41.3 C
Phnom Penh

សាលាក្រុង​​​ភ្នំពេញ​​​ហាម​​​ឃាត់​​​ការ​​​ប្រើ​​​ម៉ាស៊ីន​​​ថត​​​រូប​​​និង​​​វីដេអូ​​​បំពាក់​​​លើ​​​យន្ត​​​ហោះ​​​​​​​​​​​​​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាក្រុង​​​ភ្នំ​​​ពេញ​​​ថ្ងៃ​​​នេះ​​​បាន​​​ហាម​​​ឃាត់​​​ក្រុមហ៊ុន​​​ទូរទស្សន៍​​​ឯកជន និង​​​បុគ្គល​​​ឯកជន​​​​​​មិនឲ្យ​​​ប្រើ​​​ប្រាស់​​​ម៉ាស៊ីនថត​​​រូប​​​ភាព​​​ និងវីដេអូបំពាក់​​​លើ​​​យន្ត​​​ហោះ​​​បញ្ជា​​​ដោយ​​​ម៉ាស៊ីន​​​ស្វ័យ​​​ប្រវត្តិ​​​ក្នុង​​​ការ​​​ផ្តិត​​​យក​​​រូប​​​ភាពនៅ​​​ក្នុង​​​ភូមិ​​​សាស្ត្រ​​​ក្រុង​​​ភ្នំពេញ​​​ ពី​​​ព្រោះ​​​វា​​​អាច​​​​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដល់​​​សិទ្ធិ​​​រស់​​​នៅ​​​ជា​​​ឯកជន​​​របស់​​​ពលរដ្ឋ​​​ទូទៅ​​​ សុវត្ថិភាព​​​សាធារណៈ និង​​​​​​បង្ក​​​ភាព​​​អសកម្ម​​​មួយ​​​ចំនួន​​​ទៀត។

លោក​​​ ឡុង ឌីម៉ង់ អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​ក្រុង​​​ភ្នំពេញ​​​បាន​​​មាន​​​ប្រាសាសន៍​​​ថា​​​ “យើង​​​ហាម​​​មិន​​​ឲ្យ​​​ថត​​​រូប​​​ភាព​​​ពី​​​លើ​​​យន្ត​​​ហោះ​​​ ព្រោះ​​​វា​​​អាច​​​ប៉ះ​​​ពាល់​​​ដល់​​​សន្តិ​​​សុខ​​​ និង​​​សណ្តាប់ធ្នាប់​​​សាធារណៈ​​​ ក៏ដូចជា​​​សិទ្ធ​​ិ​សេរីភាពរបស់​​​ប្រជាពលរដ្ឋ​​​នៅ​​​ក្នុង​​​ទី​​​ក្រុង​​​”។

លោក​​​ ខេង​​​ ទីតូ អ្នក​​​នាំពាក្យ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រ​​​ទេស​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ហាម​​​មិន​​​ឲ្យប្រើ​​​ប្រាស់​​​ម៉ាស៊ីនថត​​​រូប​​​ភាព​​​  និង​​​វីដេអូ​​​ដើម្បី​​​ថត​​​រូប​​​ពី​​​លើ​​​យន្ត​​​ហោះបញ្ជា​​​ដោយ​​​ម៉ាស៊ីន​​​ស្វ័យ​​​ប្រវត្តិ គឺមានលក្ខណៈចាំបាច់​​​ណាស់​​​ ពីព្រោះ​​​វា​​​អាច​​​​​​ទប់​​​ស្កាត់ការ​​​ប៉ុន​​​ប៉ងអាក្រក់​​​ណាមួយ​​​ពី​​​សំណាក់ជន​​​ទុច្ចរិត។​​​​​​

លោ​​​កឧត្តមសេនីយ៍​​​ត្រី ទីតូ បាន​​​មាន​​​​​​ប្រាសាសន៍​​​ថា “បើ​​​សិន​​​យើង​​​ឲ្យ​​​អ្នក​​​ទាំង​​​នោះ​​​ប្រើ​​​ប្រាស់​​​កាមេរ៉ា និង​​​វីដេអូ​​​ដើម្បី​​​ថត​​​រូប​​​ពី​​​លើ​​​យន្ត​​​ហោះ​​​ ចោរ ឬ​​​ជន​​​ទុច្ចរិត​​​អាច​​​ស៊ើបការណ៍​​​យក​​​ព័ត៌មាន​​​សម្ងាត់​​​ ហើយ​​​រៀប​​​ចំ​​​ផែនការវាយ​​​ប្រ​​​ហារ​​​រដ្ឋា​​​ភិបាល​​​យើង”​​​។​​​​​​​​​

 

 

​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស