31 C
Phnom Penh

ក្រុម​សហ​គមន៍​ជួប​បញ្ហា​​ច្រើន​​ អំពាវ​នាវ​​​ម្តង​ទៀត​សុំ​ជំនួយ​ពី​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​អ្នក​ភូមិ​ជាង​១០០​នាក់ ​មក​ពី​សហ​គម​ន៍​​​​បឹង​កក់បុរី​កីឡា​ ​និង​ សហគមន៍​នៅ​ផ្លូវ​លេខ​៣៤៧​ក្នុង​រាជធានី​ភ្នំពេញ​​​​  បាន​ដើរ​ដង្ហែ​​​ក្បួន​ទៅ​សួន​ច្បារ​មុខវត្ត​បទុម  ​កាលពី​ម្សិល​មិញ​ដើម្បី​ដាក់​ញត្តិ​​ស្នើសុំ​អន្តរាគមន៍​ពី​​ខុទ្ទ​ការល័យរបស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ម្ដង​ទៀត ​ទាក់​ទិន​នឹង​ជម្លោះ​ដី​ធ្លី​របស់​ខ្លួន​​។​

ក្រុម​អ្នក​ភូមិ​​ដែ​ល​មាន​កុមារ​មួយ​ចំនួនផង​នោះ​ បាន​ជួប​ជុំ​គ្នា​នៅ​ម៉ោង​ ៨​ ព្រឹក ​​ក្បែរ​​​វត្តភ្នំ​​មុន​ពេលចាប់​ផ្តើម​ចេញដំណើរ​​តាម​ផ្លូវ​​​លេខ​​​​១៩​​។​ ដោយមាន​ញត្តិ​ដោយ​ឡែក​ពី​គ្នា​​សម្រាប់​​ជម្លោះ​នី​មួយៗ​នោះ ​អ្នក​ដើរ​ដង្ហែ​​​ក្បួនសង្ឃឹម​ថា​ នឹងទៅ​ឲ្យ​​ដល់​ភូមិ​គ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែននៅ​​​​​​​ជិតវិមាន​ឯករាជ​្យ  ក៏​ប៉ុន្តែ​​​ត្រូវ​បាននគរបាលដេញ​​​​​​ទៅ​​​​សួន​ច្បារមុខ​វត្ត​បទុមវិញ។​

តំណាង​អ្នក​ភូមិ​សហគមន៍​បុរី​កីឡា​ លោក​ យ៉ាន​ ភឿន​ បាន​មាន​ប្រសាសន៍​ថា​​ ពួក​គាត់​ចង់​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ដោះ​ស្រាយ​ជម្លោះ​របស់​ពួកគេ​ជា​មួយ​នឹង​ក្រុម​ ហ៊ុនអភិវឌ្ឍន៍​​ ផានអីុមិុច​ ដែល​បាន​សន្យា​សាង​សង​ផ្ទះ​ល្វែង​ចំនួនដប់​​​អគារ សម្រាប់​ឲ្យ​ពួក​គាត់​ ​ប៉ុន្តែ​ក្រុម​ហ៊ុន​បាន​សាង​សង់​តែ​ប្រាំបី​អគារ​ប៉ុណ្ណោះ។​​

លោក​បាន​មាន​ប្រសាសន៍​ថា​ “យើង​បាន​ដាក់​ពាក្យ​បណ្ដឹង​​ទាមទា​រ​សំណង​ពី​ក្រុម​ហ៊ុន​​នេះ ពី​ព្រោះ​ក្រុម​ហ៊ុន​បាន​ប្រើ​ប្រាស់​គ្រឿង​ចក្រ​​វាយ​កម្ទេច​​លំនៅ​ដ្ឋាន​របស់​យើង​​កាល​ពី​ខែ​មករា​​”។​ ​

ពៅ  បញ្ញា​​  តំណាង​សហគមន៍​ផ្លូវ​លេខ​៣៤៧​ បាន​និយាយថា​​ ពួកគេបាន​ដាក់​​​ញត្តិ​ចំនួន​ពីរ​នៅ​ខុទ្ទ​កាល័យ របស់់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន និង​ បាន​​អំពាវ​នាវ​ឲ្យលោក​នាយក​រដ្ឋ​មន្ត្រី​ជួយ​​​​​ “រក​យុត្តិ​សម្រាប់​​យើង​”។​ តំណាង​អ្នក​ភូមិ​បឹង​កក់​ អ្នក​ស្រី​ ទេព ​​វន្នី​​ បាន​និយាយ​ថា​ ក្រុម​របស់​អ្នកស្រី​បាន​ដាក់ញត្តិ​ប្រហែល​ប្រាំមួយ​​ចាប់​តាំង​ពី​​ដី​ទំហំ​១២,៤៤​ហិក​តា​ត្រូវ​បាន​​វាស់​វែង​​សម្រាប់​ពួកគាត់​កាល​ពីចុង​ឆ្នាំ​មុន​។ យើង​​​នៅតែ​បន្តការ​តវ៉ា ​​ពីព្រោះថា​​ គ្រួសារ​មួយ​ចំនួន​ក្នុង​ចំណោម​នោះ​ ត្រូវបាន​កាត់​ចេញពី​តំបន់​នោះ​ដោយ​គ្មានហេតុផល​ឡើយ​​។​​​

ញត្តិ​មួយ​ចំនួន​​ត្រូវ​បានដាក់​ជូន​ខុទ្ទ​​​កា​​​ល័យនាយករដ្ឋមន្ត្រី មន្ត្រីនគរបាល ​និង​ស្ថានទូតនានាក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ថ្មីៗ​នេះ ​​​ប៉ុន្តែ​ញត្តិ​មួយចំនួន​ត្រូវ​បាន​ច្រាន​ចោល ហើយ​​​បាន​សួរ​ថា​​ តើ​វិធី​នេះ​​កំពុង​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​​​​​​អ្វីមួយ​ឬយ៉ាងណា៕

ប្រែសម្រួល​ដោយ សុខ ស៊ីដន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស