26.3 C
Phnom Penh

TAG

weekend2

ការ​​​នេសាទ​​​ខុស​​​ច្បាប់​​​កំពុង​​​បំផ្លាញ​​​បរិស្ថាន​​​សមុទ្រ​​​របស់​​​ខេត្ត​​​កែប

ផែ​​​កោះ​​​ទន្សាយ,​​​ខេត្ត​​​កែប-​​​ទូក​​​ប្រើ​​​ម៉ាស៊ូត​​​រាប់​​​សិប​​​គ្រឿង​​​​​​បើក​​​កាត់​​​ឈូង​​​សមុទ្រ​​​កែប​​​​​​ដោយឮ​​​សូរ​​​លាន់​​​សន្ធឹក​​​រហូត​​​ដល់​​​វា​​​ធ្វើ​​​ឲ្យ​​​កក្រើក​​​ផែ​​​។ ទូក​​​ទាំង​​​នោះ​​​អូស​​​អួន​​​បំពាក់​​​អគ្គិសនី​​​​​​សណ្តូន​​​ចុះ​​​ទៅ​​​ក្រោម​​​នៅ​​​​​​ពាសពេញ​​​តំបន់​​​ទឹក​​​រាក់​​​​​​​​​​​​​ក្បែរ​​​ឆ្នេរ​​​សមុទ្រ​​​ ដោយ​​​ប្រមូល​​​យក​​​ជីវិត​​​សត្វ​​​សមុទ្រ​​​មិន​​​ថាតូច​​​មិន​​​ថា​​​ធំ​​​​​​ ដោយ​​​បំផ្លិច​​​បំផ្លាញ​​​កន្លែង​​​បង្កាត់​​​ពូជ​​​ដ៏​​​សំខាន់​​​​​​​​​។ ហើយ​​​ទូក​​​ទាំង​​​នោះ​​​​​​អូស​​​គូ​​​យ៉ាង​​​កៀក​​​នឹង​​​ឆ្នេរ​​​រហូត​​​ដល់​​​អ្នក​​​អាច​​​ស្តាប់​​​ឮ​​​ការ​​​និយាយ​​​ឆ្លើយ​​​ឆ្លង​​​វិទ្យុ​​​ទាក់​​​ទង​​​របស់​​​ពួក​​​គេ​​​ទៀត​​​ផង​​​។ វា​​​ជា​​​កន្លែង​​​ដែល​​​គេ​​​ធ្លាប់​​​ដឹង​​​សឹង​​​តែ​​​រាល់​​​យប់​​​ទៅ​​​ហើយ​​​នៅ​​​ទី​​​នេះ។ វា​​​បង្ក​​​ការ​​​បំផ្លិច​​​បំផ្លាញ​​​បរិស្ថាន​​​ដែល​​​ពុំ​​​អាច​​​ស្តារ​​​បាន​​​ និង​​​បង្កើត​​​ភាព​​​តាន​​​តឹង​​​រវាង​​​សហគមន៍​​​នេសាទ​​​ក្នុង​​​មូល​​​ដ្ឋាន​​​។ ហើយ​​​វា​​​ខុស​​​ច្បាប់​​​ទាំង​​​ស្រុង​​​  ក៏​​​ប៉ុន្តែ អាជ្ញាធរ​​​ជា​​​ញឹក​​​ញាប់​​​ធ្វើ​​​មិន​​​ដឹង​​​មិន​​​ឮ។ លោក​​​ គង់ យ៉ន បាន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ ដោយ​​​ងាក​​​ក្បាល​​​បង្ហាញ​​​ក្រុម​​​ទូក​​​អូស​​​គូ​​​ប្រហែល​​​៣០​​​គ្រឿង​​​ដែល​​​ចត​​​​​​នៅ​​​ផែ​​​របស់​​​គាត់​​​ក្នុង​​​ភូមិ​​​ព្រែក​​​តានិន​​​ ដែល​​​អ្នក​​​ស្រុក​​​ហៅ​​​ថា ភូមិ​​​ឆក់​​​ ព្រោះ​​​ចំណូល​​​ចិត្ត​​​របស់​​​អ្នក​​​ភូមិ​​​ក្នុង​​​ការ​​​ប្រើ​​​ចរន្ត​​​អគ្គិសនី​​​ឆក់​​​ចាប់​​​ត្រី​​​នោះ​​​ថា "ភាគ​​​ច្រើន​​​បំផុត​​​នៃ​​​ទូក​​​ទាំង​​​នេះ​​​​​​នេសាទ​​​នៅ​​​ចន្លោះ​​​ដី​​​គោក​​​ និង​​​កោះ​​​ទន្សាយ​​​"។ លោក​​​បាន​​​និយាយ​​​ថា" ពី​​​ទី​​​នេះ​​​ទៅ​​​កោះ​​​ទន្សាយ​​​មិន​​​មាន​​​ទឹក​​​ជ្រៅ​​​​​​ជា​​​​​​ង​​​៤ម៉ែត្រ​​​ទេ​​​"។ តាម​​​មាត្រា​​​៤៩​​​នៃ​​​ច្បាប់​​​ជល​​​ផល​​​ ការ​​​អូស​​​អួន​​​នៅ​​​តំបន់​​​ក្បែរ​​​ឆ្នេរ​​​ (ដែល​​​មាន​​​ជម្រៅ​​​មិន​​​ដល់​​​២០ម៉ែត្រ) ត្រូវ​​​ហាម​​​ឃាត់​​​។ ក្នុង​​​​​​មាត្រា​​​២០​​​ ការ​​​ប្រើ​​​ឧបករណ៍​​​នេសាទ​​​អគ្គិសនី​​​គឺ​​​ហាម​​​ប្រាម​​​ជា​​​ដាច់​​​ខាត​​​នៅ​​​គ្រប់​​​តំបន់​​​់ទាំង​​​អស់​​​។ បទ​​​ល្មើស​​​ទាំង​​​ពីរ​​​នេះ​​​អាច​​​មានទោស​​​ជាប់​​​ពន្ធនាគារ​​​ ហើយអាជ្ញាធរ​​​ដែល​​​រួម​​​គំនិត​​​ ឬ​​​ធ្វើ​​​មិន​​​ដឹង​​​មិន​​​ឮ​​​ដោយ​​​ចេតនា​​​ ក៏​​​ប្រឈម​​​នឹង​​​ការ​​​ជាប់​​​ពន្ធនាគារ​​​ និង​​​ការ​​​ផាក​​​ពិន័យ​​​ដែរ។ ប៉ុន្តែ បើ​​​ទោះ​​​ជា​​​មាន​​​ច្បាប់​​​ក្តី​​​ ទូក​​​នេសាទ​​​នៅ​​​តាម​​​បណ្តោយ​​​តំបន់​​​ឆ្នេរ​​​កែប​​​បន្ត​​​អូស​​​អួន​​​ក្នុង​​​សមុទ្រ​​​ ដោយ​​​គ្មាន​​​ឧបសគ្គ​​​ ដោយទូក​​​នេសាទ​​​ជា​​​ច្រើន​​​ប្រើ​​​​​​អួន​​​ឆក់​​​​​​។ លោក យ៉ន បាន​​​និយាយ​​​ថា "រដ្ឋបាល​​​ជល​​​ផល​​​មិនមាន​​​បញ្ហា​​​ទេ​​​។ ពួក​​​គេ​​​ប្រាប់​​​យើង​​​ថា ឲ្យ​​​តែ​​​យើង​​​ស្ថិត​​​នៅ​​​ចម្ងាយ​​​ជាង​​​មួយ​​​គីឡូម៉ែត្រ​​​​​​ពី​​​កោះ​​​ទន្សាយ​​​ បើ​​​ទោះ​​​វា​​​មាន​​​ជម្រៅ​​​តែ​​​៤ម៉ែត្រ​​​ក៏​​​ដោយ​​​ ក៏​​​យើង​​​អាច​​​នេសាទ​​​បាន​​​ដែរ​​​"។ "អ៊ីចឹង​​​ហើយ​​​​​​​​​ ពួកគេ​​​មិន​​​ដែល​​​ព្រមាន​​​យើង​​​ម្តង​​​ណា​​​ទេ​​​" ។ ឥឡូវ​​​នេះ​​​ នៅ​​​ពេល​​​ដែល​​​ចំនួន​​​ត្រី​​​ចាប់​​​បាន​​​តិច​​​ទៅ​​​ៗ ការ​​​ប្រកួត​​​ប្រជែង​​​ក្នុង​​​ចំណោម​​​អ្នក​​​នេសាទ​​​នៅ​​​ទី​​​នេះ​​​កាន់​​​តែ​​​ខ្លាំង​​​ជាង​​​មុន​​​។ ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​នៅ​​​សមុទ្រ​​​កើតមាន​​​​​​ឡើង​​​ជា​​​ញឹក​​​ញាប់​​​​​​​​​​​​​​​​​​។ កាល​​​ពី​​​ខែ​​​កក្កដា អ្នក​​​នេសាទ​​​ខ្មែរ​​​ម្នាក់​​​ត្រូវ​​​បាន​​​គេ​​​សម្លាប់​​​​​​ក្នុង​​​ដែន​​​ទឹក​​​សមុទ្រ​​​ខេត្ត​​​កំពត​​​ក្នុង​​​ពេល​​​​​​មាន​​​ការ​​​ប្រឈម​​​មុ​​​ខ​​​ដាក់គ្នា​​​ជាមួយ​​​ទូក​​​អូស​​​គូ​​​ដ៏​​​ធំ​​​របស់​​​វៀតណាម​​​ ដែល​​​ហ៊ាន​​​ឆ្លង​​​​​​ព្រំដែន​​​សមុទ្រ​​​ដោយ​​​ខុស​​​ច្បាប់​​​។ ហើយ​​​ក្នុង​​​ពេល​​​ច្រឡំបល់​​​​​ អ្នក​​​នេសាទ​​​កាន់តែ​​​ប្រើ​​​អួន​​​ក្រឡា​​​ញឹក​​​ ហើយ​​​​​​មក​​​កាន់​​​តែ​​​ជិត​​​ឆ្នេរ​​​ ​​​ដង​​​យក​​​កូន​​​ត្រី​​​តូច​​​ៗ​​​ ដែល​​​ភាគច្រើន​​​ត្រូវ​​​គេ​​​បោះ​​​ចោល​​​​​​ និង​​​បំផ្លាញ​​​ស្មៅ​​​សមុទ្រ​​​ និង​​​ផ្កា​​​ថ្ម​​​តំបន់​​​ទឹក​​​រាក់​​​ដែល​​​ជា​​​កន្លែង​​​បង្កាត់​​​ពូជ​​​ដ៏​​​សំខាន់​​​សម្រាប់​​​សត្វ​​​សមុទ្រ។ អួន​​​ឆក់​​​កៀរ​​​បាត​​​សមុទ្រ​​​ ធ្វើ​​​ឲ្យ​​​រលើង​​​ឫស​​​ស្មៅ​​​សមុទ្រ និង​​​ឆក់​​​ចាប់​​​ត្រី​​​គ្រប់​​​ប្រភេទ​​​ ក្តាម​​​ បង្កង​​​ និង​​​សត្វ​​​សមុទ្រ​​​ផ្សេង​​​ទៀត​​​ដូច​​​ជា ឈ្លើង​​​សមុទ្រ​​​ និង​​​ក្រចាប់​​​សមុទ្រ​​​ជា​​​ដើម​​​។ អង្គការ​​​ស្បៀង​​​ និង​​​កសិកម្ម​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​​​​បាន​​​ចាត់​​​ទុក​​​ការ​​​អូស​​​អួន​​​ដល់​​​បាត​​​សមុទ្រ​​​ថា ជា​​​របៀប​​​នេសាទ​​​ "ដ៏​​​បំផ្លិច​​​បំផ្លាញ​​​បំផុត" នៅ​​​លើ​​​ពិភព​​​លោក​​​ ដោយ​​​ប្រដូច​​​វា​​​ទៅ​​​នឹង​​​ការ​​​កាប់​​​រំលំ​​​ដើម​​​ឈើ​​​អស់​​​ពី​​​ព្រៃ​​​​​​​​​​​​​​​​​​អ៊ីចឹង​​​។ លោក​​​ ម៉ាត់តេអូ គ្រូជ័រ (Matteo Krueger) អ្នក​​​ជីវសាស្ត្រ​​​អាល្លឺម៉ង់​​​ដែល​​​កំពុង​​​ធ្វើការ​​​ស្រាវ​​​ជ្រាវ​​​នៅ​​​តំបន់​​​កែប​​​តាំង​​​ពីខែ​​​មករា​​​មក​​​ បាន​​​និយាយ​​​ថា "គ្រប់​​​ពេល​​​ដែល​​​អួន​​​អូស​​​លើ​​​តំបន់​​​ណា​​​មួយ​​​ ប្រព័ន្ធ​​​បរិស្ថាន​​​ត្រូវ​​​បំផ្លិច​​​បំផ្លាញ​​​ទាំង​​​ស្រុង​​​ ហើយ​​​នឹង​​​មិន​​​កកើត​​​មាន​​​ដូច​​​ដើម​​​វិញ​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​"។ “សមុទ្រ​​​នៅ​​​កែប​​​ គឺ​​​ ឬ​​​ធ្លាប់​​​ ជាកន្លែង​​​ចិញ្ចឹម​​​ដ៏ធំ​​​សម្រាប់​​​សត្វ​​​សមុទ្រ ប៉ុន្តែ លែង​​​មាន​​​ទៀត​​​ហើយ​​​"។ លោក គ្រូជ័រ ដែល​​​ការ​​​សិក្សា​​​ស្រាវជ្រាវ​​​របស់​​​លោក​​​ប្រៀបធៀប​​​ស្ថាន​​​ភាព​​​បរិស្ថាន​​​សមុទ្រ​​​​​នៅ​​​កែប​​​ទៅ​​​នឹង​​​បរិស្ថាន​​​សមុទ្រ​​​របស់​​​ប្រទេស​​​ឥណ្ឌូណេស៊ី​​​ ដែល​​​មាន​​​មុន​​​ឆ្នាំ​​​១៩៨០​​​ នៅ​​​ពេល​​​បម្រាម​​​មួយ​​​ហាម​​​មិន​​​ឲ្យ​​​មាន​​​​​​ការ​​​អូស​​​អួន​​​​​ត្រូវ​​​បាន​​​ចេញ និង​​​អនុវត្ត​​​នោះ​​​ បាន​​​និយាយ​​​ថា ឥឡូវ​​​ចំនួន​​​ត្រី​​​ចាប់​​​បាន​​​នៅ​​​ទី​​​នេះ​​​​​​ត្រឹម​​​តែ​​​មួយ​​​ភាគ​​​នៃ​​​ចំនួន​​​ត្រី​​​ដែល​​​គេ​​​ចាប់​​​បាន​​​នៅ​​​ពេល​​​ការ​​​អូស​​​អួន​​​ត្រូវ​​​បាន​​​គេ​​​ប្រើ​​​នៅ​​​ឆ្នាំ​​​២០០០​​​ប៉ុណ្ណោះ​​​។ លោក​​​បាន​​​និយាយ​​​ថា ប្រទេស​​​ឥណ្ឌូណេស៊ី បាន​​​ចាប់​​​ផ្តើម​​​ល្បាត​​​ការ​​​ពារ​​​សមុទ្រ​​​របស់​​​ខ​​​្លួន​​​​​​​​​​​ទាន់​​​ពេល​​​ដោយ​​​រំពឹង​​​ថា ជីវិត​​​សត្វសមុទ្រ​​​កកើតមាន​​​​​​ច្រើន​​​ឡើង​​​វិញ​​​។ ប្រទេស​​​កម្ពុជា​​​ប្រហែល​​​ជា​​​​​​ហួស​​​ពេល​​​ហើយ​​​។ លោក​​​បាននិយាយ​​​ថា "ធ្លាប់​​​មាន​​​ថនិក​​​សត្វ​​​សមុទ្រ​​​១៣​​​ប្រភេទ​​​ និង​​​អណ្តើក​​​ប្រាំ​​​ប្រភេទ​​​នៅ​​​ទី​​​នេះ។ ឥឡូវ​​​នេះ​​​វា​​​ងាប់​​​អស់​​​ ឬ​​​ជិត​​​ផុត​​​ពូជ​​​។ ចំនួន​​​នេសាទ​​​បាន​​​ដោយ​​​ទូក​​​អូស​​​គូ​​​អាច​​​បំផ្លិច​​​បំផ្លាញ​​​​​​ប្រព័ន្ធ​​​បរិស្ថាន​​​ទាំង​​​មូល​​​"។ “ឥឡូវ​​​នេះ​​​គេ​​​នេសាទ​​​​បាន​​​តែ​​​​​​​​​២៥​​​ភាគ​​​រយ​​​នៃ​​​អ្វី​​​ដែល​​​គេ​​​ធ្លាប់​​​នេសាទ​​​បាន​​​តែ​​​ប៉ុណ្ណោះ។ ចំពោះ​​​អ្នក​​​នេសាទ​​​ដើម្បី​​​មួយ​​​រស់​​​​​​ ត្រូវ​​​តែ​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​"។ នៅ​​​ចុង​​​ជួរ​​​កោះ​​​ដែល​​​​​​លាត​​​សន្ធឹង​​​នៅ​​​ទិស​​​ខាង​​​ត្បូង​​​ពី​​​ខេត្ត​​​កែប​​​​​​ទៅព្រំ​​​ដែន​​​សមុទ្រ​​​ជាប់​​​ប្រទេស​​​វៀតណាម​​​ ក្រុម​​​អភិរក្ស​​​សមុទ្រ​​​កម្ពុជា​​​ (MCC) រួម​​​ជាមួយ​​​រដ្ឋបាល​​​ជល​​​ផល​​​ និង​​​អា​​​ជ្ញាធរ​​​ក្រុង​​​កែប​​​ កំពុង​​​ព្យាយាម​​​អប់​​​រំ​​​ប្រជា​​​ជន​​​នៅ​​​តំបន់​​​​​​ជុំ​​​វិញ​​​កោះ​​​សេះ​​​​​​ដើម្បី​​​ឲ្យ​​​សម្បូរ​​​ដូច​​​ដើម​​​វិញ។ យោង​​​តាម​​​លោក ប៉ូល​​​ ហ្វឺប័រ នាយក​​​ MCC បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​សម្ភាសន៍​​​​​​ទូទៅ​​​ជាមួយ​​​សហគមន៍​​​នេសាទ​​​នៅ​​​ដី​​​គោក​​​​​​បាន​​​រក​​​ឃើញ​​​ថា ការ​​​អូស​​​អួន​​​គ្មាន​​​ចិរភាព​​​ដោយ​​​ទូក​​​ប្រហែល​​​៥០​​​គ្រឿង​​​គឺ​​​ជា​​​ការ​​​គំរាម​​ផ្ទាល់​​​មួយដល់​​​​​​ការ​​​ចិញ្ចឹម​​​ជីវិត​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​១.៥០០​​​គ្រួសារ​​​ផ្សេង​​​ទៀត​​​ក្នុង​​​តំបន់​​​ ដែល​​​រស់​​​នៅ​​ចិញ្ចឹម​​​​ជីវិត​​​ដោយ​​​សារ​​​​​​​​ការ​​​នេសាទ​​​ខ្នាត​​​តូច​​​។ លោក​​​បាន​​​និយាយ​​​ថា "៨០​​​ទៅ​​​៩០​​​ភាគ​​​រយ​​​និយាយ​​​ថា ការ​​​អូស​​​អួន​​​ដល់​​​បាត​​​សមុទ្រ​​​ ទោះ​​​មាន​​​ ឬ​​​គ្មាន​​​​​​​​​ការ​​​ឆក់​​​​​​ក៏​​​ដោយ​​​ គឺ​​​ជា​​​បញ្ហា​​​ធំ​​​បំផុត​​​។ អ្នក​​​នេសាទ​​​ខ្នាត​​​តូច​​​ជា​​​ច្រើន​​​បាន​​​បោះ​​​បង់​​​របរ​​​នេសាទ​​​ហើយ​​​ចាប់​​​យក​​​ការ​​​ងារ​​​ខាង​​​សំណង់​​​ ឬ​​​សន្តិសុខ​​​ទៅវិញ​​​​​​។ ពួកគេ​​​ត្រូវ​​​ចាក​​​ចេញ​​​ឆ្ងាយ​​​ពីតំបន់​​​នោះ​​​ ពីព្រោះ​​​គ្មាន​​​អ្វី​​​នៅ​​​សេស​​​សល់​​​ដើម្បី​​​នេសាទ​​​​​ទៀត​​​ទេ។ ក្រុម​​​អភិរក្ស​​​សមុទ្រ​​​កម្ពុជា​​​បាន​​​​​​ធ្វើ​​​ការ​​​អប់​​​រំ​​​សហគមន៍​​​នេសាទ​​​នៅ​​​កែប​​​អំពី​​​របៀប​​​នេសាទ​​​ប្រកប​​​ដោយ​​​ចិរភាព​​​​​​ ក៏​​​ដូច​​​ជា​​​ច្បាប់​​​នេសាទ​​​កម្ពុជា​​​ ជា​​​ពិសេស​​​មាត្រា​​​៤៩​​​ ដែល​​​ចាត់​​​ទុក​​​ការ​​​​​​អូស​​​អួន​​​ក្បែរ​​​​​​ឆ្នេរ​​​​​​សមុទ្រ​​​ថា ខុស​​​ច្បាប់។ លោក ហ្វឺប័រ បាន​​​និយាយ​​​ថា "ក្នុង​​​ចំណោម​​​ច្បាប់​​​ជល​​​ផល​​​ទាំង​​​អស់​​​​​​ ច្បាប់​​​នេះ​​​សំខាន់​​​បំផុត​​​ ហើយ​​​វា​​​ដូច​​​ជា​​​ច្បាប់​​​មួយ​​​ដែល​​​គេ​​​មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​បំផុត​​​"។ នៅ​​​ផែ​​​ព្រែក​​​តានិន​​​ កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ លោក​​​ គង់ ហឿន បាន​​ប៉ះ​​​អួន​​​របស់​​​គាត់​​​ដែល​​​មាន​​​ក្រឡា​​​ញឹក​​​រហូត​​​ដល់​​​ជាប់​​​ថ្ម​​​។ នៅ​​​ក្បែរ​​​ជើង​​​គាត់​​​ ខ្សែ​​​ភ្លើង​​​អគ្គិសនី​​​ដ៏​​​វែង​​​មួយ​​​ភ្ជាប់​​​ទៅ​​​នឹង​​​ខ្សែ​​​ស្ពាន់​​​ដែល​​​មាន​​​ពេញ​​​ទាំង​​​អួន។ អ្នក​​​នេសាទ​​​នៅ​​​សមុទ្រ​​​យូរ​​​រូប​​​នេះ បាន​​​សើច​​​ចំអក​​​ចំពោះ​​​​​​ការ​​​លើក​​​ឡើង​​​ថា ការ​​​ប្រើ​​​ប្រាស់​​​ឧបករណ៍​​​របស់​​​គាត់​​​ខុស​​​ច្បាប់​​​នោះ​​​។ ដូច​​​អ្នក​​​នេសាទ​​​ភាគ​​​ច្រើន​​​បំផុត​​​ដែល​​​គេ​​​សម្ភាសន៍​​​ដែរ​​​ គាត់​​​មាន​​​ការ​​​បង្ហាញ​​​ភាព​​​ត្រឹម​​​ត្រូវ​​​ពីរ​​​ចំពោះ​​​ការ​​​ធ្វើ​​​នេសាទ​​​របស់​​​គាត់​​​ គឺ​​​អាជ្ញាធរ​​​មិន​​​ដែល​​​​​​ព្យាយាមហាម​​​​​​ឃាត់​​​គាត់​​​​​​មិន​​​ឲ្យ​​​ធ្វើ​​​ទេ​​​ ហើយ​​​គាត់​​​កំពុង​​​ប្រកួត​​​ប្រជែង​​​ជាមួយ​​​ទូក​​​អូស​​​គូ​​​​​​​​​ដ៏​​​ធំ​​​របស់​​​វៀតណាម​​​ដែល​​​បើក​​​ទៅ​​​មក​​​ក្នុង​​​ដែន​​​ទឹក​​​កម្ពុជា​​​ស្រេច​​​តែ​​​ចិត្ត​​​។ គាត់​​​បាន​​​និយាយ​​​ថា "យើង​​​ត្រូវ​​​នេសាទ​​​ប្រាំ​​​ម៉ោង​​​ ដើម្បី​​​ចាប់​​​បាន​​​អ្វី​​​ដែល​​​គេ​​​ចាប់​​​បាន​​​ក្នុង​​​មួយ​​​ម៉ោង​​​។ យើង​​​ដឹង​​​ថា ទូក​​​របស់​​​ពួក​​​គេ​​​បន្សល់​​​ទុក​​​តិច​​​តូច​​​ឲ្យ​​​យើង​​​ចាប់ ប៉ុន្តែ តើ​​​យើង​​​អាច​​​ធ្វើ​​​អ្វី​​​បាន​​​ទៅ​​​?”។ នគរ​​​បាល​​​សមុទ្រ​​​បាន​​​បដិសេធ​​​ជា​​​រហូត​​​មក​​​ថា គ្មាន​​​ទូក​​​បរទេស​​​នេសាទ​​​ក្នុង​​​ដែន​​​ទឹក​​​កម្ពុជា​​​ទេ​​​ ថែម​​​ទាំង​​​ចង់​​​បដិសេធ​​​ការ​​​ស្លាប់​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ម្នាក់​​​នៅ​​​សមុទ្រ​​​ដែរ​​​ បន្ទាប់​​​ពីមាន​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​ជាមួយ​​​អ្នក​​​នេសាទ​​​វៀតណាម​​​កាល​​​ពី​​​ខែ​​​កក្កដា​​​នោះ​​​។ អ្នកនេសាទ​​​ទាំង​​​កម្ពុជា​​​ ទាំង​​​វៀតណាម បាន​​​អះអាង​​​ដូច​​​គ្នា​​​ថា នគរ​​​បាល​​​ទទួល​​​សំណូក​​​។ កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ លោក​​​ ទូច ប៉ូល័ក្ខ ​​​​​​ អនុប្រធាន​​​កង​​​វរសេនា​​​តូច​​​​​​ព្រំដែន​​​ទឹក​​​ បាន​​​និយាយ​​​ថា លោក​​​អាច​​​ "ធានា​​​ថា គ្មាន​​​ទូក​​​វៀតណាម​​​ឆ្លង​​​ចូល​​​ខេត្ត​​​កែប​​​ ឬ​​​ដែន​​​ទឹក​​​កម្ពុជា​​​ទេ"។ ឧត្តម​​​សេនីយ៍ត្រី ប៉ូល័ក្ខ បាន​​​និយាយ​​​ថា "ហេតុអ្វី​​​ពួក​​​គេ​​​ចាំ​​​បាច់​​​ត្រូវ​​​នេសាទ​​​​​​នៅ​​​កែប​​​? កែប​​​តូច​​​ណាស់​​​"។ លោក​​​បាន​​​បន្ថែម​​​ថា អ្នក​​​ណា​​ដែល​​​បាន​​​រាយការណ៍​​​ថា បាន​​​ឃើញ​​​ទូក​​​បរទេស​​​នៅ​​​កម្ពុជា​​​ប្រាកដ​​​ជា​​​​​​យល់​​​​​​ច្រឡំ​​​ហើយ​​​។ នៅ​​​ពេល​​​ដែល​​​មនុស្ស​​​មាន​​​អំណាច​​​ជា​​​ច្រើន​​​​​​ហាក់​​​ដូច​​​ជា​​​កំពុង​​​បណ្តែត​​​បណ្តោយ​​​បញ្ហា​​​នេសាទ​​​ដ៏​​​បំផ្លិច​​​បំផ្លាញ​​​នេះ​​​ឲ្យ​​​កើត​​​ឡើង​​​​​​ ខណ្ឌ​​​រដ្ឋបាល​​​ជល​​ផល​​​កំពត​​​ ដែល​​​ក៏​​​​​​មើល​​​ខុស​​​ត្រូវ​​​ខេត្ត​​​កែប​​​ដែរ​​​ បាន​​​ព្យាយាម​​​បង្ហាញ​​​ភាព​​​ត្រឹម​​​ត្រូវ​​​តាម​​​ច្បាប់​​​។ កាល​​​ពី​​​ខែ​​​មិថុនា ក្រុម​​​អភិរក្ស​​​សមុទ្រ​​​កម្ពុជា​​​ រួម​​​ទាំង​​​មន្ត្រី​​​ជល​​​ផល​​​​​​បាន​​​ដុត​​​បំផ្លាញ​​​ឧបករណ៍​​​នេសាទ​​​ដ៏​​​ច្រើន​​​ មាន​​​អួន អន្ទាក់​​​ ខ្សែកាប​​​អគ្គិសនី​​​ ដែល​​​រឹប​​​អូស​​​បាន​​​ពី​​អ្នក​​​នេសាទ​​​ខុស​​​ច្បាប់​​​ក្នុង​​​ពេល​​​ប៉ុន្មាន​​​ខែ​​​មុន។ ទាក់ទង​​​កាល​​​ពី​​​ថ្ងៃសុក្រ នាយ​​​ខណ្ឌ​​​ជល​​​ផល​​​ខេត្ត​​​កំពត លោក សៅ សូរិន្ទ បាន​​​និយាយ​​​ថា មន្ត្រី​​​របស់​​​លោក​​​នៅ​​​តែ​​​ប្រចាំ​​​ការ​​​ក្នុង​​​សមុទ្រ​​​​​​ ហើយ​​​បាន​​​ច្រាន​​​ចោល​​​ការ​​​អះ​​​អាង​​​ថា អ្នក​​​នេសាទ​​​​​​ទទួល​​​បាន​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​រក​​​ត្រី​​​​​​ដោយ​​​ខុស​​​ច្បាប់​​​ ដូច​​​ជា​​​នៅ​​​តំបន់​​​ទឹក​​​រាក់​​​ចន្លោះ​​​ដី​​​គោក​​​ និង​​​កោះទន្សាយ​​​ជា​​​ដើម​​​។ លោក​​​បាន​​​និយាយ​​​ថា "យើង​​​មិន​​​ដែល​​​អនុញ្ញាត​​​ទេ​​​។ មិន​​​មាន​​​ទូក​​​អូស​​​គូ​​​ទេ​​​ មាន​​​តែ​​​ទូក​​​តូច​​​ៗ​​​ប្រើ​​​សំណាញ់​​​ប៉ុណ្ណោះ​​​"។ នៅ​​​ពេល​​​​​​ប្រាប់​​​ថា ទូក​​​ជា​​​ច្រើន​​​គ្រឿង​​​ទាំង​​​នោះ​​​ដែល​​​ចត​​​នៅ​​​​​​ព្រែក​​​តានិន​​​ បំពាក់​​​ដោយ​​​ខ្សែ​​​ភ្លើង​​​អគ្គិសនី​​​នោះ​​​ លោក សូរិន្ទ បាន​​​កែប្រែ​​​សម្តី​​​ដោយ​​​និយាយ​​​ថា លោក​​​នឹង​​​ទៅ​​​ពិនិត្យ​​​មើល​​​ផែ​​​នោះ ដើម្បី​​ឆែក​​​ទូក​​​ទាំង​​​នោះ​​​។ ប៉ុន្តែ លោក​​​មិន​​​សូវ​​​មាន​​​ទំនុក​​​ចិត្ត​​​ដែល​​​ថា លោក​​​អាច​​​បញ្ឈប់​​​របៀប​​​នេសាទ​​​ខុសច​​​្បាប់​​​ដែល​​​កំពុង​​​បំផ្លាញ​​​បរិស្ថាន​​​សមុទ្រ​​​កែប​​​ ហើយ​​​បង្ខំ​​​គេ​​​​​​ឲ្យ​​​​​​ឈប់​​​ធ្វើ​​​អ្វី​​​ដែល​​​គ្រាន់​​​តែ​​​ដើម្បី​​​រស់​​​បាន​​​ទេ​​​។ លោក​​​បាន​​​និយាយ​​​ថា "យើង​​​នឹង​​​បន្ត​​​ពិនិត្យ​​​ផ្អែកលើ​​​ព័ត៌​​​មាន​​​ដែល​​​យើង​​​ទទួល​​​បាន​​​នៅ​​​ថ្ងៃ​​​នេះ"។ “ពិត​​​ហើយ​​​ដែល​​​យើង​​​មាន​​​ច្បាប់​​​ ប៉ុន្តែ ប្រជា​​​ជន​​​បាន​​​នេសាទ​​​ដូច​​​នេះ​​​អស់​​​រយៈ​​​ពេល​​​យូរ​​​មក​​​ហើយ​​​ ដូច្នេះ​​​តើ​​​យើង​​​អាច​​​បញ្ឈប់​​​វា​​​បាន​​​​​​ដោយ​​​របៀប​​​ណា?”៕និត​​​​​​

​ការ​​​វិល​​​ត្រឡប់​​​​​​​​​នៃ​​​ទេពារក្ស

លោក លាង ស៊ីកន ទទួល​​​បាន​​​ការ​​​ផុស​​​គំនិត​​​ពី​​​វត្ថុ​​​បុរាណ​​​​​​ប្រទេស​​​កម្ពុជា​​​​​​សម្រាប់​​​​​​ការ​​​តាំង​​​ពិព័រណ៍​​​ថ្មី​​​​​​​​​​​​របស់​​​លោក​​​នៅ​​​​​​ញូវ​​​យ៉ក​​​​​​​​​ ពីរ​​​បី​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ លោក លាង ស៊ីកន ​​​ប្រើ​​​សិល្បៈ​​​របស់​​​លោក​​​ ដើម្បី​​​​​​បង្ហាញ​​​ភាព​​​ជ្រួល​​​ច្របល់​​​​​​ដែល​​​បាន​​​​​​ញាំ​​​ញី​​​ពលរដ្ឋ​​​ខ្មែរ​​​គ្រប់​​​រូប​​​​​​នា​​​ទស​​​វត្សរ៍​​​ឆ្នាំ​​​១៩៧០ និង​​​១៩៨០។

វិចិត្រករ​តាម​ដង​ផ្លូវ

ប្រឹង​​​​​​ប្រកប​​​មុខ​​​របរ​​​​​​ជា​​​វិ​​​ចិត្រករ​​​​​​​​​ល្មម​​​តែ​​​មួយ​​​រស់ៗ លោក ផេ សុផុន​​​ លក់​​​ភេសជ្ជៈ​​​​​​នៅ​​​លើ​​​រ៉ឺ​​​ម៉ក​​​​​​​​​ម៉ូតូ ទន្ទឹម​​​នឹង​​​​​​បង្ហាញ​​​​​​ពិព័​​​រណ៍​​​ថ្មីៗដែរ​​​​​​​​​ នា​ពេល​រសៀល​ដ៏​ក្តៅ​ស្អុះស្អាប់​មួយ​នៅ​ផ្សារ​ចោមចៅ​នៃ​ក្រុង​ភ្នំពេញ​ក្នុង​សប្តាហ៍​នេះ មាន​មនុស្ស​ម្នា​ជាច្រើន​ជិះ​ម៉ូតូ​ទៅ​ឈប់​ជុំវិញ​រ៉ឺម៉ក​ពណ៌​បៃតង​ខ្ចី​មួយ​គ្រឿង។

ការ​ចំអាស​សព

វិចិត្រករ​មើល​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ពិធី​លាង​ជម្រះ​សព ដែល​គេ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​ព្រលឹង​ទៅ​កាន់​សុគតិភព នៅ​ពេល​ធ្វើ​ដំណើរ​នា​ពេល​ថ្មីៗ​របស់​លោក​ទៅ​ក្រុង​សៀមរាប លោក អែនឌី ថោនសែន វិចិត្រករ​អូស្ត្រាលី មាន​ឱកាស​បាន​ចូល​ទៅ​ក្នុង​វត្ត​បូ អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់​រយៈ​ពេល​ពីរបី​ម៉ោង ជាមួយ​នឹង​សៀវភៅ​គូរ​គំនូរ ប៊ិច និង​ខ្មៅដៃ​របស់​លោក។

ឧទ្ទាម​ចាម

ខណៈ​​​ដែល​​​​​​ខ្មែរ​​​ក្រហម​​​​​​ប៉ុនប៉ង​​​​​​កែ​​​ប្រែ​​​ប្រទេស​​​កម្ពុជា មាន​​​ការ​​​តស៊ូ​​​ប្រឆាំង​​​ដ៏​​​ខ្លាំងក្លា​​​​​​ដែល​​​ពួក​​​គេ​​​បាន​​​ជួប​​​ប្រទះ គឺ​​​មក​​​ពី​​​សហគមន៍​អិុស្លាម ភូមិ​ស្វាយ​ឃ្លាំង​​​, ខេត្ត​ត្បូង​ឃ្មុំ-លោក ស្លាយម៉ាន់ មីន អាយុ​៥៨​ឆ្នាំ ជា​ប្រធាន​ភូមិ​បាន​និយាយ​ថា ភូមិ​ស្ងាត់​ជ្រងំ​នេះ​​​​ស្ថិត​នៅ​​​​តាម​បណ្តោយ​ទន្លេ​មេគង្គ ជា​ស្រុក​កំណើត​បង​ប្អូន​ប្រជាជន​ចាម​រាប់​ជំនាន់​មក​ហើយ នៅ​ពេល​ដែល​​​​ខ្មែរ​ក្រហម​​​​​​​​​​​បាន​ត្រួតត្រា​​​​ក្នុង​ឆ្នាំ​១៩៧០។

​វដ្ត​​​នៃ​​​ស្រូវ​​​

ភាគ2:​​​ ស្រូវ​​​ស្រាល រយៈពេល​​​បី​​​ខែ​​​ក្រោយ​​​ពី​​​ការ​​​ដាំ​​​ កសិករ​​​នៅ​​​ខេត្ត​​​កែប​​​ចាប់​​​ផ្តើម​​​ច្រូត​​​កាត់​​​ស្រូវ​​​ស្រាល​​​​ដែល​​​ប្រើរយៈ​​​ពេល​​​និង​​​ការងារ​​​តិច​​​ក្នុងការ​​​​​​ដាំដុះ​​​​​។ នេះជា​​​ផ្នែក​​​ទី២​​​នៅក្នុង​​​ផ្នែក​​​ទាំង​​​១២​​​ស្តីពី​​​វដ្ត​​​ស្រូវ​​​ប្រចាំឆ្នាំ​​​នៅ​​​កម្ពុជា​​​ដែល​​​នឹង​​​ចេញ​​​ផ្សាយ​​​ប្រចាំខែ​​​។ ស្រុក​​​ដំណាក់​​​ចង្អើរ​​​ ខេត្ត​​​កែប​​​- កសិករ​​​ទូទាំង​​​ប្រទេស​​​បញ្ចប់​​​ការ​​​ដកស្ទូង​​​នៅ​​​ពាក់​​​កណ្តាល​​​ខែ​​​សីហា​​​ គឺ​​​ការដក​​​សំណាប​​​និងការស្ទូង​​​ ចំណែកឯ​​​កសិករ​​​ផ្សេងទៀត​​​ច្រូតកាត់​​​ស្រូវ​​​ស្រាល​​​របស់​​​ខ្លួន។

សុភា

រឿង​​​ប្រលោម​​​លោក​​​​​​ខ្លីនិពន្ធ​​​ដោយ​​​លោក អាឡិន ឡៃថ៍មិន រឿង​​​ដែល​​​មាន​​​ចំ​​​ណង​​​​​​ជើង​​​ថា សុភា គឺ​​​ជា​​​ផ្នែក​​​ទី​​​បី​​​​​​នៃ​​​រឿង​​​ប្រលោម​​​លោក​​​​​​ខ្លី​​​​​​ទាក់ទង​​​នឹង​​​​​​​​​គ្រួសា​​​រ​​​កសិករ​​​មួយ​​​នៅ​​​​​​ខេត្ត​​​កណ្តាល។ កាសែត ឌឹ ខេមបូឌា ដេលី បាន​​​ចេញ​​​ផ្សាយ​​​​​​រឿង​​​ទីមួយ​​​​​​​​​គឺ​​​រឿង​​​ដែល​​​​​​មាន​​​​​​​​​ចំណង​​​​​​​​​ជើង​​​ថា ​​​សងសឹក​​​ កាល​​​ខែ​​​វិច្ឆិកា​​​ ឆ្នាំ​​​មុន និង​​​រឿង​​​ទី​​​ពីរ​​​ដែល​​​មាន​​​ចំណង​​​ជើង​​​ថា នីតា កាល​​​ពី​ចុង​​​​សប្តាហ៍​​​មុន​​​។​​​ លោក អាឡិន ឡៃថ៍មិន ជា​​​​​​អ្នក​​​រូប​​​វិទ្យា ជា​​​អ្នក​​​និពន្ធ និង​​​ជា​​​​​​សាស្ត្រាចារ្យ​​​ផ្នែក​​​មនុស្ស​​​​​​​​​​​​សាស្ត្រ​​​​​​នៃ​​​វិទ្យាស្ថាន​​​​​​​​​បច្ចេក​​​​​​វិទ្យា​​​​​​​​​រដ្ឋ​​​ម៉ាស្សាជូ​​​សិតស៍​​​ សហ​​​​​​រដ្ឋ​​​អា​​​​​​​​​មេរិក។​​​ លោក ឡៃថ៍មិន​​​ ក៏​​​ជា​​​​​​​​​ស្ថាបនិក​​​នៃ​​​មូល​​​និធិ​​​​​​ហាប់​​​ស្វែល​​​ ដែល​​​ធ្វើ​​​ការ​​​ដើម្បីផ្តល់​​​​​​អានុភាព​​​​​​ដល់​​​​​​ស្ត្រី​​​វ័យ​​​​​​ក្មេង​​​​​​​​​នៅ​​​កម្ពុជា​​​​​​ដែរ​​​។

នីតា

 រឿង​​​ប្រលោម​​​លោក​​​​​​ខ្លីនិពន្ធ​​​ដោយ​​​លោក អាឡិន ឡៃថ៍មិន រឿងដែលមាន​​​ចំណង​​​​​​ជើង​​​ថា ​​​នីតា ​​​និង​​​​​​រឿង​​​ដែល​​​មាន​​​ចំ​​​ណង​​​​​​ជើង​​​ថា សុភា ដែល​​​នឹង​​​​​​ចេញ​​​​​​ផ្សាយ​​​នៅចុង​​​​​​សប្តាហ៍​​​ក្រោយ នេះ​​​ គឺ​​​ជា​​​ផ្នែកទី​​​ពីរ​​​និង​​​ទី​​​បី​​​​​​នៃ​​​រឿង​​​ប្រលោម​​​លោក​​​​​​ខ្លី​​​​​​ទាក់ទង​​​នឹង​​​​​​​​​គ្រួសា​​​រ​​​កសិករ​​​មួយ​​​នៅ​​​​​​ខេត្ត​កណ្តាល។ កាសែត ឌឹ ខេមបូឌា ដេលី បាន​​​ចេញ​​​ផ្សាយ​​​​​​រឿង​​​ទីមួយ​​​​​​​​​គឺ​​​រឿង​​​ដែល​​​​​​មាន​​​​​​​​​ចំណង​​​​​​​​​ជើង​​​ថា ​​​សងសឹក​​​ កាល​​​ខែ​​​វិច្ឆិកា​​​ ឆ្នាំ​​​មុន។ លោក អាឡិន ឡៃថ៍មិន ជា​​​​​​អ្នក​​​រូប​​​វិទ្យា ជា​​​អ្នក​​​និពន្ធ និង​​​ជា​​​​​​សាស្ត្រាចារ្យ​​​ផ្នែក​​​មនុស្ស​​​​​​​​​សាស្ត្រ​​​​​​នៃ​​​វិទ្យាស្ថាន​​​​​​​​​បច្ចេក​​​​​​វិទ្យា​​​​​​​​​រដ្ឋ​​​ម៉ាស្សាជូ​​​សិតស៍​​​ សហ​​​​​​រដ្ឋ​​​អា​​​​​​​​​មេរិក។​​​ លោក ឡៃថ៍មិន​​​...

វដ្ត​​​នៃ​​​ស្រូវ​​​​​​

ផ្នែក១:ការ​​​ស្ទូង នៅ​​​ក្នុង​​​ខេត្ត​​​កែប កសិករ​​​បាន​​​ចំណាយ​​​ពេល​​​ជា​​​ច្រើន​​​សប្តាហ៍​​​​​​ដក​​​ស្ទូង​​​សំណាប​​​​​​ដែល​​​នឹង​​​ត្រូវ​​​ច្រូត​​​កាត់​​​​​​ក្នុង​​​រយៈពេល​​​ប្រហែល​​​៤​​​ខែ។ នេះ​​​ជា​​​​​​ផ្នែក​​​​​​ទី​​​មួយ​​​​​​នៃ​​​​​​១២​​​ផ្នែក​​​​​​ស្តី​​​ពី​​​វដ្ត​​​ស្រូវ​​​នៅ​​​កម្ពុជា​​​ដែល​​​នឹង​​​ត្រូវ​​​​​​ចេញ​​​ផ្សាយ​​​ប្រចាំ​​​ខែ។ ស្រុកដំណាក់​​​ចង្អើរ ខេត្ត​​​កែប-ឱន​​​​​​​​​ដួស​​​ទឹកពី​​​ឡាំង​​​ ដើម្បី​​​​​​លាង​​​ជម្រះ​​​ដី​​​ចេញ​​​ពី​​​ជើង​​​ លោក ហ៊ាង ហ៊ាប​​​ ពន្យល់​​​ថា​​​ជា​​​កសិករ​​​ម្នាក់​​​ ទំនាក់​​​ទំនង​​​របស់​​​លោក​​​នឹង​​​ស្រូវ​​​មាន​​​ទាំង​​​លក្ខណៈ​​​សាមញ្ញ ទាំង​​​សារៈ​​​សំខាន់។ កសិករ​​​មាន​​​វ័យ​​​៣៤​​​ឆ្នាំ​​​ដែល​​​មាន​​​កូន​​​បី​​​នាក់​​​រូប​​​នេះ​​​ បាន​​​និយាយ​​​ថា "ការ​​​ធ្វើ​​​ស្រែ​​​​​​​​​សំ​​​ខាន់​​​ណាស់​​​សម្រាប់​​​ជីវិត​​​អ្នក​​​ស្រែ។ គ្មាន​​​ស្រូវ​​​​​​មាន​​​ន័យ​​​ថា​​​គ្មាន​​​ជីវិត​​​ដែរ"។​​​ រួម​​​ជាម​​​ួយ​​​អ្នក​​​ភូមិ​​​​​​៣០​​​នាក់​​​ផ្សេង​​​ទៀត លោក ហ៊ាបទើប​​​តែ​​​​​​ចាក​​​ចេញ​​​ពី​​​វាល​​​ស្រែ​​​អ្នក​​​ជិត​​​ខាង​​​ម្នាក់​​​ ជា​​​កន្លែង​​​ដែល​​​លោកចំណាយពេល​​​​​​ពេញ​​​​​​មួយ​​​ព្រឹក​​​ស្ទួង​​​សំណាប​​​ គឺ​​​មាន​​​​​​រយៈពេល​​​មួយ​​​ខែកន្លះ​​​ បន្ទាប់ពី​​​សាប​​​ហើយ​​​។​​​ កសិករ​​​រូបនេះ​​​បាន​​​និយាយ​​​ថា  "ការស្ទួង​​​គឺ​​​ពិបាក​​​ជាង​​​គេ​​​។ យើង​​​ត្រូវ​​​ដក​​​សំណាប​​​ សម្អាត​​​ឲ្យ​​​ស្អាត​​​ ទុក​​​មួយ​​​កន្លែង​​​ ហើយជញ្ជូន​​​ទៅ​​​ដាក់​​​ក្នុង​​​ស្រែ​​​ដើម្បី​​​ស្ទួង​​​ពីរ​​​បី​​​ថ្ងៃ​​​ក្រោយ​​​មក​​​"។​​​ កសិករ​​​រូប​​​នេះ​​​បាន​​​និយាយ​​​បន្ថែម​​​ថា ស្ថាន​ភាព​​​វាល​​​ស្រែ​​​ គឺ​​​ជាបញ្ហា​​​ដែល​​​លំបាក​​​គួរ​​​ឲ្យ​​​នឿយហត់​​​។​​​ ​​​​​​​​​​​​​​​​​​​​​កសិកររូប​​​នេះ​​​បាន​​​និយាយ​​​ថា ដីនិង​​​ភក់​​​ក្នុង​​​វាល​​​ស្រែ​​​ខ្លះ​​​អាច​​​រឹង​​​ហើយ​​​ស្អិត​​​។ សំណាប​​​ខ្លះ​​​មាន​​​ឫសវា​​​ជាប់​​​នឹង​​​ភក់​​​។ យើង​​​ត្រូវ​​​ប្រយ័ត្ន​​​ប្រយែង​​​ពេល​​​ដក​​​សំណាប​​​ ដើម្បី​​​ចៀសវាង​​​កំុ​​​ឲ្យ​​​ខូច​​​ឫស​​​របស់​​​វា​​​។ យោង​​​តាម​​​វិទ្យាស្ថាន​​​ស្រា​​​វជ្រាវ​​​ស្រូវ​​​អន្តរជាតិ​​​ឲ្យ​​​ដឹង​​​ថា ការស្ទូង​​​សំណាប​​​គឺ​​​ជា​​​វិធីសាស្ត្រ​​​ដែល​​​គេ​​​ប្រើ​​​ទូទៅ​​​នៅ​​​ក្នុង​​​ទ្វីប​​​អាស៊ី​​​។ ការដក​​​​​​និង​​​ការស្ទូងសំណាប​​​ដែល​​​មាន​​​អាយុ​​​​​​​​​១៥​​​ទៅ​​​៤០​​​ថ្ងៃ​​​ ក្រោយ​​​ពី​​​សាបហើយ​​​​​​ កសិករ​​​ត្រូវ​​​ធ្វើ​​​ឲ្យ​​​សំណាប​​​នោះ​​​ដុះឡើង​​​ ហើយ​​​សម្អាត​​​ស្មៅ​​​។ ឆ្នាំ​​​នេះ​​​នៅ​​​ក្នុង​​​ខេត្ត​​​កែប​​​ ការ​​​ស្ទូង​​​ត្រូវ​​​ពន្យារពេល​​​ដោយ​​​សារតែ​​​មាន​​​ភ្លៀង​​​មិន​​​គ្រប់​​​គ្រាន់​​​។ ដូចដែល​​​លោក ហ៊ាប បាន​​​ពន្យល់​​​គឺថា បច្ចេកទេស​​​ស្ទូង​​​ដោយ​​​ដៃ​​​ដែល​​​អនុវត្ត​​​ទូទាំង​​​ប្រទេស​​​កម្ពុជាគឺជា​​​ដំណើរការ​​​លំបាក​​​ណាស់​​​។​​​ កសិករ​​​ដក​​​សំណាប​​​ដោយ​​​ដៃ​​​ ចង​​​ជាកណ្តាប់​​​ ហើយ​​​រក្សាទុក​​​ពីរបី​​​ថ្ងៃ​​​ ហើយ​​​បន្ទាប់មក​​​យក​​​ទៅ​​​​​​ស្ទូង​​​​​​​​​នៅ​​​ក្នុង​​​ស្រែ​​​ផ្សេង​​​មាន​​​លក្ខណៈ​​​ជា​​​ជួរៗ​​​។ ប្រសិនបើ​​​សំណាប​​​មិនត្រូវ​​​បាន​​​ស្ទូង​​​ឲ្យ​​ទាន់ពេល​​​វេលាទេ​​​ វា​​​​​​នឹង​​​ខូច​​​។ ដើម្បី​​​ឲ្យ​​​ការ​​​ស្ទូង​​​ធ្វើ​​​ទៅ​​​ទាន់​​​ពេល​​​វេលា​​​ កសិករ​​​នៅ​​​ក្នុង​​​ស្រុក​​​ដំណាក់​​​ចង្អើ​​​រ​​​ធ្វើ​​​ស្រែ​​​ប្រវាស់ដៃ​​​។​​​ ប្រសិន​​​បើ​​​កសិករ​​​ជួយស្ទូង​​​អ្នកជិត​​​ខាង​​​ អ្នកជិត​​​ខាង​​​នោះ​​​នឹង​​​ជួយ​​​ស្ទូង​​​វិញ​​​។ កសិករ​​​ ពុធ គឹមអៀន អាយុ​​​៤៥​​​ឆ្នាំ​​​ បាន​​​ពន្យល់ថា "ឧទាហរណ៍ ប្រសិនបើ​​​ខ្ញុំ​​​ជួយ​​​គេបួន​​​ប្រាំនាក់​​​នៅ​​​ក្នុងភូមិ​​​ខ្ញុំ​​​ អ៊ីចឹង​​​ពេល​​​ដល់​​​ស្រែ​​​ខ្ញុំ​​​ បួន​​​ប្រាំនាក់​​​នោះ​​​ក៏​​​មក​​​ជួយ​​​ខ្ញុំវិញ។ អ្នកស្រី​​​បាន​​​និយាយ​​​ថា ការស្ទូង​​​សំណាប​​​គឺ​​​ជាកិច្ច​​​ការ​​​គ្រួសារ​​​ រួមមាន​​​កូនស្រី​​​អាយុ​​​៨ និង​​​១៣​​​ឆ្នាំ​​​ក៏តាម​​​អ្នកស្រី​​​ទៅ​​​ស្ទូង​​​ជាលើក​​​ដំបូង​​​នៅ​​​ឆ្នាំ​​​នេះដែរ។ ដើរ​​​ត្រឡប់​​​មក​​​វាល​​​ស្រែ​​​ដើម្បី​​​ស្ទូង​​​រយៈពេល​​​ជាច្រើន​​​ម៉ោង​​​មុននឹង​​​កម្តៅ​​​ថ្ងៃ​​​ត្រង់​​​ជះពន្លឺ​​​កាន់​​​តែ​​​ខ្លាំង​​​ លោក ហ៊ាប បាន​​​និយាយថា ក្រោយ​​​ពី​​​ស្ទូង​​​រយៈពេល​​​មួយខែ​​​ ការងារ​​​នេះ​​​នឹង​​​ជិត​​​ចប់​​​។ កសិករ​​​រូបនេះ​​​បាន​​​និយាយថា  "យើង​​​នឹង​​​បញ្ចប់​​​ការ​​​ស្ទូង​​​នៅ​​​ក្នុង​​​ភូមិ​​​នេះ​​​ក្នុង​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​ទៀត​​​ប៉ុណ្ណោះ​​​ ​​​ចំពោះខ្ញុំ​​​ ខ្ញុំ​​​ត្រូវ​​​ជួយ​​​ស្ទូង​​​គេ​​​បួនទៅ​​​ប្រាំថ្ងៃ​​​ទៀត​​​ ពីព្រោះ​​​ខ្ញុំ​​​ជំពាក់​​​ដៃ​​​គេ​​​"។ ម៉ា ផាង អាយុ​​​៨០ឆ្នាំ ​​​មាន​​​ស្រែមួយដែល​​​លោក​​​ ហ៊ាប និង​​​កសិករ​​​ផ្សេងទៀត​​​កំពុង​​​តែ​​​ស្ទូង​​​ បាន​​​កត់​​​សម្គាល់​​​ថា​​​ វិធីនេះ​​​មាន​​​ការ​​​ប្រែប្រួល​​​តិចតួច​​​ណាស់​​​ ក្នុងរយៈ​​​ពេល​​​ជាង​​​៧០ឆ្នាំ​​​ដែល​​​លោកយាយ​​​ធ្វើ​​​ស្រែ​​​។ លោក​​​យាយ​​​ ផាង បាន​​​និយាយ​​​ក្នុង​​​ខណៈ​​​ដែល​​​លោក​​​យាយ​​​ដក​​​សំណាប​​​ បន្ទាប់​​​មក​​​គោះ​​​នឹង​​​បាត​​​ជើងដើម្បី​​​ឲ្យ​​​ដី​​​ជ្រុះ​​​ចេញពី​​​ឫស​​​ថា "វា​​​មិន​​​ពិបាក​​​ទេ ព្រោះ​​​ខ្ញុំ​​​ធ្វើ​​​ស្រែ​​​រាប់​​​ឆ្នាំ​​​មក​​​ហើយ​​​"។ លោក​​​យាយ ផាង បាន​​​និយាយ​​​ថា "គ្មាន​​​អ្វី​​​ខុស​​​ប្លែក​​​គ្នា​​​ពីពេល​​​ដែល​​​ខ្ញុំ​​​រៀនធ្វើ​​​ស្រែ​​​ពី​​​​​ពុកម៉ែ​​​ខ្ញុំ​​​​​​កាល​​​នៅ​​​ក្មេង​​​នោះ​​​ទេ​​​។​​​ យើង​​​តែង​​​តែ​​​ស្ទូង​​​របៀប​​​នេះឯង​​"៕ រើន​​​​​​   ​​​​​​​​​​​​​​​​​​​

ប្រាសាទ​លើ​​​កំពូល​​​ភ្នំ

អ្នក​និពន្ធ​ ចន ប៊ឺចេស ស្រាវ​ជ្រាវ​ប្រវត្តិ​ប្រាសាទព្រះវិហារ​ ​​​ពីដើម​ដំបូង​ ប្រាសាទនេះ​មាន​ន័យ​យ៉ាង​ពិសេស។ ហេតុអ្វី​​​​បាន​​​ជា​​​មនុស្ស​សាងសង់​ប្រាសាទ​នេះ​នៅ​លើ​កំពូល​ភ្នំ ដែល​មាន​អាយុកាល​ជាង​១ពាន់​ឆ្នាំ​ បន្ទាប់ពី​រចនាសម្ព័ន្ធ​ដំបូង​ត្រូវ​បានសាងសង់​ នៅតែ​ពិបាកឡើង​និង​ប្រើ​ពេល​យូរ​ទម្រាំ​នឹង​ទៅ​ដល់​?

Latest news

© 2021, ដេលី. All rights reserved.