28 C
Phnom Penh

វដ្ត​​​នៃ​​​ស្រូវ​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យុវជន​លីចបកាប់​និង​យួរ​ទឹក​មួយ​ធុង​ដើរ​មក​ផ្ទះ​វិញ​ បន្ទាប់​ពី​ស្ទូង​រួច​ ក្នុង​ស្រុក​ដំណាក់​ចង្អើរ​ ខេត្ត​កែប​។ រូបថតៈ John Vink
យុវជន​លីចបកាប់​និង​យួរ​ទឹក​មួយ​ធុង​ដើរ​មក​ផ្ទះ​វិញ​ បន្ទាប់​ពី​ស្ទូង​រួច​ ក្នុង​ស្រុក​ដំណាក់​ចង្អើរ​ ខេត្ត​កែប​។ រូបថតៈ John Vink

ផ្នែក១:ការ​​​ស្ទូង

នៅ​​​ក្នុង​​​ខេត្ត​​​កែប កសិករ​​​បាន​​​ចំណាយ​​​ពេល​​​ជា​​​ច្រើន​​​សប្តាហ៍​​​​​​ដក​​​ស្ទូង​​​សំណាប​​​​​​ដែល​​​នឹង​​​ត្រូវ​​​ច្រូត​​​កាត់​​​​​​ក្នុង​​​រយៈពេល​​​ប្រហែល​​​៤​​​ខែ។ នេះ​​​ជា​​​​​​ផ្នែក​​​​​​ទី​​​មួយ​​​​​​នៃ​​​​​​១២​​​ផ្នែក​​​​​​ស្តី​​​ពី​​​វដ្ត​​​ស្រូវ​​​នៅ​​​កម្ពុជា​​​ដែល​​​នឹង​​​ត្រូវ​​​​​​ចេញ​​​ផ្សាយ​​​ប្រចាំ​​​ខែ។

ស្រុកដំណាក់​​​ចង្អើរ ខេត្ត​​​កែប-ឱន​​​​​​​​​ដួស​​​ទឹកពី​​​ឡាំង​​​ ដើម្បី​​​​​​លាង​​​ជម្រះ​​​ដី​​​ចេញ​​​ពី​​​ជើង​​​ លោក ហ៊ាង ហ៊ាប​​​ ពន្យល់​​​ថា​​​ជា​​​កសិករ​​​ម្នាក់​​​ ទំនាក់​​​ទំនង​​​របស់​​​លោក​​​នឹង​​​ស្រូវ​​​មាន​​​ទាំង​​​លក្ខណៈ​​​សាមញ្ញ ទាំង​​​សារៈ​​​សំខាន់។

កសិករ​​​មាន​​​វ័យ​​​៣៤​​​ឆ្នាំ​​​ដែល​​​មាន​​​កូន​​​បី​​​នាក់​​​រូប​​​នេះ​​​ បាន​​​និយាយ​​​ថា “ការ​​​ធ្វើ​​​ស្រែ​​​​​​​​​សំ​​​ខាន់​​​ណាស់​​​សម្រាប់​​​ជីវិត​​​អ្នក​​​ស្រែ។ គ្មាន​​​ស្រូវ​​​​​​មាន​​​ន័យ​​​ថា​​​គ្មាន​​​ជីវិត​​​ដែរ”។​​​

រួម​​​ជាម​​​ួយ​​​អ្នក​​​ភូមិ​​​​​​៣០​​​នាក់​​​ផ្សេង​​​ទៀត លោក ហ៊ាបទើប​​​តែ​​​​​​ចាក​​​ចេញ​​​ពី​​​វាល​​​ស្រែ​​​អ្នក​​​ជិត​​​ខាង​​​ម្នាក់​​​ ជា​​​កន្លែង​​​ដែល​​​លោកចំណាយពេល​​​​​​ពេញ​​​​​​មួយ​​​ព្រឹក​​​ស្ទួង​​​សំណាប​​​ គឺ​​​មាន​​​​​​រយៈពេល​​​មួយ​​​ខែកន្លះ​​​ បន្ទាប់ពី​​​សាប​​​ហើយ​​​។​​​

កសិករ​​​រូបនេះ​​​បាន​​​និយាយ​​​ថា  “ការស្ទួង​​​គឺ​​​ពិបាក​​​ជាង​​​គេ​​​។ យើង​​​ត្រូវ​​​ដក​​​សំណាប​​​ សម្អាត​​​ឲ្យ​​​ស្អាត​​​ ទុក​​​មួយ​​​កន្លែង​​​ ហើយជញ្ជូន​​​ទៅ​​​ដាក់​​​ក្នុង​​​ស្រែ​​​ដើម្បី​​​ស្ទួង​​​ពីរ​​​បី​​​ថ្ងៃ​​​ក្រោយ​​​មក​​​”។​​​ កសិករ​​​រូប​​​នេះ​​​បាន​​​និយាយ​​​បន្ថែម​​​ថា ស្ថាន​ភាព​​​វាល​​​ស្រែ​​​ គឺ​​​ជាបញ្ហា​​​ដែល​​​លំបាក​​​គួរ​​​ឲ្យ​​​នឿយហត់​​​។​​​

​​​​​​​​​​​​​​​​​​​​​កសិកររូប​​​នេះ​​​បាន​​​និយាយ​​​ថា ដីនិង​​​ភក់​​​ក្នុង​​​វាល​​​ស្រែ​​​ខ្លះ​​​អាច​​​រឹង​​​ហើយ​​​ស្អិត​​​។ សំណាប​​​ខ្លះ​​​មាន​​​ឫសវា​​​ជាប់​​​នឹង​​​ភក់​​​។ យើង​​​ត្រូវ​​​ប្រយ័ត្ន​​​ប្រយែង​​​ពេល​​​ដក​​​សំណាប​​​ ដើម្បី​​​ចៀសវាង​​​កំុ​​​ឲ្យ​​​ខូច​​​ឫស​​​របស់​​​វា​​​។

កសិករ​​ដោត​សំណាប​ទៅ​ក្នុង​ដី​។ រូបថតៈ John Vink​
កសិករ​​ដោត​សំណាប​ទៅ​ក្នុង​ដី​។ រូបថតៈ John Vink​

យោង​​​តាម​​​វិទ្យាស្ថាន​​​ស្រា​​​វជ្រាវ​​​ស្រូវ​​​អន្តរជាតិ​​​ឲ្យ​​​ដឹង​​​ថា ការស្ទូង​​​សំណាប​​​គឺ​​​ជា​​​វិធីសាស្ត្រ​​​ដែល​​​គេ​​​ប្រើ​​​ទូទៅ​​​នៅ​​​ក្នុង​​​ទ្វីប​​​អាស៊ី​​​។ ការដក​​​​​​និង​​​ការស្ទូងសំណាប​​​ដែល​​​មាន​​​អាយុ​​​​​​​​​១៥​​​ទៅ​​​៤០​​​ថ្ងៃ​​​ ក្រោយ​​​ពី​​​សាបហើយ​​​​​​ កសិករ​​​ត្រូវ​​​ធ្វើ​​​ឲ្យ​​​សំណាប​​​នោះ​​​ដុះឡើង​​​ ហើយ​​​សម្អាត​​​ស្មៅ​​​។

ឆ្នាំ​​​នេះ​​​នៅ​​​ក្នុង​​​ខេត្ត​​​កែប​​​ ការ​​​ស្ទូង​​​ត្រូវ​​​ពន្យារពេល​​​ដោយ​​​សារតែ​​​មាន​​​ភ្លៀង​​​មិន​​​គ្រប់​​​គ្រាន់​​​។

ដូចដែល​​​លោក ហ៊ាប បាន​​​ពន្យល់​​​គឺថា បច្ចេកទេស​​​ស្ទូង​​​ដោយ​​​ដៃ​​​ដែល​​​អនុវត្ត​​​ទូទាំង​​​ប្រទេស​​​កម្ពុជាគឺជា​​​ដំណើរការ​​​លំបាក​​​ណាស់​​​។​​​

កសិករ​​​ដក​​​សំណាប​​​ដោយ​​​ដៃ​​​ ចង​​​ជាកណ្តាប់​​​ ហើយ​​​រក្សាទុក​​​ពីរបី​​​ថ្ងៃ​​​ ហើយ​​​បន្ទាប់មក​​​យក​​​ទៅ​​​​​​ស្ទូង​​​​​​​​​នៅ​​​ក្នុង​​​ស្រែ​​​ផ្សេង​​​មាន​​​លក្ខណៈ​​​ជា​​​ជួរៗ​​​។

ប្រសិនបើ​​​សំណាប​​​មិនត្រូវ​​​បាន​​​ស្ទូង​​​ឲ្យ​​ទាន់ពេល​​​វេលាទេ​​​ វា​​​​​​នឹង​​​ខូច​​​។

កសិករ​ស្ទូង​សំណាប​។ សំណាប​មួយ​ដើម​ត្រូវ​ស្ទូង​ឃ្លាត​ពី​គ្នា​២០​សង់​ទីម៉ែត្រ​។ រូបថតៈ John Vink
កសិករ​ស្ទូង​សំណាប​។ សំណាប​មួយ​ដើម​ត្រូវ​ស្ទូង​ឃ្លាត​ពី​គ្នា​២០​សង់​ទីម៉ែត្រ​។ រូបថតៈ John Vink

ដើម្បី​​​ឲ្យ​​​ការ​​​ស្ទូង​​​ធ្វើ​​​ទៅ​​​ទាន់​​​ពេល​​​វេលា​​​ កសិករ​​​នៅ​​​ក្នុង​​​ស្រុក​​​ដំណាក់​​​ចង្អើ​​​រ​​​ធ្វើ​​​ស្រែ​​​ប្រវាស់ដៃ​​​។​​​ ប្រសិន​​​បើ​​​កសិករ​​​ជួយស្ទូង​​​អ្នកជិត​​​ខាង​​​ អ្នកជិត​​​ខាង​​​នោះ​​​នឹង​​​ជួយ​​​ស្ទូង​​​វិញ​​​។

កសិករ​​​ ពុធ គឹមអៀន អាយុ​​​៤៥​​​ឆ្នាំ​​​ បាន​​​ពន្យល់ថា “ឧទាហរណ៍ ប្រសិនបើ​​​ខ្ញុំ​​​ជួយ​​​គេបួន​​​ប្រាំនាក់​​​នៅ​​​ក្នុងភូមិ​​​ខ្ញុំ​​​ អ៊ីចឹង​​​ពេល​​​ដល់​​​ស្រែ​​​ខ្ញុំ​​​ បួន​​​ប្រាំនាក់​​​នោះ​​​ក៏​​​មក​​​ជួយ​​​ខ្ញុំវិញ។

អ្នកស្រី​​​បាន​​​និយាយ​​​ថា ការស្ទូង​​​សំណាប​​​គឺ​​​ជាកិច្ច​​​ការ​​​គ្រួសារ​​​ រួមមាន​​​កូនស្រី​​​អាយុ​​​៨ និង​​​១៣​​​ឆ្នាំ​​​ក៏តាម​​​អ្នកស្រី​​​ទៅ​​​ស្ទូង​​​ជាលើក​​​ដំបូង​​​នៅ​​​ឆ្នាំ​​​នេះដែរ។

ដើរ​​​ត្រឡប់​​​មក​​​វាល​​​ស្រែ​​​ដើម្បី​​​ស្ទូង​​​រយៈពេល​​​ជាច្រើន​​​ម៉ោង​​​មុននឹង​​​កម្តៅ​​​ថ្ងៃ​​​ត្រង់​​​ជះពន្លឺ​​​កាន់​​​តែ​​​ខ្លាំង​​​ លោក ហ៊ាប បាន​​​និយាយថា ក្រោយ​​​ពី​​​ស្ទូង​​​រយៈពេល​​​មួយខែ​​​ ការងារ​​​នេះ​​​នឹង​​​ជិត​​​ចប់​​​។

កសិករ​​​រូបនេះ​​​បាន​​​និយាយថា  “យើង​​​នឹង​​​បញ្ចប់​​​ការ​​​ស្ទូង​​​នៅ​​​ក្នុង​​​ភូមិ​​​នេះ​​​ក្នុង​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​ទៀត​​​ប៉ុណ្ណោះ​​​ ​​​ចំពោះខ្ញុំ​​​ ខ្ញុំ​​​ត្រូវ​​​ជួយ​​​ស្ទូង​​​គេ​​​បួនទៅ​​​ប្រាំថ្ងៃ​​​ទៀត​​​ ពីព្រោះ​​​ខ្ញុំ​​​ជំពាក់​​​ដៃ​​​គេ​​​”។

ម៉ា ផាង អាយុ​​​៨០ឆ្នាំ ​​​មាន​​​ស្រែមួយដែល​​​លោក​​​ ហ៊ាប និង​​​កសិករ​​​ផ្សេងទៀត​​​កំពុង​​​តែ​​​ស្ទូង​​​ បាន​​​កត់​​​សម្គាល់​​​ថា​​​ វិធីនេះ​​​មាន​​​ការ​​​ប្រែប្រួល​​​តិចតួច​​​ណាស់​​​ ក្នុងរយៈ​​​ពេល​​​ជាង​​​៧០ឆ្នាំ​​​ដែល​​​លោកយាយ​​​ធ្វើ​​​ស្រែ​​​។

កសិករ​ចាប់​កូនក្តាម​។ រូបថតៈ John Vink
កសិករ​ចាប់​កូនក្តាម​។ រូបថតៈ John Vink

លោក​​​យាយ​​​ ផាង បាន​​​និយាយ​​​ក្នុង​​​ខណៈ​​​ដែល​​​លោក​​​យាយ​​​ដក​​​សំណាប​​​ បន្ទាប់​​​មក​​​គោះ​​​នឹង​​​បាត​​​ជើងដើម្បី​​​ឲ្យ​​​ដី​​​ជ្រុះ​​​ចេញពី​​​ឫស​​​ថា “វា​​​មិន​​​ពិបាក​​​ទេ ព្រោះ​​​ខ្ញុំ​​​ធ្វើ​​​ស្រែ​​​រាប់​​​ឆ្នាំ​​​មក​​​ហើយ​​​”។

លោក​​​យាយ ផាង បាន​​​និយាយ​​​ថា “គ្មាន​​​អ្វី​​​ខុស​​​ប្លែក​​​គ្នា​​​ពីពេល​​​ដែល​​​ខ្ញុំ​​​រៀនធ្វើ​​​ស្រែ​​​ពី​​​​​ពុកម៉ែ​​​ខ្ញុំ​​​​​​កាល​​​នៅ​​​ក្មេង​​​នោះ​​​ទេ​​​។​​​ យើង​​​តែង​​​តែ​​​ស្ទូង​​​របៀប​​​នេះឯង​​”៕ រើន​​​​​​

 

​​​​​​​​​​​​​​​​​​​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស