33 C
Phnom Penh

អ្នក​កាប់​ឈើ​ជន​ជាតិ​ខ្មែរ​ត្រូវ​បាន​បញ្ជូន​ពី​ប្រទេស​ថៃ​មក​ស្រុក​កំណើត​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​ព្រំ​​​ដែន​​​បាន​​​និយាយ​​​ថា បុរស​​​ជន​​​ជាតិ​​​ខ្មែរ​​​បីនាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​ជាង​​​មួយ​​​ឆ្នាំ​​​មក​​​ហើយ បន្ទាប់​​​ពី​​​ឆ្លង​​​ចូល​​​ព្រំដែន​​​ទៅ​​​រក​​​កាប់​​​ឈើ​​​គ្រញូង​​​ខុស​​​ច្បាប់​​​នោះ ត្រូវ​​​បាន​​​ដោះ​​​លែង​​​ពីពន្ធនាគារ​​​កាល​​​ពីម្សិលមិញ ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​មក​​​ស្រុក​​​កំណើត​​​វិញ​​​។

យោង​​​តាម​​​លោក តូច រ៉ា ប្រធាន​​​ច្រក​​​ព្រំ​​​ដែន​​​អន្តរ​​​ជាតិ​​​ជាំ​​​សាងាំ ក្នុង​​​ខេត្ត​​​ឧត្តរ​មាន​​​ជ័យ​​​បាន​​​ឲ្យ​​​ដឹង​​​ថា បុរស​​​ទាំង​​​នេះសុទ្ធតែ​​​មក​​​ពី​​​ខេត្ត​​​កំពង់​​​ស្ពឺ​​ ​ទំនង​​​ជា​​​ត្រូវ​​​បាន​​​បញ្ចុះ​​​បញ្ចូល​​​ទៅ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ដោយ​​​ឈ្មួញ​​​កណ្តាល​​​ដែល​​​បាន​​​បញ្ចុះ​​​បញ្ចូល​​​ពួកគេ​​​​​​ឲ្យ​​​លួច​​​ចូល​​​ក្នុង​​​ទឹកដីថៃ​​​ពី​​​ខេត្ត​​​ឧត្តរមានជ័យ​​​ដើម្បី​​​រក​​​កាប់​​​ឈើ​​​ប្រណីត​​​។

លោក តូច រ៉ា បាន​​​មាន​​​ប្រសាសន៍​​​ថា បុរសទាំង​​​នេះដែល​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​ក្នុង​​​ពន្ធនាគារ​​​ខេត្ត​​​ស៊ីសាកេត​​​ ប្រទេស​​​ថៃ​​​ចាប់​​​តាំង​​​ពី​​​ការ​​​ចាប់ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៧ ខែវិច្ឆិកា ឆ្នាំ​​​២០១៣នោះ  ត្រូវ​​​បាន​​​​​បញ្ជូនន​​​មក​​​វិញ​​​តាម​​​ច្រក​​​ព្រំដែន​​​នេះ​​​។

លោក យូ សុធារិទ្ធ  នាយ​នគរ​​​បាល​​​អន្តោប្រវេសន៍​​​នៅ​​​ច្រក​​​ព្រំដែន​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រទេស​​​ថៃ​​​បាន​​​បញ្ជូន​​​ពល​​​រដ្ឋ​​​ខ្មែរ​​​សរុប​​​២៧​​​នាក់​​​តាម​​​រយៈ​​​ច្រក​​​ព្រំដែន​​​នេះ​​​កាល​​​ពី​​​ខែ​​​មុន​​​ ដែល​​​ពួក​​​គាត់​​​ទាំង​​​អស់​​​បាន​​​ជាប់​​​ពន្ធនាគារ​​​ក្នុង​​​ប្រទេស​​​ថៃ​​​ជាង​​​មួយ​​ឆ្នាំ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នេះគឺ​​​ជា​​​លើក​​​ទី​​​៦​​​ហើយ​​​ នៅ​​​ដើម​​​ឆ្នាំ​​​នេះ​​​ដែល​​​ទាហាន​​​ថៃ​​​បាន​​​បញ្ជូន​​​ប្រជា​​​ពល​​​រដ្ឋ​​​របស់​​​យើង​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​តាម​​​ច្រក​​​ព្រំដែន​​​អន្តរជាតិ​​​ជាំសាងាំ គឺ​​​សរុប​​​ចំនួន​​​៣០​​​នាក់​​​”៕សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស