28.4 C
Phnom Penh

ព្រះសង្ឃ ជាសកម្ម​ជនផ្នែក​ដីធ្លីត្រូវ​បាន​ជ្រើសជាបេក្ខជនទទួលពានរង្វាន់ផ្នែក​សិទ្ធិមនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះសង្ឃ​ ដែលជាសកម្ម​ជនផ្នែកដីធ្លី​​ព្រះនាម​ លួន​ សុវា៉ត ​ត្រូវបានអង្គការ​សិទ្ធិ​មនុស្ស​ឈ្មោះ Witness ជ្រើសរើសជា​​​បេក្ខជន​​​ទទួលពានរង្វាន់​​​ Martin Ennals ​​​Award ផ្នែក​​​​សិទ្ធិមនុស្ស​ ដែល​នឹង​ត្រូវប្រគេននៅ​ឯពិធី​មួយក្នុង​ក្រុង​ហ្សឺណែវ​ ប្រទេសហូឡង់ក្នុង​ខែ​តុលា​ខាងមុខ​នេះ។​ 

ព្រះតេជគុណ លួន សុវ៉ាត គង់នៅក្នុង​ស្រុក​ជីក្រែង​ខេត្ត​សៀម​រាប តែងតែត្រូវ​បាន​ពិពណ៌នា​ថា​ជា ព្រះសង្ឃ​នៃប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ “ តាមរយៈការចងក្រងឯក​សារវីដេអូអំពីការតវា៉​របស់​ព្រះអង្គ​”។​ ជា​លទ្ធផល​នៃ​សកម្មភាព​​របស់​ព្រះតេជគុណ លួន ​សុវ៉ាត ​ត្រូវ​បាន​បណ្តេញ​ចេញពី​វត្ត​ឧណ្ណាលោម​ កាល​ពី​ខែ​កញ្ញា ​​ហើយ​ព្រះអង្គ​ត្រូវ​បាន​ហាម​ប្រាម​មិនឲ្យ​គង់នៅក្នុង​វត្ត​​​ទាំងអស់​ក្នុង​​​​​រាជ​ធានី​ភ្នំពេញ​ និងវត្ត​នៅ​ក្នុង​ខេត្ត​សៀម​រាប​ តាម​រយៈបទ​បញ្ជា​ពី​សម្តេច​ព្រះសង្ឃ​រាជ​​​ ​នន់ ​ង៉ែត​។

​ នៅក្នុង​សេចក្តី​ថ្លែង​​ការណ៍​មួយ​ ដែល​​បានផ្សាយ​តាម​គេហទំព័រ​​​របស់អង្គការ Witness ព្រះតេជគុណ ​លួន​ សុវ៉ាតបាន​មាន​សង្ឃ​ដីការ​​​ ​ថា​ ព្រះអង្គសប្បាយ​ព្រះទ័យ​ណាស់​ដោយ​​ត្រូវបាន​ជ្រើស​រើស​ព្រះនាមសម្រាប់​ទទួលពានរង្វាន់ផ្នែក​សិទ្ធិមនុស្សនៅក្នុង​​ពេល​នេះ។

​ព្រះអង្គ​បន្ថែម​ថា​ “ អាត្មា​ក៏​សប្បាយ​​​ព្រះទ័យផង​ដែរ​ ពេល​ឃើញ​ប្រទេស​កម្ពុជា​ទទួល​បានការ​គាំទ្រ​ពីសហគមន៍​អន្តរ​ជាតិ​ ដែល​អាចជួយ​យើង​ឲ្យ​កាន់តែ​ទទួល​បាន​សិទ្ធិ​ និង​សេរីភាពភាព​ថែម​ទៀត​ ជា​ពិសេស​សម្រាប់​សហគមន៍​ក្រីក្រ​ ដែល​មាន​ផ្ទះ​របស់​ខ្លួនត្រូវ​បាន​រដ្ឋាភិបាលរឹប​អូស​យក​ដោយ​​​បង្ខំ”។​ ក្នុង​ឆ្នាំ​២០១១ព្រះតេជគុណលួន​សុវ៉ាតគឺ​ជា​អ្នក​ទទួល​ពានរង្វាន់ ​Hellman​-​Hammett ពី​អង្គកា​រ​ឃ្លាំមើល​សិទិ្ធមនុស្ស៕

ប្រែសម្រួល​ដោយ ​ អូន​ ភាព​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស