31 C
Phnom Penh

សាលាដំបូងរាជធានីភ្នំពេញឃុំ​​​ខ្លួន​​​កូន​​​ប្រ​​​សា​​​លោក​​​អភិបាល​​​ខេត្ត​​​មណ្ឌលគិរី ពីបទល្មើសព្រៃឈើ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​តុលាការបាន​​​និយាយថាកាល​​​ពី​​​ថ្ងៃ​​​ច័ន្ទកូន​​​ប្រ​​​សា​​​ប្រុស​​​របស់​​​លោក​​​ ចាន់យឿន​​​អភិបាល​​​ខេត្ត​​​មណ្ឌល​​​គិរីកំពុង​​​ត្រូវបាន​​​ឃុំ​​​ខ្លួន​​​បណ្តោះអាសន្ន​​​នៅឯ​​​ពន្ធនាគារប៉េហ្ស៊ីក្នុង​​​រាជធានីភ្នំពេញបន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​​​​​​​ពី​​​ថ្ងៃ​​​ច័ន្ទនិង​​​ក្រោយ​​​មក ​​​ត្រូវ​​​បាន​​​តុលា​​​ការ​​​ចោទ​​​ប្រ​​​កាន់​​​ពី​​​បទព្យាយាមរារាំង​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​មិន​​​ឲ្យ​​​ចុះ​​​បង្ក្រាបករណីកាប់​​​ឈើ​​​ខុស​​​ច្បាប់​​​​​​។

ការ​​​ចាប់​​​ខ្លួន​​​ឈ្មោះ ធុយ ចាន់ថនកើត​​​មាន​​​​​​ឡើងក្នុងរយៈពេល​​​បី​​​ខែបន្ទាប់​​​ពី​​​សាលា​​​ដំបូង​​​​​​រាជធានីភ្នំពេញ ​​​បា​ន​​​សាកសួរនិង​​បាន​​​ដោះ​​​លែងជននេះ​​​វិញ​​​ ពីបទជាប់ពាក់ព័ន្ធនឹង​​​ការ​​​ព្រួតវាយ​​​ដំកាល​​​ពី​​​ខែ​​​ធ្នូទៅលើរូប​​​​​​លោក​​​ម៉េង​​​ តូនីអាយុ​​​២៨​​​ឆ្នាំ​​​ ចៅ​​​ក្រម​​​សាលា​​​ដំបូង​​​ខេត្ត​​​​​​មណ្ឌលគិរី​​​ ដែល​​​ត្រូវ​​​បាន​​​គេ​​​វាយ ​​​និង​​​ចាប់​​​ពង្រត់​​​ក្នុង​​​ក្រុង​​​សែន​​​មនោរម្យ ​​។

លោក​​​ មាស ចាន់ពិ​​​សិដ្ឋ ព្រះរាជអាជ្ញារង​​​អម​​​សាលាដំបូង​​​រាជធានី​​​ភ្នំពេញបាន​​​មាន​​​ប្រសាសន៍កាល​​​ពី​​​ម្សិល​​​មិញ​​​ថា“តុលាការ​​​បាន​​​ចោទ​​​ប្រ​​​កាន់​​​ [ធុយចាន់ថន] ​​​​​​​​​ពី​​​បទ​​​រារាំង​​​ការ​​​បង្ក្រាប​​​សកម្មភាពកាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ ដែលជាបទល្មើសព្រៃឈើ”។ប៉ុន្តែ ​​​លោក​​​មិន​​​បានរៀប​​​រាប់​​​លម្អិត​​​ អំពីអ្វី​​​ដែល​​​ឈ្មោះ​​​ចាន់ថន​​ បានប្រព្រឹត្តនោះ​​​ទេ។

លោកគឹមរ័ត្នណារិនចៅ​​​ក្រម​​​ស៊ើប​​​សួរ​​​ ​​​ដែល​​​បាន​​​សាក​​​សួរ​​​ឈ្មោះចាន់ថន ​​កាល​​ពី​​​​​​ម្សិលមិញមិន​​​អាច​​​ទាក់​​​ទងសុំ​បទ​​អត្ថា​​​ធិប្បាយ​​​បាន​​​ទេ។

លោកខេងទីតូដែលអ្នក​​​នាំ​​​ពាក្យ​​​កង​​​រាជ​​​អា​​​វុធ​​​ហត្ថលើ​​​ផ្ទៃប្រទេស ​​​បានមាន​​​ប្រសាន៍​​​ថា​​​ឈ្មោះ​​​ ចាន់ថនត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ នៅក្នុង​​​ស្រុក​​​ស្នួល ​​​ខេត្ត​​​ក្រចេះ។

លោក​​​ទីតូបាន​​​មាន​​​ប្រសាសន៍បន្ត​​​ថា​​​“យើង​​​​​​បាន​​ចាប់​​​ខ្លួន​​​ជននេះ​​​តាម​​​ដីកាចាប់​​​ខ្លួន​​​របស់​​​តុលាការ ​​​ពាក់​​​ព័ន្ធនឹង​​​បទ​​​ល្មើសព្រៃ​​​ឈើ”។លោក​​​បាន​​​​​​បង្វែរ​​​សំណួរ​​​ដទៃ​​​ទៀត​​​ទៅ​សាលា​​​ដំបូង​​​រាជធា​​​នី​​​​​​ភ្នំពេញ។ មន្ត្រី​​​តុលា​​​កា​​​រ​​​មិន​​​បាន​​​និយាយ​​​ថាដីកា​​​ចាប់​​​​​​ខ្លួន​​​នោះ ​​​ចេញ​​​ពី​​​ពេល​​​ណា​​​នោះ​​​ទេ​​​។

លោកចាបសុីនៀងប្រ​​​ធានពន្ធ​​​នាគារ​​​ប៉េហ្ស៊ីបាន​​​បញ្ជាក់អំពីការ​​​ឃុំ​​​ខ្លួនឈ្មោះ​​​ចាន់ថនថា​​​ ជននេះត្រូវបានឃុំខ្លួនកាល​​​ពី​​​រសៀល​​​​​​ម្សិលមិញ ។

លោកឯមសុភក្ត្រអ្នក​​​សម្រប​​​សម្រួល​​​របស់​​​មជ្ឈមណ្ឌល​​​អប់រំ​​​ច្បាប់​​​សម្រាប់​​​សហគមន៍​​​​​​ប្រ​​​ចាំ​​​ខេត្តមណ្ឌលគិរីបាន​​​និយាយថា ​​​ បទល្មើស​​​ព្រៃឈើ​​​ដែល​​​បាន​​​ចោទ​​​ប្រ​​​កាន់​​​នោះបាន​​​កើត​​​​​​ឡើង​​​តាំងពីពាក់​​​កណ្ដាល​​​ឆ្នាំ​​​២០១១​​​ម៉្លេះហើយ​​​ករណីនោះ​​​ក៏​​​មានជាប់​​​ពាក់ព័ន្ធ​​​ជាមួយ​​​នឹង​​​ប្រ​​​ពន្ធ​​​របស់​​​ឈ្មោះចាន់ថន ​​​ដែរដែល​​​ត្រូវ​​​ជា​​​កូន​​​ស្រី​​​របស់​​​លោក​​​ ចាន់ ​​​យឿន។

លោក សុភក្ត្រ  បាន​​និយាយថា “ការ​​​ចាប់​​​ខ្លួន​​​នោះ គឺ​​​ត្រឹម​​​ត្រូវហើយពីព្រោះ ជននេះ ​​​បាន​​​រកសុីឈើ​​​ខុស​​​ច្បាប់​​​ដោយអាងអំណាច​​​របស់​​ឪពុក​​​ក្មេកខ្លួន​​​”។ លោក​​​បាន​​​បន្ថែម​​​ថា “ខ្ញុំ​​​គិត​​​ថា ប្រ​​​សិន​​​បើ​​​អាជ្ញាធរ​​​ ចាត់វិធានការរឿង​​​នេះ​​​ឲ្យបានល្អិត​​​ល្អន់វា​​​បង្ហាញ​​​ថាអាជ្ញាធរ​​​អាច​​​ទទួលបាន​​​ជោគជ័យ​​​”។

លោកចាន់សុវ៉េតអនុប្រធានផ្នែក​​អង្កេត​​​​​​របស់​​​អង្គការ​​​អាដហុកបាន​​​មាន​​​ប្រសាសន៍​​​ថាការ​​​ចាប់​​​ខ្លួន​​ និង​​​ការ​​​ចោទ​​​ប្រ​​​កាន់​​​នោះ ​​​គឺ​​​ជា​​​ជំហានត្រឹម​​​ត្រូវ​​​មួយ​​​ឆ្ពោះទៅរកការ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ពុក​​​រលួយ និង​​​ឆ្ពោះទៅ​​​រក​​​ការ​​​រឹត​​​បន្តឹង​​​ការ​​​អនុវត្ត​​​ច្បាប់នៅកម្ពុជា​​​។

លោក​​​បាន​​​បន្ថែមថា“នេះ​​​គឺជាការ​​​កែ​​​ល​​​ម្អមួយ។វាជួយ​​​រឹត​​​បន្ដឹង​​​ការ​​​អនុវត្តច្បាប់​​​រដ្ឋពី​​​ព្រោះ​​​មន្ត្រី​​​ជាន់ខ្ពស់មាន​​​អំណាច​​​ខ្លះនៅ​​​​​​ពី​​​ក្រោយបទល្មើសព្រៃឈើនេះ”។ លោកសុវ៉េត​​​ បាន​​​ជំរុញឲ្យ​​​រដ្ឋា​​​ភិបាល​​​បន្ដ​​​បង្ក្រាប​​​ថែមទៀត​​​លើ​​​មន្ត្រី​​​ពាក់ព័ន្ធក្នុង​​​ការ​​​កាប់ឈើនិង​​​រត់ពន្ធឈើដោយ​​​ខុស​​​ច្បាប់​​​ ហើយ​​​ផ្ដន្ទាទោសជា​​​សាធារណៈ។

លោក​​​ចៅ​​​ក្រម​​​ តូនីត្រូវ​​​បាន​​​គេ​​​វាយដំ​​​ក្នុង​​​ពេល​​​កំពុង​​​ផឹកសុីរួម​​​តុជាមួយ​​​មន្ត្រី​​​ដទៃ​​​ទៀត ​​​នៅ​​​ក្នុងភោជ​​​នីយ​ដ្ឋាន​​​មួយ។​​​ នៅ​​​ពេល​​​នោះ ​​​អ្នក​​​វាយ​​​លោកបានចាប់​​​រុញ​​​លោក​​​ចូល​​​ក្នុង​​​រថយន្ដ​​​ ហើយ​​​វាយ​​​លោក​​​នឹង​​​កាំ​​​ភ្លើង​​​ខ្លី​​​មុន​​​ពេល​​​លោក​​​អាច​​​លោត​​​គេច​​​ខ្លួន​​​ពេល​​​រថ​​​យន្ដ​​​កំពុង​​​បើក​​​បរ។​​​ លោក​​​បាន​​​រង​​​របួស​​ក្បាល​​​យ៉ាង​​​ធ្ងន់​​​ធ្ងរ​​​ និង​​​ផ្នែក​​​ខ្លះនៃរាងកាយ។ លោក​​​ ចាន់យឿនអភិបាល​​​ខេត្ត​​​មណ្ឌល​​​គិរីពំុ​​​អាច​​​ទាក់​​​ទង​​​សុំ​​​បទ​​​អត្ថាធិប្បាយ​​​បាន​​​ទេ៕

ប្រែ​​​សម្រួល​​​ដោយ  ហម សុផាណ្ណា​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស