30.7 C
Phnom Penh

កម្ពុជា​មិន​មាន​សញ្ញា​ប្រសើរ​ឡើងច្រើន​ទេស្តីពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សេរី​ភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​​បង្ហាញ​ឲ្យ​ថា មិន​មាន​សញ្ញានៃ​ការ​ប្រសើរ​ឡើងទេ​កាលពី​ឆ្នាំមុន នេះ​បើ​យោង​តាម​​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០១៥ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​ដោយសារព័ត៌មាន​គ្មាន​ព្រំដែន។

នៅក្នុង​​សន្ទស្សន៍​ប្រចាំឆ្នាំ ដែល​ចង​ក្រង​ដោយ​​ក្រុម​តស៊ូមតិ​​ដែលមាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស សេរីភាព​សារព័ត៌មាននៅក្នុង​ប្រទេស​កាន់​តែតិច​ ចំណាត់​ថ្នាក់និង​ពិន្ទុកាន់តែ​ច្រើន។

បើទោះ​ជា​ក្នុង​ឆ្នាំ​២០១៥ សន្ទស្ស​ន៍​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជាស្ថិត​ក្នុង​លេខ​រៀង​ទី​១៣៩ ក្នុង​ចំណោម​ប្រ​ទេស​ចំនួន​១៨០ ដែលបាន​ស្ទង់​មតិក៏ដោយ ក៏មាន​ការ​ប្រសើ​រ​ជាង​​​ចំណាត់​ថ្នាក់ទី​១៤៤​កាលពី​ឆ្នាំមុន​ ដែលបាន​ឡើ​ងពិន្ទុ​ពី​៤០.៩៧ ក្នុង​ចំណោម​​១០០ កាលពី​ឆ្នាំ​២០១៤ ដល់​​១៤.៩៩។

លោក បេនចាមីន អីុសម៉េល ប្រធាន​ការិយាល័យ​ព័ត​៌មាន​នៅ​សារព័ត​៌មាន​គ្មាន​ព្រំដែន​​ប្រចាំអាស៊ី​បាស៊ីហ្វិក​​បាន​ពន្យល់ថា “​ជា​ការ​ពិត​​ កម្ពុជា​មាន​ការ​ធ្លាក់ចុះ​ទាក់ទង​ស្ថាន​ភាព​នេះ”។

បើទោះ​ជា​យ៉ាង​ហោច​ណាស់​អ្នក​កាសែត​ពីរនាក់​ត្រូវ​បាន​សម្លាប់​កាលពី​ឆ្នាំមុន​ក៏ដោយ ក៏លោក អីុសម៉េល បាន​លើក​ឡើង​ថា របាយការណ៍នេះ​​មិន​បាន​ទទួល​ស្គាល់​​ឡើយ ពីព្រោះ​​​សារព័ត៌មាន​គ្មាន​ព្រំដែន​មិន​អាច​​បញ្ជាក់​ច្បាស់់​លាស់​ថា ការស្លាប់​របស់​ពួកគេ​ពាក់ព័ន្ធ​ផ្ទាល់​ទៅនឹង​ការ​ងារ​របស់​ខ្លួ​ន​ជា​សមាជិក​ប្រព័ន្ធ​ផ្សព្វផ្សាយឡើយ។

អ្នកកាសែត​ម្នាក់​​គឺ លោក តាំង​ ទ្រី អាយុ​៤៩ឆ្នាំ​​​ត្រូ​វបាន​បាញ់​ចំក្បាល​កាលពី​ខែ​តុលា​ នៅក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ​​បន្ទាប់ពី​សារព័ត​៌មាន​ជាច្រើន​បាន​ចុះ​ផ្សាយ​​អត្ថបទ​របស់លោក​ស្តីពី​​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់នៅក្នុង​តំបន់នេះ។

លោក អីុសម៉េល បាន​ឲ្យ​ដឹង​ថា “​យើងមិន​ចាត​់​ថា ​កា​រសម្លាប់​នេះ​​​​​​​​គឺ ១០០ភាគរយ​​អះ​អាង​ថា ពាក់ព័ន្ធ​នឹង​​ការ​ងារ​របស់​គាត​់​ឡើយ”។

លោក​បាន​បន្ថែមថា ការ​សម្លាប់លោក តាំង​ ទ្រី និង​លោក សួន ចាន់ អ្នក​យក​ព័ត៌មាន​អាយុ​៤៤ឆ្នាំ​​នៅក្នុង​ខេត្ត​​កំពង​់​ឆ្នាំង​​កាលពី​ខែមករា ឆ្នា​ំ​មុន​ នៅតែត្រូ​វបាន​ស៊ើប​អង្កេត​នៅពេល​​សារព័ត៌មាន​គ្មាន​ព្រំដែន​បាន​ចាប់​ផ្តើម​ចង​ក្រង​របាយការណ៍។

លោក មឿន ឈានណារិទ្ធ ប្រធាន​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​ការ​សិក្សា​ប្រព័ន្ធផ្សព្វផ្សាយ​បាន​មាន​ប្រសាសន៍ថា លោក​យល់ស្រប​ជាមួយ​​លទ្ធផល​របស់​របាយការ​ណ៍នេះ ជា​ពិសេស​​ចាប់តាំង​ពី​អ្នក​កាសែត​មួយ​ចំនួន​បាន​របួសអំឡុង​ការ​បង្ក្រាប​ដ៏ហិង្សាពីសំណាក់​​រដ្ឋាភិបាល​ទៅ​លើ​ការ​តវ៉ា​របស់​កម្មករ​កា​ត់​ដេរ​កាលពី​ខែមករា ឆ្នាំ​២០១៤។

លោក​បាន​លើក​ឡើង​នៅក្នុង​ទំព័​ហ្វេស​ប៊ុកថា “​ស្ថាន​ភាព​នៃសេរីភាព​សារព័​ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​កាន់តែធ្ងន់​ធ្ង​រ​ដោយមាន​​ការ​វាយ​ប្រហារ​លើ​អ្នក​កាសែត​​នៅ​ទីលាន​ប្រជាធិបតេយ្យ​​ពី​សំណាក់​ក្រុម​សន្តិសុខ រួមមាន​​ការ​វាយ​អ្នក​កាសែត​របស់​​វិទ្យុសំឡេង​ប្រជា​ធិប​តេយ្យ​​ជាដើម”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស