38.8 C
Phnom Penh

រដ្ឋាភិបាល​​​ចាប់​​​ផ្តើម​​​ចាត់​​​វិធាន​​​ការ​​​ដើម្បី​​​លុប​​​បំបាត់​​​​​​កន្លែង​​​ព្យាបាល​​​ និង​​​គ្រូពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ រដ្ឋាភិបាល​​​បាន​​​ចាប់​​​ផ្តើម​​​កិច្ច​​​ខិត​​​ខំប្រឹង​​​ប្រែ​​​ង​​​ទូទាំង​​​ប្រទេស​​​ដើម្បី​​​លុប​​​បំបាត់​​​​​​កន្លែង​​​ព្យាបាល​​​​​​ និង​​​គ្រូពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​នៅ​​​ក្នុង​​​ការ​​​ឆ្លើយ​​​តប​​​ទៅ នឹង​​​ការ​​​ឆ្លង​​​រាល​​​ដាល​​​នៃ​​​មេរោគ​​​អេដស៍​​​នៅ​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង​​​ ដែល​​​ធ្វើ​​​ឲ្យ​​​​​​អ្នក​​​ភូមិ​​​ជាង​​​២៣០​​​នាក់​​​បា​​​ន​​​ឆ្លង​​​មេរោគ​​​នេះ​​​ ដោយ​​​ក្នុង​​​នោះ​​​ពីរ​​​នាក់​​​បាន​​​ស្លាប់​​​រួច​​​ទៅ​​​ហើយ​​នៅ​​​ក្នុង​​​ខែ​​​នេះ។

ការ​​​ឆ្លង​​​រាល​​​ដាល​​​នៃ​​​មេរោគ​​​អេដស៍​​​នៅ​​​ក្នុង​​​ឃុំ​​​រកា​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ថា មាន​​​ការ​​​គ្រប់​​​គ្រង​​​ និង​​​ការ​​​ប្រើ​​​ច្បាប់​​​តិច​​​តូច​​​នៅ​​​ក្នុង​​​វិស័យ​​​សុខាភិបាល​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។មន្ត្រី​​​​​​បាន​​​បន្ទោស​​​លើ​​​ លោក​​​ យ៉ែម ជ្រិន គ្រូ​​​ពេទ្យ​​​​​​​​​​​​គ្មាន​​​អាជ្ញាប័ណ្ណ ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​​​មនុស្ស​​​ឃាត​​​បន្ទាប់​​​ពី​​​​​​សារភាព​​​ថា លោក​​​បាន​​​ប្រើ​​​សឺរាុំ​​​ង​​​ឡើង​​​វិញ​​​ ជា​​​អ្នក​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ឆ្លង​​​​​​រាល​​​ដាល​​​នេះ។

នៅ​​​ក្នុង​​​ការ​​​ឆ្លើយ​​​តប​​​​​​​​​​​​របស់​​​រដ្ឋាភិបាល​​​ចំពោះ​​​បញ្ហា​​​នេះ​​​ ក្រសួង​​​សុខាភិបាល​​​ និង​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ចេញ​​​សារាចរ​​​មួយ​​​អំឡុ​​​ង​​​កិច្ច​​​ប្រជុំ​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពីម្សិលមិញ ដោយ​​​ដាក់​​​ចេញ​​​នូវ​​​​​ផែន​​​ការ​​​ដើម្បី​​​លុប​​​បំបាត់​​​កន្លែង​​​ព្យា​​​បាល​​​ និង​​​គ្រូពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ។

លោក​​​ ឯម សំអាន រដ្ឋលេខាធិការ​​​ក្រសួង​​​មហាផ្ទៃ​​​ បាន​​​ប្រាប់​​​នគរ​​​បាល​​​ និង​​​មន្ត្រី​​​រដ្ឋាភិបាល​​​ប្រមាណ​​​២០០នាក់​​​ដែល​​​បាន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​នេះ​​​ឲ្យ​​​ធ្វើ​​​ការ​​​ជាមួយ​​​គ្នា ដើម្បី​​​ចុះ​​​បង្ក្រាប​​​កន្លែង​​ព្យាបាល​​​ដែល​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ ខុស​​​ច្បាប់ និង​​​គ្មាន​​​មនុស្ស​​​ធម៌​​​។

លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “អភិបាល​​​ខេត្ត​​​ និង​​​អភិបាល​​​រាជ​​​ធានី​​​ត្រូវ​​តែ​​​សហការ​​​ជាមួយ​​​ស្ថាប័ន​​​ និង​​​អង្គភាព​​​ពាក់​​​ព័ន្ធ​​​ផ្សេង​​​ៗ​​​ទៀត​​​​​​​​​​​​ ដើម្បី​​​សម្រួល​​​ សើុប​​​អង្កេត​​​ ទប់​​​ស្កាត់​​​ និង​​​បង្ក្រាប​​​ ហើយ​​​រៀប​​​ច​​ំ​​​ពាក្យ​​​បណ្តឹង​​​ជូន​​​តុលាការ​​​ដើម្បី​​​ដាក់​​​ទោស​​​ទណ្ឌ [ជន​​​ល្មើស​​​] តាម​​​ច្បាប់​​​”។

សារាចរ​​​ដែល​​​ចុះ​​​ហត្ថលេខា​​​កាល​​​ពី​​​ថ្ងៃ​​​ទ ី​​​១៦​​​ ខែ​​​មករា​​​ដោយ​​​លោក ស ខេង រដ្ឋមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ និង​​​លោក ម៉ម ប៊ុន​​​ហេង​​​ រដ្ឋមន្ត្រី​​​ក្រសួង​​​សុខាភិបាល​​​​​​ បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​មន្ត្រី​​​សុខាភិបាល​​​ថ្នាក់​​​ខេត្ត ស្រុក​​​ និង​​​ថ្នាក់​​​ឃុំ​​​​​​​​​ធ្វើ​​​ការ​​​ជាមួយ​​​នគរ​​​បាល​​​ដើម្បី​​​កំណត់​​​គ្លីនិក​​​ ឬ​​​កន្លែង​​​ព្យាបាល​ណា​​​ដែល​​​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​។

អំឡុង​​​កិច្ច​​​ប្រជុំ​​​កាល​​​ពីម្សិលមិញ លោក ម៉ម ប៊ុន​​​ហេង បាន​​​ប្រាប់​​​អភិបាល​​​ និង​​​ក្រុម​​​ប្រឹក្សា​​​ខេត្ត​​​ឲ្យ​​​ដឹក​​​នាំ​​​​​​នៅ​​​ក្នុង​​​គំនិត​​​ផ្តួ​​​ច​​​ផ្តើម​​​ថ្មី​​​នេះ​​​។

លោក ម៉ម ប៊ុនហេង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “អភិបាល​​​ និង​​​ក្រុម​​​ប្រឹក្សា​​​ខេត្ត​​​ គឺ​​​ជា​​​ឪពុក​​​ម្តាយ​​​របស់​​​ប្រធាន​​​មន្ទីរ​​​សុខាភិបាល​​​​​ខេត្ត អនុប្រធាន​​​មន្ទីរ​​​សុខាភិបាល​​​ខេត្ត​​​ មន្ត្រី​​​សុខា​​​ភិបាល​​​ស្រុក​​​ និង​​​មន្ត្រី​​​សុខាភិបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​​ និង​​​ស្រុក​​​ ហេតុ​​​ដូច្នេះ​​​ខ្ញុំ​​​សូម​​​ស្នើ​​​ឲ្យ​​​បុគ្គលិក​​​របស់​​​យើង​​​គោរព​​​ពួក​​​គាត់​​​”។

ទោះ​​​បី​​​ជា​​​មាន​​​ព័ត៌មាន​​​តិច​​​តូច​​​អំពី​​​ពល​​​រដ្ឋ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដែល​​​ពឹង​ផ្អែក​​​​​​​​​លើ​​​គ្រូពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ក៏​​​ដោយ តែ​​​លោក មាជ សុផាន់ណា អនុ​​​រដ្ឋលេខាធិការ​​​ក្រសួង​​​មហាផ្ទៃ​​​​​​បាន​​​លើក​​​ឡើង​​​ថា បញ្ហា​​​កើត​​​មាន​​​ច្រើន​​​លើស​​​ពី​​​ឃុំ​​​រកា​​​ទៅ​​​ទៀត​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “តាម​​​សេចក្តី​​​រាយការណ៍​​​ យើង​​ដឹង​​​ថា នៅ​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង​​​មាន​​​មនុស្ស​​​ជា​​​ច្រើន​​​បាន​​​ឆ្លង​​​មេរោគ​​​អេដស៍។ ប៉ុន្តែ នៅ​​​មាន​​​កន្លែង​​​ផ្សេង​​​ៗ​​​ទៀត​​​​​​​​​ដែល​​​​​​គ្រូពេទ្យ​​​ផ្តល់​​​ការ​​​ព្យាបាល​​​​​​ដោយ​​​បណ្តាល​​​ឲ្យ​​​មាន​​​អ្នកស្លាប់”។

លោក ម៉ាសាមិ ហ្វូជិតាក់ (Masami F ujita) ប្រធាន​​​ក្រុម​​​ការ​​​ងារ​​​ទទួល​​​បន្ទុក​​​មេរោគ​​​អេដស៍​​​នៅ​​​អង្គការ​​​សុខ​​​ភាព​​​ពិភព​​​លោក​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា ការ​​លើក​​​កម្ពស់​​​ការ​​​យល់​​​ដឹង​​​អំពី​​​គ្រោះ​​​ថ្នាក់​​​ពាក់​​​ព័ន្ធ​​​នឹង​​​​​​ការ​​​ប្រើ​​​ប្រាស់​​​គ្រូពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​​​​គួរ​​​តែ​​​ជា​​​បញ្ហា​​​អាទិភាព​​​សម្រាប់​​​រដ្ឋាភិបាល​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​អនុវត្ត​​​ជូន​​​កាល​​​​​​ជួប​​​ការ​​​លំបាក​​​។ ខ្ញុំ​​​គិត​​​ថា ការ​​​លើក​​​កម្ពស់​​​ការ​​​យល់​​​ដឹង​​​នៅ​​​ក្នុង​​​ចំណោម​​​ប្រជា​​​ពល​​​រដ្ឋ​​​គឺ​​​សំខាន់​​​ណាស់​​​”។ លោក​​​បាន​​​បន្ថែម​​​ថា យោង​​​តាម​​​ភ័ស្តុ​​​តាង​​​ដែល​​​ទទួល​​​បាន​​​បង្ហាញ​​​ថា ជា​​​រើយ​​​ៗ​​​ប្រជា​​​ពល​​​រដ្ឋ​​​ចូល​​​ចិត្ត​​​ឲ្យ​​​​​​គ្រូពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​​​​ព្យាបាល​​​ជាង​​​​​គ្រូពេទ្យ​​​ដែល​​​បម្រើ​​​ការ​​​នៅក្នុង​​​​​ប្រព័ន្ធ​​​សុខាភិបាល​​​ស្រប​​​ច្បាប់​​​។

ដើម្បី​​​ជៀស​​​វាង​​​កុំ​​​ឲ្យ​​​ការ​​​ឆ្លង​​​​​​រាល​​​ដាល​​​នៃ​​​មេរោគ​​​​​​អេដស៍​​​​​​កើត​​​ឡើង​​​ដូច​​​នៅ​​​ក្នុង​​​ឃុំ​​​រកា​​​​​​ម្តង​​​ទៀត ដែល​​​ការ​​​សិក្សា​​​ដឹក​​​នាំ​​​ដោយ​​​រដ្ឋាភិបាល​​​​​​​​​រក​​​ឃើញ​​​ថា ភាគ​​​​​ច្រើន​​​ឆ្លង​​​តាម​​​រយៈ​​​ការ​​​ចាក់​​​ថ្នាំ​​​ និង​​​ការ​​​ព្យួរ​​​សេរ៉ូ​​​ម​​​នោះ​​​ លោក​​​វេជ្ជ​​​បណ្ឌិត​​​ ហ្វូជិ​​​តាក់  បាន​​​លើក​​​ឡើង​​​ថា រដ្ឋាភិបាល​​​គួរ​​​តែ​​​​​​ព្យាយាម​​​ផ្លាស់​​​ប្តូរ​​​ទម្លាប់​​​ចូល​​​ចិត្ត​​​បែប​​​នេះ​​​របស់​​​ប្រជា​​​ពលរដ្ឋ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ប្រជា​​​ពល​​​រដ្ឋ​​​ជា​​​ពិសេស​​​នៅ​​​តាម​​​ទី​​​ជន​​​បទ​​​មាន​​​ទំនោរ​​​ពឹង​​​ផ្អែក​​​លើ​​​ការ​​​ចាក់​​​ថ្នាំ​​​សម្រាប់​​​បញ្ហា​​​សុខភាព​​​​​របស់​​​ខ្លួន​​​។​​​​​​​​​ បញ្ហា​​​សុខភាព​​​ជា​​​ច្រើន​​​អាច​​​ព្យាបាល​​​ដោយ​​​ការ​​​លេប​​​ថ្នាំ ឬ​​​ការ​​​ចាត់​​​វិធានការ​​​ផ្សេង​​​ៗ”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “ដើម្បី​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ដែល​​​កំពុង​​​តែ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​ទាំង​​​នេះ​​​ក៏​​​ត្រូ​​​វការ​​​ឲ្យ​​​មាន​​​ការ​​​ចាត់​​​វិធានការ​​​មួយ​​​ចំនួន​​​ផង​​​ដែរ”៕ស៊ុយឈាង (រាយការណ៍​​​បន្ថែម​​​ដោយ​​​ Maria Paula Brito)​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស