31 C
Phnom Penh

តុលាការ​ផ្តន្ទា​ទោស​អ្នកចម្រៀង​ម្នាក់​ឲ្យ​ជាប់ពន្ធនាគារ​៧ឆ្នាំ​ពី​បទ​ធ្វើ​ពេស្យាចារ​កុមារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវី​ម្នាក់​បាន​និយាយ​កាលពី​ម្សិល​មិញ​ថា សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ កាលពី​ថ្ងៃពុធ​​​បាន​ផ្តន្ទា​ទោស​អ្នក​ចម្រៀង​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៧ឆ្នាំ​ពី​បទ​ធ្វើ​ពេស្យាចារ​កុមារ​បន្ទាប់ពី​នាង​បាន​ផ្តល់​ក្មេង​ស្រី​អាយុ​១៤ឆ្នាំ​​ឲ្យ​បុរស​ម្នាក់ដើម្បី​​រួមភេទ​​​។

អូ​ រស្មី អាយុ៣៦ឆ្នាំ​ ជា​អ្នក​ចម្រៀង​នៅ​ផលិត​កម្ម​រៃ​មាស​​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែ​មករា​​បន្ទាប់ពី​ម្តាយ​របស់​ក្មេង​ស្រី​​នេះ​បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​នគរបាល​។

លោក ជា ណារ៉ា មេធាវី​តំណាង​ក្មេង​ស្រី​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា អូ រស្មី ត្រូវ​បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​ប្រាំពីរ​ឆ្នាំ​និង​បង្គាប់​ឲ្យ​បង់​សំណង​ចំនួន​៥.០០០​ដុល្លារ​ដល់​ជន​រងគ្រោះ​។ លោក ណារ៉ា បាន​មាន​ប្រសាសន៍​ថា “នាង​ត្រូវ​បាន​ផ្តន្ទា​ទោស​ពី​បទ​ធ្វើ​ពេស្យា​ចារ​កុមារ​​កាលពី​ល្ងាច​ម្សិលមិញ”។

អំឡុង​សវនាការ​កាលពី​ខែ​សីហា ព្រះ​រាជអាជ្ញា​បាន​ចោទ​ប្រកាន់​អ្នក​ចម្រៀង​រូប​នេះ​ពី​បទ​នាំ​ក្មេង​ស្រី​ទៅ​ឲ្យ​រួមភេទ​ជាមួយ​បុរស​ជន​ជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក​ម្នាក់​បី​ថ្ងៃ​ជាប់​គ្នា។

លោក អ៊ូ វុធ មេធាវី​ការ​ពារ​ អូ រស្មី បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ការ​ផ្តន្ទា​ទោស​នេះ​មិន​យុត្តិធម៌​ទេ។ លោក​បាន​បន្ថែម​ថា “នៅ​ក្នុង​តុលាការ​ រស្មី ​បាន​អះ​អាង​ថា គាត់​មិន​បាន​ធ្វើ​ដូច្នោះ​ទេ។ វា​អយុត្តិធម៌​ណាស់​ចំពោះ​កូន​ក្តី​របស់ខ្ញុំ។ នៅ​សប្តាហ៍​ក្រោយ ខ្ញុំ​នឹង​ជួយ​ជាមួយ​គាត់​ដើម្បី​សួរ​គាត់​ថា តើ​គាត់​​នឹង​ប្តឹង​សាទុក្ខ​ទៅ​សាលាឧទ្ធរណ៍​ឬ​យ៉ាងណា”៕ស៊ុយឈាង​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស