28.4 C
Phnom Penh

សហគមន៍​បុរីកីឡា​ប្រារព្ធខួប​នៃ​ការ​បណ្ដេញ​ពួកគេ​​ចេញ​ពី​ផ្ទះ​សំបែង​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពលរដ្ឋ​ប្រហែល​៥០​នាក់​​មក​ពី​សហគមន៍​បុរីកីឡា​ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ផ្ទះ​សំបែង​របស់​ខ្លួន​ដោយ​ហិង្សា​កាលពី​​ឆ្នាំ​២០១២​ ​បាន​ធ្វើ​ការ​តវ៉ា​នៅ​ខាង​ក្រៅ​សាលា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​សុក្រ មួយ​ថ្ងៃ​មុន​ខួប​លើកទី៣​នៃ​ការ​បណ្ដេញ​ពួកគេ​ចេញ។borei-keila

កាលពី​​ថ្ងៃ​ទី​៣ ខែ​មករា ​ឆ្នាំ​២០១២ កង​កម្លាំង​ចម្រុះ​ដែល​មាន​នគរ​បាល​ កង​រាជ​អាវុធ​ហត្ថ និង​សន្តិសុខ​ឯកជន បាន​បំផ្លាញ​ផ្ទះ​សំបែង​របស់​ប្រជាពល​រដ្ឋ​នៅ​បុរីកីឡា ដែល​មិន​ព្រម​បើក​ផ្លូវ​​ឲ្យ​ក្រុម​ហ៊ុន​ផានអុីម៉ិច​របស់​លោកស្រី ស៊ុយ សុផាន ដែល​មាន​គម្រោង​អភិវឌ្ឍ​តំបន់​នោះ។

ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​​​បាន​តាំង​លំនៅថ្មី​ក្នុង​អគារ​ផ្ទះ​ល្វែង​​ជាប់​នឹង​សហគមន៍​នេះ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​រាប់​សិប​គ្រួសារ​ទៀត​​បន្ត​រស់​នៅ​ក្នុង​ស្ថាន​ភាព​កខ្វក់​អែប​តាម​បណ្ដោយ​ជញ្ជាំង​ ដែល​ពេល​នេះ​​ហ៊ុមព័ទ្ធ​ផ្ទះ​របស់​ពួកគាត់​កាលពី​មុន​។

អ្នកស្រី​ សំ ចាន់ណារី អាយុ​៤៣​ឆ្នាំ ដែល​ស្ថិត​ក្នុង​ចំណោម​​អ្នក​ធ្វើ​ការ​តវ៉ា​នៅ​ខាង​ក្រៅ​សាលារាជធានី​ បាន​និយាយ​ថា ក្រុម​​តវ៉ា​នេះ​ចង់​រំឭក​សាលា​រាជ​ធានី​អំពី​អ្វី​ដែល​បាន​កើត​ឡើង​កាលពី​៣​ឆ្នាំ​មុន និង​ “ជំរុញ​ឲ្យ​លោក ប៉ា សុជាតិវង្ស [អភិបាល​រាជធានី​ភ្នំពេញ​] ស្វែង​រក​ដំណោះ​ស្រាយ​សមរម្យ”។

លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជធានី​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​​យក​ញត្តិ​របស់​ក្រុម​នេះ​ទៅ​ជូន​លោក បា៉ សុជាតិវង្ស។ សូម​បញ្ជាក់​ថា អំឡុង​ពេល​គណៈកម្មការ​​សិទ្ធិមនុស្ស​នៃ​រដ្ឋសភា​កោះ​ហៅ​ទៅ​សាកសួរ​កាលពី​ខែ​វិច្ឆិកា អភិបាល​រាជ​ធានី​រូប​នេះ​​បាន​សន្យា​ “ប្រឹង​ប្រែង​ពន្លឿន​” ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​នានា​នៅ​ក្នុង​រាជ​ធានី​៕ សុខុម​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស