29 C
Phnom Penh

­ភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន​ធ្លាក់​ពី​លើកាំជណ្តើរនៅ​ប្រាសាទអង្គរវត្ត​​ ត្រូវ​បាន​ប្រញាប់​ប្រញាល់​បញ្ជូន​ទៅ​ទីក្រុង​បាងកក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រី​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញថា ភ្ញៀវ​​​ទេសចរ​​​ជ​​​ន​​​ជាតិ​​​ចិន​​​ម្នាក់​​​ដែល​​​ទៅ​​​ទស្សនា​​​ប្រាសាទ​​​អង្គរវត្ត​​​ត្រូវ​​​បាន​​​ប្រញាប់​​​ប្រញាល់​​​បញ្ជូន​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​មួយ​​​ក្នុង​​​ទី​​​ក្រុង​​​បាង​​​កក​​​កាល​​​ពី​​​ថ្ងៃសៅរ៍ បន្ទាប់​​​ពី​​​ធ្លាក់​​​ពីលើ​​​ជណ្តើរ​​​នៅ​​​បរិវេណ​​​ប្រាសាទ​​​នេះ​​​ស្ថិត​​​ក្នុង​​​ក្រុង​​​សៀម​​​រាប​​​ ខណៈ​​​ពេល​​កំពុងថត​​​រូប​​​ប្រាសាទ​​​។

លោកស្រី ចៅ ស៊ុនកិរិយា អ្នក​​​នាំ​​​ពាក្យ​​​អាជ្ញាធរ​​​អប្សរា​​​ជា​​​ស្ថាប័ន​​​រដ្ឋាភិបាល​​​ដែល​​​មើល​​​ខុស​​​ត្រូវ​​​ឧទ្យាន​​​បុរាណ​​​វត្ថុអង្គរ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​ជាតិ​​​ចិន​​​ឈ្មោះ ស៊ូ វៃ អាយុ​​​៤៥​​​ឆ្នាំ​​​បាន​​​ធ្លាក់​​​ពី​​​កាំជណ្តើរ​​​កម្ពស់​​​២​​​ម៉ែត្រ​​​មក​​​ដី។

លោកស្រី ស៊ុនកិរិយា បាន​​​មាន​​​ប្រសាសន៍​​​ថា “មិន​​​មាន​​​នរណា​​​ម្នាក់​​​ដឹង​​​ថា គាត់​​​ធ្លាក់​​​នៅ​​​ពេល​​​នោះ​​​ឡើយ​​​ ប៉ុន្តែ​​​ នៅ​​​ពេល​​​អ្នក​​​ឈរ​​​មើល​​​បាន​​​ឃើញ​​​គាត់​​​ដេក​​​ទៅ​​​លើ​​​ដី​​​ មនុស្ស​​​គ្រប់​​​គ្នា​​​បាន​​​ប្រញាប់​​​ប្រញាល់​​​ជួយ​​​គាត់”។

លោក​ស្រី​​​បាន​​​បន្ថែម​​​ថា គាត់​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​អន្តរ​​​ជាតិ​​​រ៉ូយ៉ាល់​​​អង្គរ​​​ក្នុងខេត្ត​​​សៀ​​​ម​​​រាប​​​ ដែល​​​ក្រុម​​​គ្រូ​​​ពេទ្យ​​​បាន​​​សម្រេច​​​បញ្ជូន​​​គាត់​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​ក្្នុង​​​ក្រុង​​​បាង​​​កក ​​​ពីព្រោះ​​​របួស​​​គាត់​​​ធ្ងន់​​​ធ្ងរ​​​ណាស់​​​មិន​​​អាច​​​ព្យាបាល​​​ក្នុង​​​ស្រុក​​​បាន​​​ឡើយ​​​។

លោក ងិន ចាន់គា ប្រធាន​​​ផ្នែក​​​ដឹក​​​ជញ្ជូន​​​អ្នក​​​ជំងឺ​​​របស់​​​មន្ទីរ​​​ពេទ្យ​​​រ៉ូយ៉ាល់​​​អង្គរ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក ស៊ូ បាន​​​មកដល់​​​មន្ទីរ​​​ពេទ្យ​​​​​​នៅម៉ោង​​​១១​​​ និង​​​៣០នាទី​​​ថ្ងៃ​​​ត្រង់​​​ ហើយ​​​បាន​​​ចាក​​​ចេញ​​​នៅម៉ោង​​​ប្រហែល​​​៦​​​ល្ងាច​​​​​​តាម​​​រថយន្ត​​​សង្គ្រោះ​​​បន្ទាន់​​​ឆ្ពៅ​​​ទៅ​​​កាន់​​​ទីក្រុង​​​បាង​​​កក​​​តាម​​​ច្រក​​​ព្រំដែន​​​អន្តរជាតិ​​​ប៉ោយ​​​ប៉ែត។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គ្រូ​​​ពេទ្យ​​​បាន​​​ពិនិត្យ​​​ជន​​​រង​​​គ្រោះ​​​ ហើយ​​​បាន​​​ឲ្យ​​​ដឹង​​​ថា គាត់​​​បាក់​​​ឆ្អឹង​​​ច្រមុះ និង​​​ឆ្អឹង​​​ថ្ពាល់​​​ខាង​​​ស្តាំ ហើយរយៈ​​​​ក្បាល​​​ ព្រម​​​ទាំង​​​ហូរឈាម​​​ក្នុង​​​ខួរ​​​ក្បាល​​​”។

នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​កាល​​​ពី​​​ល្ងាច​​​ម្សិលមិញ អាជ្ញាធរ​​​អប្សរា​​​បាន​​​សំដែង​​​ការ​​​សោក​​​ស្តាយ​​​ចំពោះ​​​ការ​​​ធ្លាក់​​​របស់​​​លោក ស៊ូ ប៉ុន្តែ បាន​​​និយាយ​​​ការ​​​ពារខ្លួន​ជំទាស់ការ​​​អះ​​​​​​អាង ​​​​”គ្មាន​​​ហេតុ​​​ផល” ​​​ពី​​​ប្រភព​​​មួយ​​​ចំនួន​​​ដែល​​​ថា គ្រោះ​​​ថ្នាក់​​​នេះ​​​គឺ​​​ដោយ​​​សារ​​​បទដ្ឋាន​​​សុវត្ថិភាព​​​មិន​​​ល្អ និង​​​វិធាន​​​ការ​​​គ្រប់គ្រង​​​ក្រុម​មនុស្ស​​​មិន​​​គ្រប់​​​គ្រាន់​​​នៅ​​​អង្គរ​​​វត្ត​​​។

សេចក្តី​​​ថ្លែង​​​ការ​​​ណ៍ដដែល​​​​​​េនះ​​​លើក​​​ឡើង​​​ថា “អាជ្ញាធរ​​​អប្សរា​​​តែង​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ចំពោះ​​​បញ្ហា​​​ទាំង​​​អស់​​​នេះ​​​ដោយ​ប្រុង​ប្រយ័ត្ន”​​​ ។ របាយការណ៍​​​នេះ​​​បន្ថែម​​​ទៀត​​​ថា កាំជណ្តើរ​​​ដែល​​​ជន​​​រង​​​គ្រោះ​​​ធ្លាក់​​​នោះ​​​ត្រូ​​​វបាន​​​សាង​​​សង់​​​​​​និង​ថែទាំតាម​​​បទដ្ឋាន​​​អន្តរជាតិ​​​។

លោក​​​ស្រី យ៉ាង គីងលាន ប្រធាន​​​ផ្នែក​​​កុង​​​ស៊ុល​​​នៅ​​​ស្ថាន​​​ទូត​​​ចិន​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ស្ថាន​​​ទូត​​​បាន​​​ដឹង​​​អំពី​​​របួសរបស់​​​លោក ស៊ូ ។ ទោះ​​​ជា​​​យ៉ាង​​​ណា លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា តា​​​ម​​​ច្បាប់​​​ទេសចរណ៍​​​ចិន​​​ ក្រុមហ៊ុន​​​ទេសចរណ៍​​​ដែល​​​លោក​​​ ស៊ូ បាន​​​ធ្វើ​​​ដំណើរ​​​​ទីបំផុត​​​បាន​​​ទទួល​​​​​​ខុស​​​ត្រូវ​​​ដោះ​​​ស្រាយ​​​គ្រោះ​​​ថ្នាក់​​​នេះ៕សារុន​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស