27 C
Phnom Penh

NGO ​ថា​ ក្រឹត្យល្អមែន​ តែ​ផ្ទុយ​នឹង​​ច្បាប់​ការ​ងារក្នុង​​ពន្ធនាគារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ក្រឹត្យថ្មី​ របស់​រដ្ឋាភិបាល​​ច្បាប់​ការ​ងារ​នៅ​ពន្ធនាគារត្រូវ​បាន​កំណត់​ឲ្យ​អ្នក​ទោស​ផលិត​តែ​ផលិត​ផល​ណា​សម្រាប់​តែ​បម្រើ​ “ ផលប្រយោជន៍​ឲ្យសាធារណៈតែ​ប៉ុណ្ណោះ”ហើយ​មិនឲ្យ​ប្រើ​អ្នកទោសផលិត​ផលិត​ផល​សម្រាប់​នាំ​ចេញ​នោះទេ​។ ក្រុម​អង្គការ​សិទ្ធិមនុស្ស​ និង​ក្រុមអង្គការ​ផ្នែក​ពលកម្ម កាល​ពី​ម្សិល​មិញ​បាន​ហៅ​ក្រិត្យ​នេះ​ថា ជា​ដំណើរ​ឆ្ពោះទៅ​មុខ​ដ៏​ល្អ​ប្រសើរ​មួយ​។

ក្រឹត្យ ឬក៏ប្រកាស​ ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ ក្រសួង​ការ​ងារ​ ក្រសួង​មហាផ្ទៃ​ និង​ក្រសួង​សេដ្ឋកិច្ច ស្ដី​ពី​ការ​ហាម​ប្រាម​មិនឲ្យ​ប្រើ​កម្លាំងពល​កម្ម​នៅតាម​ពន្ធនាគារ​ ដើម្បី​ផលិត​​ផលិតផល​សម្រាប់នាំចេញ​ ព្រមទាំងអាច​ដាក់​ទណ្ឌកម្ម​ ដ៏តឹង​រុឹង​ទៅ​លើ​ក្រុម​ហ៊ុនណា ​ដែល​រំលោភ​លើ​បម្រាម​នាំ​ចេញ​។

មាត្រា​២នៃក្រឹត្យនេះ​ ដែល​បាន​ចុះ​ហត្ថ​លេខា​នៅ​ចុង​ខែ​មីនាហើយ​ទទួល​បាន​កាល​ពី​ម្សិលមិញ​បាន​ចែង​ថា“​ការ​អនុញ្ញាត​ឲ្យ​ប្រើ​កម្លាំង​ពលកម្ម​របស់​​អ្នក​ទោស​ ដើម្បី​ផលិត​ផលិត​ផល​តាមរយៈ​កម្មវិធីបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ នៅ​ក្នុង​ពន្ធនាគារ​ ដែល​គ្រប់​គ្រង​ដោយ​​រដ្ឋ​ គឺ​អនុញ្ញាត​ឲ្យ​ប្រើតែ​ក្នុង​គោល​បំណង​សម្រាប់​បម្រើដល់​ប្រយោជន៍​សាធា​រណៈ​​​ប៉ុណ្ណោះ​”។

ក្រឹត្យនេះបន្ថែមថា ក្រុម​ហ៊ុនណា ដែល​ផលិត​ផលិត​ផលសម្រាប់​នាំ​ចេញ​ តាម​រយៈ​ប្រើ​កម្លាំងពលកម្ម​របស់​អ្នក​ទោស​នៅ​ពន្ធ​នា​គារ ​នឹង​ប្រឈម​នូវ​ការ​ផ្អាក​អាជ្ញា​ប័ណ្ណ​ និង​ការ​ពិន័យ​យ៉ាង​ធ្ងន់​ធ្ងរ។

នៅ​ក្នុង​របាយ​ការណ៍​១០​ទំព័រ​ ស្ដី​ពី​ប្រកាស​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​សរសើរ​ចំពោះ​បម្រាម​នាំ​ចេញ​នេះ​ ប៉ុន្ដែ​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ភាព​មិន​ច្បាស់​លាស់​ និងកង្វះខាតក្នុង​ការអនុវត្ត​ក្រឹត្យ​នេះ។ “ទោះ​បី​ជា​បម្រាម​នៃ​​ប្រកាស​ស្ដី​ពីការ​នាំ​ចេញ​ផលិត​ផល​ ដែល​ផលិត​ដោយ​អ្នក​ទោស​ត្រូវ​បាន​ស្វាគមន៍ក៏ដោយ​ វា​បាន​ជួយ​ដោះស្រាយ​បញ្ហាបានតែមួយចំណែក​តូច​ប៉ុណ្ណោះ​ ហើយបើ​​តាម​ច្បាប់​អន្ដរជាតិ​ ការ​អនុញ្ញាតឲ្យ​មាន​ការ​ប្រើ​ប្រាស់កម្លាំង​ពលកម្ម​តាម​ពន្ធនាគារ​ ដើម្បីបម្រើ ដល់​ប្រយោជន៍​​ក្រុម​ហ៊ុន ឬ​ផលិត​ផល​សម្រេច​ ត្រូវ​​​តែ​លក់​ក្នុង​ស្រុកនោះ​​ វាគ្រាន់តែ​ជា​​ការ​លាក់​បាំង ​ចំពោះ​ច្បាប់​តែ​ប៉ុណ្ណោះ​។ ​ការ​បង្កើត​ច្បាប់​មួយ​ប្រកប​ដោយ​តុល្យភាព​គួរ​តែ​មាន​”។

របាយការណ៍​ ដែល​ជំរុញឲ្យ​មាន​ការ​ឃ្លាំមើល​យ៉ាង​ច្បាស់​លាស់មួយ​បាន​លើក​ឡើង​ថា “មក​ទល់​ពេល​ឥឡូវ​បញ្ញត្តិ​ទាំង​នេះ​នៅ​មិនទាន់​មាន​ចែង​​ក្នុង​ច្បាប់​របស់​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ​ ការ​បង្កើត​ច្បាប់​បន្ថែម​ និង​ការ​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​ វា​​ជា​រឿង​ចាំ​បាច់​ និងបន្ទាន់​មួយ​ ដែល​ត្រូវ​តែ​ធ្វើ​”។

នៅ​ពេល​កម្មវិធី​បណ្ដុះ​បណ្ដាល​វិជ្ជាជីវ​ៈ​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ជា​មធ្យោ បាយ​មួយសម្រាប់​បង្កើនសមត្ថភាព​ដល់​អ្នក​ទោស​ ហើយ​វា​ក៏ជា​ការ​ផ្ដល់​ជំនាញ​មួយ​ដ៏​មាន​ប្រយោជន៍​សម្រាប់​ពួក​​​គេ​ផង​ដែរ​ នៅ​ពេល​ត្រូវ​បាន​ដោះ​លែង​នោះ​ កម្មវិធី​បែប​នេះ​កំពុងទទួលរងការរិះគន់ នៅ​ក្នុងប្រទេស​កម្ពុជា​ ដោយសារប្រព័ន្ធ​ពន្ធនាគារ​​តម្រូវ​​ឲ្យ​អ្នក​ទោស​ទិញ​អ្វី​ៗ​ទាំង​អស់​ដោយ​ខ្លួន​ឯង​នោះ។ ក្រុមសកម្មជន​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា ប្រព័ន្ធ​បែប​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិសេរី​ភាព​របស់​អ្នក​ទោស​ ពេល​កំពុង​ជាប់​ពន្ធនាគារ​យ៉ាងខ្លាំង។

លោកស្រីពង្សឈីវហ្គិចប្រធាន​អង្គការ​លីកាដូ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា “ វា​លំបាក​នឹង​ជឿ​ណាស់​ថាអ្នក​ទោស​របស់​ប្រទេស​កម្ពុជា​អាច​ទទួល​បាន​សិទ្ធិសេរីភាព​ពេញ​លេញ​នោះ​”។

លោកកង​ សារ៉េន​ ប្រធាន​ពន្ធនាគារ​ខេត្ត​បាត់​ដំបង​បាន​មាន​ប្រសាសន៍​ថា បទ​បញ្ញត្ដិដ៏​ស្មុគ​ស្មាញ​ចែងក្នុងប្រកាស​ថ្មី​នេះ ​បាន​​បង្ខំ​ឲ្យ​លោក​លុប​ចោលកម្មវិធី​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​កាត់​ដេរទាំង​អស់​ ដែល​មាន​នៅក្នុង​ពន្ធនាគារ​។

លោកកង​ សារ៉េនបាន​បន្ដ​ថា “ យើង​ឈប់ប្រើ​អ្នក​ទោស​ឲ្យ​កាត់​ដេរ​សម្រាប់​យក​ទៅលក់តាមផ្សារ​នៅ​ក្នុង​ស្រុកទៀតហើយ ​​ ព្រោះ​​យើង​មិនចង់​មាន​បញ្ហា​ជាមួយ​អង្គការ​អាយ​ឡូ​(ILO) និង​ក្រសួង​ពាណិជ្ជកម្ម​ទេ។ បច្ចុប្បន្ន​​យើង​បាន​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ ដែល​ផ្ដោត​ទៅ​លើ​ការ​ជួស​ជុល​ម៉ូតូ និង​សិប្ប​កម្ម​ផលិត​គ្រឿង​សង្ហារិម​វិញ”។ លោកមួង​ សំអាត​ ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្ដាល​បាន​មាន​ប្រសាសន៍ថាលោក​ទទួល​បាន​ការយល់​ព្រម​ជា​គោលការណ៍​ពី​ក្រសួង​មហាផ្ទៃ​ តាម​កិច្ច​សន្យា​ផ្គត់​ផ្គង់​ឯកសណ្ឋាន​អ្នក​ទោស​ ហើយ​កំពុង​តែ​ស្វែង​រក​អ្នក​ផ្តល់​ជំនួយ​ ដើម្បីទិញ​ម៉ាស៊ីន​ដេរ​ឲ្យពួកយើងនៅ​ពេល​កម្មវិធី​ផលិតសម្រាប់នាំ​ចេញ​ត្រូវ​បាន​បិទ​នោះ។

លោក សំអាត បា​ន​មា​ន​ប្រ​សាសន៍ថាប្រសិ​នបើ​ពិរុទ្ធជន​ទទួលបា​ន​កិច្ច​សន្យា​ផលិត​ឯកសណ្ឋាន “ វានឹង​ជួ​យ​បង្កើនជ​ំ​នាញ​​រ​បស់​ខ្លួន​​ក្នុ​ង​​វិ​ស័​យកាត់​ដេរ ដូច្នេះ​ពួក​គេ​ អា​ច​រក​ប្រាក់​បា​ន​ នៅ​ពេល​​ពួ​ក​គេ​ សម្រប​ខ្លួនចូ​ល​ក្នុង​សង្គមជាតិវិញ”។ លោកជីលថាគ័រ (Jill Tucker) ទីប្រឹក្សា​បចេ្ចក​​ទេស​ជាន់​ខ្ពស់ ប្រចាំកម្មវិធីរោចក្រ​ល្អ​ប្រសើររបស់​អង្គកា​រ​ពល​កម្មអន្តរជាតិ​ បា​ន​ថ្លែ​ង​ថា “ កា​រ​ងារដូ​ច​ជាការ​ស្តា​រ​នីតិ​សម្បទា​សម្រាប់​ពិ​រុទ្ធជន ​គឺ​ស​ំ​ខាន់​ណាស់​។ ដូច្នេះ​​សំ​ណួរ​គឺថា​តើពួកគេ​គួរធ្វើ​​កា​រ​ងារ​​បែប​​ណា​បា​ន”។ លោក​បា​ន​​ថ្លែ​ង​ថា “ហេតុ​ផល​មួ​យ​ក្នុង​​ចំ​ណោម​ហេតុ​ផល​ជាច្រើន ដែល​អ្នកចង់ស្តារនីតិសម្បទាសម្រាប់​ពិ​រុទ្ធជន​ គឺមិន​មែនតែ​ប៉ុណ្ណឹង​ទេ គឺ​ថា​ពួក​គេ​អាច​ជៀស​វាង​ចំ​ណា​យ​​ពេល​អត់ប្រ​យោជន៍​ផង​​ដែរ​​…ប៉ុន្តែក្នុ​ង​នោះ​ដែរត្រូវ​រៀប​ចំ​​ពួកគេឲ្យ​ចេះធ្វើ​កា​រ​ ដែ​ល​ពួកគេ​អា​ចធ្វើ​បា​ន​ ពេល​ពួក​គេ​​ចេញទៅ​។​មើល​ចុះ ឧស្សា​ហ​កម្ម​កាត់​ដេរ គឺជា​កន្លែង​ផ្តល់​ការងារដ៏ធំ​មួយ​នៅ​ប្រទេស​កម្ពុជា៕

ប្រែ​សម្រួល​ដោ​យ ​ ស៊ាស៊ុយឈាង

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស