31 C
Phnom Penh

បុរស​​​អាយុ​​​២២​ឆ្នាំម្នាក់ត្រូវ​​​បាន​​​ចោទប្រកាន់​​​ពី​​​បទ​​​រំលោភ​​​ក្មេង​​​ស្រី​​​អាយុ​​​៩ឆ្នាំ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​​​​បាន​​​លើកឡើង​​​ថា កម្មករ​​​អាយុ​​​២២​​​ឆ្នាំ​​​ម្នាក់​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​កាលពី​​​ម្សិល​​​មិញ​​​ពី​​​បទ​​​ចាប់​​​រំលោភ​​​ក្មេង​​​ស្រី​​​អាយុ​​​៩ឆ្នាំ​​​ម្នាក់​​​នៅ​​​ក្បែរ​​​ចម្ការ​​​ដំឡូងមី​​​​​​មួយ​​​​​​ស្ថិត​​​ក្នុង​​​​​​ស្រុក​​​សំឡូត ខេត្ត​​​បាត់​​​ដំបង​​​។

ជន​​​សង្ស័យ​​​ ឈ្មោះ ឆន ឈៀង​​​ ​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាលពី​​​ថ្ងៃសុក្រ​​​​​​បន្ទាប់​​​ពី​​​​​​បាន​​​ចាប់​​​រំលោភ​​​​​​ក្មេងស្រី​​​រូបនេះ ត្រូវ​​​ជា​​​កូនស្រី​​​របស់​​​ម្ចាស់​​​ចម្ការបានតែ​បន្តិ​ចប៉ុណ្ណោះ​​​។

យោង​​​តាម​​​លោក គឹម រិទ្ធ នាយ​​​ប៉ុស្តិ៍ឃុំ​​​មាន​​​ជ័យ កន្លែង​ដែល​​​ហេតុការ​​​ណ៍នេះ​​​បាន​​​កើត​​​ឡើង​​​បាន​​​ឲ្យ​​​ដឹង​​​ថា ឪពុកម្តាយ​​​ក្មេងស្រីនេះ​​​បាន​​​ជួល​​​ ឆន ឈៀង មក​​​ជួយ​​​ប្រមូល​​​ផល​​​ដំឡូង​​​មី​​​របស់​ខ្លួន​​​ ហើយ​​​ជន​នេះ​បាន​​​ឈប់​​​ត្រង់​​​ផ្ទះ​​​របស់​​​ក្រុម​គ្រួសារ​នេះ​​​ដើម្បី​​​សួរ​​​ផ្លូវ​​​ទៅ​​​ចម្ការ​​​។

លោក គឹម រិទ្ធ បាន​​​មាន​​​ប្រសាសន៍ថា “ក្មេងស្រី​​​រងគ្រោះ​បាន​​​នាំ​​​ជន​​​សង្ស័យ​​​រូ​​​បនេះ​​​ទៅ​​​ចម្ការ​​ដំឡូង​​​មី​​​របស់​​​ឪពុកម្តាយ​​​ខ្លួន​​​​​​បន្ទាប់ពី​​​​​ម្តាយ​​​របស់​​​នាង​​​បាន​​​ប្រាប់ ឲ្យ​នាង​ជូនទៅ ពីព្រោះ​​​ជន​​សង្ស័យ​​​​​​មិន​​​ស្គាល់​​​ផ្លូវ​​​ទៅ​​​ចម្ការ​​។ នៅពេល​ដល់​ពាក់​កណ្តា​ល​ផ្លូវ​​​ ជន​​​នេះ​​​បាន​​​ចាប់​​​រំលោភ​​​ក្មេង​ស្រី​​​នេះ​​​តែ​​​ម្តង។ ជន​​​នេះ​​​បាន​​​វាយ​​​នាង​​​ពីរ​​រំពាត់​​​តូច​​​​​​ ហើយ​​​បាន​​​យកយក​​​អាវ​​​របស់​ខ្លួនមក​​​ចង​​​មាត់​​​ដើម្បី​​​កុំឲ្យ​​​នាង​​​ស្រែក”។

លោក​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា នៅ​​​ពេល​​​ក្មេង​​​ស្រី​​​រូប​​​នេះត្រឡប់ម​​​ក​​​ផ្ទះវិញ​​​ នាង​​​បាន​​​ប្រាប់​​​ឪពុក​​​ម្តាយ​​​របស់​​​នាង​​​ពី​​​អ្វី​​​ដែល​​​បាន​​​កើត​​​ឡើង​​​ ហើយ​​​ពួកគាត់​​​បាន​​​រាយការណ៍​​​ទៅ​​​នគរបាល ដែល​​​បាន​​​ចាប់ខ្លួន​​​ ឈ្មោះ​​​ ឈៀង​​​ ខណៈ​​​ពេល​​​ជន​​​នេះ​​​កំពុង​​​ដើរ​​​ពី​​​ចម្ការ​​​ដំឡូង​​​មី​​​មក​​​ផ្ទះ​​​វិញ។

លោក ហឿង ប៊ុនថន ព្រះ​​​រាជ​​​អាជ្ញា​​​រង​​​អម​​​សាលាដំបូង​​​ខេត្ត​​​​​​បាត់​​​ដំបង បាន​​​មាន​​​ប្រសា​​​សន៍ថា  ឈៀង ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​កាលពី​​​ម្សិលមិញ​​​ពី​​បទ​​​ចាប់​​​រំលោភ​​​អនីតិជន ប៉ុន្តែ​​​ចៅក្រម​​​ស៊ើប​​​សួរ​​​មិន​​​ទាន់​​​បាន​​​ធ្វើការ​​​សាកសួរ​​​នៅឡើយ​​​ទេ៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស