26.6 C
Phnom Penh

TAG

paywall

ដំណើរ​រឿង​នៃការ​ស្លាប់​របស់​លោក​ ឈុត វុទ្ធី និងមន្ត្រី​កង​រាជ អាវុធហត្ថ​ម្នាក ់នៅកោះ​កុង

ខេត្ត​កោះកុង-នៅក្នុង​ព្រៃ​ជ្រៅ​ ក្នុង​ស្រុក​មណ្ឌល​សីម៉ា​ របស់​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍  លោក ឈុត​ វុទ្ធី​ ស្ថាបនិក​អង្គការ​ការ​ពារ​ធន​ធាន​ធម្មជាតិ​ និង​លោក អុិន រតនា អាយុ​​៣២​ឆ្នាំ​ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ ត្រូវ​បាន​​គេ​បាញ់សម្លាប់។ ចាប់តាំង​ពីឆ្នាំ​២០០១មក លោក ឈុត វុទ្ធី​ គឺ​ជា​សកម្មជន​ការពារ​ព្រៃ​ឈើម្នាក់​ ដែលបានបូជា​ជីវិតរបស់​លោក ​ដើម្បី​ការ​ពារ​ព្រៃ​ឈើ ដែល​កំពុង​តែ​ហិន​ហោច​ទៅៗ ​ក្នុង​ប្រទេស​កម្ពុជានោះ​​ បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​​ពោធិ៍សាត់​ ឆ្ពោះទៅ​កាន់​ខេត្ត​​កោះកុង​ ដើម្បី​ស៊ើបអង្កេត​បទ​ល្មើស​កាប់​ឈើ​ខុស​ច្បាប់​នៅ​ទី​នោះ​។ អ្នក​យកព័ត៌មាន​ពីរ​រូប ​មកពីកាសែត​ខេមបូឌា​ ដេលី មានឈ្មោះ ផន បុប្ផា អាយុ​២៧ឆ្នាំ និង​ អូលេស្យា ផ្លូគី (Olesia Plokhii) អាយុ២៧​ឆ្នាំ​ បាន​រួម​ដំណើរ​ជាមួយ​លោក ឈុត​ វុទ្ធី​ ដើម្បីយកព័ត៌មានអំពី​ការខិតខំ​ប្រឹង​ប្រែង​ទប់​ស្កាត់​បទ​ល្មើស​កាប់​ឈើ​ខុស​ច្បាប់ នៅ​ថ្នាក់​មូលដ្ឋាន​ ។ នេះគឺជា​ដំណើរ​រឿង​នៃ​ការ​ស្លាប់​របស់​បុរស​ទាំង​ពីរនាក់​នេះ​។ ដោយ​ធ្វើ​ដំណើរ​ចេញពី​ខេត្ត​ពោធិ៍សាត់​ ទៅ​កាន់​ខេត្តកោះកុង​ តាម​រថយន្ដ​ម៉ាក​ឡង់​គ្រីស័រព៌ណឈាមជ្រូក​​ រថយន្ដ​នេះបាន​ទៅ​ឈប់​នៅ​ខាង​ឆ្វេង​ដៃ ​លើ​ផ្លូវ​ក្រួស​ក្រហម​នៅក្នុង​ស្រុក​មណ្ឌល​សីម៉ា​។ នៅ​ខាង​ស្ដាំដៃ​ អម​ដង​ផ្លូវ​ គឺ​ជា​ព្រៃ​ក្រាស់ ហើយ​នៅ​ខាង​ឆ្វេង​ដៃ​ គឺជា​ផ្ទះ​ឈើ​​​​ ដែលមាន​មនុស្ស​គ្រប់​វ័យ​កំពុង​តែរស់នៅ​ និង​ប្រកប​របរចិញ្ចឹម​​ជិវិត​ប្រចាំ​ថ្ងៃ​។ ក្នុងផ្ទះក្បែរកន្លែង​រថយន្ដ​​​ឈប់​ មាន​បុរស​ម្នាក់​ស្លៀក​ពាក់​ឯកសណ្ឋាន​ទាហាន​កំពុង​ដេកនៅ​ក្នុង​អង្រឹង​។ លោក ឈុត វុទ្ធី​ បាន​និយាយទៅ​កាន់​ កញ្ញា​ ផ្លូគី​ និងកញ្ញា បុប្ផា ថា ​គេមិន​ស្វាគមន៍​យើង​ទេ​នៅ​កន្លែង​នេះ​ ពីព្រោះវា​ជា​កន្លែង​កាប់​ឈើ​។ លោកបាន​និយាយ​ប្រាប់អ្នក​កាសែត​ទាំង​ពីរ​នៅ​ពេល​ចេញ​ពីរថយន្ដ​ថា “ ​ធ្វើ​ការ​ឲ្យ​រហ័ស​”។ ​លោក​ ឈុតវុទ្ធីបាន​ស្ពាយ​កាមេរ៉ា​ម៉ាក​កាណុង​ពណ៌​ខ្មៅ​នៅ​លើ​ស្មា​  ហើយ​ពួក​គេ​ទាំងបីនាក់​បាន​ដើរ​តាមចន្លោះ​ផ្ទះឈើពីរ​ខ្នង ​ចូល​ទៅ​ក្នុង​ព្រៃ​ ដែល​គេ​ទើបឆ្ការ​រួច​ និង​នៅ​មិនឆ្ងាយ​ពីគំនរបាច់ឈើ​ជា​ច្រើនដុំ​ ដែល​ទំនង​ជា​វល្លិ៍​រមៀត​​ដាក់​គរ​នៅ​ក្បែរ​ផ្ទះ​​។ លោក ឈុត​ វុទ្ធី​ ចាប់​ផ្ដើម​ថត​គំនរ​វល្លិ៍​រមៀត និង​ផ្ទះ​ទាំង​នោះ​។ បន្ទាប់​​ដើរ​ត្រឡប់​​ទៅ​រករថយន្ដ​របស់​លោក​វិញ​នៅ​ពេល​បុរស​ម្នាក់​ស្លៀក​ខោ​ខ្លី​ពណ៌ខៀវ និង​អាវ​យឺត​ព៌ណ​ខ្មៅ​ បាន​ដើរ​តម្រង់​ទៅ​លោក ហើយ​ប្រាប់​លោកឲ្យ​ឈប់​ថត​ និង​ឲ្យ​ចាក​ចេញ​ពីកន្លែង​នោះភ្លាម។ ស្ថាន​ភាព​នោះ​ គឺ​មាន​សភាព​ស្ងប់​ស្ងាត់ហើយ​កញ្ញា​ផ្លូគី និង​កញ្ញា​ បុប្ផា ដែល​កំពុង​តែ​សម្ភាសអ្នក​ស្រុក អំ​ពី​វល្លិ៍រមៀត​បាន​ប្រហែល​១០​នាទី បាន​សម្រេច​ចិត្ត​ដើរ​ត្រឡប់​ទៅ​រក​រថយន្ដ​វិញដែរ​។ នៅ​ពេល​ពួក​គេ​បាន​ទៅ​ដល់​រថយន្ដ​វិញ​លោក ឈុត វុទ្ធី​ បាន​និយាយ​ទៅ​កាន់​ទាហាន​​​ម្នាក់​ស្លៀក​ឯកសណ្ឋាន​ប៉ារ៉ាពណ៌ដី ជាឯក​សណ្ឋាន​ម្យ៉ាង ដែល​ទាហាន​តែង​តែ​ពាក់​ក្នុង​សមរភូមិនៅក្នុងប្រទេសអុីរ៉ាក់​ និង​ប្រទេស​​អាហ្វហ្គា​នី​ស្ថាន​។ បុរស​ម្នាក់​ទៀត​ស្លៀក​ពាក់​​ជាជនសុីវិល​ក៏បាន​ឈរ​ក្បែរ​លោក​ ឈុត​ វុទ្ធី​ ដែរ​ ហើយ​កញ្ញាផ្លូគីនិង​កញ្ញាបុប្ផាភ្លាមៗនោះ ​បានកត់​សម្គាល់​ឃើញ​​ថា បុរស​​ទាំង​បី​នាក់​នោះ​កំពុង​តែមាន​អារម្មណ៍​ខឹង​យ៉ាង​ខ្លាំង​។ទាហាន​ស្លៀក​ឯកសណ្ឋាន​ប៉ារ៉ា​ពណ៌​ដី​ ដែល​មិន​ព្រម​ប្រាប់​ឈ្មោះ​ ឬ​ក៏​ប្រាប់​ពី​អត្តសញ្ញាណ​ថាមក​ពីអង្គភាពណា​នោះដែរ បាន​ប្រាប់​លោក ឈុតវុទ្ធី និង​អ្នក​កាសែត​ទាំងពីរ​នាក់​ទៀត​ថា ពួក​គេ​មិនអាច​ចាកចេញ​​​ពី​ទីនេះ​បាន​ឡើយ​ ចាំ​គេ​ប្រាប់​មេ​របស់​គេ​សិន​។ ទាហាន​នេះ​មិន​បាន​ឆ្លើយ​តប​នោះទេ​ ពេល​​កញ្ញា​ បុប្ផាសួរ​ថា​ តើ​លោកធ្វើ​ការ​ឲ្យ​នរណា ហើយតើលោក​ជា​ទាហានរបស់​រដ្ឋាភិបាល ឬ​ជាបុគ្គលិក​របស់​ក្រុមហ៊ុន​ឯក​ជន​។ ទាហាន​នេះ​មិនបាន​និយាយ​ថា​ នរណា​ជា​មេរបស់ខ្លួនទេ ឬ​ពេល​ណា​​មេ​របស់​គេ​មក​ដល់​នោះ​ដែរ។ គេ​បាន​បញ្ជា​ថា ​លោកឈុត​ វុទ្ធី និង​អ្នក​កាសែត​​ទាំង​ពីរ​រូប​មិនអាច​ចាក​ចេញ​បាន​ទេ​។ នៅ​ពេល​លោក ឈុត​ វុទ្ធី​ ព្យាយាម​ចូល​ក្នុង​រថយន្ដ​របស់​លោក​ បុរស​ស្លៀក​ឯក​សណ្ឋាន​​ប៉ារ៉ាពណ៌ដី​ បាន​ស្ទុះទៅ​ឈរ​ពិត​គន្លឹះទ្វាររថយន្ត ហើយ​បាន​រារាំង​​លោក​ឈុត​ វុទ្ធីមិន​ឲ្យ​ចូល។ ស្ថាន​ភាព​នេះ​បាន​ចាប់​ផ្ដើម​តាន​តឹង​ឡើង​ ហើយ​កញ្ញា បុប្ផា​ និងកញ្ញា ផ្លូគី ​បាន ​អង្វរ​ទា​ហាន​នេះ​​សុំ​អនុញ្ញាតឲ្យ​ពួកគេ​ចាក​ចេញ​ ដោយ​​លើក​ឡើង​ថា ពួក​េគស្ថិត​នៅ​លើ​ដងផ្លូវ​សាធារណៈ ហើយ​ទាហានគ្មាន​សិទ្ធិ​ហាម​ឃាត់​​ពួគគេ​​ដោយបង្ខំបានទេ។ប៉ុន្ដែ​ទាហាន​នេះ​មិន​យល់​ព្រម​ ហើយ​ស្ថាន​ភាព​តានតឹងភ្លាមៗ​នោះ ​បាន​ក្លាយជា​រឿង​ប្រតាយ​​ប្រតប់​គ្នា​ នៅ​ពេល​លោក ​ឈុត វុទ្ធី​ ព្យាយាម​ចូល​ទៅក្នុង​រថយន្ដ​ របស់​លោកដោយ​បុរស​ស្លៀក​ឯក​សណ្ឋាន​​ប៉ារ៉ា​ពណ៌ដីបាន​រារាំង​លោក​មិនឲ្យ​ចូល​ក្នុងរថយន្ត​វិញ។​ បុរស​ទាំង​ពីរ​នេះ​បាន​រុញ​គ្នា​ទៅ​វិញ​ទៅ​មក​ ប៉ុន្ដែ​មិន​បាន​វាយ​តប់​គ្នា​នោះទេ​។ ដោយមិនអាច​ចូល​ទៅ​ក្នុង​រថយន្ដ​របស់​លោកបាន​ លោក ឈុត វុទ្ធី បាន​រំងាប់អារម្មណ៍​របស់​លោក ហើយ​ឈររង់​ចាំ​មេ​របស់​ទាហាន​នេះ​មកដល់​ ដោយ​បាន​ដើរ​ទៅ​កាន់​ផ្ទះ​ក្បែរ​នោះ ​ហើយ​អង្គុយ​ក្នុង​អង្រឹង​។ បន្ដិច​ក្រោយមក មាន​បុរស​បីនាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង ​បាន​មក​ដល់​ ហើយ​ឈប់​នៅទី​នោះមានបុរស​ពីរ​នាក់​ស្លៀក​ឯកសណ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ និង​​បុរស​ម្នាក់​ទៀត​ស្លៀកពាក់​​ឯក​សណ្ឋាន​​ទាហាន​ ពាក់​មួក​កាតិប​ពណ៌ខ្មៅ​រឹម​ពណ៌លឿង​ និង​មាន​ពាក់​ម៉ាស់ការ​ពារ​ធូលី​ ដោយ​បាំង​ស្ទើរតែ​ជិត​មុខ​ទាំងអស់។ បុរស​ទាំង​បីនាក់​នោះ​សុទ្ធ​តែមាន​កាំ​ភ្លើង​AK-47នៅ​នឹង​ដៃ​ ហើយ​បុរស​ដែល​មាន​ពាក់​ម៉ាស់​ធុំ​ក្លិន​ស្រាយ៉ាង​ខ្លាំង​​។ លោក ឈុត​ វុទ្ធី មិនបាន​ប្រឈម​មុខ​នឹង​បុរស​ ដែល​មាន​អាវុធ​នៅ​នឹង​ដៃទាំង​ប្រាំ​នាក់​​នោះ​ទេ។ ក្រុម​ទាហាន​នោះ​បាននិយាយ​​ថា ពួកគេ​ចង់​ឲ្យ​លោក ឈុត វុទ្ធី ទៅ​ជា​មួយ​...

ព្រះសង្ឃ ជាសកម្ម​ជនផ្នែក​ដីធ្លីត្រូវ​បាន​ជ្រើសជាបេក្ខជនទទួលពានរង្វាន់ផ្នែក​សិទ្ធិមនុស្ស

ព្រះសង្ឃ​ ដែលជាសកម្ម​ជនផ្នែកដីធ្លី​​ព្រះនាម​ លួន​ សុវា៉ត ​ត្រូវបានអង្គការ​សិទ្ធិ​មនុស្ស​ឈ្មោះ Witness ជ្រើសរើសជា​​​បេក្ខជន​​​ទទួលពានរង្វាន់​​​ Martin Ennals ​​​Award ផ្នែក​​​​សិទ្ធិមនុស្ស​ ដែល​នឹង​ត្រូវប្រគេននៅ​ឯពិធី​មួយក្នុង​ក្រុង​ហ្សឺណែវ​ ប្រទេសហូឡង់ក្នុង​ខែ​តុលា​ខាងមុខ​នេះ។​  ព្រះតេជគុណ លួន សុវ៉ាត គង់នៅក្នុង​ស្រុក​ជីក្រែង​ខេត្ត​សៀម​រាប តែងតែត្រូវ​បាន​ពិពណ៌នា​ថា​ជា ព្រះសង្ឃ​នៃប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ “ តាមរយៈការចងក្រងឯក​សារវីដេអូអំពីការតវា៉​របស់​ព្រះអង្គ​”។​ ជា​លទ្ធផល​នៃ​សកម្មភាព​​របស់​ព្រះតេជគុណ លួន ​សុវ៉ាត ​ត្រូវ​បាន​បណ្តេញ​ចេញពី​វត្ត​ឧណ្ណាលោម​ កាល​ពី​ខែ​កញ្ញា ​​ហើយ​ព្រះអង្គ​ត្រូវ​បាន​ហាម​ប្រាម​មិនឲ្យ​គង់នៅក្នុង​វត្ត​​​ទាំងអស់​ក្នុង​​​​​រាជ​ធានី​ភ្នំពេញ​ និងវត្ត​នៅ​ក្នុង​ខេត្ត​សៀម​រាប​ តាម​រយៈបទ​បញ្ជា​ពី​សម្តេច​ព្រះសង្ឃ​រាជ​​​ ​នន់ ​ង៉ែត​។ ​ នៅក្នុង​សេចក្តី​ថ្លែង​​ការណ៍​មួយ​ ដែល​​បានផ្សាយ​តាម​គេហទំព័រ​​​របស់អង្គការ Witness ព្រះតេជគុណ ​លួន​ សុវ៉ាតបាន​មាន​សង្ឃ​ដីការ​​​ ​ថា​ ព្រះអង្គសប្បាយ​ព្រះទ័យ​ណាស់​ដោយ​​ត្រូវបាន​ជ្រើស​រើស​ព្រះនាមសម្រាប់​ទទួលពានរង្វាន់ផ្នែក​សិទ្ធិមនុស្សនៅក្នុង​​ពេល​នេះ។ ​ព្រះអង្គ​បន្ថែម​ថា​ “ អាត្មា​ក៏​សប្បាយ​​​ព្រះទ័យផង​ដែរ​ ពេល​ឃើញ​ប្រទេស​កម្ពុជា​ទទួល​បានការ​គាំទ្រ​ពីសហគមន៍​អន្តរ​ជាតិ​ ដែល​អាចជួយ​យើង​ឲ្យ​កាន់តែ​ទទួល​បាន​សិទ្ធិ​ និង​សេរីភាពភាព​ថែម​ទៀត​ ជា​ពិសេស​សម្រាប់​សហគមន៍​ក្រីក្រ​ ដែល​មាន​ផ្ទះ​របស់​ខ្លួនត្រូវ​បាន​រដ្ឋាភិបាលរឹប​អូស​យក​ដោយ​​​បង្ខំ”។​ ក្នុង​ឆ្នាំ​២០១១ព្រះតេជគុណលួន​សុវ៉ាតគឺ​ជា​អ្នក​ទទួល​ពានរង្វាន់ ​Hellman​-​Hammett ពី​អង្គកា​រ​ឃ្លាំមើល​សិទិ្ធមនុស្ស៕ ប្រែសម្រួល​ដោយ ​ អូន​ ភាព​​​​​​​​​​​​​​​​​​

ក្រុម​សហ​គមន៍​ជួប​បញ្ហា​​ច្រើន​​ អំពាវ​នាវ​​​ម្តង​ទៀត​សុំ​ជំនួយ​ពី​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​​​

ក្រុម​​អ្នក​ភូមិ​ជាង​១០០​នាក់ ​មក​ពី​សហ​គម​ន៍​​​​បឹង​កក់បុរី​កីឡា​ ​និង​ សហគមន៍​នៅ​ផ្លូវ​លេខ​៣៤៧​ក្នុង​រាជធានី​ភ្នំពេញ​​​​  បាន​ដើរ​ដង្ហែ​​​ក្បួន​ទៅ​សួន​ច្បារ​មុខវត្ត​បទុម  ​កាលពី​ម្សិល​មិញ​ដើម្បី​ដាក់​ញត្តិ​​ស្នើសុំ​អន្តរាគមន៍​ពី​​ខុទ្ទ​ការល័យរបស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ម្ដង​ទៀត ​ទាក់​ទិន​នឹង​ជម្លោះ​ដី​ធ្លី​របស់​ខ្លួន​​។​ ក្រុម​អ្នក​ភូមិ​​ដែ​ល​មាន​កុមារ​មួយ​ចំនួនផង​នោះ​ បាន​ជួប​ជុំ​គ្នា​នៅ​ម៉ោង​ ៨​ ព្រឹក ​​ក្បែរ​​​វត្តភ្នំ​​មុន​ពេលចាប់​ផ្តើម​ចេញដំណើរ​​តាម​ផ្លូវ​​​លេខ​​​​១៩​​។​ ដោយមាន​ញត្តិ​ដោយ​ឡែក​ពី​គ្នា​​សម្រាប់​​ជម្លោះ​នី​មួយៗ​នោះ ​អ្នក​ដើរ​ដង្ហែ​​​ក្បួនសង្ឃឹម​ថា​ នឹងទៅ​ឲ្យ​​ដល់​ភូមិ​គ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែននៅ​​​​​​​ជិតវិមាន​ឯករាជ​្យ  ក៏​ប៉ុន្តែ​​​ត្រូវ​បាននគរបាលដេញ​​​​​​ទៅ​​​​សួន​ច្បារមុខ​វត្ត​បទុមវិញ។​ តំណាង​អ្នក​ភូមិ​សហគមន៍​បុរី​កីឡា​ លោក​ យ៉ាន​ ភឿន​ បាន​មាន​ប្រសាសន៍​ថា​​ ពួក​គាត់​ចង់​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ដោះ​ស្រាយ​ជម្លោះ​របស់​ពួកគេ​ជា​មួយ​នឹង​ក្រុម​ ហ៊ុនអភិវឌ្ឍន៍​​ ផានអីុមិុច​ ដែល​បាន​សន្យា​សាង​សង​ផ្ទះ​ល្វែង​ចំនួនដប់​​​អគារ សម្រាប់​ឲ្យ​ពួក​គាត់​ ​ប៉ុន្តែ​ក្រុម​ហ៊ុន​បាន​សាង​សង់​តែ​ប្រាំបី​អគារ​ប៉ុណ្ណោះ។​​ លោក​បាន​មាន​ប្រសាសន៍​ថា​ “យើង​បាន​ដាក់​ពាក្យ​បណ្ដឹង​​ទាមទា​រ​សំណង​ពី​ក្រុម​ហ៊ុន​​នេះ ពី​ព្រោះ​ក្រុម​ហ៊ុន​បាន​ប្រើ​ប្រាស់​គ្រឿង​ចក្រ​​វាយ​កម្ទេច​​លំនៅ​ដ្ឋាន​របស់​យើង​​កាល​ពី​ខែ​មករា​​”។​ ​ ពៅ  បញ្ញា​​  តំណាង​សហគមន៍​ផ្លូវ​លេខ​៣៤៧​ បាន​និយាយថា​​ ពួកគេបាន​ដាក់​​​ញត្តិ​ចំនួន​ពីរ​នៅ​ខុទ្ទ​កាល័យ របស់់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន និង​ បាន​​អំពាវ​នាវ​ឲ្យលោក​នាយក​រដ្ឋ​មន្ត្រី​ជួយ​​​​​ “រក​យុត្តិ​សម្រាប់​​យើង​”។​ តំណាង​អ្នក​ភូមិ​បឹង​កក់​ អ្នក​ស្រី​ ទេព ​​វន្នី​​ បាន​និយាយ​ថា​ ក្រុម​របស់​អ្នកស្រី​បាន​ដាក់ញត្តិ​ប្រហែល​ប្រាំមួយ​​ចាប់​តាំង​ពី​​ដី​ទំហំ​១២,៤៤​ហិក​តា​ត្រូវ​បាន​​វាស់​វែង​​សម្រាប់​ពួកគាត់​កាល​ពីចុង​ឆ្នាំ​មុន​។ យើង​​​នៅតែ​បន្តការ​តវ៉ា ​​ពីព្រោះថា​​ គ្រួសារ​មួយ​ចំនួន​ក្នុង​ចំណោម​នោះ​ ត្រូវបាន​កាត់​ចេញពី​តំបន់​នោះ​ដោយ​គ្មានហេតុផល​ឡើយ​​។​​​ ញត្តិ​មួយ​ចំនួន​​ត្រូវ​បានដាក់​ជូន​ខុទ្ទ​​​កា​​​ល័យនាយករដ្ឋមន្ត្រី មន្ត្រីនគរបាល ​និង​ស្ថានទូតនានាក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ថ្មីៗ​នេះ ​​​ប៉ុន្តែ​ញត្តិ​មួយចំនួន​ត្រូវ​បាន​ច្រាន​ចោល ហើយ​​​បាន​សួរ​ថា​​ តើ​វិធី​នេះ​​កំពុង​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​​​​​​អ្វីមួយ​ឬយ៉ាងណា៕ ប្រែសម្រួល​ដោយ សុខ ស៊ីដន

ប្រធាន​អង្គការ​សិទ្ធ​ិមនុស្ស​សហប្រជាជាតិ​រិៈគន់​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​អង្គការក្រៅរដ្ឋាភិបាល

លោក​ស្រីណាវីភីឡៃ (Navi Pillay) ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​​​​កាល​ពី​ថ្ងៃ​ពុធ​ បាន​ចាត់ទុក​ប្រទេស​កម្ពុជាថា​ជាប្រទេសមួយ​​ស្ថិត​​​ក្នុង​ចំណោម​ប្រទេស​​​ប្រាំបី​​ ដែលមាន​​ច្បាប់​គ្រប់គ្រង​​អង្គការ​ក្រៅ​រដ្ឋាភិបាលព្រោះ​​ថា ​ច្បាប់​បែបនេះ​ “​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​មនុស្ស​”។ លោក​​ស្រីភីឡៃ​ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ពី​អង្គការ​សហ​ប្រជាជាតិ​ថា“សង្គម​ស៊ីវិល​មួយ​ដែល​ឯករាជ្យនិង​មាន​ការ​ប្តេជ្ញាខ្ពស់​​និង​អាចធ្វើ​​ការ​ដោយសេរី​នោះគឺ​ជា​ផ្នែកមួយ​ដ៏​សំខាន់​​សម្រាប់​កសាង​សង្គម​រឹងមាំ​មួយ​ និង​​ជា​បណ្តាញ​ទំនាក់​ទំនង​​ដ៏​​​សំខាន់​រវាង​រដ្ឋាភិបាល​ ​និង​ប្រជាពល​រដ្ឋ​របស់​ខ្លួន​។ហេតុ​ដូច្នេះ​​វាមាន​សារៈសំខាន់​ណាស់​​ក្នុង​ការ​​​​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អាចបំពេញ​ការងារ​​​បាន​ត្រឹម​ត្រូវ​”។ និយាយ​ពី​ប្រទេស​កម្ពុជា​វិញ​​ លោក​ស្រី​​​បាន​លើក​ឡើង​ពី​មាត្រា​មួយ​នៅ​ក្នុង​សេចក្តី​ព្រាង​​ច្បាប់ស្តី​ពី​​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​​​អាច​ផ្ដល់​សិទ្ធិ​ឲ្យ​រដ្ឋាភិបាល​​បិទ​អង្គការ​ណា​​​មួយ​​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ “ឯកភាព​​ជាតិ​ វប្បធម៌ទំនៀម​​ទម្លាប់និង​ប្រពៃណី​របស់​សង្គម​​​​កម្ពុជា”។ លោក​ស្រី​ក៏​បានបញ្ជាក់​ផង​​ដែរពី​ការ​ខ្វះ​​ដំណើរការ​ប្តឹង​ជំទាស់​ពី​សំណាក់​​អង្គការ​ក្រៅ​​​​រដ្ឋាភិបាលនៅ​ពេល​បែបបទ​ចុះ​​ឈ្មោះ​​​របស់​​​​ខ្លួន​​ជាមួយ​​រដ្ឋាភិបាល​ត្រូវ​បាន​ច្រាន​ចោល​ ប៉ុន្ដែ​លោក​ស្រី​បាន​ស្វាគមន៍ចំពោះ​ការ​សន្យា​​​របស់​ប្រទេស​នេះ​ថានឹង ​បន្ដ​ពិគ្រោះ​យោបល់ជា​មួយ​អង្គការ​ក្រៅ​រដ្ឋាភិបាលអំពី​សេចក្ដី​ព្រាង​ច្បាប់​នេះ​។ អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លួន​ឯង​ផ្ទាល់​បាន​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​អំ​ពី​ក្ដី​ព្រួយ​បារម្ភ​ថាសេចក្ដី​ព្រាង​ច្បាប់ក្នុង​ទម្រង់​ដើម​​ នឹង​ដាក់​កម្រិត​សិទ្ធិ​សេរី​ភាព​នៃ​ការ​ជួបជុំ​ និង​ការ​បញ្ចេញ​មតិ​​នៅ​​ប្រទេស​កម្ពុជា​។ ​ប៉ុន្មាន​ខែ​ថ្មីៗនេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុនសែន ​ បាន​ស្នើឲ្យ​ពន្យារ​ពេល​សេចក្ដី​ព្រាង​ច្បាប់​នេះ​រហូត​ដល់​ឆ្នាំ​២០១៤​ គឺ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​។លោកនុតសា​​​​​​អានរដ្ឋលេខាធិការក្រសួង​មហាផ្ទៃ​...

លោក ឈុត វុទ្ធី សកម្មជន​ព្រៃ​ឈើ ត្រូវ​​បានបាញ់​ស្លាប់នៅ​កោះកុង

លោក​ ឈុត វុទ្ធី សកម្ម​ជន​ការពារ​ព្រៃ​ឈើ​អាយុ​៤៦ឆ្នាំ​ ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថ​បាញ់​សម្លាប់​ពេលមាន​ជម្លោះ ​ពាក្យ​សម្ដីមួយ​នៅក្នុង​ខេត្ត​កោះកុង​ កាលពី​ម្សិល​មិញ​។ មន្ត្រី​កង​រាជ​អាវុធហត្ថ​ម្នាក់ ឈ្មោះ​ អុិនរតនាអាយុ​៣២​ឆ្នាំក៏ត្រូវ​បានបាញ់​ស្លាប់​នៅ​ក្នុង​ជម្លោះនេះផង​ដែរដែល​បាន​កើត​ឡើង​បន្ទាប់​ពី​កង​រាជ​អាវុធហត្ថ​ និង​ទាហាន​បាន​ឃាត់​ខ្លួន​អ្នក​បរិស្ថាន​រូប​នេះ និង​អ្នក​យក​ព័ត៌មានពីរ​រូប​ មកពី​កាសែត​ ខេមបូឌា ដេលីហើយបា​ន​រឹប​អូស​មា៉ាស៊ីនថត របស់​ពួក​គេ។ លោកវុទ្ធីបាន​ថត​​សកម្មភាពកាប់​ឈើ​ ដែល​គេ​សង្ស័យ​ថា ខុស​ច្បាប់​នៅ​ក្បែរ​ព្រំ​ប្រទល់​ រវាង​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កោះ​កុង​ ក្នុង​ស្រុក​មណ្ឌល​សីមា។ បន្ទាប់​ពី​ប្រគល់​មា៉ស៊ីន​ថតរួច​មក​ លោក​ វុទ្ធី បាន​ព្យាយាម​បើក​រថយន្ដចេញពីកន្លែងកាប់ឈើម្តងហើយម្តងទៀត​ ដោយ​ប្រាប់​អាជ្ញាធរ​ថាពួកគេ​គ្មានសិទ្ធិ​ឃាត់​ខ្លួន​ក្រុម​របស់​លោក​ទេ។ គេនៅ​មិន​ច្បាស់​នៅ​ឡើយទេ មកទល​់​យប់​ម្សិល​មិញ​នេះ​ អំពី​អ្នក​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះការ​បាញ់​ប្រហារ​នេះ។ នគរ​បាល​និង​សាក្សី​បាន​ផ្ដល់ព័ត៌មាន​ខុសៗ​គ្នា ខណៈ​ដែល​ក្រុម​មន្ត្រី​បញ្ជាក់​ថា ការ​ស៊ើ​បអង្កេត​កំពុង​តែ​ធ្វើ​ឡើង​នៅ​ឡើយ។ លោកឧត្តម​សេនីយ៍ឯក​ ខៀវសុភ័គអ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ បាន​មាន​ប្រសាសន៍​ថា “ តើ​នរណា​បាញ់​មុន​? អ្នក​ណា​បាញ់​តប​វិញ​? កង​រាជ​អាវុធ​ហត្ថ​បាន​ប្រាប់​ខ្ញុំថាលោក​ឈុត​ វុទ្ធីបានបាញ់​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​មុន​។ នោះ​ជា​ព័ត៌មាន​ផ្លូវ​ការ​ ដែល​ខ្ញុំទទួល​បាន​”។លោក​ឧត្តម​សេនីយ៍​ឯក​ ខៀវ សុភ័គ បាន​ថ្លែងថា ការ​ស៊ើប​អង្កេត​កំពុង​តែ​ដំណើរ​​ការ​នៅ​ឡើយ ហើយ​ព័ត៌មាន​របស់​លោក​គ្រាន់​តែ​បាន​មក​ពី​ “ ភាគី​ម្ខាង​ប៉ុណ្ណោះ”។ លោក​បាន​បន្ដ​ថា “នឹង​មាន​ការ​ចាត់​វិធាន​ការ ព្រមទាំងបើកការស៊ើប​អង្កេត​រកអ្នក​ ពាក់​ព័ន្ធ​ ហើយ​យើង​នឹង​បញ្ជូន​រឿង​នេះ​ទៅ​​តុលាការ​រកយុត្ដិ​ធម៌។ ប្រហែល​ជា​ខ្ញុំ​ខុស ឬ​ប្រហែល​ជា​ខ្ញុំ​ត្រូវ​ ក៏ប៉ុន្ដែ​ខ្ញុំ​ពិត​ជា​សោក​ស្ដាយ​ ចំពោះការបាត់បង់ជីវិតមនុស្ស​ពីរ​នាក់។ ខ្ញុំ​សូម​ចូល​រួម​សម្តែងមរណៈ​ទុក្ខ​ជាមួយ​គ្រួសារ​នៃសពរបស់​ជន​រួម​ជាតិ​របស់ខ្ញុំ។ រឿង​នេះ​មិន​គួរ​កើត​ឡើង​ទេហើយ​ខ្ញុំ​សូម​ឲ្យ​វិញ្ញាក្ខន្ធ​អ្នក​ទាំង​ពីរ​ បានទៅ​កាន់​សុគតិភព​ចុះ”។ លោកស៊ិនសេន​ ស្នង​ការ​រង​នគរ​បាល​ខេត្តកោះ​កុង​ បានផ្ដល់​សេចក្ដី​រាយការណ៍​ផ្សេង​ ដោយ​លើកឡើងថាលោក​បាន​ទទួល​របាយការណ៍ថាលោក​ រតនាបាញ់​លោក​ វុទ្ធីក្នុងពេលប៉ះសម្ដី​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​បន្ទាប់​មកសម្លាប់​ខ្លួន​។ អ្នក​ភូមិ​ម្នាក់​ ដែល​សុំ​មិនបញ្ចេញ​ឈ្មោះដោយ​សារព្រួយបារម្ភពីសុវត្ថិភាព​ផ្ទាល់ខ្លួន​បាន​រាយ​ការណ៍​ផ្សេង​។ អ្នក​ភូមិ​ ដែល​បាន​និយាយថា ខ្លួន​បាន​ឃើញ​ការបាញ់​ប្រហារ​នោះ បាន​ឲ្យ​ដឹង​ថា លោក​ វុទ្ធី កំពុង​តែ​ថត​សកម្មភាព​កាប់​ឈើ​ពី​ក្នុង​រថយន្ដ​របស់លោក​នៅ​ជិត​ក្រុមហ៊ុន​ចិន ដែល​ទើប​បង្កើត​ថ្មីៗនេះដោយ​ធ្វើ​ឲ្យ​មន្ត្រីកង​រាជអាវុធ​ហត្ថ​មូល​ដ្ឋាន​ខឹង​​។ នៅពេលទាម​ទារយក​អង្គចង​ចាំ (ម៉េម៉ូរី)​ម៉ាស៊ីនថត​របស់គាត់​ លោក​ រតនាបាន​យក​កាំ​ភ្លើងភ្ជង់​គំរាម​លោក វុទ្ធី។ ​អ្នក​បរិស្ថាន​រូបនេះក្រោយ​​មក​បាន​ដណ្ដើម​​យក​កាំភ្លើង​ រួច​បាញ់​ទៅ​លើ​មន្ត្រី​រូបនេះ​។ បន្ទាប់​មកកង​រាជអាវុធ​ហត្ថ​រូបនេះ​បាន​បាញ់តបទៅ​លោកវុទ្ធីវិញ។ ក្មួ​យ​ប្រុស​លោក​ វុទ្ធីឈ្មោះជួនភិរម្យជា​​អ្នក​បរិស្ថាន​ដ៏លេចធ្លោម្នាក់​ បាន​វិល​ត្រឡប់​​ពី​ខេត្ត​កោះកុង​ មក​រាជ​ធានី​ភ្នំពេញវិញ​ កាល​ពី​យប់​មិញ ដោយ​នាំ​យកសាក​​សពឪពុក​មា​​របស់​ខ្លួន​។ លោក​ ភិរម្យ បាន​មាន​ប្រសាសន៍ថា “ គាត់​ត្រូវ​គេ​បាញ់​មួយ​គ្រាប់​ត្រូវ​ជង្គង់​ធ្លាយ​ដល់​ពោះ ហើយ​បាន​ស្លាប់​នៅ​ក្នុងរថយន្ដ​របស់​គាត់តែម្តង​”។ អ្នក​យក​ព័ត៌មាន​មកពីកាសែត​ ខេមបូឌាដេលី ដែល​មាន​វត្ត​មាននៅ​កន្លែង​កើត​ហេតុ​​នោះមានឈ្មោះ​ ផនបុប្ផានិង​ អូលេស្យាផ្លូគី Olesia Plokhii...

ក្រុម​ហ៊ុនពូម៉ាចង់​ដឹង​​ព័ត៌​​មាន​ ​​ពិតពី​ក្រោយ​បទ​ចោទ​ប្រកាន់​ អតីតអ​ភិបាល​ក្រុង​បាវិត

តំណាង​ក្រុម​ហ៊ុន​​ពូម៉ា​(Puma)​មួយ​រូប​បាន​ឲ្យ​ដឹង​កាល​​ពីម្សិលមិញ​ថា​ ​ក្រុម​​ហ៊ុន​ផលិត​​​​សម្លៀក​បំពាក់​កីឡា​អាល្លឺម៉ង់ ម៉ាកពូម៉ា កំពុង​ស្វែងរក​ព័ត៌មានពិត​  អំ​ពី​មូល​​ហេតុ ដែល​​សាលា​ដំបូងខេត្ត​ស្វាយ​រៀង​ បាន​ចោទ​ប្រកាន់​​អតីត​​អភិបាល​ក្រុង​បាវិត ​លោក​ ឈូក ​បណ្ឌិត ​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេត​នា​។ លោក​ ឈូក ​បណ្ឌិតគឺជា​ជន​សង្ស័យ​តែ​ម្នាក់​គត់ ក្នុង​ការ​បាញ់​ប្រ​ហារនៅក្នុង​​ក្រុ​ង​បាវិត​ កាល​ពី​ថ្ងៃទី​២០ ​ខែ​កុម្ភៈ ​​ ដែល​បាន​បណ្ដាល​ឲ្យកម្មការិនី​មក​ពី​រោង​ចក្រ​ Kaoway Sports បី​នាក់​ ទទួល​រង​របួស។ រោង​ចក្រ​​នេះ​ផ្គត់​ផ្គង់​ស្បែក​ជើងទៅ​ឲ្យ​​ក្រុម​ហ៊ុនពូម៉ា​ ដែល​បាន​បញ្ជូន​តំណាង​មួយ​រូបមក​​ស៊ើប​អង្កេត​ហេតុ​ការ​ណ៍​​បាញ់​ប្រ​ហារនេះ​។ កាល​ពី​សប្ដាហ៍​មុន​ សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​បាន​ចោទ​ប្រ​កាន់​លោក បណ្ឌិតដែល​មិន​ទាន់​ត្រូវ​បាន​គេចាប់​ខ្លួន​នៅ​ឡើ​យនោះ​ ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេត​នា។​ ក្រុម​អង្គ​ការ​សិទ្ធិ​មនុស្ស​បាន​​រិះគន់​​ការ​ចោទ​ប្រ​កាន់​នោះ​ថា មិន​គ្រប់​គ្រាន់​នោះ​ទេ។​បទ​ចោទ​នេះ​មាន​ទោស​​ជាប់​ពន្ធ​នា​គារ​អប្បបរមា​​ប្រាំ​មួយ​ថ្ងៃ​ និង​អតិបរមា​ពីរ​ឆ្នាំ ព្រមទាំង​​ពិ​ន័យ​​ជា​ប្រាក់​​​មួយ​លានរៀល​។ លោក​ស្រី​ គើស្ទីន​ ​នូបឺ​ (Kerstin Neuber)​អនុ​ប្រធាន​ផ្នែក​ទំនាក់​ទំនង​សាជីវកម្ម​​របស់​ក្រុម​ហ៊ុន​ពូម៉ា​ កាល​ពីម្សិល​មិញ ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​រ​ក​ “​យុត្តិ​ធម៌ដោយ​មិន​លម្អៀង”។ លោក​ស្រី​បាន​ថ្លែង​ថា​ “យើង​សូម​​ស្វា​គមន៍​​​​​ ដែល​​ក្រុម​អាជ្ញា​ធរ​កំពុង​បន្ត​​ចាត់​ការរឿង​ក្តី​នេះ​ ហើយ​យើង​ជំរុញ​ឲ្យ​ពួកគេ​ធា​នា​ថា​ មាន​ការ​រក​យុត្តិ​ធម៌​​ដោយ​មិន​លម្អៀង​”។លោក​ស្រី​បាន​បន្ត​ថា ​ដោយ​សារ​តែ​នេះជា​​​បទ​​ឧក្រិដ្ឋ​​ធ្ងន់ធ្ងរ​នោះ​​​ យើង​សង្ឃឹម​ថា​នឹង​ទទួល​បាន​ព័ត៌​មាន​បន្ថែម​ទៀត​អំពី​ហេតុ​ផល​ពិត​ប្រាកដ​​នៅ​ពី​ក្រោយ​ការ​ចោទ​ប្រកាន់​ជន​សង្ស័យ​រូបនេះ”​។ លោក​ស្រី​ គើស្ទីន​ ​នូបឺ​ បាន​មាន​ប្រសា​សន៍​បន្ថែមថា​ក្រុម​ហ៊ុន​ពូម៉ា​ កំពុង​តាម​ដាន​រឿង​ក្តី​នេះ​យ៉ាង​ដិត​ដល់​។ លោក ​បិុច ​ឈឿត​ ​ចៅក្រម​សុើប​អង្កេត​​រឿង​ក្តី​នេះ​បាន​មាន​ប្រសាសន៍​ថា ​លោក​នឹង​សាក​សួរ​​មន្ត្រី​នគរ​បាល​និង​មន្ត្រី​កង​​រាជ​អាវុធ​ហត្ថ​ដែល​មាន​វត្តមាន​​អំឡុង​ពេល​បាញ់​នោះ​​។ លោក​បាន​មាន​ប្រសាសន៍​ថា​ “ ខ្ញុំ​កំពុង​ធ្វើ​ការ​សើុប​សួរ​មន្ត្រី​នគរ​បាល​និង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ដែល​បាន​ជាប់​ពាក់​ព័ន្ធ​​។​បន្ទាប់​ពី​ខ្ញុំ​បញ្ចប់​ការ​សាក​សួរមន្ត្រី​​ទាំង​នោះរួចហើយ​ប្រ​សិន​បើ​ចាំបាច់​នោះ ​ខ្ញុំ​នឹង​បន្ដ​សាក​សួរ​សាក្សី​និង​ជន​រង​គ្រោះ​បន្ដ​ទៀត”​។ លោក ​មឿន​ ​តុលា​ ប្រធាន​កម្ម​វិធី​ការ​ងារ​ ​នៃ​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​មានប្រសានស៍ថា ព្រះ​រាជ​អាជ្ញា​​ដែល​បានចោទ​ប្រកាន់​លោក ​បណ្ឌិត​ មិន​បាន​សាក​សួរ​សាក្សី​ណា​មួយ​នោះ​ទេ ក្រៅ​​ពី​ជន​រង​គ្រោះ​ ឬការ​ចុះ​ទៅ​ពិ​និត្យ​មើល​កន្លែង​បាញ់​ប្រ​ហារ​នោះ។​ លោក​បានមានប្រសាសន៍ថា “ នីតិ​វិធី​ទាំង​មូល​នេះ​មិន​គួរ​ឲ្យ​ពេញ​ចិត្ត​ទាល់​តែ​សោះ។​វាធ្វើ​ឲ្យ​ជន​រង​គ្រោះ​ខក​ចិត្ត។​វា​ក៏​ធ្វើ​ឲ្យ​  និង​សហ​ជីព នា​នា ​ខក​ចិត្ត​ផង​ដែរ​”។ លោក​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា “ ចំពោះ​​ក្រុម​ហ៊ុន​នានា​ដូចជាក្រុមហ៊ុន ​ពូម៉ា វា​នឹង​ឲ្យ​ប៉ះពាល់​​កេរ្តិ៍​ឈ្មោះ​របស់​ពួក​គេ។ សហគមន៍​អន្ដរ​ជាតិ​កំពុង​បន្ដ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រឿងក្តី​នេះ ពី​ព្រោះ​ថា ​ការ​បាញ់​ប្រ​ហារ​​​កម្ម​ករ​ ​និង​សមា​ជិក​សហជីព គឺ​ជាការ​គំរាម​កំហែង​ដល់​សេរី​ភាពនៃ​ការ​ជួបជុំ”។ ចាប់​តាំង​ពី​មានការ​បាញ់​នេះមក​ ក្រុម​អ្នក​តំណាង​របស់​អភិបាល​ក្រុង​រូប​នេះ​បានទាក់​ទង​កម្មការិនី​រង​របួស​ទាំង​បីនាក់នេះ ដោយ​ផ្ដល់​ប្រាក់​ និង​អំណោយ​មួយ​ចំនួន​ ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​ពួកគេ​ដក​ពាក្យ​បណ្ដឹង​ប្ដឹង​លោក​ បណ្ឌិត វិញ៕   ...

បុរសវ័យក្មេងចំនួនបីនាក់​បាន​ស្លាប់​ក្នុង​ហេតុ​ការ​ណ៍បុក​គ្នា​ជាមួយ​រថយន្ត​ក្រុងក្នុងខេត្តកំពង់ស្ពឺ​

នគរបាល​​និយាយ​ថា​ បុរស​វ័យ​ក្មេង​​បីនាក់​ត្រូវ​បាន​សម្លាប់​កាល​ពី​ម្សិល​មិញ ​​បន្ទាប់​​​ពី​ម៉ូតូ​របស់​ខ្លួន​បាន​បុកជាមួយ​រថយន្តក្រុង​​មួយ​គ្រឿង​ក្នុង​ខេត្តកំពង់ស្ពឺ​ខណៈ​ពួក​​​គេ​កំពុង​ធ្វើដំណើរ​​ទៅ​ចូល​រួម​​ពិធី​​អាពាហ៍​​​ពិពាហ៍​មួយ​។ លោក​ សួស​ អូន​ ប្រធាន​នគរបាល​ចរា​​​ចរ​​ស្រុកភ្នំស្រួច ​ខេត្ត​កំពង់​ស្ពឺ ​បាន​មាន​ប្រសា​​​ស​​​ន៍​ថា​ រថយន្តក្រុង​មួយ​គ្រឿង​របស់​​ក្រុម​ហ៊ុន​GST Express Bus ​បើក​បរ​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​​​ព្រះសីហនុ​​ និង​ផ្ទុក​អ្នក​ដំណើរ​ចំនួន​២៨​នាក់​​​ដោយ​មាន​ទាំង​ខ្មែរ​​និង​ជនបរទេសនោះ ​បានបុកគ្នាជា​មួយ​​​ម៉ូតូ​នោះ​នៅលើ​ផ្លូវ​ជាតិ​លេខ​៤​ក្នុង​ឃំុ​មហាសាំង​ ស្រុក​ភ្នំ​​ស្រួច ​នៅ​​​ម៉ោងប្រហែល​១០​និង​១០នាទី​​ព្រឹក​។ លោក​ សួស ​អូន​ បាន​មាន​ប្រសាសន៍​ថាឈ្មោះ ​វុន​ វុធ​ អាយុ​២២ឆ្នាំ​និង​​បងប្អូន​បង្កើត​ពីរ​នាក់​ឈ្មោះ ​ចេងហីុម ​អាយុ​២២ឆ្នាំ​និង​​​ឈ្មោះ​...

អ្នកស្រី ម៉ម​ សូម៉ាលី ទទួល​ស្គាល់​​ថា ការ​អះអាង​របស់​ខ្លួន​​ គឺមិនច្បាស់លាស់​នោះឡើយ

អ្នក​ស្រី​  ម៉ម  សូម៉ា លី ​ នាយិកា​​អង្គការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ដ៏​ល្បី​ឈ្មោះ​បាន​​ទទួល​ស្គាល់​​ថា​ សេចក្ដី​ថ្លែង​ការ​ណ៍ ដែល​​អ្នកស្រី​បាន​ថ្លែង​ក្នុង​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​នៅ​ខែ​នេះ​​ មិន​ត្រឹម​​ត្រូវនោះទេ​ ដោយ​បញ្ជាក់​ថា ទាហាន​​កម្ពុជា​មិន​បាន​សម្លាប់​​ក្មេង​ស្រី​ប្រាំ​បី​នាក់​បន្ទាប់​ពីការឆ្មក់​ចូល​មណ្ឌល​ក្នុង​អង្គការ​របស់​អ្នក​ស្រី​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ឆ្នាំ​២០០៤​នោះ​ឡើយ​។ ថ្លែង​នៅក្នុង​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​ទៅ​កាន់​ប្រទេសជា​សមាជិកអង្គការ​​​សហប្រជាជាតិ​ អង្គការផ្ដល់​ជំនួយ​អន្ដរជាតិ ​​និងប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​បុរី​ញូវ​យ៉ក​កាលពី​ថ្ងៃ​ទី​៣ខែមេសា​​ អ្នក​ស្រី​ ម៉មសូម៉ាលីបាន​មាន​​ប្រសាសន៍ថា ក្មេង​ស្រី​ប្រាំបី​នាក់​ត្រូវ​បាន​​សម្លាប់​បន្ទាប់​ពី​អង្គការ​អាហ្វេសីុប​របស់​អ្នកស្រី​បាន​ធ្វើការ​ឆ្មក់​ចូល​ទ្រង់​ទ្រាយ​ធំ​មួយ​​ទៅ​ក្នុង​កន្លែង​ម៉ាស្សានៅ​​សណ្ឋាគារ​ឆាយ​ហ៊ួរ​២ក្នុង​រាជធានីភ្នំពេញហើយ​គេ​បាន​រំដោះ​ស្ត្រី​ និង​ក្មេង​ស្រី​ចំនួន​៨៣នាក់​ចេញ​​ពី​សណ្ឋា​គារនោះ​ រួច​បញ្ជូន​ទៅ​កាន់​មណ្ឌលរបស់​អ្នកស្រី​។ អ្នក​ស្រី​ ម៉​មសូម៉ាលី​ បាន​លើក​ឡើង​តាម​អីុម៉េល​កាល​ពី​ម្សិល​មិញពី​​ទី​ក្រុង​បាង​កក​ថា “ នៅ​ក្នុង​ការ​ថ្លែង​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ​កាល​ពី​​ខែមេសា​នោះ​​ ការលើក​ឡើង​មួយចំនួន​របស់​ខ្ញុំ​មិន​មាន​ភាព​ច្បាស់​លាស់​នោះ​ទេ​ ហើយ​ខ្ញុំ​ក៏​មិន​ចង់​និយាយ​បំផ្លើស​ចំពោះ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៤​ដែរ​។​ខ្ញុំ​មិនមាន​បំណង​ទាល់​តែ​សោះ​ ចំពោះ​ការ​ចោទ​​ប្រកាន់ថា ក្មេង​ស្រី​ត្រូវ​បាន​គេសម្លាប់​អំឡុង​​ពេល​​ឆ្មក់​ចូល​ក្នុង​មណ្ឌល​នោះ​​”។ អ្នកស្រី​ ម៉ម​ សូម៉ាលី​ បាន​បន្ដ​ថា “ ​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​បន្ទាប់​ពី​ហេតុ​ការណ៍​ឆ្មក់​ចូល​នោះ ​តាម​រយៈ​ប្រភព​ដែល​គួរឲ្យ​ទុក​ចិត្ត​មួយ​ថា​ ស្ត្រី​ និង​ក្មេង​ស្រីមួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ឆ្មក់ចូលនោះ ​ក្រោយ​មក​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​​ជា​បន្តបន្ទាប់​ ដែល​យើង​ជឿ​ជាក់​ថា​ វាអាច​ពាក់​ព័ន្ធ​នឹង​អ្នក​ជួញ​ដូរ​ និង​មេបន​របស់​ស្ត្រី​ទាំងនោះ​​”។ អ្នក​ស្រីម៉ម​ សូម៉ាលី​ បាន​បញ្ជាក់​ថាគ្មាន​របាយ​ការណ៍​ ឬ​ក៏ពាក្យ​បណ្ដឹង​ជា​ផ្លូវ​ការ​ណា​មួយ​ត្រូវ​បាន​អង្គការ​របស់​អ្នក​ស្រី​ប្ដឹង​ទៅ​កាន់​អាជ្ញាធរ​ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​របស់​ក្មេង​ស្រី​ទាំងប្រាំ​បីនាក់​ដូច​ដែល​បាន​លើក​ឡើង​ដោយ​ប្រភព​របស់​អ្នក​ស្រី​នោះ​ទេ​។ មន្ត្រី​នគរ​បាល​ម្នាក់ ​ដែល​កាល​ពី​សប្ដាហ៍​មុន​បាន​បញ្ជាក់​អំពី​ការ​សង្ស័យ​ចំពោះ​​ការ​អះអាង​ពី​ដំបូងរបស់​អ្នក​ស្រី​ ម៉ម សូម៉ាលីអំ​ពី​ការ​​ស្លាប់​របស់​ក្មេង​ស្រី ប្រាំបីនាក់​នៅឯ​មណ្ឌលរបស់​អ្នក​ស្រី​នោះ​ មាន​ការ​សង្ស័យ ចំពោះការ​បញ្ជាក់​របស់​អ្នក​ស្រី​ កាល​ពី​ថ្ងៃ​ម្សិលមិញនេះ។ លោក កែវ​ ធា​ នាយ​ការិយាល័យ​​នគរ​បាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​រាជធានី​ភ្នំ​ពេញ​បាន​មាន​ប្រសាសន៍ថា “ ខ្ញុំ​មិនដែល​បាន​ឮ​ពី​ការ​ស្លាប់​របស់​​ស្ត្រី​ណាម្នាក់​នោះ​ទេ​។ ខ្ញុំ​គ្រាន់​តែ​បាន​ឮ​ថា ស្ត្រី​ទាំង​នោះ​បាន​ចាក​ចេញ​ពី​មណ្ឌលរបស់​អ្នក​ស្រី​ ម៉ម​ សូម៉ាលី​”។ អ្នក​ស្រី ម៉ម​សូម៉ាលី​ មិនបាន​ឆ្លើយ​តប​ទេ​កាល​ពី​ម្សិល​មិញ​ចំពោះ​សំណើ​សុំ​​បញ្ជាក់​ពី​អត្តសញ្ញាណ​ក្មេង​ស្រីទាំង​​ប្រាំបី​នាក់ និងសុំ​ឲ្យ​បង្ហាញថា​ តើ​ពួក​គេ​បាន​ស្លាប់​យ៉ាងដូច​ម្ដេច​នោះ។ ស្ថានទូត​សហរដ្ឋអាមេរិក​ ដែល​ឃ្លាំ​មើល​​​បទ​ឧក្រិដ្ឋជួញដូរ​មនុស្សទូទាំង​ពិភព​លោកនឹង​អាច​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​ណា​ដែល​មិនការ​ពារ​ជន​រង​គ្រោះ​​ពី​អ្នក​ជួញដូរ​មនុស្ស​នោះបាន​លើក​ឡើង​ថាខ្លួន​នឹង​ស្វែង​រក​ព័ត៌មាន​បន្ថែម​ពី​អ្នក​ស្រី​ ម៉ម​ សូម៉ាលី។ កាល​ពី​ម្សិលមិញអ្នក​ស្រី​ ម៉ម​ សូម៉ាលីក៏បាន​ឆ្លើយ​តប ​​​ចំពោះការ​អះ​អាង​របស់​លោកភីយាឡេក្រុស...

សាលាដំបូងរាជធានីភ្នំពេញឃុំ​​​ខ្លួន​​​កូន​​​ប្រ​​​សា​​​លោក​​​អភិបាល​​​ខេត្ត​​​មណ្ឌលគិរី ពីបទល្មើសព្រៃឈើ

មន្ត្រី​​​តុលាការបាន​​​និយាយថាកាល​​​ពី​​​ថ្ងៃ​​​ច័ន្ទកូន​​​ប្រ​​​សា​​​ប្រុស​​​របស់​​​លោក​​​ ចាន់យឿន​​​អភិបាល​​​ខេត្ត​​​មណ្ឌល​​​គិរីកំពុង​​​ត្រូវបាន​​​ឃុំ​​​ខ្លួន​​​បណ្តោះអាសន្ន​​​នៅឯ​​​ពន្ធនាគារប៉េហ្ស៊ីក្នុង​​​រាជធានីភ្នំពេញបន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​​​​​​​ពី​​​ថ្ងៃ​​​ច័ន្ទនិង​​​ក្រោយ​​​មក ​​​ត្រូវ​​​បាន​​​តុលា​​​ការ​​​ចោទ​​​ប្រ​​​កាន់​​​ពី​​​បទព្យាយាមរារាំង​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​មិន​​​ឲ្យ​​​ចុះ​​​បង្ក្រាបករណីកាប់​​​ឈើ​​​ខុស​​​ច្បាប់​​​​​​។ ការ​​​ចាប់​​​ខ្លួន​​​ឈ្មោះ ធុយ ចាន់ថនកើត​​​មាន​​​​​​ឡើងក្នុងរយៈពេល​​​បី​​​ខែបន្ទាប់​​​ពី​​​សាលា​​​ដំបូង​​​​​​រាជធានីភ្នំពេញ ​​​បា​ន​​​សាកសួរនិង​​បាន​​​ដោះ​​​លែងជននេះ​​​វិញ​​​ ពីបទជាប់ពាក់ព័ន្ធនឹង​​​ការ​​​ព្រួតវាយ​​​ដំកាល​​​ពី​​​ខែ​​​ធ្នូទៅលើរូប​​​​​​លោក​​​ម៉េង​​​ តូនីអាយុ​​​២៨​​​ឆ្នាំ​​​ ចៅ​​​ក្រម​​​សាលា​​​ដំបូង​​​ខេត្ត​​​​​​មណ្ឌលគិរី​​​ ដែល​​​ត្រូវ​​​បាន​​​គេ​​​វាយ ​​​និង​​​ចាប់​​​ពង្រត់​​​ក្នុង​​​ក្រុង​​​សែន​​​មនោរម្យ ​​។ លោក​​​ មាស ចាន់ពិ​​​សិដ្ឋ ព្រះរាជអាជ្ញារង​​​អម​​​សាលាដំបូង​​​រាជធានី​​​ភ្នំពេញបាន​​​មាន​​​ប្រសាសន៍កាល​​​ពី​​​ម្សិល​​​មិញ​​​ថា“តុលាការ​​​បាន​​​ចោទ​​​ប្រ​​​កាន់​​​ ​​​​​​​​​ពី​​​បទ​​​រារាំង​​​ការ​​​បង្ក្រាប​​​សកម្មភាពកាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ ដែលជាបទល្មើសព្រៃឈើ”។ប៉ុន្តែ ​​​លោក​​​មិន​​​បានរៀប​​​រាប់​​​លម្អិត​​​ អំពីអ្វី​​​ដែល​​​ឈ្មោះ​​​ចាន់ថន​​ បានប្រព្រឹត្តនោះ​​​ទេ។ លោកគឹមរ័ត្នណារិនចៅ​​​ក្រម​​​ស៊ើប​​​សួរ​​​ ​​​ដែល​​​បាន​​​សាក​​​សួរ​​​ឈ្មោះចាន់ថន ​​កាល​​ពី​​​​​​ម្សិលមិញមិន​​​អាច​​​ទាក់​​​ទងសុំ​បទ​​អត្ថា​​​ធិប្បាយ​​​បាន​​​ទេ។ លោកខេងទីតូដែលអ្នក​​​នាំ​​​ពាក្យ​​​កង​​​រាជ​​​អា​​​វុធ​​​ហត្ថលើ​​​ផ្ទៃប្រទេស ​​​បានមាន​​​ប្រសាន៍​​​ថា​​​ឈ្មោះ​​​ ចាន់ថនត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ នៅក្នុង​​​ស្រុក​​​ស្នួល ​​​ខេត្ត​​​ក្រចេះ។ លោក​​​ទីតូបាន​​​មាន​​​ប្រសាសន៍បន្ត​​​ថា​​​“យើង​​​​​​បាន​​ចាប់​​​ខ្លួន​​​ជននេះ​​​តាម​​​ដីកាចាប់​​​ខ្លួន​​​របស់​​​តុលាការ ​​​ពាក់​​​ព័ន្ធនឹង​​​បទ​​​ល្មើសព្រៃ​​​ឈើ”។លោក​​​បាន​​​​​​បង្វែរ​​​សំណួរ​​​ដទៃ​​​ទៀត​​​ទៅ​សាលា​​​ដំបូង​​​រាជធា​​​នី​​​​​​ភ្នំពេញ។ មន្ត្រី​​​តុលា​​​កា​​​រ​​​មិន​​​បាន​​​និយាយ​​​ថាដីកា​​​ចាប់​​​​​​ខ្លួន​​​នោះ ​​​ចេញ​​​ពី​​​ពេល​​​ណា​​​នោះ​​​ទេ​​​។ លោកចាបសុីនៀងប្រ​​​ធានពន្ធ​​​នាគារ​​​ប៉េហ្ស៊ីបាន​​​បញ្ជាក់អំពីការ​​​ឃុំ​​​ខ្លួនឈ្មោះ​​​ចាន់ថនថា​​​ ជននេះត្រូវបានឃុំខ្លួនកាល​​​ពី​​​រសៀល​​​​​​ម្សិលមិញ ។ លោកឯមសុភក្ត្រអ្នក​​​សម្រប​​​សម្រួល​​​របស់​​​មជ្ឈមណ្ឌល​​​អប់រំ​​​ច្បាប់​​​សម្រាប់​​​សហគមន៍​​​​​​ប្រ​​​ចាំ​​​ខេត្តមណ្ឌលគិរីបាន​​​និយាយថា ​​​...

រដ្ឋាភិបាល​បញ្ជា​ឲ្យ​ប្រមូល​ ឈើ​ប្រណិត​​ ដើម្បី​សាងសង់​សារមន្ទីរគណបក្សប្រជាជន

យោង​តា​ម​ឯ​ក​សារ​ទទួល​បា​ន​ថ្មីៗ​នេះ​​​បា​នឲ្យ​​ដឹ​ង​ថា​ ​​រដ្ឋា​ភិបា​ល​​​បា​ន​បញ្ជា​​ឲ្យរក​​ឈើ​ប្រណិត​​​៥០០មែ៉ត្រ​គូប ​​ពី​​​បណ្តាខេត្ត​ភាគ​ខាង​ជើង​​ប្រទេ​ស​កម្ពុជា​ ​សម្រាប់​កា​រ​សា​ង​សង់​​​សារ​ម​ន្ទី​​រមួ​យ​កន្លែ​ង ក្នុ​ង​ខេត្ត​ព្រៃ​​វែង​​ ដើម្បីរំ​ឭក​ដល់​គណ​បក្ស​ប្រជា​ជ​ន​ ដែ​ល​គ្រប់​គ្រង​អំ​ណា​ច​។ បើ​ទោះ​ជា​មិន​​ទាន់ច្បាស់​ថា ​ឈើ​នេះ​មា​ន​ប្រភពចេញពី​ណា​​ក៏​ដោ​យ ក៏​បទ​បញ្ជា​របស់​រដ្ឋា​ភិ​បា​លបាន​​ធ្វើ​ឡើង​ខណៈ​​ដែ​ល​​ពលរដ្ឋខ្មែរ​ជា​ច្រើ​ន​នា​ក់​​ត្រូវ​បា​ន​ទាហាន​ថៃបាញ់​សម្លាប់​​ជាហូរហែ ដោ​យ​សារ​ករណី​កាប់​ឈើ​ខុស​ច្បាប់នៅក្នុងទឹកដី​ថៃ។ បទ​បញ្ជា​​ ដែ​ល​​ចុះ​ហត្ថ​លេខា​ កា​ល​ពី​ថ្ងៃ​ទី​​២០​ ខែ​​ធ្នូឆ្នាំ​​២០១១​ដោ​យ​លោក​ ជា ស៊ីម ប្រធា​ន​​ព្រឹទ្ធ​សភា  និង​មួយ​ថ្ងៃក្រោយ​មក​ត្រូវ​បាន​សម្រេច​យល់​ព្រម​​ ដោយ​លោក​នាយ​ក​រដ្ឋមន្ត្រី​ ហ៊ុនសែនបានឲ្យ​ដឹង​ថា “ សារមន្ទី​រ​នេះ សាង​សង់​បាន​៤០ភាគរយ​ហើយ ប៉ុន្ដែ​នៅ​ពេល​នេះ​ យើង​ត្រូវ​ការ​ឈើ​ប្រណិត​៥០០​ម៉ែត្រគូប ដើម្បី​ធ្វើ​ជា​គ្រឿង​សង្ហារិម​នៅ​​ក្នុង​សារមន្ទីរ។ ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​ ខ្ញុំ​បាន​បញ្ជា​ឲ្យ​ក្រុម​ការ​ងារសាង​សង់​​ទិញ​​ឈើ​ប្រណិត​ពី​អ្នកភូមិ​​ក្នុង​ខេត្ត​ព្រះ​វិហារ​ ឧត្ដរ​មាន​ជ័យ​ បន្ទាយ​មាន​ជ័យ​ និង​ខេត្ត​ស្ទឹង​ត្រែង​”។ មួយ​សប្ដាហ៍ក្រោយ​មក​ លោក​ឧត្ដម​សេនីយ៍​ឯក យឹម លាង ដែល​ជា​មនុស្ស​ស្និទ្ធ​នឹង​លោក​ ជា​ ស៊ីមនិង​ជា​ប្រធានកង​អង្គរក្ស​របស់​លោក បាន​បញ្ជូន​សំណើ​មួយ​ទៅ​ក្រុម​មន្ត្រី​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ ដោយ​ស្នើ​ឲ្យ​​​ជួយ​​​​ផ្គត់​ផ្គង់​ឈើ​ចំនួន​២០០​ម៉ែត្រគូប​។ លោកឧត្តមសេនីយ៍​​ឯក​ យឹមលាងបាន​បញ្ជាក់​កា​លពី​ម្សិល​មិញ​ថាលោក​បាន​បញ្ជូន​លិខិត​ស្នើ​សុំ​ឈើ​ប្រណិត​រួចហើយ ​ដោយ​លោក​​បាន​មានប្រសាសន៍ថា គម្រោង​នេះ​ជិត​​ចប់​ហើយ​។ លោកបាន​មាន​ប្រសាសន៍​ថា លោក​ឧត្តមសេនីយ៍ត្រី មាស​ សុផានដែល​ឈរ​ជើង​នៅ​ព្រំដែន ​ជាអ្នកទទួល​បន្ទុក​ការ​ប្រមូល​ឈើ​នេះ​។ លិខិត​នេះ​ស្នើ​សុំ​​ឈើ​ប្រណិ​ត​បី​ប្រភេទ​គឺ ឈើ​បេង និងប្រភេទ​ឈើ​ប្រណិត​ពីរ​​​ផ្សេង​​ទៀត។ បទបញ្ជា​របស់រដ្ឋាភិបាល​ឲ្យ​ប្រមូល​ឈើ​នេះបាន​ធ្វើ​ឡើង​តែមួយ​សប្ដាហ៍​ប៉ុណ្ណោះ​ បន្ទាប់​ពី​លោក​ ហ៊ុនសែនបាន​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​បង្ក្រាប​ការកាប់​ឈើ​ខុស​ច្បាប់​ក្នុង​តំបន់តា​មព្រំ​​ដែន​ជា​ប​់​ប្រទេ​ស​​ថៃ ដោយ​លោកបានលើកឡើងថា ប្រជា​ពល​រដ្ឋ​ច្រើន​ណាស់​ត្រូវ​បាន​ទាហានថៃ​បាញ់​សម្លាប់ ហើយ​​ព្រៃ​ឈើ​ក្នុង​ប្រទេស​កម្ពុជា​ចេះ​តែ​ហិន​ហោច​​​​ទៅៗ។ ប្រជាពលរដ្ឋ​១៧នាក់ ត្រូវ​បាន​ទាហានថែបាញ់​សម្លាប់​ចាប់​តាំង​ពី​ខែ​មករា មកនៅពេលកំពុង​កាប់​ឈើ​ប្រណិត​ខុស​ច្បាប់​។តួលេខ​នោះ មា​ន​ចំនួ​ន​​លើស​ពីតួលេខ​អ្នក ​ដែល​ត្រូវបានបាញ់​សម្លាប់ក្នុង​ឆ្នាំ២០១១ហើយ​​ចំនួនអ្នកស្លាប់នេះបានកើន​ឡើង​​ទ្វេដងលើសពី​ឆ្នាំ​២០១០។ ក្រុ​ម​អ្នក​បរិ​ស្ថាន​ និង​អង្គកា​រ​សិទ្ធិ​មនុស្ស​ បា​ន​កត់​សម្គាល់​កា​រ​​ស្លាប់​នៅ​តាម​ព្រំ​ដែ​ន​ថ្មីៗនេះ​ថា ដោយសារភាព​​ហិន​ហោចនៃ​ឈើ​ប្រណិត​នៅ​ក្នុង​ព្រៃ​របស់​​កម្ពុជា​ ទើបបង្ខំ​​ឲ្យ​អ្ន​ក​កាប​់​ឈើឆ្លងដែន។ លោក តូច រ៉ា ប្រធានផ្នែក​ទំនាក់​ទំនង​ព្រំ​ដែននៅ​ប៉ុស្ដិ៍ត្រួត​ពិនិត្យជាំ​ស្រងាម បាន​មាន​ប្រសាសន៍ថា មាន​ការកើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នូវអំពើ​ហិង្សាកាប់​ឈើ​ ដោយ​សារ​តែ​មា​ន​កា​រ​ចាប់​អា​រម្មណ៍​កាន់​តែ​ខ្លាំង​ឡើង​ពី​អ្នក​ទិញ​ឈើ​ប្រណិត​។ លោក​បាន​មាន​ប្រសាសន៍ថា “ដោយ​សារ​តែ​អ្នក​ទិញ​រង់​ចាំ​ទិញ​ឈើ​គ្រញូង​នៅ​តាម​ព្រំដែន​ ពេលនេះមាន​អ្នក​កាប់​ឈើ​គ្រញូង​ជាច្រើន​លប​ចូលទៅក្នុង​ព្រៃ​ថៃ​ ​ដែល​ត្រូវ​បាន​​ទាហាន​ថៃបាញ់​​ពួក​គេ​ជា​រឿយៗ”។ អ្នក​ភូមិនៅ​ក្នុងព្រះវិហារបាន​ប្រាប​់​រឿង​រ៉ាវ​ប្រហាក់​ប្រហែល​គ្នានេះ។ លោក​ សាតសាវឿនអ្នក​ភូមិ​រស់នៅ​ក្នុង​ឃុំ​ជាំ​ក្សាន្ដ បានមាន​ប្រសាសន៍ថា អ្នកជិត​ខាង​​របស់​លោក​ ដែល​ជា​អ្នកកាប់​ឈើ​បាន​ដឹង​ថា ពួកគាត់ទទួល​រងការ​គំរាម​កំហែង​ទាំង​ពី​ទាហាន​​ថៃ​ និងពី​មន្ត្រីកម្ពុជា​ បន្ទាប់​ពី​វិល​ត្រឡប់​មកវិញ។ លោក​បាន​មានប្រសាសន៍ថា “ នៅ​ពេល​ពួកគេ​ត្រឡប់​មក​ក្នុង​ទឹក​ដី​កម្ពុជា​វិញ​ ពួកគាត់​ជួប​ទាហានកម្ពុជា​ ដែលមើលទៅ​ដូច​ជា​ចោរ​​ ព្រៃ​អ៊ីចឹង។ ប្រសិន​បើ​ពួក​​គាត់​មិនចែកឲ្យ​​ពាក់កណ្ដាលទេនោះ ពេល​ខ្លះ​ពួកគេ​ប្លន់យក​ឈើ​​គ្រញូង​តែម្តងឬពេល​ខ្លះ​ពួកគេ​បាញ់​សម្លាប់​អ្នកកាប់​ឈើ​ ហើយ​យក​ឈើ​គ្រញូង​របស់​ពួកគាត់​អស់​”។ លោកជុតវុទ្ធីប្រធាន​អង្គការ​ការ​ពារ​ធន​ធាន​ធម្មជាតិ​បាន​មាន​ប្រសាសន៍ថា “ ផល​ប្រយោជន៍បាន​ទៅ​អ្នក​ធំ​ តែអ្នកដែល​ស្លាប់​​​គឺអ្នកតូចតាច។ ពួកគាត់​ដឹង​អំពីគ្រោះ​ថា្នក់​យ៉ាងមេ៉ចហើយ ក៏ប៉ុន្ដែ​ពួកគាត់​មិន​ខ្វល់”។ នេះមិនមែន​ជា​លើក​ទី​១​ទេ ដែល​មាន​​​បញ្ជា​ឲ្យ​យក​ឈើ​ប្រណិត​មួយ​ចំនួន​ធំ​ ដើម្បី​សាង​សង់​អគារ​រដ្ឋាភិបាល​។ ក្នុង​ឆ្នាំ​២០០៥លោក​ ច័ន្ទសារុនរដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ បានអំពាវ​នាវ​ឲ្យ​រដ្ឋបាលព្រៃ​ឈើជួយ​ផ្គត់​ផ្គង់​ឈើជាង​១០.០០០​ម៉ែត្រ​គូបដែល​៤.០៣០ម៉ែត្រ​គូបជាប្រភេទ​ឈើ​ប្រណិត​ត្រូវ​យកមកបប្រើ​ ដើម្បី​តុបតែង​អគារ​រដ្ឋសភា​ថ្មី៕ ប្រែ​សម្រួល​ដោយចេវប៊ុននី  

Latest news

© 2021, ដេលី. All rights reserved.