31 C
Phnom Penh

កងរាជ​អាវុធ​ហត​្ថ​ដោះលែង​​បុរស​ម្នាក់ដែល​ពាក់​ព័ន្ធ​ការ​ផ្សព្វផ្សាយ​ ពាក្យ​ចចាម​អារ៉ាមក្នុង​ក្រុង​ប៉ោយ​ប៉ែត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​​​មិញ​​​ កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​​​ដោះ​​​លែង​​​មន្ត្រី​​​កង​​​យោធ​ពល​​​ខេមរភូមិន្ទ​​​ម្នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទចំពោះការដែលលោក​​​​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ករណី​​​ដែល​​​ស្ត្រី​​​ម្នាក់​​​បាន​​​ផ្សព្វ​​​ផ្សាយ​​​ពាក្យ​​​ចចាម​​​អារ៉ាម​​​ដែល​​​ថា នៅ​​​ពេល​​​ឆាប់​​​ៗ​​​នេះ​​​លោក​​​នឹង​​​ក្លាយ​​​ជា​​​អភិបាល​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​បន្ទាប់​​​។

អ្នកស្រី ទ្រី ណាត​​​បារាំង​​​ អាយុ​​​៤៥​​​ឆ្នាំ​​​កំពុង​​​ត្រូវ​​​ឃុំ​​​ខ្លួន​​​​ដោយ​​​កង​​​រាជ​​​អាវុធ​​​ហត្ថនៅឡើយ​​​​ចំពោះ​​​ការ​​​ចុះតាម​​​ភោជនីយដ្ឋាន​​​ និង​​​ហាង​​​មួយ​​​ចំនួន​​​នៅ​​​ក្នុង​​​ក្រុង​​​ ហើយ​​​បង្ក​​​ភាព​​​ចលាចល​​​ដោយ​​​ប្រាប់​​​អ្នកស្រុក​​​ថា លោក ឱក សុផាន អាយុ​​​៥៣​​​ឆ្នាំ​​​ជា​​​អ្នក​​​រក​​ស៊ី​​​ខាង​​​ដី​​​ធ្លី និង​​​ជា​​​វរសេនីយ៍​ទោ​​​​​​កង​​​យោធ​ពល​ខេមរ​ភូមិន្ទ នៅពេលឆាប់ៗនេះ​នឹង​​​កាន់​​​តួ​​​នាទីជំនួស​​​​​​លោក ង៉ោ ម៉េង​​​ជ្រួន អភិបាល​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​។

កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​ឲ្យដឹងថា អ្នកស្រី ណាតបារាំង​​​ ដែល​​​ក៏​​​ជា​​​អ្នក​​​រក​​​ស៊ី​​​ខាង​​​ដីធ្លី​​​ដែរ​​​នោះ​​​ក៏​​​បាន​​​អះ​​​អាង​​​ផង​​​ដែរ​​​ថា ត្រូវជា​​​បង​​​ប្អូន​​​ជីទួត​​​មួយ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន។

លោក ជុំ សុឃឿន ប្រធាន​​​ការិយាល័យ​​​បង្ក្រាប​​​បទ​​​ល្មើស​​​ខេត្ត​​​នៃ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក សុផាន ត្រូវ​​​បាន​​​ដោះ​​​លែង​​​ ពីព្រោះ​​​គាត់មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​ផ្សព្វ​​​ផ្សាយ​​​ពាក្យ​​​ចចាម​​​អារា៉ាម​​​នោះ​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ដោះលែង​​​គាត់​​​ ពីព្រោះ​​​បន្ទាប់​​​ពី​​​បាន​​​សាក​​​សួរ​​​រួច​​​មក​​​ យើង​​​រក​​​ឃើញ​​​ថា គាត់​​​មិន​​​មែន​​​ជា​​​អ្នក​​​ដែល​​​បាន​​​បង្ក​​​ភាព​​​ចលាចល​​​ទេ​​​ ប៉ុន្តែ គាត់​​​ជា​​​អ្នក​​​ចាញ់​​​បោក​​​អ្នក​​​ស្រី ទ្រី ណាតបារាំង​​​ តែ​​​ប៉ុណ្ណោះ​​​”។

កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​​​​ឲ្យដ​​​ឹង​​​ថា លោក សុផាន​​​ បាន​​​ប្រាប់​​​ពួក​​​គេ​​​ថា គាត់​​​ជឿ​​​អ្នក​​​ស្រី ណាត​​​បារាំង​​​។ លោក​​​ សុឃឿន បាន​​​មាន​​​ប្រសាសន៍​​​ថា ស្ត្រី​​​រូប​​​នេះ​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​ដើម្បី​​​ធ្វើ​​​ការ​​​សាក​​​សួរ​​​នៅ​​​ថ្ងៃ​​​នេះ​​​៕សារុន​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស