38 C
Phnom Penh

អ្នក​ភូមិ​ខេត្ត​កោះ​កុង​​ធ្វើការ​តវ៉ា​ម្ត​ងទៀត​​ប្រឆាំង​ក្រុមហ៊ុន​ចម្ការ​អំពៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ភូមិ​​​ខេត្ត​​​កោះ​​​កុង​​​ដែល​​​មិន​​​ត្រូវ​​​បាន​​​រាប់​​​បញ្ចូល​​​នៅ​​​ក្នុង​​​កិច្ច​​​ព្រម​​​ព្រៀង​​​ផ្តល់​​​សំណង​​​ដែល​​​អ្នក​​​ជិត​​​ខាង​​​របស់​​​ខ្លួន​​​មួយ​​​ចំនួន​​​ទទួល​បាន​​​ចំពោះ​​​ការ​​​បាត់​​​បង់​​​ដីធ្លី​​​ទៅ​​​លើ​​​ចម្ការ​​​អំពៅ​​​នោះ​​​ បាន​​​ប្រមូល​​​​​​ហត្ថលេខា​​​ប្រហែល​​​៣០០លើ​​​ញត្តិ​​​មួយ​​​ទាម​​​ទារ​​​ឲ្យ​​​រាប់​​​បញ្ចូល​​​ពួក​​​គាត់​​​ទៅ​​​ក្នុង​​​ការ​​​ផ្តល់​​​សំណង​​​ ហើយ​​​សង្ឃឹម​​​ថា នឹង​​​ប្រមូល​​​ឲ្យ​​​បាន​​​ច្រើន​​​ជាង​​​នេះ​​​ទៀត​​​មុន​​​ពេល​​​ដាក់​​​ទៅ​​​សមាជិក​​​សភា​​​។

អ្នក​​​ភូមិ​​​​​​រាប់​​​រយ​​​គ្រួសារ​​​ក្នុង​​​ខេត្ត​​​នេះ​​​បាន​​​ចោទ​​​ប្រកាន់​​​ក្រុម​ហ៊ុន​​​ចម្ការ​​​អំពៅ​​​ពីរ​​​​​​​​​កាន់​​​កាប់​​​ដោយ​​​ជន​​​ជាតិ​​​ថៃ ដែល​​​ពី​​​ដំបូង​​ជារបស់​​​លោក លី យ៉ុង​​​ផាត់ សមាជិក​​​ព្រឹទ្ធ​​​សភា​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា ថា បាន​​​ប្លន់​​​យក​​​ដី​​​ដែល​​​ពួក​​​គាត់​​​បាន​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​រយៈ​​​ពេល​​​ច្រើន​​​ទសវត្សរ៍​​​មក​​​ហើយ និង​​​ថា​​​ បាន​​​រុះផ្ទះ​​​របស់​​​ពួក​​​គាត់​​​។

អ្នក​​​ភូមិ​​​២០០គ្រួសារ​​​ក្នុង​​​ចំណោម​​​គ្រួសារ​​​ទាំង​​​នោះ​​​បាន​​​ប្តឹង​​​ក្រុមហ៊ុន Tate & Lyle ជា​​​ក្រុម​​​ហ៊ុន​​​ស្ករ​​​ស​​​អង់គ្លេស​​​ក្នុងទី​​​ក្រុង​​​ឡុងដ៍​​​​​ថា បាន​​​ទទួល​​​ប្រយោជន៍​​​ពី​​​ក្រុមហ៊ុន​​​ចម្ការ​​​អំពៅ​​​នេះ​​​ ជា​​​ចំណាត់​​​ការ​​​ដែល​​​ពួក​​​គាត់​​​មួួ​យ​​​ចំនួន​​​ទទួល​​​បាន​​​សំណង​​​ជា​​​ប្រាក់​​​រហូត​​​ដល់​​​២.០០០ដុល្លារ​​​ អំឡុ​​​ង​​​ការ​​​ចរចា​​​រក​​​ដំណោះ​​​ស្រាយ​​​។

ឥឡូវ​​​នេះ គ្រួសារ​​​មួយ​​​ចំនួន​​​ដែល​​​លើក​​​ឡើង​​​ថា ពួក​​​គាត់​​​យល់​​​ព្រម​​​ឈប់​​​ធ្វើ​​​ការ​​​តវ៉ា​​​​​​នឹង​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​នេះ​​​ច្រើនឆ្នាំ​​​មក​​​ហើយ ជា​​​ថ្នូរ​​​នឹង​​​ការ​​​សន្យា​​​ផ្តល់​​​សំណង​​​ដែល​​​មិន​​​ដែល​​​ទទួល​​​បាន​​​នោះ​​ ជា​​​ថ្មីម្តង​​​ទៀត​​​បាន​​​ស្នើ​​​សុំ​​​ចំណែក​​​របស់​​​ខ្លួន​​​។

លោក ង៉ែត សឹុម បាន​​​និយាយ​​​កាល​​​ពីម្សិលមិញ​​​ថា ក្រុមគ្រួសារ​​​របស់​​​គាត់​​​ស្ថិត​​​ក្នុង​​​ចំណោម​​​គ្រួសារ​​​ដែល​​​បាន​​​បាត់​​​បង់​​​ដី​​​របស់​​​ខ្លួន​​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​អំពៅ​​​នេះ​​​ ប៉ុន្តែ ​​​បាន​​​យល់​​​ព្រម​​​​​​បញ្ឈប់​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ឆ្នាំ​​​២០០៧​​​នៅ​​​ពេល​​​​​​លោក ឆាយ វុធ មេឃុំ​​​​​​ជីខលើ ស្រុក​​​ស្រែ​​​អំបិល​​​បាន​​​សន្យា​​​ឲ្យ​ក្រុមហ៊ុន​​​ចម្ការ​​​អំពៅ​​​នេះ​​​​​​ផ្តល់ស​​​ំណង​​​ដល់​​​ពួក​​​គាត់ជា​​​ថ្នូរ​​​។

លោក ង៉ែត សឹុម បាន​​​មាន​​​ប្រសាសន៍ថា ​​​ពួកគាត់មិន​​​ដែល​​ទទួលបាន​ប្រាក់ឡើយ​​​។ ហើយ​​​នៅ​​​ពេល​​​ពួក​​​គាត់​​​ទទួល​​​ព័ត៌​​​មាន​​​ថា​​​ គ្រួសារ​​​ដទៃ​​​ទៀត​​​មិន​​​បាន​​​ឈប់​​​ធ្វើយុទ្ធនាការ​​​ទាម​​​ទារ​​​សំណង​ ទទួលបាន​សំណង លោក និង​​​អ្នក​​​ដទៃ​​​ទៀត​​​បាន​​​ចូល​​​រួម​​​ធ្វើ​​​ការ​​​តវ៉ា​​។

លោក​​​បាន​​​និយាយ​​​ថា “មូល​​​ហេតុ​​​ដែល​​​យើង​​​ធ្វើការ​​​ម្តង​​​ទៀត ពីព្រោះ​​​យើង​​​បាន​​​រង់​​​ចាំ​​​ដំណោះ​​​ស្រាយ​​​ជា​​​យូរ​​​មក​​​ហើយ​​​ ហើយ​​​យើង​​​ត្រូវ​​​អាជ្ញាធរ​​​បោក​​​ប្រាស់​​​។ យើង​​​បាន​​​ប្រមូល​​​មេដៃ​​​ប្រហែល​​​៣០០​​​ពី​​​គ្រួសារ​​​នានា​​​ ហើយ​​​យើង​​​នឹង​​​ដាក់​​​ជូន​​​ទៅ​​​គណៈកម្មការ​​​សិទ្ធិ​​​មនុស្ស​​​នៃ​​​រដ្ឋ​​​សភា​​​។

លោក ងែ៉ត សឹុម បាន​​​និយាយ​​​ថា ក្រុម​​​អ្នក​​​ភូមិ​​​ចង់​​​ប្រមូលស្នាម​​​មេដៃ​​​ឲ្យ​​​បាន​​​ច្រើន​​​មុន​​​ពេល​​​ដាក់​​​ញត្តិ​​​ ប៉ុន្តែ លោក​​​សង្ឃឹម​​​ថា នឹង​​ធ្វើ​នៅ​​ដំណាច់​​​ខែ​​​នេះ​​​។

លោក ឆាយ​​​ វុធ បាន​​​អះ​​​អាង​​​ថា គ្រួសារ​​​អ្នក​​​ភូមិ​​​ត្រូវ​​​បាន​​​ញុះ​​​ញង់​​​ឲ្យ​​​បន្ត​​​ការ​​​តវ៉ា​​​ពី​​​សំណាក់​​​មនុស្ស​​​មួយ​​​ចំនួន ឬ​​​ក្រុម​​​ណា​​​មួយ​​​។ លោក​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​ថា តើលោក​​​សង្ស័យ​​​លើ​​​នរណា​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នេះ​​​​​​ជា​​​បញ្ហា​​​នយោបាយ​​​ទេ។ ខ្ញុំ​​​មិន​​​ដែល​​​សន្យា​​​ផ្តល់​​​សំណង​​​ដល់​​​អ្នក​​​ភូមិ​​​ទាំង​​​នោះ​​​ឡើយ​​​ ពីព្រោ​​ះ​​​វា​​​ហួស​​​ព​​ីសមត្ថកិច្ច​​​របស់​​​ខ្ញុំ​​​”។ ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​បាន​​​អះ​​​អាង​​​ថា គ្រួសារ​​​ជាច្រើនដែល​​​សម​​​​​​ទទួល​​​បាន​​​សំណងត្រូ​​​វបាន​ទទួល​​​​​​រួច​​​ហើយ៕សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស