TAG
paywall
អ្នកបើកបរឡានក្រុងតវ៉ាសំុដំឡើងប្រាក់ខែ
អ្នកបើកបររថយន្តក្រុងសាធារណៈប្រហែល១០នាក់បានតវ៉ានៅមុខស្ថានីយរថយន្តក្រុងចំណតផ្សាររាត្រីកាលពីព្រឹកមិញនេះ ដើម្បីទាមទារការដំឡើងប្រាក់ខែ។
លោក ទៀង គឹមសាន ជាអ្នកបើករថយន្តក្រុងម្នាក់បាននិយាយថាលោកនិងអ្នកបើកបរដទៃទៀតបានទាមទារការឡើងប្រាក់ខែ ពីព្រោះសាសាក្រុងភ្នំពេញខកខានមិនបានដំឡើងប្រាក់ខែឲ្យពួកគាត់ពី ២៨០ ទៅ ៣០០ ដុល្លារ តាមការសន្យានោះទេ។
លោក គឹមសាន ដែលបានបើករថយន្តក្រុងរយៈពេល៥ខែមកហើយនោះបានបន្តថា លោកទទួលបាន ១៨០ ដុល្លារអាមេរិកក្នុងមួយខែ។ លោកបានបន្ថែមថា "យើងធ្វើការដើម្បីជីវភាពប្រសិន បើយើងហូបមិនឆ្អែតផង ត្រូវតែតវ៉ា ៉។
លោក ឡុងឌីម៉ង អ្នកនាំពាក្យសាលាក្រុងបានមានប្រសាសន៍ថា ការដំឡើងប្រាក់ខែមិនទាន់អាចធ្វើទៅបាននៅឡើយទេ...
រដ្ឋាភិបាលចាប់ផ្តើមចាត់វិធានការដើម្បីលុបបំបាត់កន្លែងព្យាបាល និងគ្រូពេទ្យគ្មានអាជ្ញាប័ណ្ណ
កាលពីម្សិលមិញ រដ្ឋាភិបាលបានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងទូទាំងប្រទេសដើម្បីលុបបំបាត់កន្លែងព្យាបាល និងគ្រូពេទ្យគ្មានអាជ្ញាប័ណ្ណនៅក្នុងការឆ្លើយតបទៅ នឹងការឆ្លងរាលដាលនៃមេរោគអេដស៍នៅក្នុងខេត្តបាត់ដំបង ដែលធ្វើឲ្យអ្នកភូមិជាង២៣០នាក់បានឆ្លងមេរោគនេះ ដោយក្នុងនោះពីរនាក់បានស្លាប់រួចទៅហើយនៅក្នុងខែនេះ។
ការឆ្លងរាលដាលនៃមេរោគអេដស៍នៅក្នុងឃុំរកាបង្ហាញឲ្យឃើញថា មានការគ្រប់គ្រង និងការប្រើច្បាប់តិចតូចនៅក្នុងវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា។មន្ត្រីបានបន្ទោសលើ លោក យ៉ែម ជ្រិន គ្រូពេទ្យគ្មានអាជ្ញាប័ណ្ណ ដែលត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតបន្ទាប់ពីសារភាពថា លោកបានប្រើសឺរាុំងឡើងវិញ ជាអ្នកធ្វើឲ្យមានការឆ្លងរាលដាលនេះ។
នៅក្នុងការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះបញ្ហានេះ ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃបានចេញសារាចរមួយអំឡុងកិច្ចប្រជុំនៅក្រសួងមហាផ្ទៃក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ដោយដាក់ចេញនូវផែនការដើម្បីលុបបំបាត់កន្លែងព្យាបាល និងគ្រូពេទ្យគ្មានអាជ្ញាប័ណ្ណ។
លោក ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានប្រាប់នគរបាល និងមន្ត្រីរដ្ឋាភិបាលប្រមាណ២០០នាក់ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនេះឲ្យធ្វើការជាមួយគ្នា ដើម្បីចុះបង្ក្រាបកន្លែងព្យាបាលដែលគ្មានអាជ្ញាប័ណ្ណ ខុសច្បាប់ និងគ្មានមនុស្សធម៌។
លោកបានមានប្រសាសន៍ថា "អភិបាលខេត្ត និងអភិបាលរាជធានីត្រូវតែសហការជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ដើម្បីសម្រួល សើុបអង្កេត ទប់ស្កាត់ និងបង្ក្រាប ហើយរៀបចំពាក្យបណ្តឹងជូនតុលាការដើម្បីដាក់ទោសទណ្ឌ តាមច្បាប់"។
សារាចរដែលចុះហត្ថលេខាកាលពីថ្ងៃទ ី១៦ ខែមករាដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវឲ្យមន្ត្រីសុខាភិបាលថ្នាក់ខេត្ត ស្រុក និងថ្នាក់ឃុំធ្វើការជាមួយនគរបាលដើម្បីកំណត់គ្លីនិក ឬកន្លែងព្យាបាលណាដែលគ្មានអាជ្ញាប័ណ្ណ។
អំឡុងកិច្ចប្រជុំកាលពីម្សិលមិញ លោក ម៉ម ប៊ុនហេង បានប្រាប់អភិបាល និងក្រុមប្រឹក្សាខេត្តឲ្យដឹកនាំនៅក្នុងគំនិតផ្តួចផ្តើមថ្មីនេះ។
លោក ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា "អភិបាល និងក្រុមប្រឹក្សាខេត្ត គឺជាឪពុកម្តាយរបស់ប្រធានមន្ទីរសុខាភិបាលខេត្ត អនុប្រធានមន្ទីរសុខាភិបាលខេត្ត មន្ត្រីសុខាភិបាលស្រុក និងមន្ត្រីសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងស្រុក ហេតុដូច្នេះខ្ញុំសូមស្នើឲ្យបុគ្គលិករបស់យើងគោរពពួកគាត់"។
ទោះបីជាមានព័ត៌មានតិចតូចអំពីពលរដ្ឋនៅក្នុងប្រទេសកម្ពុជាដែលពឹងផ្អែកលើគ្រូពេទ្យគ្មានអាជ្ញាប័ណ្ណក៏ដោយ តែលោក មាជ សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានលើកឡើងថា បញ្ហាកើតមានច្រើនលើសពីឃុំរកាទៅទៀត។
លោកបានមានប្រសាសន៍ថា "តាមសេចក្តីរាយការណ៍ យើងដឹងថា នៅក្នុងខេត្តបាត់ដំបងមានមនុស្សជាច្រើនបានឆ្លងមេរោគអេដស៍។ ប៉ុន្តែ នៅមានកន្លែងផ្សេងៗទៀតដែលគ្រូពេទ្យផ្តល់ការព្យាបាលដោយបណ្តាលឲ្យមានអ្នកស្លាប់"។
លោក ម៉ាសាមិ ហ្វូជិតាក់ (Masami F ujita) ប្រធានក្រុមការងារទទួលបន្ទុកមេរោគអេដស៍នៅអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជាបានលើកឡើងថា ការលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រូពេទ្យគ្មានអាជ្ញាប័ណ្ណគួរតែជាបញ្ហាអាទិភាពសម្រាប់រដ្ឋាភិបាល។
លោកបានមានប្រសាសន៍ថា "ការអនុវត្តជូនកាលជួបការលំបាក។ ខ្ញុំគិតថា ការលើកកម្ពស់ការយល់ដឹងនៅក្នុងចំណោមប្រជាពលរដ្ឋគឺសំខាន់ណាស់"។ លោកបានបន្ថែមថា យោងតាមភ័ស្តុតាងដែលទទួលបានបង្ហាញថា ជារើយៗប្រជាពលរដ្ឋចូលចិត្តឲ្យគ្រូពេទ្យគ្មានអាជ្ញាប័ណ្ណព្យាបាលជាងគ្រូពេទ្យដែលបម្រើការនៅក្នុងប្រព័ន្ធសុខាភិបាលស្របច្បាប់។
ដើម្បីជៀសវាងកុំឲ្យការឆ្លងរាលដាលនៃមេរោគអេដស៍កើតឡើងដូចនៅក្នុងឃុំរកាម្តងទៀត ដែលការសិក្សាដឹកនាំដោយរដ្ឋាភិបាលរកឃើញថា ភាគច្រើនឆ្លងតាមរយៈការចាក់ថ្នាំ និងការព្យួរសេរ៉ូមនោះ លោកវេជ្ជបណ្ឌិត ហ្វូជិតាក់ បានលើកឡើងថា រដ្ឋាភិបាលគួរតែព្យាយាមផ្លាស់ប្តូរទម្លាប់ចូលចិត្តបែបនេះរបស់ប្រជាពលរដ្ឋ។
លោកបានមានប្រសាសន៍ថា "នៅក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋជាពិសេសនៅតាមទីជនបទមានទំនោរពឹងផ្អែកលើការចាក់ថ្នាំសម្រាប់បញ្ហាសុខភាពរបស់ខ្លួន។ បញ្ហាសុខភាពជាច្រើនអាចព្យាបាលដោយការលេបថ្នាំ ឬការចាត់វិធានការផ្សេងៗ"។
លោកបានមានប្រសាសន៍បន្ថែមថា "ដើម្បីដោះស្រាយបញ្ហាដែលកំពុងតែមានការព្រួយបារម្ភទាំងនេះក៏ត្រូវការឲ្យមានការចាត់វិធានការមួយចំនួនផងដែរ"៕ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Maria Paula Brito)
ស្រ្តីម្នាក់ស្លាប់ក្នុងករណីរគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៥
មន្រ្តីខេត្តកំពង់ឆ្នាំងបានននិយាយថា ស្រ្តីម្នាក់បានសា្លប់ភ្លាមៗនៅក្នុងករណីរគ្រោះថ្នាក់ចរាចរណ៍មួយកាលពីយប់ម្សិលមិញនៅពេលដែលរថយន្តធុនធំពីរគ្រឿងបុកគ្នានៅផ្លូវជាតិលេខ៥ហើយរ៉េចង្កូតទៅបុកផ្ទះជនរងគ្រោះ។
លោក អំុ ចំរើន មេប៉ុស្ត៍ឃំុ សែប បានមានប្រសាសន៍ថា មានរថយន្តធំពីរគ្រឿងគឺមួយធ្វើដំណើរពីភ្នំពេញទៅខេត្តកំពង់ឆ្នាំងនិងមួយគ្រឿងទៀតបើកពីខេត្តកំពង់ឆ្នាំងមកភ្នំពេញបានបុកគ្នាពេញទំហឹងកាលពីវេលាម៉ោង១១.៤០នាទីយប់ថៃ្ងម្សិលមិញនៅក្នុងឃំុ សែប ស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
រថយន្តមួយគ្រឿងបានរ៉េចង្កូតទៅបុកផ្ទះប្រជាពលរដ្ឋដែលនៅជាប់និងផ្លូវជាតិ ហើយបណ្តាលឲ្យស្រ្តីជាជាងកាត់ដេរសម្លៀកបំពាក់ម្នាក់បានស្លាប់ខណៈពេលគាត់កំពុងសម្រាន្តលក់។ ជនរងគ្រោះឈ្មោះ ទាំ សារាត់ អាយុ៣៤។
លោក ចំរើន បានបន្តថា "ឥឡូវ យើងកំពុងតាមរកអ្នកបើកបរ ព្រោះគេកំពុងគេចខ្លួន"។
លោក អ៊ិន...
គណបក្សទាំងពីរលើកឡើងថា បម្រាមលើការ “ជេរប្រមាថ” មិនប៉ះពាល់ដល់ សេរីភាពក្នុងការបញ្ចេញមតិ
ក្រុមការងារកំណែទម្រង់ការបោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបន្តការចរចា កាលពីម្សិលមិញ បន្ទាប់ពីបានលុបចោលជំនួបរបស់ខ្លួនកាលពីសប្តាហ៍មុន ដោយមន្ត្រីមកពីគណបក្សទាំងពីរបាននិយាយការពារការលើកឡើងដ៏ចម្រូងចម្រាសក្នុងការហាមឃាត់អង្គការមិនមែនរដ្ឋាភិបាលមិនឲ្យ"ជេរប្រមាថ" គណបក្សនានាអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។
លោក គួយ ប៊ុនរឿន ប្រធានក្រុមចរចារបស់គណបក្សសង្គ្រោះជាតិក្នុងការចរចានោះបានប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនៅរដ្ឋសភាថា ក្រុមទាំងពីរបានព្រាងមាត្រាចំនួន៤៥នៃជំពូកក្នុងច្បាប់បោះឆ្នោតថ្មីស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រមូលលទ្ធផលបោះឆ្នោត ប៉ុន្តែនៅខ្វែងគំនិតគ្នាជំុវិញបម្រាមស្តីពីការជេរប្រមាថ។
លោក គួយ ប៊ុនរឿន បានមានប្រសាសន៍ថា "មានចំណុចមួយដែលយើងមិនទាន់បានឈានដល់ការព្រមព្រៀងរួមនៅឡើយ។ វាគឺបញ្ហាអព្យាក្រឹតភាព ការមិនលម្អៀងរបស់សង្គមស៊ីវិលអំឡុងការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រមូលលទ្ធផលបោះឆ្នោត"។
លោកបានបន្ថែមថា "យើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីរៀបចំសេចក្តីព្រាងច្បាប់នេះឲ្យបានល្អដោយអនុញ្ញាតឲ្យគណបក្សនានាឃ្លាំមើលការបោះឆ្នោត ហើយយន្តការបោះឆ្នោតអាចត្រូវគេចាត់វិធានការ ហើយសម្តែងមតិរបស់ខ្លួនតាមស្មារតីនៃក្រមសីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវ"។
លោក គួយ ប៊ុនរឿន បានមានប្រសាសន៍ថា "ប្រសិនបើ គ.ជ.ប. រៀបចំយន្តការមិនត្រឹមត្រូវ ឧទាហរណ៍ ការចុះឈ្មោះអ្នកបោះឆ្នោតមិនត្រឹមត្រូវ ឬពួកគេចុះឈ្មោះអ្នកដែលគ្មានសិទ្ធិបោះឆ្នោត ឬចុះឈ្មោះជនបរទេស នោះមនុស្សគ្រប់រូបរួមទាំងសង្គមស៊ីវិលផងអាចធ្វើការរិះគន់បាន"។
លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ដែលដឹកនាំគណបក្សកាន់អំណាចក្នុងការចរចានេះក៏បាននិយាយការពារបម្រាមលើ "ការជេរប្រមាថ" អំឡុងយុទ្ធនាការឃោសនាបោះឆ្នោតផងដែរ ប៉ុន្តែទំនងជាធ្វើការបកស្រាយទូលំទូលាយពីបែបបទដែលខ្លួនចាត់វិធានការ។
លោក ប៊ិន ឈិន បានមានប្រសាសន៍ថា "តាមពិត ពួកគេអាចវិភាគបាន...ប៉ុន្តែ ពួកគេត្រូវគិតមុនពេលចេញសេចក្តីប្រកាស។ មានន័យថា ប្រសិនបើពួកគេឃើញមានភាពមិនប្រក្រតីនៅការិយាល័យបោះឆ្នោតមួយ ប៉ុន្តែ និយាយថា វាកើតឡើងនៅទូទាំងប្រទេសនោះ ពួកគេហាក់ដូចជាលម្អៀងហើយ"។
លោកបានបន្ថែមថា "យើងមិនមែនរារាំងពួកគេមិនឲ្យនិយាយនោះទេ។ ប៉ុន្តែ ពួកគេត្រូវនិយាយអ្វីដែលពិត និងមិនលម្អៀង។ គេអាចចេញសេចក្តីថ្លែងការណ៍មិនលម្អៀងបាន ប៉ុន្តែ មិនមែនក្នុងបំណងអាក្រក់ឡើយ"៕សារុន
អ្នកកាប់ឈើជនជាតិខ្មែរត្រូវបានបញ្ជូនពីប្រទេសថៃមកស្រុកកំណើតវិញ
មន្ត្រីព្រំដែនបាននិយាយថា បុរសជនជាតិខ្មែរបីនាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃជាងមួយឆ្នាំមកហើយ បន្ទាប់ពីឆ្លងចូលព្រំដែនទៅរកកាប់ឈើគ្រញូងខុសច្បាប់នោះ ត្រូវបានដោះលែងពីពន្ធនាគារកាលពីម្សិលមិញ ហើយត្រូវបានបញ្ជូនមកស្រុកកំណើតវិញ។
យោងតាមលោក តូច រ៉ា ប្រធានច្រកព្រំដែនអន្តរជាតិជាំសាងាំ ក្នុងខេត្តឧត្តរមានជ័យបានឲ្យដឹងថា បុរសទាំងនេះសុទ្ធតែមកពីខេត្តកំពង់ស្ពឺ ទំនងជាត្រូវបានបញ្ចុះបញ្ចូលទៅកាប់ឈើខុសច្បាប់ដោយឈ្មួញកណ្តាលដែលបានបញ្ចុះបញ្ចូលពួកគេឲ្យលួចចូលក្នុងទឹកដីថៃពីខេត្តឧត្តរមានជ័យដើម្បីរកកាប់ឈើប្រណីត។
លោក តូច រ៉ា បានមានប្រសាសន៍ថា បុរសទាំងនេះដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារខេត្តស៊ីសាកេត ប្រទេសថៃចាប់តាំងពីការចាប់ខ្លួនកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៣នោះ ត្រូវបានបញ្ជូននមកវិញតាមច្រកព្រំដែននេះ។
លោក យូ សុធារិទ្ធ នាយនគរបាលអន្តោប្រវេសន៍នៅច្រកព្រំដែននេះបានមានប្រសាសន៍ថា ប្រទេសថៃបានបញ្ជូនពលរដ្ឋខ្មែរសរុប២៧នាក់តាមរយៈច្រកព្រំដែននេះកាលពីខែមុន ដែលពួកគាត់ទាំងអស់បានជាប់ពន្ធនាគារក្នុងប្រទេសថៃជាងមួយឆ្នាំ។
លោកបានមានប្រសាសន៍ថា "នេះគឺជាលើកទី៦ហើយ នៅដើមឆ្នាំនេះដែលទាហានថៃបានបញ្ជូនប្រជាពលរដ្ឋរបស់យើងមកប្រទេសកម្ពុជាវិញតាមច្រកព្រំដែនអន្តរជាតិជាំសាងាំ គឺសរុបចំនួន៣០នាក់"៕សារុន
កូនប្រុសរបស់លោក សុខ អាន ត្រូវបានតែងតាំងជាតំណាងរាស្ត្រថ្មីរបស់គណបក្សប្រជាជនកម្ពុជា
លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច បានតែងតាំងលោក សុខ សុកាន កូនប្រុសរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ជាតំណាងរាស្ត្រថ្មីសម្រាប់មណ្ឌលខេត្តតាកែវ ជំនួសលោក សូរ ឃុន អតីតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានទទួលមរណភាពកាលពីពេលថ្មីៗនេះ។
តំណាងរាស្ត្រជាន់ខ្ពស់រូបនេះបានមានប្រសាសន៍ថា ឋានៈជាតំណាងរាស្ត្ររបស់លោក សុខ សុកាន នឹងត្រូវគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ប្រកាសជាផ្លូវការនៅសម័យប្រជុំលើកក្រោយនៅថ្ងៃទី១ ខែមេសា។
លោក...
ក្មេងស្រីម្នាក់ស្លាប់ដោយសារការផ្ទុះគ្រាប់មិនទាន់ផ្ទុះនៅក្នុងខេត្តកំពង់ស្ពឺ
មេឃុំត្រពាំងជោបានឲ្យដឹងកាលពីម្សិលមិញថា ក្មេងស្រីអាយុ១០ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗនៅពេលគ្រាប់មិនទាន់ផ្ទុះបានផ្ទុះចេញពីក្រោមគំនរសំរាមដែលកំពុងឆេះនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃអាទិត្យ។
លោក ផុង ធី មេឃុំត្រពាំងជោបានលើកឡើងថា ក្មេងស្រីរូបនេះកំពុងស្ទូចត្រី និងដើរចាប់កង្កែបនៅបឹងមួយក្នុងព្រៃជាមួយក្មេងចំនួនពីរនាក់ផ្សេងទៀត នៅពេលពួកគេបានឃើញមានការឆាបឆេះកើតឡើង។
លោក ផុង ធី បានមានប្រសាសន៍ថា " នៅពេលពួកគេបានឃើញភ្លើងឆេះ ក្មេងស្រីរងគ្រោះបានឈរតែម្នាក់ឯង ហើយព្យាយាមពន្លត់ភ្លើងដែលឆេះនេះ ប៉ុន្តែក្មេងពីរនាក់ផ្សេងទៀតមិនបាននៅក្បែរនោះឡើយ។ នៅកន្លែងដែលក្មេងស្រីរងគ្រោះបានឈរគឺមានគ្រាប់មិនទាន់ផ្ទុះ ហើយភ្លើងដែលឆេះនេះបានធ្វើឲ្យគ្រាប់មិនទាន់ផ្ទុះក្ដៅឡើងៗរហូតទាល់តែផ្ទុះតែម្ដង។ ជនរងគ្រោះបានស្លាប់ភ្លាមៗ ប៉ុន្តែសំណាងល្អណាស់ដែលក្មេងពីរនាក់ផ្សេងទៀតមិននៅក្បែរ"។
មេឃុំរូបនេះបានលើកឡើងទៀតថា មានស្លាកសញ្ញានៅក្នុងតំបន់ព្រៃប្រាប់ឲ្យដឹងថា គ្រាប់មិនទាន់ផ្ទុះនៅមិនទាន់ដោះអស់នៅឡើយទេ...
ភ្ញៀវទេសចរជនជាតិចិនធ្លាក់ពីលើកាំជណ្តើរនៅប្រាសាទអង្គរវត្ត ត្រូវបានប្រញាប់ប្រញាល់បញ្ជូនទៅទីក្រុងបាងកក
ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា ភ្ញៀវទេសចរជនជាតិចិនម្នាក់ដែលទៅទស្សនាប្រាសាទអង្គរវត្តត្រូវបានប្រញាប់ប្រញាល់បញ្ជូនទៅមន្ទីរពេទ្យមួយក្នុងទីក្រុងបាងកកកាលពីថ្ងៃសៅរ៍ បន្ទាប់ពីធ្លាក់ពីលើជណ្តើរនៅបរិវេណប្រាសាទនេះស្ថិតក្នុងក្រុងសៀមរាប ខណៈពេលកំពុងថតរូបប្រាសាទ។
លោកស្រី ចៅ ស៊ុនកិរិយា អ្នកនាំពាក្យអាជ្ញាធរអប្សរាជាស្ថាប័នរដ្ឋាភិបាលដែលមើលខុសត្រូវឧទ្យានបុរាណវត្ថុអង្គរបានមានប្រសាសន៍ថា ជនជាតិចិនឈ្មោះ ស៊ូ វៃ អាយុ៤៥ឆ្នាំបានធ្លាក់ពីកាំជណ្តើរកម្ពស់២ម៉ែត្រមកដី។
លោកស្រី ស៊ុនកិរិយា បានមានប្រសាសន៍ថា "មិនមាននរណាម្នាក់ដឹងថា គាត់ធ្លាក់នៅពេលនោះឡើយ ប៉ុន្តែ នៅពេលអ្នកឈរមើលបានឃើញគាត់ដេកទៅលើដី មនុស្សគ្រប់គ្នាបានប្រញាប់ប្រញាល់ជួយគាត់"។
លោកស្រីបានបន្ថែមថា គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរក្នុងខេត្តសៀមរាប ដែលក្រុមគ្រូពេទ្យបានសម្រេចបញ្ជូនគាត់ទៅមន្ទីរពេទ្យក្្នុងក្រុងបាងកក ពីព្រោះរបួសគាត់ធ្ងន់ធ្ងរណាស់មិនអាចព្យាបាលក្នុងស្រុកបានឡើយ។
លោក ងិន ចាន់គា ប្រធានផ្នែកដឹកជញ្ជូនអ្នកជំងឺរបស់មន្ទីរពេទ្យរ៉ូយ៉ាល់អង្គរបានមានប្រសាសន៍ថា លោក ស៊ូ បានមកដល់មន្ទីរពេទ្យនៅម៉ោង១១ និង៣០នាទីថ្ងៃត្រង់ ហើយបានចាកចេញនៅម៉ោងប្រហែល៦ល្ងាចតាមរថយន្តសង្គ្រោះបន្ទាន់ឆ្ពៅទៅកាន់ទីក្រុងបាងកកតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។
លោកបានមានប្រសាសន៍ថា "គ្រូពេទ្យបានពិនិត្យជនរងគ្រោះ ហើយបានឲ្យដឹងថា គាត់បាក់ឆ្អឹងច្រមុះ និងឆ្អឹងថ្ពាល់ខាងស្តាំ ហើយរយៈក្បាល ព្រមទាំងហូរឈាមក្នុងខួរក្បាល"។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចម្សិលមិញ អាជ្ញាធរអប្សរាបានសំដែងការសោកស្តាយចំពោះការធ្លាក់របស់លោក ស៊ូ ប៉ុន្តែ បាននិយាយការពារខ្លួនជំទាស់ការអះអាង "គ្មានហេតុផល" ពីប្រភពមួយចំនួនដែលថា គ្រោះថ្នាក់នេះគឺដោយសារបទដ្ឋានសុវត្ថិភាពមិនល្អ និងវិធានការគ្រប់គ្រងក្រុមមនុស្សមិនគ្រប់គ្រាន់នៅអង្គរវត្ត។
សេចក្តីថ្លែងការណ៍ដដែលេនះលើកឡើងថា "អាជ្ញាធរអប្សរាតែងយកចិត្តទុកដាក់ចំពោះបញ្ហាទាំងអស់នេះដោយប្រុងប្រយ័ត្ន" ។ របាយការណ៍នេះបន្ថែមទៀតថា កាំជណ្តើរដែលជនរងគ្រោះធ្លាក់នោះត្រូវបានសាងសង់និងថែទាំតាមបទដ្ឋានអន្តរជាតិ។
លោកស្រី យ៉ាង គីងលាន ប្រធានផ្នែកកុងស៊ុលនៅស្ថានទូតចិនបានមានប្រសាសន៍ថា ស្ថានទូតបានដឹងអំពីរបួសរបស់លោក ស៊ូ ។ ទោះជាយ៉ាងណា លោកស្រីបានមានប្រសាសន៍ថា តាមច្បាប់ទេសចរណ៍ចិន ក្រុមហ៊ុនទេសចរណ៍ដែលលោក ស៊ូ បានធ្វើដំណើរទីបំផុតបានទទួលខុសត្រូវដោះស្រាយគ្រោះថ្នាក់នេះ៕សារុន
អ្នកភូមិខេត្តកោះកុងធ្វើការតវ៉ាម្តងទៀតប្រឆាំងក្រុមហ៊ុនចម្ការអំពៅ
អ្នកភូមិខេត្តកោះកុងដែលមិនត្រូវបានរាប់បញ្ចូលនៅក្នុងកិច្ចព្រមព្រៀងផ្តល់សំណងដែលអ្នកជិតខាងរបស់ខ្លួនមួយចំនួនទទួលបានចំពោះការបាត់បង់ដីធ្លីទៅលើចម្ការអំពៅនោះ បានប្រមូលហត្ថលេខាប្រហែល៣០០លើញត្តិមួយទាមទារឲ្យរាប់បញ្ចូលពួកគាត់ទៅក្នុងការផ្តល់សំណង ហើយសង្ឃឹមថា នឹងប្រមូលឲ្យបានច្រើនជាងនេះទៀតមុនពេលដាក់ទៅសមាជិកសភា។
អ្នកភូមិរាប់រយគ្រួសារក្នុងខេត្តនេះបានចោទប្រកាន់ក្រុមហ៊ុនចម្ការអំពៅពីរកាន់កាប់ដោយជនជាតិថៃ ដែលពីដំបូងជារបស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ថា បានប្លន់យកដីដែលពួកគាត់បានធ្វើស្រែចម្ការរយៈពេលច្រើនទសវត្សរ៍មកហើយ និងថា បានរុះផ្ទះរបស់ពួកគាត់។
អ្នកភូមិ២០០គ្រួសារក្នុងចំណោមគ្រួសារទាំងនោះបានប្តឹងក្រុមហ៊ុន Tate & Lyle ជាក្រុមហ៊ុនស្ករសអង់គ្លេសក្នុងទីក្រុងឡុងដ៍ថា បានទទួលប្រយោជន៍ពីក្រុមហ៊ុនចម្ការអំពៅនេះ ជាចំណាត់ការដែលពួកគាត់មួួយចំនួនទទួលបានសំណងជាប្រាក់រហូតដល់២.០០០ដុល្លារ អំឡុងការចរចារកដំណោះស្រាយ។
ឥឡូវនេះ គ្រួសារមួយចំនួនដែលលើកឡើងថា ពួកគាត់យល់ព្រមឈប់ធ្វើការតវ៉ានឹងក្រុមហ៊ុនចម្ការកៅស៊ូនេះច្រើនឆ្នាំមកហើយ ជាថ្នូរនឹងការសន្យាផ្តល់សំណងដែលមិនដែលទទួលបាននោះ ជាថ្មីម្តងទៀតបានស្នើសុំចំណែករបស់ខ្លួន។
លោក ង៉ែត សឹុម បាននិយាយកាលពីម្សិលមិញថា ក្រុមគ្រួសាររបស់គាត់ស្ថិតក្នុងចំណោមគ្រួសារដែលបានបាត់បង់ដីរបស់ខ្លួនទៅឲ្យក្រុមហ៊ុនចម្ការអំពៅនេះ ប៉ុន្តែ បានយល់ព្រមបញ្ឈប់ការតវ៉ាកាលពីឆ្នាំ២០០៧នៅពេលលោក ឆាយ វុធ មេឃុំជីខលើ ស្រុកស្រែអំបិលបានសន្យាឲ្យក្រុមហ៊ុនចម្ការអំពៅនេះផ្តល់សំណងដល់ពួកគាត់ជាថ្នូរ។
លោក ង៉ែត សឹុម បានមានប្រសាសន៍ថា ពួកគាត់មិនដែលទទួលបានប្រាក់ឡើយ។ ហើយនៅពេលពួកគាត់ទទួលព័ត៌មានថា គ្រួសារដទៃទៀតមិនបានឈប់ធ្វើយុទ្ធនាការទាមទារសំណង ទទួលបានសំណង លោក និងអ្នកដទៃទៀតបានចូលរួមធ្វើការតវ៉ា។
លោកបាននិយាយថា "មូលហេតុដែលយើងធ្វើការម្តងទៀត ពីព្រោះយើងបានរង់ចាំដំណោះស្រាយជាយូរមកហើយ ហើយយើងត្រូវអាជ្ញាធរបោកប្រាស់។ យើងបានប្រមូលមេដៃប្រហែល៣០០ពីគ្រួសារនានា ហើយយើងនឹងដាក់ជូនទៅគណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភា។
លោក ងែ៉ត សឹុម បាននិយាយថា ក្រុមអ្នកភូមិចង់ប្រមូលស្នាមមេដៃឲ្យបានច្រើនមុនពេលដាក់ញត្តិ ប៉ុន្តែ លោកសង្ឃឹមថា នឹងធ្វើនៅដំណាច់ខែនេះ។
លោក ឆាយ វុធ បានអះអាងថា គ្រួសារអ្នកភូមិត្រូវបានញុះញង់ឲ្យបន្តការតវ៉ាពីសំណាក់មនុស្សមួយចំនួន ឬក្រុមណាមួយ។ លោកបានបដិសេធមិននិយាយថា តើលោកសង្ស័យលើនរណាឡើយ។ លោកបានមានប្រសាសន៍ថា "នេះជាបញ្ហានយោបាយទេ។ ខ្ញុំមិនដែលសន្យាផ្តល់សំណងដល់អ្នកភូមិទាំងនោះឡើយ ពីព្រោះវាហួសពីសមត្ថកិច្ចរបស់ខ្ញុំ"។ ក្រុមហ៊ុនចម្ការកៅស៊ូបានអះអាងថា គ្រួសារជាច្រើនដែលសមទទួលបានសំណងត្រូវបានទទួលរួចហើយ៕សារុន
ផលិតករខ្សែភាពយន្តខ្មែរទទួលបានពានរង្វាន់ពីមហោស្រពភាពយន្តខ្លី
លោក ប៉ូលែន លី បានក្លាយជាជនជាតិខ្មែរទី២ ទទួលបានជ័យលាភី ត្រប់ហ្វិសអាស៊ីអាគ្នេយ៍ ពីខ្សែភាពយន្តរបស់លោក ដែលមានចំណងជើងថា "ចំណងដែលមានពណ៌ឆើត ៉កាលពីថ្ងៃអាទិត្យ។
នេះជាឆ្នាំទី២ ដែលជនជាតិខ្មែរទទួលបានកិត្តិយសខ្ពស់នៅឯ ត្រប់ហ្វិសអាស៊ីអាគ្នេយ៍ បន្ទាប់ពីការឈ្នះរបស់ សុធា អុីនណេស កាលពីឆ្នាំមុន ពីខ្សែភាពយន្តរបស់នាងឈ្មោះ ៉ ស្រូវ ៉ ដែលនៅពេលនោះ លោក លី ទទួលបានរង្វាន់លេខ២ ពីខ្សែភាពយន្តខ្លីរបស់គាត់ឈ្មោះ៉ ដូតតូ ៉ ។
ផលិតកររូបនេះទទួលបានប្រាក់រង្វាន់១២០០០ដុល្លារអាមេរិក ព្រមទាំងការធ្វើដំណើរទៅកាន់ក្រុងឡូសអានជឺឡេស ដែលឧបត្ថម្ភដោយសមាគមន៍ភាពយន្តជីវចល។ ពានរង្វាន់ទី២ បានទៅនាយកផលិតកម្មជនជាតិហ្វីលីពីន ជេក សូរៀណូ ពីខ្សែភាពយន្តរបស់លោកមានចំណងជើងថា "កុមារដែកថែប" និងរង្វាន់ទី៣ បានទៅជនជាតិខ្មែរ សោម ចាន់រិទ្ធិ ចាប ពីខ្សែភាពយន្តខ្លីបែបបស្ចិមប្រទេស មានចំណងជើងថា "A fistful of Pebbles" ។
ជ័យលាភីត្រូវបានជ្រើសរើសចេញពីខ្សែភាពយន្តចំនួន១៦។
លោក ជូស៊ីដេក នាយកគ្រប់គ្រង ត្រប់ហ្វិស អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា "ត្រប់ហ្វិសគឺនិយាយទាក់ទងនឹងការអបអរការច្នៃប្រឌិតក្នុងបណ្តាផលិតករដែលមានទេពកោសល្យ។ ខ្ញុំរំភើបចិត្តនឹងខ្សែភាពយន្តដ៏អស្ចារ្យ ដែលយើងបានទទួល។ ការនិទានរឿងមានសន្ទុះខ្លាំងក្លានៅក្នុងអាស៊ីអាគ្នេយ៍។ ហើយយើងនឹងបន្តធ្វើឲ្យ ត្រប់ហ្វិសអាស៊ីអាគ្នេយ៍ក្លាយជាវេទិការសម្រាប់សាច់រឿងផ្សេងៗ ដែលនឹងមិនមាននរណាផ្សេងទៀតនិយាយដល់ ៉៕
Latest news
© 2021, ដេលី. All rights reserved.

