34 C
Phnom Penh

រដ្ឋាភិបា​ល​កម្ពុជា​ បដិ​សេធ​​ចំ​ពោះ​កា​រ​អះ​អា​ង​​របស់​ប្រទេស​ថៃ​ថា​​មា​ន​គ្រាប់​មីន​ថ្មីកប់នៅ​ព្រះវិហារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​ល​ព​ី​ថ្ងៃ​សៅរ៍ ក្រសួ​ង​កា​របរទេស​បា​ន​ច្រាន​ចោល​​កា​រ​អ​ះ​អា​ង​​របស់​ប្រ​ទេ​ស​​ថៃ​​ថា ទាហា​ន​ថៃ​ម្នាក​់​បា​ន​រ​ង​របួ​ស ​​កា​ល​ពី​​សប្តាហ៍​មុន​ គឺ​​ដោ​យ​សា​រ​ជាន់មី​នទើបដាក់​ថ្មី​របស់​​កម្ពុជា​ និង​ស្តី​បន្ទោស​ប្រទេស​ជិត​ខា​ង​របស់​ខ្លួន​​​ចំពោ​ះ​កា​រ​​ចោទ​​ប្រកាន់​នេះ។

កាសែត​បា​ង​​កកប៉ុស្តិ៍​ បាន​​ចេញផ្សាយ​អត្ថ​បទ​មួយ​​កាលពី​ថ្ងៃអាទិត្យ​​ ដោយដកស្រង់​សម្តីរបស់​លោក ថា​នី ថុ​ង​ផាកឌី អ​្ន​ក​នាំ​ពាក្យ​​របស់​​ក្រសួ​ង​កា​រ​បរទេស​ថៃ​ ដែលបា​ន​លើក​ឡើង​ថា ​ទាហា​ន​ថៃ​ម្នាក់​​ឈ្មោះ ឆាទ្រី កែវ​ប្រា​​សាន ​(Chatree Kaewprasan)បា​ន​ជាន​់មី​ន​​ផ្ទុះ​​ត្រូវ​​ជើង​ស្តាំ​ កា​ល​ពី​​ថ្ងៃ​​ពុធ ពេល​កំពុងដើរ​​​ល្បាត​នៅក្នុងតំបន់​​ក្បែរប្រា​សាទ​ព្រះ​វិ​ហា​រ ហើយ​បា​ន​​​បន្ទោស​ប្រទេសកម្ពុជា​ថា “​នៅ​តែ​បន្ត​ប្រឹ​ង​ប្រែង​ដាក់​មី​ន” ​ក្នុង​តំ​ប​ន់​នេះ​។

តា​ម​​សេ​ចក្តី​រា​យកា​រ​ណ៍នោះ លោក​ ថានី​បា​ន​និយាយថា “ហេត​ុកា​រ​ណ៍​នេះ ​បង្ហាញ​ឲ្យយ៉ាងច្បាស់នូវទង្វើ​​​រំ​លោភ​​អធិ​បតេយ្យ​ភាព​របស់​ថៃ​ និង​ធ្វើ​ឲ្យ​ទាហា​ន​​ថៃ​​ម្នាក់​រង​របួស​ធ្ងន់​ធ្ងរ”។

​នៅ​ក្នុង​​ចម្លើយ​តបរបស់ខ្លួន ក្រសួ​ង​ការ​​ប​រទេស​បា​ន​​បដិ​សេធ​ដា​ច់​អ​ហង្កា​រចំ​ពោះ​ការ​អះ​អា​ង​នេះ​ ដោ​យ​​​​លើកឡើងថា ​អតីត​កង​ទ័ពខ្មែ​រ​ក្រហម​បា​ន​ដាក់​មីន​​នៅ​តាមព្រំ​ដែ​ន​​ច្រើ​ន​ឆ្នាំ​មក​ហើយ។ ក្រសួ​ង​នេះ​បា​ន​លើ​ក​ឡើង​ថា“តំ​បន់​នៅ​ក្បែរប្រាសាទ​​ព្រះ​វិ​ហា​រ ដែល​ទា​ហា​ន​​ថៃបាន​ជាន់គ្រាប់​មី​ន​នោះ កន្លង​មកនៅក្នុងសម័យ​សង្គ្រាម ទីនោះធ្លាប់ជាសម​រ​ភូមិ​ និ​ង​ជាកន្លែង​​លាក់ខ្លួន​​របស់​កង​កម្លាំ​ង​​ខ្មែរ​ក្រហម​​ ដែល​ពួកគេ​ចាំបាច់ត្រូវតែ​ដា​ក់​មីន​​ ដើម្បី​កា​រ​ពារ​ទី​តាំ​ង​របស់​​ខ្លួន​​”។

កេរដំ​ណែល​នោះ​ បា​នធ្វើឲ្យ​ប្រទេ​ស​កម្ពុជា​ មានឈ្មោះស្ថិត​ក្នុង​ច​ំ​ណោម​​បណ្តា​ប្រទេ​ស​ ដែ​ល​មា​ន​គ្រាប់មី​​ន​កប់​ក្នុង​ដី​ច្រើន​​ជាងគេបំផុតនៅលើ​ពិភព​លោក។ ហើយ​​បើទោះ​ជា​ចំ​នួ​នជនរងគ្រោះ​ធ្លាក់​ចុះ​ជា​ប​ន្ត​បន្ទាប់​ក៏​ដោ​យ ក៏​គ្រាប់​មី​ន​ ​និង​គ្រាប​់បែ​ក​ចាស់​ៗ​នៅ​បន្ត​​សម្លាប់​​ឬធ្វើ​ឲ្យ​ពិ​កា​រ​ជនជាតិ​ខ្មែរ​រាប់​សិ​បនា​ក់ជា​​រៀង​រាល់​ឆ្នាំ​។

ក្រសួ​ង​​បន្ថែម​ទៀត​ថា“វា​ជា​ការ​​ក្រៀម​ក្រំយ៉ាងក្រៃ​លែ​ង​ និង​សូម​​បដិ​សេធ​​ចំ​ពោះ​កា​រ​​ចោទ​ប្រកាន់​មកលើប្រទេស​​កម្ពុជាដោយ​គ្មាន​មូលដ្ឋាន​នេះ​ នៅ​ពេល​​​កា​រ​ផ្ទុះមីន​នៅតែ​កើត​ឡើង​ជា​ធម្មតា​ សូម្បី​នៅ​ក្នុ​ង​កន្លែ​ង​មា​ន​មនុស្ស​​រស់​នៅ​ និងដីធ្លាប់ធ្វើ​កសិ​កម្ម​​ជា​ច្រើ​ន​ឆ្នាំ​ បន្ទាប​់ពី​​សង្គ្រាម​បា​ន​​បញ្ចប់ទៅ​ហើយ​ក៏ដោ​យ​”។

ថ្មីៗនេះ ព្រំ​ដែ​ន​នៅ​ក្បែរ​​ប្រាសាទ​ព្រះ​​វិ​ហា​រ​ត្រូវបា​នដាក់​ពង្រាយកងទ័ពជាច្រើន​ដោ​យភាគីថៃ ​និង​​ភាគីកម្ពុជា​ ចាប់​តាំ​ង​ពីមា​ន​​កា​រ​ប៉ះ​ទង្គិច​គ្នា​លើក​ដំបូ​ង​​នៅ​​ជុំ​វិញទឹកដី​មា​ន​វិវាទនៅ​ក្បែ​រនោះ​កាលពីឆ្នា​ំ​​២០០៨។​ ទាហា​ន​រាប់​សិប​នាក់​ បា​ន​​​ស្លាប់​ក្នុង​កា​រ​ប៉ះ​ទង្គិច​គ្នា​ជាបន្ត​បន្ទាប់ចាប់​​ពី​ពេល​នោះមកដែ​ល​ថ្មីៗ​នេះ​បា​ន​ផ្ទុះ​ឡើង​ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ​មុន។

លោក ស្រី ឌឹក ឧត្តមសេនីយ៍ឯក នៃកង​យោធ​ពល​ខេមរភូមិន្ទ និងជាមេបញ្ជា​កា​រ​កង​ពលអន្តរាគមន៍​លេខ​៣ ដែ​ល​ឈរ​ជើង​​នៅ​​​ខេត្ត​ព្រះ​វិ​ហារ​​ ក៏​បា​ន​​បដិ​សេធ​ដែរ​ថា ​កម្ពុជា​មិន​បាន​ដាក់​មី​ន​​ថ្មីៗ​ទេ​ ហើយ​​កា​រ​​ផ្ទុះ​នេះ ​ពិត​ជា​ធ្វើ​ឲ្យ​ទាហា​ន​ថៃ​ពីរនាក់​​​របួស​មែន។

លោក​បាន​មា​ន​ប្រសាសន៍​​ថា ទាហាន​​ទាំ​ង​នេះ ទំនង​ជាទើបតែ​ឈរ​ជើង​ថ្មី​នៅ​តាមព្រំ​​ដែន​ ហើយ​ដើរ​ចូ​ល​ក្នុង​​តំ​បន់​មានមី​នបើ​ទោះ​ជាភាគី​ទាំង​ពីរបាន​​ព្រម​ព្រៀង​គ្នា​ឲ្យ​ទ័ពត្រូវនៅឆ្ងាយក៏ដោ​យ។

លោកឧត្តម​​សេនីយ៍ឯក ស្រី ឌឹក ​បា​នថ្លែង​ថា​ “ទា​ហា​ន​ថៃ​ថ្មីនៅតាម​ព្រំ​ដែន​ ដើររុកទៅ​​គ្រប់​ទី​កន្លែង​។ យើង​​បា​ន​ប្រាប់​ពួ​ក​គេហេើយ​ថាកុំទៅ​ទី​នោះ ប៉ុន្តែ​ពួកគេ​នៅ​តែ​ទៅ”៕

​​​        ប្រែ​សម្រួលដោ​យ ចេវ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស