី ត្រូវ​បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​ប្រាំពីរ​ឆ្នាំ​និង​បង្គាប់​ឲ្យ​បង់​សំណង​ចំនួន​៥.០០០​ដុល្លារ​ដល់​ជន​រងគ្រោះ​។ លោក ណារ៉ា បាន​មាន​ប្រសាសន៍​ថា "នាង​ត្រូវ​បាន​ផ្តន្ទា​ទោស​ពី​បទ​ធ្វើ​ពេស្យា​ចារ​កុមារ​​កាលពី​ល្ងាច​ម្សិលមិញ"។ អំឡុង​សវនាការ​កាលពី​ខែ​សីហា ព្រះ​រាជអាជ្ញា​បាន​ចោទ​ប្រកាន់​អ្នក​ចម្រៀង​រូប​នេះ​ពី​បទ​នាំ​ក្មេង​ស្រី​ទៅ​ឲ្យ​រួមភេទ​ជាមួយ​បុរស​ជន​ជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក​ម្នាក់​បី​ថ្ងៃ​ជាប់​គ្នា។ លោក អ៊ូ វុធ មេធាវី​ការ​ពារ​ អូ រស្មី បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ការ​ផ្តន្ទា​ទោស​នេះ​មិន​យុត្តិធម៌​ទេ។...

Latest news

© 2021, ដេលី. All rights reserved.