28.4 C
Phnom Penh

ការ​ច្រោះ​ដី​ក្រោម​ស្ពាន​ព្រែក​តាមាក់​ក្នុង​ខេត្ត​កណ្តាល​ ‘គ្មាន​អ្វី​ត្រូវ​បារម្ភ​ឡើយ’

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​ដែល​បាន​លើក​ឡើង​ដោយ​អ្នកភូមិ ក្រុម​មន្ត្រី​ខេត្ត​កណ្ដាល​កាល​ពី​ម្សិលមិញ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ច្រាំង​ទន្លេ​ដែល​ហូរ​ច្រោះដី​ក្រោម​ស្ពាន​ព្រែក​តាមាក់ ដែល​សាង​សង់​ឡើង​ដោយ​ក្រុម​ហ៊ុន​ចិន ក្នុង​ស្រុក​មុខ​កំពូល។

លោក ខៀវ សុខណាត អភិបាល​រង​ស្រុក​ខ្សាច់​កណ្ដាល​ដែល​​ស្ពាន​នេះ​​តភ្ជាប់​ទៅ​ស្រុក​មុខ​កំពូល​បាន​មាន​ប្រសាសន៍​ថា ​ការ​ច្រោះដី​នៅ​ក្បែរ​សសរ​គ្រឹះ​ស្ពាន​​កាន់​តែ​ធ្ងន់ធ្ងរ​​​ចាប់​តាំង​ពី​ឆ្នាំ​២០១៣មក​ ដោយ​សារ​ទឹក​ភ្លៀង និង​ចរន្ត​ទឹក​ទន្លេ ប៉ុន្តែ​ថា លោក​ជឿថា​សសរ​គ្រឹះ​ស្ពាន​​ដែល​លោក​លើក​ឡើង​ថា បុក​ចូល​ក្នុង​ដី​ជម្រៅ​៥០​ម៉ែត្រ​នោះ នឹង​ការ​ពារ​ស្ពាន​មិន​ឲ្យ​បាក់ឡើយ។

លោក សុខណាត បាន​មាន​ប្រសាសន៍​ថា “ការ​ច្រោះ​ដី​បាន​កើត​ឡើង​ពីមុន​មក ហើយ​វា​នៅ​តែ​កើត​ឡើង​តាមធម្មជាតិ​ដដែល ដោយ​សារ​ទឹក​ហូរ​”។

លោក​បាន​បន្ថែម​ថា អាជ្ញាធរ​នឹង​ចាក់​ទប់​ជម្រាល​ចោត​ដោយ​ប្រើ​បេតុង។ វា​នឹង​មិន​បណ្ដាល​ឲ្យ​​មាន​គ្រោះ​ថ្នាក់ ឬប៉ះពាល់​ដល់​កា​រធ្វើ​ដំណើរ​ឆ្លង​កាត​់់​ស្ពាន​ទេ ប្រសិន​បើ​យើង​ចាក់​ដី​បំពេញ​នោះ​។

លោក អុន រស្មី អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ចុះទៅ​ពិនិត្យ​មើល​កន្លែង​នោះ​កាលពី​ម្សិលមិញ​ជា​មួយ​​មន្ត្រី​រដ្ឋាភិបាល​ដទៃ​ទៀត និង​វិ​ស្វករ​មកពី​ក្រុម​ហ៊ុន​សំណង់​សៀងហៃ (Shanghai Construction Group) ដែល​បាន​សាង​​សង់​ស្ពាន​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ថា ” ផ្អែក​តាម​ការ​ពិនិត្យ​ជាក់​ស្ដែង នៅ​សល់​បីឬបួន​ម៉ែត្រ​ទៀត​ឯណោះ​ពី​ច្រាំង​ទន្លេ​​ទៅ​​សសរស្ពាន។ គ្មាន​អ្វី​ត្រូវ​ព្រួយ​បារម្ភ​ឡើយ​”៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស