34 C
Phnom Penh

តុលាការ​សាក​សួរ​​បុរស​ម្នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​គំរាម​ទារប្រាក់​អ្នក​កាប់ឈើ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ សាលាដំបូង​ខេត្ត​កំពងស្ពឺ​​បាន​សាកសួរ​​បុរស​ម្នាក់​ដែលត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃអង្គារ​តាម​ចោទ​ពីបទ​គំរាម​ទារប្រាក់​ពី​អ្នក​កាប់ឈើ​​ដែលដឹក​ឈើ​តាម​ផ្លូវ​តូច​មួយ​ក្នុង​ស្រុក​ឱរ៉ាល់។

លោកតាម​លោក ស្វាយ យឿន នាយ​រង​ការ​ិយាល័យ​នគរបាល​យ​ុត្តិ​ធម៌ខេត​្ត​បាន​ឲ្យ​ដឹង​ថា លោក​ ជឹម ម៉េង​ អាយុ​៣៨ឆ្នាំ​ត្រូវ​បាន​ចាប់ខ្លួន​នៅម៉ោង​ប្រហែល​​១០ព្រឹក​ថ្ងៃអង្គារ​នៅ​ប៉ុស្តិ៍ត្រួតពិនិត្យ​​ខុស​ច្បាប់មួយ​តាម​ផ្លូវ​ក្នុង​ឃុំ​តាសាល់។

លោក​ យឿ​ន​ បានមាន​ប្រសាសន៍ថា អ្នកកាប់ឈើ​នៅក្នុង​តំបន់នេះ​បាន​ត្អូញត្អែរអំពី​​លោក ម៉េង​ ប្រាប់​នគរបាល​ឃុំ ដែលបន្ទាប់មក​​​បាន​ជូនដំណឹង​ទៅ​មន្ត្រីខេត​្ត​។

លោក យឿន បាន​មាន​ប្រសាសន៍ថា “​យើងបាន​ចាប់ខ្លួន​​គាត់ ពីព្រោះ​​គាត់​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ប៉ុស្តិ៍ត្រួត​ពិនិត្យ​ខុស​ច្បាប់​​ដើម្បីគំរាម​ទារ​ប្រាក់​ពី​កាប់​អ្នក​ឈើ​ក្នុង​មូលដ្ឋាន”។

លោក​បាន​បន្ថែមថា លោក ម៉េង​ ស្លៀក​ពាក់​ឯកសណ្ឋាន​កង​យោពល​ខេមរភូមិន្ទ​នៅ​ពេល​ការ​ចាប់ខ្លួន​លោក ហើយ​បាន​អះ​អាង​ថា ជាមន្ត្រី​យោធា។ លោក​បាន​មាន​ប្រសាសន៍ថា “បន្ទាប់ពី​ការ​ចាប់ខ្លួន​ យើង​ដកហូត​​កាំភ្លើង​អាកា​មួយ​ដើម​ និង​គ្រាប់​៧៤គ្រាប់​នៅ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ខុស​ច្បាប់​របស់​គាត់”។

លោក កែវ សុធា ​ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត​​បាន​មាន​ប្រសាសន៍កាលពី​ម្សិល​មិញថា តុលាការ​​មិន​ទាន់​បាន​ចោទ​ប្រកាន់​លោក ម៉េង​​ ពី​បទ​ឧក្រិដ្ឋណាមួយ​នៅឡើយ​ទេ។ លោក​បាន​មាន​ប្រសាសន៍ថា “​យើង​កំពុង​សាកសួរ​គាត់​នៅតុលាការ​នៅឡើយ ហើយបាន​សម្រេច​មិន​ធ្វើការ​​ចោទប្រកាន់​គាត់​ទេ​នៅ​ថ្ងៃនេះ”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស