27 C
Phnom Penh

អំឡុង​​​​​​​ពិធី​​បុណ្យ​វិសាខ​បូជា ​​​ដូនជី​​​ប្រាំ​ពីរ​​​​នាក់​​​ និង​សិស្ស​សាលា​អាយុ១៤ឆ្នាំ​ម្នាក់សន្លប់​​​​នៅ​អង្គរ​វត្ត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពុទ្ធ​សាស​និក​​​ជន​​បាន​​​​ជួប​​ជុំ​​គ្នា​​​នៅ​តាម​​​​ទី​​សាធារណ: និង​​​វត្ត​អារា​​ម​​នានា​​ទូទាំង​ប្រ​ទេស​​កាល​​​ពី​​ថ្ងៃ​សៅរ៍​​ ​​​ដើម្បី​ប្រា​​​​រព្ធ​ពិធី​​​បុណ្យ​​​​​វិសាខ​បូជា ​​​​​រំឭក​​ដល់​ថ្ងៃ​​ប្រ​សូត​​ ​​​​​ថ្ងៃ​​ត្រាស់​ដឹង​​ និង​​​​​ថ្ងៃ​​ចូល​​បរិនិព្វាន​​​របស់​ព្រះ​​​ពុទ្ធ​ជា​ម្ចាស់​​​។

ព្រះ​​​​​​សង្ឃ​ ​​​​​មន្ត្រី​រាជ​ការ​​និង​ប្រជា​​ជន​​មូល ដ្ឋាន​​​​​​​​​​​​​សរុប​​​ប្រហែល​​​​៦.០០០​នាក់​​ និងអង្គ បាន​​​ជួប​ជុំ​គ្នា​​​លើ​កំពូល​ភ្នំ​ឧដុ​​ង្គ​​ ក្នុង​​ខេត្ត​កណ្តាល​​​​​ ដើម្បី​​ប្រារព្ធ​​​​​​​ពិធី​​​​​បុណ្យ​​វិសាខ​​បូជា​​​​​ដែល​​​​​​​​មាន​​​​​​​សម្តេច​ព្រះ​អគ្គ​មហាសង្ឃរាជា​ធិបតី នៃ​គណ:មហា​និកាយ ទេព វង្ស ​និង ​សម្តេច​​ព្រះ​សង្ឃ​រាជ​​គណ:ធម្ម​យុត្តិកនិ​កាយ​​​ ប៊ូ គ្រី និង​​​​​​​លោក​​​ ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​​ការពារ​ជាតិ ចូល​​រួម​​ធ្វើ​​ជា​​​គណ:​អធិប​តី​​។

លោក ញឹប ​​​ចាន់ ​​​​មេឃុំ​ផ្សារ​ដែក​​​​​​ ស្រុក​ពញាឮ ដែល​ភ្នំឧដុ​​ង្គ​​​​​​​​ស្ថិត​​​នៅ​​ក្នុង​​ស្រុក​នេះ​​​​​​​​​ បាន​មាន​ប្រ​សាសន៍​​ថា ​អ្នក​​ចូល​​​រួម​​បាន​​ធ្វើ​​​​ពិធី​​​​តាម​ប្រពៃ​​ណី​​ ដូច​ជា​​​​​​​ការ​​ស្រង់​ទឹក​​​​​​​ពុទ្ធប្បដិមា​ជា​ដើម។ លោក​ថ្លែងថា “ អ្វីៗ​​​​​​​បានប្រ​ព្រឹត្ត​​ទៅ​​យ៉ាង​រលូន​​ ហើយ​​​នៅ​​តាម​​​​​​ដង​​ផ្លូវ​មាន​​សុវត្ថិ​ល្អ​​​ធម្ម​តា។​​​វិសាខ​បូជា​​​​​​​ជា​​ពិធី​បុណ្យ​​​​ដ៏​​​សំខាន់​សម្រាប់​​​​​អ្នក​​កាន់​ព្រះ​​ពុទ្ធ​​សាស​នា​​​​ ពីព្រោះ​វា​ផ្តល់ឱ​​កាស​​​​​​​​​​​​​ឲ្យ​​ពួកគេ​​​នឹក​រឭក​​​ដល់​ព្រះ​ពុទ្ធ​​ជា​ម្ចាស់”។

​​ដោយ​​​ប្រារព្ធ​​​​​​ឡើង​​អំឡុង​​​​​​​ថ្ងៃ​​ពេញ​បូណ៌​​​​មី​​​ដំបូង ​​​​​​នៃ​​ខែ​​ឧស​ភា ​​​​​​​​ពិធី​បុណ្យ​​វិសាខ​បូជា ​​​​​​​​​​​​​​ត្រូវ​បានចាត់​ទុក​ជា​​​ថ្ងៃ​​​ដ៏​ពិសិដ្ឋ​​​បំផុត​​ក្នុង​​ប្រតិទិន​ព្រះ​ពុទ្ធ​សាសនា ដោយ​​​​​នៅពេល​​​នោះ ​អ្នក​ចូល​រួម​​​​​​​យក​​​ចង្ហាន់​​​ និង​​​បច្ច័យ​​​ទៅ​ប្រគេន​ដល់​ព្រះ​សង្ឃ​​​​ អុជ​ធូប​​បួង​​សួង​​ ​និង​​​​​ថ្វាយ​ផ្កា ​ដើម្បីរំ​​​ឭកដល់​កាល​ព្រះ​​ពុទ្ធ​​​ទ្រង់គង់​ធរមាននៅ​។

​​តែ​ទោះ​ជា​យ៉ាងណា ​ មាន​​​​​ឧបទ្ទវ​​ហេតុ​​បាន​​​​កើត​ឡើង​​​អំឡុង​​ពិធី​បុណ្យ​នេះ​​​។​​​​​នគរ​បាល​​បាន​​និយាយ​​​កាល​​ពី​​ម្សិល​មិញ​​​ថា សិស្ស​សា​លា​​​​ជាង​​​​១.០០០​នាក់​បាន​​​ចូល​បួស​​​ជា​សាមណេ​នៃ​គណ:មហានិកាយ​​​នៅ​ខាង​ក្នុង​​​​ប្រាសាទ​អង្គ​រ​​វត្ត​​​​ ប៉ុន្តែ​​ពិធី​នេះ​​បាន​​​ផ្អាក​​ជា​បណ្តោះ​អាសន្ន​​​ នៅពេល​ដែល​​ដូន​ជី​​​ប្រាំ​ពីរ​នាក់​ និង​​​សិស្សសាលា​​​អាយុ​១៤​ឆ្នាំ​​​ម្នាក់​​បា​ន​សន្លប់​​​ ដោយ​សារ​​​ការ​រំជួល​​​ចិត្ត​​ខ្លាំង​​​​ពេក​​​​អំឡុង​​ពិធី​សូត្រ​​ធម៌។

លោក ហ៊ុន សាន ​​​​​អធិការ​នគរ​បាល​​ក្រុង​​សៀមរាបថ្លែង​ថា “ ព្រះ​​សង្ឃ​​​​បាន​ស្មូត​អំឡុង​​​​​​ពិធី​​សូត្រ​ធម៌​​​​​​សម្តែង​​​ការ​​ដឹងគុណចំពោះ​​​​អ្នក​ម្តាយ ​​​​ដែល​​បង្រៀន​កូន​​ៗ​​​អំពី​​ជីវិត​ ចាប់​តាំងពី​កើត​មក​ ​​​​ហើយ​មនុស្ស​​​ជា​ច្រើន​​បាន​រំជួល​ចិត្ត​​យ៉ាង​ខ្លាំង​​ ហើយ​​​អ្នក​​ខ្លះ​​​ក៏​ចាប់​ផ្តើម​យំ”។ លោក​ក៏​ថ្លែង​ដែរ​ថា គ្មាន​​នរណា​ម្នាក់​ឈឺ​​ធ្ងន់​ទេ​​ ពីព្រោះ​អ្នក​​​​​​​សន្លប់​​​ទាំង​ប្រាំ​បីនាក់​​នេះ​ត្រូវបាន​​បញ្ជូន​​ទៅ​កាន់​មន្ទីរ​ពេទ្យ​​ខេត្ត​​ភ្លាមៗ​ រហូត​ដល់​ពួកគេ​​ដឹងខ្លួន​ឡើង​វិញ៕

ប្រែ​សម្រួល​ដោយ  តែម សុខុម​​​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស