31 C
Phnom Penh

លោក​​​ ហ៊ុន សែន សុខចិត្ត​​​ចុះ​​​ពី​​​តំណែង​​​ប្រសិន​​​បើ​​​មាន​ការ​ធ្លាក់​ចុះ​ជំនឿ​​​​ពី​សាធារណជនលើ​រូបលោក​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​នៅ​​​មិន​​​ដល់​​​​​​មួយ​​​ខែផង​​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​​​​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន បាន​​​ថ្លែង​​​កាល ពី​​​ថ្ងៃ​​​សៅរ៍​​​ថា លោក​​​នឹង​​​ចុះ​​​ចេញ​​​ពី​​​តំណែងរបស់​​​លោក ​​​ប្រសិន​​​បើ​​​ជំនឿ​​​របស់​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​មក​​​លើ​​​រូប​​​​​​លោក​ក្នុង​​នាម​ជា​​អ្នក​​​ដឹក​​​នាំ ធ្លាក់​​​ចុះ​ក្រោម​​​៦០​​​ភាគរយនោះ។​​​

ថ្លែង​​​នៅ​​​ឯ​​​ពិធី​​​​​​បើក​​​ការដ្ឋាន​​​សាងសង់​​​​​​ផ្លូវ​​​ជាតិ​​​លេខ​​​៩ថ្មីមួយ​ខ្សែ​នៅ​ចន្លោះខេត្ត​​​ស្ទឹងត្រែង​​​​​​ និង​​​ខេត្ត​​​ព្រះ​​​វិហារ​​​ ​​​​​​និង​សាងសង់​​​ស្ពាន​​​មួយ​​​កាត់​​​ទន្លេ​​​មេគង្គដែរនោះ លោក​​នាយក​​​​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន បាន​​​ឆ្លៀត​​​ឱកាស​​​​លើក​ឡើងពី​​​ប្រ​​​ជា​​​ប្រិយ​​​ភាព​​​របស់​​​លោក ដោយ​​​​​​យោងទៅ​​​​​​តាម​​​របាយការណ៍​​​មិនទាន់​​​បោះ​ពុម្ព​ផ្សាយ​របស់​​​វិទ្យាស្ថាន​​​សាធារណរដ្ឋអន្ដរជាតិ (IRI) ​​​ជា​​​អង្គការ​​​មាន​​​មូល​​​ដ្ឋាន​​​នៅទីក្រុ​​​ង​​​វ៉ាសុីនតោន ដែល​​​មាន​​​បំណង​​​ពង្រីក​​​លទ្ធិ​​​ប្រ​​​ជាធិប តេយ្យ​​​ទូទាំង​​​ពិភព​​​លោក។

លោក​​​ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍ថា “របាយការណ៍​របស់​​​​អង្គការ​​បរទេស​មួយ​​​​នេះបាន​​​​​​បង្ហាញថា​​​ ប្រជាពលរដ្ឋ​​​៨១​​​ភាគរយ ជឿថា​ រដ្ឋា​​​ភិបាល​​​​កំពុង​ដឹកនាំ​តាម​​​​ផ្លូវ​​​ត្រូវ ​​​ប្រជា​​​ពល​​​រដ្ឋ​​​៦៧​​​ភាគរយ​​​គាំទ្រ​​​គណបក្ស​​​ប្រ​​​ជាជន​​​កម្ពុជា និង​​​ប្រ​​​ជា​​​ពលរដ្ឋ​​​៨៧​​​ភាគរយ​​​ជឿជាក់​​​លើ​​​លោក ហ៊ុន​​​ សែន”។

លោក​​​ បាន​​​ថ្លែងបន្ថែម​​​​​​ថា ប្រ​​​សិន​​​​​​​​​បើចំនួនអ្នកគាំទ្ររបស់​​​លោក​​​ធ្លាក់​​​​​​ចុះ លោកនឹង​​​លាលែង​​​ពី​​​តំណែង​​​នាយក​​​រដ្ឋ​​​មន្ត្រី។  លោក ហ៊ុន សែនបាន​​​មាន​​​ប្រសាសន៍​ទៀតថា “ ខ្ញុំ​​​បាន​​​កំណត់​​​ទិសដៅរួច​​​ហើយ​​​ថា ប្រ​​​សិនបើ​​​ចំនួន​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​ដែល​​​ជឿជាក់​​​លើរូប​​​​​​ខ្ញុំ​​ធ្លាក់​ចុះ​​​​​​ក្រោម​​​​​​​​​៦០​​​ភាគ​​​រយនោះ​​​ខ្ញុំ​​​នឹង​​​ចុះ​​​ពី​​​តំណែង” ​​​​​​​​​ទោះជាយ៉ាងណា លោក​​​ស្រី​​​ មូរ សុខហួរ​​​តំណាង​​​រាស្ត្រគណបក្ស​​​ប្រ​​​ឆាំង​​​កាលពី ម្សិល​​​មិញ បាន​​​សំដែង​​​ការ​​​សង្ស័យថា សេណារីយ៉ូ​​​នេះ​​​នឹង​​​មិន​​​អាច​​​មាន​​​ឡើយ។

លោក​​​ស្រី​​​បាន​​​លើកឡើងថា “លោក​​​បាន​​​ថ្លែង​​​ដូច​​​គ្នាអំពី ការ​​​កាត់​​​ក​របស់​​​លោក ប្រ​​​សិន​​​បើ​​​មានការ​​​កាប់​​​បំផ្លាញ​ព្រៃ​ឈើ​​​ក្នុង​​​ប្រ​​​ទេស​​​កម្ពុជា។ ​រហូត​​​មក​​​ដល់​​​ពេល​​​នេះ យើង​​​គិត​ថាគ្មាន​​​អ្វី​​​ថ្មី​​​ឡើយ។ តើ​​​អ្នកណា​​​ធ្លាប់​​​បាន​​​ធ្វើ​​​ជា​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ក្រៅ​​​ពី​​​លោក​​​ ហ៊ុន សែន?”

លោក​​​ស្រី​​​ មូរ​​​ សុខហួរ បាន​​​បន្ថែមទៀតថា  បន្ទាប់​​​ពី​​​បាន​​​ឃើញ​​​របាយការណ៍​​​របស់IRI ដែល​​​បាន​​​ផ្ដល់​​​ទៅ​​​ឲ្យ​​​អ្នក​​​នយោបាយ​​​មួយ​​​ចំនួន​​​ មុន​​​ពេល​​​ចេញ​​​ផ្សាយ​​​ជា​សាធា​រណៈ​​​នោះ លោក​​​ស្រី​​​ជឿជាក់​​​ថា ជំនួស​​​ឲ្យ​​​កា​​​រ​​​ផ្ដោ​​​ត​​​​​​​ទៅ​លើ​​​ប្រ​​​ជា​​​ប្រិយ​​​ភាព​​​របស់​​​ខ្លួន លោក ហ៊ុនសែន គួរ​​​តែ​​​ព្រួយបារម្ភ​​​អំពី​លទ្ធផល​​​នៃ​​​​ការ​​​​​​ស្ទង់​​​មតិ​​​មួយ​​​ចំនួន​ទៀត​វិញ។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​ថា “ ប្រ​​​សិន​​​បើ​​​អ្នក​​​ពិនិត្យ​​​មើល​​​ខាង​​​វិស័យ​​​សុខា​​​ភិបាល​ចំណីអាហារនិង​​​ថ្លៃ​ចំណាយ​ក្នុង​​​​ការ​​​រស់​​​នៅ​​​វិញ ​​​ប្រជាពលរដ្ឋ​​​មិន​​​ទទួល​បាន​​គ្រប់​គ្រាន់​ឡើយ​។ [ទោះជាយ៉ាងណា]​​​ ក្នុង​​​ចិត្ត​​​របស់​​​ប្រជាពល​​​រដ្ឋ ​​​ពុំមានទំនាក់​ទំនង​​​​រវាង​​​ភាព​​​អយុត្តិធម៌ និង​​​អ្ន​​​ក​ទទួល​​​ខុស​​​ត្រូវ​​​នោះទេ”។

ផ្លូវ​​​ជាតិ​​​លេខ​​​៩​​​ដែល​​​ផ្ដល់​​​មូលនិធិ​​​ដោយ​​​ប្រទេស​​​​ចិន ​​​​មាន​​​ចម្ងាយ​​​១៤៣​​​គីឡូម៉ែត្រ​​​ចេញ​​​​ពី​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​ ទៅ​​​ខេត្ត​​​ព្រះ​​​វិហារតាម​​​​​​​ស្ពាន​​ថ្មីមួយ​​​​កាត់​​​ទន្លេ​​​មេគង្គ ដែល​ត្រូវ​​​បាន​ដាក់​ឈ្មោះ​ថា ​​ស្ពាន​​​មិត្តភាព​​​កម្ពុជា-​​​ចិន។​គម្រោងទាំងមូល​​នេះ គ្រោងនឹង​ចំណាយ​ទឹក​ប្រាក់​ចំនួន​​​១១៣​​​លាន​​​ដុល្លារ​​​អាមេរិក។​​​ លោក​​​ ហ៊ុន​​​ សែន បាន​​​មាន​​​ប្រសាសន៍​ថា “ យើង​​​ហៅ​​​ផ្លូវ​​​ជាតិ​​​នេះថា ផ្លូវ​​​ជាតិ​​​លេខ​​​៩ពី​​​ព្រោះ​​​ វាមាន​ហុង​​​ស៊ុយ​​​ល្អ”៕

ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា​​​​​​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស