33 C
Phnom Penh

TAG

weekend2

អាជនេយ្យ​ និង​ ព្រះរាជា​

ទស្សន​​​ប្រណាំងសេះ​របស់​បុរស​ម្នាក់​ ចាប់ផ្តើម​ទាំង​លំបាក​លំបិន គេហៅ​ការ​ប្រណាំង​សេះ​ថា​ជា​កីឡារបស់​ព្រះរាជា។ រាល់ថ្ងៃ​សៅរ៍​ នៅ​ក្រុង​ម៉ែលប៊ន​ និង ម៉ាកាវ ឌុយប្លាំង និង ឌូបៃ គឺ​អ្នក​មាន​ធនធាន​ និង​ជន​​​​ល្បី​ល្បាញ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីលាន​ដ៏ស្រស់​សោភា​ ផឹក​​ស្រាសាំ​ប៉ាញ​ និង​ឈរ​ឲ្យ​គេ​ថត​រូប​ ចំណែកឯ​​អត្តពលិក​ និង​​សេះ​ដែល​មាន​តម្លៃ​ថ្លៃ​ដូច​រថយន្ត​ ផ័រសឺ ប្រកួត​ប្រជែង​ដើម្បី​បាន​ប្រាក់​រាប់​លាន​ដុល្លារ​។ ចៅក្រម​ត្រួត​ពិនិត្យ​សេះ​នីមួយៗ​រាល់ការ​ប្រណាំង ទម្ងន់​អ្នក​ជិះ​សេះ​ ស្ថានភាព​ផ្លូវ​ប្រណាំង​ របាយការណ៍​ធាតុ​អាកាស​ និង​រូប​ភាព​ទី​ ដើម្បី​បំពេញ​ចិត្ត​អ្នក​ឧបត្ថម្ភ​​​​និង​អ្នក​ភ្នាល់​ ដែល​គាំទ្រ​ឧស្សាហកម្ម​ដែលរក​​​​ប្រាក់​​​​បាន​​​រាប់​ពាន់​លាន​ដុល្លារ​ទូទាំង​ពិភព​លោក​។ នៅ​ក្នុង​ប្រទេស​កម្ពុជា​ អ្នក​ជិះសេះ​ដែល​មាន​ទស្សន​រឹងមាំ​ និង​ពាក់​មួក​ហាម​ធំ​ចង់​ឲ្យ​វិស័យ​នេះ​មាន​សកម្មភាព​ផុលផុស​។​ លោក...

ចុង​បញ្ចប់​នៃ​ផ្លូវ

ស្រុក​ឧត្តុង្គ, ខេត្ត​កំពង់ស្ពឺ-បណ្តាំ​ចុង​ក្រោយ ជា​អក្សរ​ខ្មែរ​តែ​ប្រាំ​បន្ទាត់​សរសេរ​ច្រងាច់​ច្រងូវ​ជា​ទឹក​ថ្នាំ​ពណ៌​មាស​លើ​សន្លឹក​សៀវភៅ​កត់ត្រា។ ការ​សរសេរ​នោះ​មាន​ន័យ​ថា "បណ្តាំ​ចុង​ក្រោយ ១ ឡាន​លក់​ឲ្យ​ថ្លៃ​បេតុង។ ២ យក​លុយ​ពី​ លី អូន ​[ផ្សារ]​ព្រៃ​ផ្តៅ​១.០០០​ដុល្លារ ឲ្យ​លោក​គ្រូ​ចំរើន​ថ្លៃ​ថ្ម"។ បណ្តាំ​នេះ​បាន​បញ្ចប់​ដោយ​ពាក្យ "លា​ហើយ​ៗៗៗៗ"។ កាលពី ​ថ្ងៃ​ទី​២៩​ខែ​មិថុនា ប៉ូលិស​បាន​រក​ឃើញ​សារ​នេះ​នៅ​ជិត​ដប​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ទទេ​មួយ​ ក្នុង​បន្ទប់​ព្រះតេជគុណ ពូន វ៉ាន់អាត ចៅ​អធិការ​វត្ត​ដែល​ពុទ្ធ​បរិស័ទ​ចូលចិត្ត នៅ​វត្ត​ស្រះ​ឃ្លាំង ក្នុង​ឃុំ​ពាំង​ល្វា។

ការ​​​ជំនុំ​​​ជម្រះ​​​ទោស​​​កំហុស​​​​​​

លោក ធារី គ្រូវ៉ែលលីយ៉េ អ្នក​​​និពន្ធ​​​សៀវ​​​ភៅ​​​ដែល​​​មាន​​​ចំណង​​​ជើង​​​ថា មេ​​​ឆ្លើយ​​​សារភាពផ្លល់​​​នូវ​​​​​​ភាព​​​ស៊ី​​​ជម្រៅ​​​ទៅ​​​ក្នុង​​​ការ​​​ទាម​​​ទារ​​​ដើម្បី​​​យុត្តិធម៌​​​របស់​​​​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​ "ការ​​​ពិត​​​គឺ​​​ជា​​​រឿង​​​ពិបាកបញ្ចេញ​​​​​​ឲ្យ​​​​​​​​គេ​​​ដឹង​​​ឮ មិន​​​បាច់​​​និយាយ​​​ដល់​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​ទេ។​​​ ទោះ​​​បី​​​ជា​​​យើង​​​មាន​​​ហេតុផល​​​ល្អ​​​ក្នុង​​​ការជំទាស់​​​នឹង​​​ការ​​​ខក​​​ខាន​​​របស់​​​អ្នក​​​ធ្វើ​​​ទារុណ​​​កម្ម​​​មិន​​​និយាយ​​​ការ​​​ពិតក៏​​​ដោយ ក៏​​​​​​ការ​​​ប៉ុនប៉ង​​​​​​​​​​​​លុបចោល​​​និងធ្វើ​​​ឲ្យ​​​លំបាក​​​យល់​​​នូវ​​​អ្វី​​​ដែល​​​គ្មាន​​​រស​​​ជាតិ​​​ នៅ​​​តែ​​​បៀត​​​បៀន​​​ពួក​​​យើង​​​ទាំង​​​អស់​​​គ្នា។

វាលពិឃាដ​​​របស់​​​វេជ្ជបណ្ឌិត ​​​ង៉ោ

ខ្សែ​​​ភាព​​​យន្ត​​​ថ្មី​​​​​​រៀប​​​រាប់​​​អំពី​​​ឆាក​​​​​​ជីវិត​​​និង​​​​​​មរណភាព​​​នៃ​​​អ្នក​​​រស់​​​រាន​​​មាន​​​ជីវិត​​​ពី​​​របប​​​ខ្មែរ​​​ក្រហម​​​​​​និង​​​ជ័យលាភី​​​រង្វាន់​​​អូស្កា លោក ហាំង ង៉ោ ​​​​​​​​​​​​​នៅ​​​ថ្ងៃ​​​ទី​​​២៨​​​ ខែកុម្ភៈ ឆ្នាំ​​​១៩៩៦ លោក ហាំង ង៉ោ អ្នក​​​រស់​​​រានមាន​​​​​​ជីវិត​​​ពី​​​របប​​​ខ្មែរ​​​ក្រហម ដែល​​​មាន​​​កេរ្តិ៍​​​ឈ្មោះ​​​បោះ​​​សំឡេង​​​នៅ​​​ក្នុង​​​តួសម្តែង​​​ទទួលបាន​​​​​​ជ័យ​​​លាភីអូស្កា​​​នៅ​​​ក្នុង​​​រឿង​​​ដែល​​​មាន​​​ចំណង​​​ជើង​​​ថា "វាល​​​ពិឃាដ" ត្រូវ​​​បាន​​​គេ​​​បាញ់​​​ស្លាប់​​​នៅ​​​ខាង​​​ក្រោយ​​​​​​គេហដ្ឋាន​​​របស់​​​លោក​​​ក្នុង​​​ក្រុង​​​ឡូស អានហ្ជេលឡិស។ ពីរ​​​ឆ្នាំ​​​ក្រោយ​​​មក​​​ សមាជិក​​​បី​​​នាក់​​​នៃ​​​ក្រុម​​​ជើង​​​កាង​​​"អូរៀនថល ឡេហ្ស៊ី ប៊យហ្ស៍"​​​ ត្រូវ​​​បាន​​​រក​​​ឃើញ​​​ថា​​​មាន​​​ទោស​​​ពី​​​បទ​​​សម្លាប់​​​លោកវេជ្ជ​​​បណ្ឌិត​​​​​​ដែល​​​ក្លាយ​​​ជា​​​តួកុន​​​ក្នុង​​​ពេល​​​មាន​​​អំពើ​​​​​​ប្លន់​​​មួយ​​​មិន​​​បាន​​​សម្រេច។

ទាយាទឧទ្ទាម​​​​​​​​​​

អ្នក​​​ជ្រៀត​​​ចូល​​​ទៅ​​​ក្នុង​​​វត្ត​​​ប្រឆាំង​​​ ព្រះ​​​តេជ​​​គុណ សុត​​​ ឆាយ៉ា គង់​​​ពែន​​​ភ្នែន​​​នៅ​​​ក្នុង​​​កុដិ​​​នៅ​​​ឯ​​​វត្ត​​​សាមគ្គី​​​រង្សី​​​នៅ​​​ជាយ​​​ក្រុង​​​ភ្នំ​​​ពេញ បាន​​​មាន​​​សង្ឃដីកា​​​ថា "នៅ​​​ក្នុង​​​ប្រទេស​​​ឥណ្ឌូណេស៊ី គេ​​​បង្រៀន​​​យើង​​​​​​ជំនាញ​​​បី គឺ​​​កម្ម៉ង់ដូពិសេស លោត​​​ឆត្រ​​​យោង និង​​​សង្គ្រាម​​​ទ័ព​​​ព្រៃ"។​​​ សព្វ​​​ថ្ងៃ ព្រះ​​​តេជគុណ សុត​​​ ឆាយ៉ា មាន​​​លក្ខណៈ​​​ដូច​​​ជា​​​ព្រះ​​​សង្ឃ​​​ផ្សេង​​​ទៀត​​​ដែរ គឺ​​​គ្រង​​​ស្បង់​​​ចីពរ​​​ អត់ធ្មត់ និង​​​កោរ​​​សក់។​​​ ប៉ុន្តែ​​​​​​នៅ​​​ខាង​​​ក្រោមស្បង់​​​​​​ចីពរ គឺ​​​ជា​​​ទាហានម្នាក់។

ការជីករណ្តៅដី

ជំនួញជីក​​​​​​យក​​​អាចម៍​​​ដីដ៏មានកម្រៃច្រើន កំពុងធ្វើ​​​ឲ្យ​​​រណ្តៅកាយយកដីធំល្ហល្ហេវក្នុង​​​ភូមិអ្នកស្រុក​​​ ស្រុកអង្គស្នួល ខេត្តកណ្តាល-​​​ពី​​​ជ្រុង​​​ណាមួយក៏​​​ដោយ ក៏ភូមិ​​​ត្រាចតុល​​​ ​​​ហាក់ដូច​​​ជា​​​ភូមិ​​​ខ្មែរ​​​ដទៃ​​​ទៀតដែរ។​​​ មាន​​​ខ្ទម​​​​​​​​​ថ្ម​​​មួយ​​​ចំនួន​​​តូច​​​ ជាទីសក្ការបែប​​​សាសនា ហើយ​​​ក៏​​​គ្មាន​​​អ្វី​​​ផ្សេង​​​ទៀត​​​ដែរ។​​​ វាលស្រែធំ​​​ល្វឹងល្វើយ លាតសន្ធឹង​​​គ្រប់ទិសទី។​​​ ភ្លេង​​​អាពាហ៍​​​ពិពាហ៍​​​ ឮសូរ​​​រងំៗ​​​ពី​​​ចម្ងាយ។​​​​​​

ចំណុច​​​កណ្តាល

នៅ​​​ក្នុង​​​សហគមន៍​​​សិល្បៈ​​​បាត់​​​ដំបង​​​ ការ​​​ប្រឹង​​​ប្រែងដើម្បី​​​​​​រក្សា​​​​​​​​​គំនិត​​​​​​ច្នៃ​​​ប្រ​​​ឌិត​​​ ក្រុង​​​បាត់​​​ដំបង-មួយ​​​សប្តាហ៍​​​មុន វិច​​​ិត្រករ​​​មួយ​​​ក្រុម​​​​​​នៅ​​​ទី​​​នេះ​​​ បាន​​​ប្រារព្ធ​​​ខួប​​​ទី​​​បួន​​​នៃ​​​សាមគ្គី ជា​​​មជ្ឈមណ្ឌល​​​សហគមន៍​​​​​​ប្រ​​​កប​​​ដោយ​​​មហិច្ឆតា ដែល​​​​​​បើក​​​​​​សម្រាប់​​​​​​អ្នក​​​ចាប់​​​អារម្ម​​​​​​ណ៍​​​ក្នុង​​​សិល្បៈ។ សាមគ្គី​​​ គឺ​​​ជា​​​ការ​​​ឆ្លុះ​​​បញ្ចាំង​​​​​​នៃ​​​វិចិត្រករ​​​នៅ​​​ក្នុង​​​ទី​​​ក្រុង ពោលគឺ​​​រស់​​​រវើក ជោគជ័យ​​​ ប៉ុន្តែ​​​ខ្វះ​​​ខាត​​​ថវិកា។

មាគា៌នៃជំនឿ

ប្រវត្តិវិទូ អាឡាន់ ហ្វ័ររេស្ត ស្រាវ⁣​​ជ្រាវការ⁣វិវត្តនៃ⁣​​​សាសនា⁣នៅ⁣​​​កម្ពុជា សម្រាប់⁣រយៈពេល⁣មួយ⁣សហស្សវត្សរ៍⁣ ក្នុង⁣ពេល⁣ដែលប្រជាពលរដ្ឋ⁣កម្ពុជាកាន់⁣សាសនា⁣ថ្មី ពួកគេ​​​ក៏⁣ប្រកាន់​​​យកជំនឿនិងទម្លាប់⁣ចាស់ៗ⁣មួយ⁣ចំនួនដែរ⁣។ លោក អាឡាន់ ហ្វ័ររេស្ត⁣ ប្រវត្តិ⁣វិទូ⁣ជនជាតិ⁣បារាំង បាន⁣និយាយ⁣អំពី⁣ទំនោរ⁣​​​ដើម្បី​​​ស្វាគមន៍​​​⁣ដល់​​​កត្តា⁣នៃ⁣​​​សាសនា⁣​​​​​​ខុសៗ​​​​​​⁣​​​គ្នាថា ⁣"គំនិត​​​នេះ⁣គឺ⁣ថាសាសនា​​​⁣មួយ⁣មាន​​​⁣ឥទ្ធិពល⁣ភ្លាមៗ⁣ ⁣ជា⁣ហេតុ⁣​​​ដែល⁣គេ​​​⁣ត្រូវ⁣គោរព⁣​​​ទេវតា⁣​​​ទាំង⁣អស់​​​តែម្តង"។ តាម⁣ប្រវត្តិ⁣សាស្ត្រ⁣ ព្រះមហាក្សត្រ⁣និង⁣⁣មេដឹកនាំ⁣សាសនា ក៏⁣ប្រើ⁣វិធី⁣ជាក់ស្តែងដែរ​​​។ ​​​ប្រវត្តិ​​​វិទូ​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "⁣ ⁣គំនិត⁣នៅពី⁣ក្រោយ​​​សាស​​​នា⁣ គឺ⁣ត្រូវ⁣បង្កើន⁣វេទមន្តដើម្បីអំណាច⁣"។ សៀវភៅ⁣ដែល⁣បោះ⁣ពុម្ភ⁣ផ្សាយ⁣នា⁣ពេល⁣ថ្មីៗ⁣នេះរបស់⁣លោក ហ្វ័ររេស ​​​ដែល​​​មាន⁣ចំណង⁣ជើង⁣ថា "ប្រវត្តិ​​​⁣⁣សាសនា⁣នៃកម្ពុជា"និយាយ⁣អំពី⁣⁣⁣⁣ប្រវត្តិ⁣ថា⁣ពេល⁣ណានិងហតុ⁣អ្្វី​​​បាន​​​ជា​​​ជនជាតិ⁣ខ្មែរ⁣កាន់⁣​​​សាសនា​​​⁣ផ្សេងៗ។ ចេញ​​​ផ្សាយ​​​ដោយ​​​រោង​​​ពុម្ព​​​ប៉ារីស ឡេ អង់ សាវ៉ង់​​​ សៀវភៅ​​​មាន​​​២៦៧​​​ទំព័រ​​​នេះ លើក​​​យក​​​ចរន្ត​​​សាស​​​នា​​​​​​ស្ថិត​​​ក្នុង​​​ការ​​​បត់​​​បែន​​​និង​​​ការ​​​ប្រែ​​​ប្រួល​​​នៃ​​​ការ​​​អភិវឌ្ឍ​​​កម្ពុជា ដោយ​​​ផ្តល់​​​នូវ​​​ការព​​​ិនិត្យ​​​មើល​​​ប្រវត្តិ​​​ប្រ​​​ទេស។​​​ វា​​​ផ្តោត​​​ទៅ​​​លើ​​​ការ​​​ស្រាវ​​​ជ្រាវ​​​ផ្ទាល់ ប័ណ្ណ​​​សារជាភាសា​​​បាំង និង​​​ភាសា​​​ខ្មែរ និង​​​ការ​​​សិក្សា​​​ដែល​​​ទាក់​​​ទងគ្នា​​​សំខាន់ៗ​​​ដែល​​​បោះ​​​ពុម្ភ​​​ចាប់​​​តាំង​​​ពី​​​ចុង​​​សតវត្សរ៍​​​​​​ទី​​​១៩។​​​​​​​​​​​ ការងារ​​​ចាប់​​​​​​​​​​​​ផ្តើម​​​ជាមួយ​​​ការ​​​ពិពណ៌នា​​​​​​អំពី​​​​​​ប្រជាពល​​​រដ្ឋ​​​ខ្មែរកាល​​​ពី​​​ជាង​​​២០០០ឆ្នាំ​​​មុន។​​​ ក្នុង​​​ខណៈ​​​ដែល​​​ពួកគេ​​​ចាប់​​​ផ្តើម​​​ដាំ​​​ដុះ​​​លើ​​​ដី ពួកគេពង្រីក​​​ជំនឿធម្មតា​​​និង​​​រឿងព្រេង​​​ដូច​​​ជារឿង​​​ព្រេងនិទាន​​​"ទេពធីតា​​​ស្រូវ"​​​និង"ក្រពើ" ដើម្បីពន្យល់កំណើត​​​ប្រទេស​​​របស់​​​គេ និង​​​បាតុភូត​​​ធម្មជាតិ។​​​ សៀវភៅ​​​នេះ​​​ ​​​ពន្យល់​​​ថា ពិធី​​​​​​ដែល​​​ធ្មេញក្មេង​​​ប្រុស​​​ជំទង់លាប​​​ម្រ័ក្សណ៍​​​ខ្មៅ នៅ​​​តែ​​​អនុវត្ត​​​រហូត​​​មក​​​ដល់​​​ពេល​​​ថ្មីៗ​​​នេះ គឺ​​​សតវត្សរ៍​​​ទី​​​២០ មាន​​​ដើម​​​កំណើត​​​នៅ​​​ក្នុង​​​សករាជនោះ គោលបំណង​​​គឺ​​​ធ្វើឲ្យ​​​បុរស​​​ក្មេងៗ​​​យល់​​​ដឹង​​​ពី​​​មនុស្សជាតិ ដោយ​​​ធ្វើ​​​ឲ្យ​​​ធ្មេញ​​​របស់​​​គេមិន​​​ដូច​​​គ្នា​​​នឹង​​​ធ្មេញ​​​ស​​​របស់​​​ក្រពើ និង​​​សត្វ​​​ស៊ី​​​​​​សត្វ​​​ផ្សេង​​​ជាអាហារទេ។​​​​​​​​​​​​ ក្នុង​​​ពេល​​​ដែល​​​ផ្លូវ​​​ជំនួញ​​​តាម​​​ទឹក​​​រីក​​​ចម្រើន​​​​​​រវាង​​​មជ្ឈិម​​​បូព៌ា​​​ ចិន​​​និង​​​ឥណ្ឌា​​​នៅ​​​ប្រហែល​​​សតវត្សរ៍​​​ទី​​​មួយ កំពង់​​​ផែទាំង​​​អស់​​​កើត​​​ឡើង​​​តាម​​​ឆ្នេរ​​​ឈូង​​​សមុទ្រ​​​ថៃ ក្នុង​​​ពេល​​​នោះ​​​​​​មេដឹកនាំ​​​ខ្មែរ​​​មួយ​​​ចំនួនបាន​​​កំពុង​​​ការពារ​​​អំណាច​​​របស់​​​ខ្លួន​​​ទៅ​​​លើ​​​ផ្នែក​​​នានា​​​នៃ​​​​​​ប្រទេស​​​កម្ពុជាភាគ​​​ខាង​​​ត្បូង។ លោក ហ្វ័ររេស្ត⁣ សរសេរ​​​ថា"ឆ្នេរ​​​សមុទ្រ​​​រវាង​​​កំពត​​​និង​​​ដាណាង​​​ បាន​​​ក្លាយ​​​ជា​​​កំពង់​​​ផែ​​​ត្រូវការ​​​ចាំបាច់​​​រវាង​​​ឧបទ្វីប​​​ម៉ាឡេស៊ី ចិន​​​និង​​​ឥណ្ឌា គឺ​​​សម្រាប់​​​នាវាដឹក​​​ជញ្ជូនសម្ភារ​​​ផ្គត់ផ្គង់​​​"។​​​​​​​​​​​​ ផ្លូវ​​​ជំនួញ​​​ទាំង​​​នេះ ដែល​​​ជំរុញការ​​​ដោះ​​​ដូរ​​​និង​​​ការ​​​រៀប​​​អាពាហ៍​​​ពិពា​​​ហ៍​​​រវាង​​​ព្រះរាជវង្សានុវង្ស​​​នៅ​​​ក្នុង​​​តំបន់ ​​​​​​ក៏​​​បាន​​​នាំ​​​មក​​​នូវ​​​ព្រហ​​​្មញ្ញសាសនាមកកម្ពុជា។​​​ ​​​វិសាលភាព​​​នៃ​​​ទំនាក់ទំនង​​​ត្រូវ​​​បាន​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​​​​ដោយ​​​ហេតុការណ៍​​​ថា ព្រះ​​​មហា​​​ក្សត្រ​​​ខ្មែរ​​​នៅ​​​ក្នុង​​​សតវត្សរ៍​​​ទី​​​៤​​​ មាន​​​ព្រះ​​​នាម​​​កោណ្ឌញ​​​តាមនាម​​​​​​ព្រាហ្មណ៍​​​នៃ​​​រឿង​​​ព្រេង​​​និទាន​​​ឥណ្ឌា។ អាចារ្យ​​​ព្រាហ្មណ៍​​​មាន​​​មុខ​​​តំណែង​​​ដ៏​​​មាន​​​ឥទ្ធិពល​​​នៅ​​​ក្នុង​​​រាជវាំងក្នុង​​​សម័យ​​​អង្គរ​​​ ចំណែក​​​ឯ​​​ព្រះ​​​មហាក្សត្រ​​​អង្គ​​​ខ្លះនឹង​​​ជ្រើស​​​​​​កាន់​​​សាសនាហិណ្ឌូ ដែល​​​គោរពបូជា​​​​​​ព្រះ​​​សេវៈ ឬ​​​ព្រះ​​​វិស្ណុ ឬ​​​ក្នុង​​​ករណី​​​ព្រះ​​​មហា​​​ក្សត្រ​​​ជយ​​​វរ័្មន​​​​​​ទី​​​៧ បាន​​​​​​កាន់​​​​​​ព្រះ​​​ពុទ្ធ​​​សាសនា។​​​​​​​​​​​​ យោង​​​តាម​​​លោក ហ្វ័ររេស​​​ ឲ្យ​​​ដឹង​​​ថា ទោះ​​​បី​​​ជា​​​ព្រះ​​​មហា​​​ក្សត្រ​​​ក្នុង​​​សម័យ​​​អង្គរមិនត្រូវ​​​ចាត់ទុក​​​ជា​​​ទេវតា​​​ក៏​​​ដោយ ក៏​​​ពិធី​​​បែប​​​ព្រហ្មញ្ញសាសនា​​​បាន​​​​​​ចាត់​​​ទុកស្តេច​​​ថា​​​ជ្រើស​​​រើស​​​ដោយ​​​ព្រះ​​​អាទិទេពដែរ។​​​ព្រះ​​​ឋានៈព្រះ​​​មហាក្សត្រនឹង​​​ផ្លាស់​​​ប្តូរ​​​ នៅ​​​ពេល​​​ដែល​​​ប្រទេស​​​ជាតិ​​​ប្រកាន់​​​យក​​​ទាំង​​​ស្រុង​​​នូវ​​​ព្រះពុទ្ធ​​​សាសនា​​​​​​ថេរវាទក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៤០០ ពោល​​​គឺ​​​ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក ព្រះមហាក្សត្រនឹង​​​ត្រូវ​​​គេ​​​ដឹង​​​ថាជ្រើស​​​រើស​​​ដោយ​​​មនុស្ស។ លោក ហ្វ័ររេស្ត⁣ សរសេរថា"វា​​​ស្ទើរ​​​តែ​​​ប្រាកដ​​​ណាស់​​​ថាការ​​​​​​វិវឌ្ឍ​​​ព្រះ​​​ពុទ្ធ​​​សាសនា​​​...ឆ្លុះបញ្ចាំង​​​ឲ្យ​​​ឃើញ​​​​​​​​​នូវសេចក្តី​​​ប្រាថ្នានិង​​​ការ​​​វិវត្តពិត​​​ប្រាកដ​​​ឆ្ពោះ​​​ទៅ​​​រក​​​ការ​​​ផ្លាស់​​​ប្តូរ​​​ក្នុង​​​សង្គម ​​​ដែលក្នុង​​​នោះ​​​រចនា​​​សម្ព័ន្ធ​​​សង្គម​​​ នឹងត្រូវកំណត់​​​​​​ដោយ​​​​​​មិន​​​អាចទប់ទល់​​​បាន​​​​​​ ហើយ​​​ទំនាក់​​​ទំនង​​​នៃ​​​ភាពមានអំណាច​​​ជាង​​​នឹង​​​ធ្វើ​​​ឲ្យ​​​មាន​​​មនុស្ស​​​ធម៌​​​ច្រើនជាង​​​ដែរ​​​"។​​​​​​​​​​​​​​​ ប្រវត្តិ​​​វិទូរូប​​​នេះ បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា លក្ខណៈសំខាន់មួយ​​​នៃ​​​ព្រះ​​​ពុទ្ធ​​​សាសនាដែល​​​នឹង​​​ផ្លាស់​​​ប្តូរ​​​សង្គម​​​គឺ​​​ថា មិន​​​ដូច​​​ជា​​​អាចារ្យ​​​ព្រាហ្ម​​​ណ៍​​​ដែលសុទ្ធតែ​​​​​​មក​​​ពី​​​គ្រួសារ​​​ខ្ពង់​​​ខ្ពស់​​​ គឺ​​​យុវជនក្មេងៗ​​​ដែល​​​មាន​​​ប្រវត្តិ​​​សាវតារ​​​ខុសៗ​​​គ្នា ក៏​​​អាច​​​ក្លាយ​​​ជា​​​ព្រះ​​​សង្ឃដែរ។ ការ​​​ដកថយ​​​របស់​​​កម្ពុជាពី​​​អង្គរ​​​នៅ​​​ក្នុង​​​ពាក​​់​​​កណ្តាល​​​សតវត្សរ៍​​​ទី​​​១៥​​​ នឹង​​​ជា​​​ការ​​​ចាប់​​​ផ្តើម​​​នៃ​​​ពេលវេលា​​​មិន​​​ប្រាកដ​​​ប្រជា ក្នុង​​​ពេល​​​ដែល​​​ព្រះ​​​មហាក្សត្រ​​​ជា​​​បន្ត​​​បន្ទាប់​​​​​​ បាន​​​​​​ប្តូរ​​​រាជ​​​ធានីពី​​​ក្រុង​​​មួយ​​​ទៅ​​​ក្រុង​​​មួយ​​​ ហើយ​​​ប្រ​​​ជារាស្ត្រ​​​ត្រូវ​​​កែ​​​ច្នៃ​​​ប្រឌិត​​​ឡើង​​​វិញ​​​នូវ​​​វិធី​​​សាស្ត្រ​​​ធ្វើ​​​កសិកម្ម ដើម្បី​​​សម្របទៅ​​​តាម​​​តំបន់​​​ថ្មី។​​​​​​​​​ សៀវភៅ​​​នេះ​​​សរសេរ​​​ថា ការមកដល់​​​នៃ​​​ស្តេច​​​អង្គ​​​ចន្ទ ដែល​​​តាំង​​​រាជ​​​ធានី​​​ព្រះ​​​អង្គ​​​នៅ​​​ឯ​​​លង្វែក​​​ក្នុង​​​រយៈ​​​ពេល​​​ដំបូង​​​នៃ​​​សតវត្សរ៍​​​ទី​​​១៦​​​ បាន​​​នាំ​​​មក​​​នូវ​​​ស្ថិរ​​​ភាព​​​ខ្លះៗ។​​​ក្នុង​​​អំឡុង​​​ពេល​​​នោះ ជំនឿបុរេ​​​ប្រវត្តិ​​​និង​​​​​​អ្នកតាដែល​​​កើត​​​មាន​​​គ្រប់ទី​​​កន្លែង​​​ ត្រូវ​​​បាន​​​ច្រ​​​បាច់​​​បញ្ចូល​​​ជាមួ​​​យ​​​ព្រះ​​​ពុទ្ធ​​​សាសនា។ ស្ថិរ​​​ភាពបាន​​​ឈាន​​​ដល់​​​ទី​​​បញ្ចប់​​​ក្នុង​​​ឆ្នាំ​​​១៥៩៤ ក្នុង​​​ពេល​​​ដែល​​​ថៃ​​​បាន​​​វាយ​​​ប្រហារ​​​និង​​​លុ​​​ក​​​លុយ​​​លង្វែក។​​​ បញ្ហា​​​នេះ​​​បាន​​​នាំ​​​មក​​​នូវ​​​សករាជ​​​ដ៏​​​ខ្មៅ​​​ងងឹត​​​នៃ​​​រយៈ​​​ពេល​​​​​​ស្ទើរ​​​តែ​​​ពីរ​​​សតវត្សរ៍​​​ ដែល​​​នៅ​​​ពេល​​​នោះ​​​ប្រទេស​​​កម្ពុជា ប្រឈម​​​នឹង​​​សឹក​​​សង្គ្រាម​​​ឥត​​​ឈប់​​​ឈរ​​​ ក្នុង​​​ពេល​​​ព្រះ​​​អង្គ​​​ម្ចាស់​​​ទាំង​​​ឡាយ​​​បាន​​​ស្វែង​​​រក​​​ការ​​​គាំទ្រ​​​ពី​​​វៀត​​​ណាម ឬ​​​ប្រទេស​​​ថៃ ដើម្បី​​​ដណ្តើម​​​រាជ​​​បល្ល័ង្ក​​​។ ​​​ លោក ហ្វ័ររេស្ត⁣ ​​​សរសេរ​​​ថា ព្រះ​​​អង្គ​​​ម្ចាស់ទាំងឡាយ​​​មាន​​​ជីវភាព​​​រស់​​​នៅ​​​ល្អ​​​ប្រសើរ ចំណែក​​​ឯ​​​​​​​​​ប្រជារាស្ត្រ​​​វិញ​​​មិន​​​ដូច្នេះ​​​ទេ ពោលគឺ​​​វៀតណាម​​​បាន​​​ដាក់​​​គំនាប​​​រដ្ឋបាល​​​គ្រប់​​​គ្រងនិង​​​វិធី​​​សាស្ត្រ​​​​​​​​​របស់​​​ខ្លួនមក​​​លើ​​​ប្រជា​​​រាស្ត្រ​​​ ចំណែក​​​ឯ​​​ថៃ​​​វិញ​​​បានបង្ខំ​​​​​​ឲ្យ​​​មនុស្ស​​​ម្នា​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា ហើយ​​​នាំ​​​មក​​​ធ្វើ​​​ជា​​​ទាស​​​ករ​​​​​​រាប់​​​ពាន់​​​នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​​​​​​​​​​​​​។ នៅ​​​ពេល​​​នោះ ព្រះ​​​ពុទ្ធ​​​សាសនា​​​ថៃទទួល​​​បាន​​​ឱកាស​​​មាស ដោយ​​​មាន​​​ឥទ្ធិពល​​​សុស​​​សាយ​​​ទូទាំង​​​តំបន់។​​​ ​​​ព្រះអង្គ​​​ម្ចាស់​​​និង​​​ព្រះ​​​សង្ឃមួ​​​យក្រុម​​​តូច បាន​​​យាង​​​ទៅ​​​សិក្សា​​​នៅ​​​ឯ​​​វត្ត​​​អារាម​​​ថៃ។ ជា​​​ការ​​​ទប់​​​ស្កាត់​​​ឥទ្ធិពល​​​ថៃ​​​នេះ​​​ ដែល​​​រដ្ឋ​​​បាល​​​បារាំង​​​គិត​​​ថា អាចរាល​​​ដាល​​​ទៅ​​​ដល់​​​នយោបាយ ​​​នឹង​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​បង្កើត​​​ឡើង​​​នូវវិទ្យាស្ថាន​​​ពុទ្ធសាសនបណ្ឌិត្យ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​១៩២០​​​ក្នុង​​​ក្រុង​​​ភ្នំ​​​ពេញ ហើយជំរុញ​​​ឲ្យមាន​​​ការ​​​បណ្តុះ​​​បណ្តាល​​​ជាន់​​​ខ្ពស់​​​សម្រាប់​​​ព្រះ​​​សង្ឃ​​​ខ្មែរនៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។ សាក្សី​​​ម្នាក់​​​ដែល​​​ដក​​​ស្រង​​​់​​​សម្តី​​​នៅ​​​ក្នុង​​​សៀវភៅ​​​​​​នេះ​​​និយាយថា ក្នុង​​​ពេល​​​ដែល​​​ព្រះបាទ​​​​​​​​​អង្គ​​​ឌួង បាន​​​ឡើង​​​គ្រង​​​រាជ្យ​​​សម្បត្តិ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​១៨៤៥ ប្រទេស​​​កម្ពុជា​​​​​​បាន​​​ស្ថិត​​​ក្នុង​​​ភាព​​​ក្រីក្រលំបាក​​​​​​តោក​​​យ៉ាក។ "ភាព​​​ក្រី​​​ក្រ​​​បាន​​​កើត​​​ឡើង​​​គ្រប់ទី​​​កន្លែង​​​ទូ​​​ទាំង​​​ប្រទេស....កសិករ​​​បាន​​​រត់​​​ចោល​​​ភូមិឋាន​​​ទាំង​​​ឡាយ ពី​​​ព្រោះ​​​ពួក​​​គេ​​​ខ្លាចវៀត​​​ណាមនិង​​​សៀម​​​ដែល​​​លួច​​​ប្លន់​​​ដំណាំ​​​ដំណោច​​​របស់​​​គេ"។​​​ ព្រះបាទ​​​អង្គ​​​ឌួងបាន​​​ចាប់​​​ផ្តើម​​​បង្កើត​​​កម្មវិធី​​​ទាំង​​​ឡាយ​​​ដើម្បី​​​កែខៃ​​​ស្ថាន​​​ការណ៍។​​​កិច្ច​​​​​​ការ​​​នេះ​​​រួម​​​មាន​​​ការ​​​កសាង​​​ស្តារ​​​ឡើង​​​វិញ​​​នូវ​​​វត្ត​​​អារាម​​​ដែល​​​ត្រូវ​​​បាន​​​បំផ្លិច​​​បំផ្លាញ​​​ ហើយ​​​ទ្រទ្រង់​​​ការ​​​អភិវឌ្ឍ​​​ស្ថាប័ន​​​ពុទ្ធសាសនា​​​។ ការ​​​ភ័យ​​​ខ្លាច​​​ប្រទេស​​​ជិត​​​ខាង​​​ដែល​​​មាន​​​ឥទ្ធិពលជាងខ្លួន បាន​​​ធ្វើ​​​ឲ្យ​​​ស្តេច​​​នរោត្តម​​​ឡាុយ​​​ព្រះ​​​ហស្ថ​​​លេខា​​​លើ​​​សន្ធិ​​​សញ្ញា​​​អាណាព្យា​​​បាល​​​​​​ជាមួយ​​​ប្រទេស​​​បារាំង​​​ក្នុង​​​ឆ្នាំ​​​១៨៦៣។ ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៨០០ មាន​​​និកាយ​​​ថ្មី​​​មួយ គឺ​​​ធម្មយុត្តិក​​​និកាយ​​​​​​​​​បាន​​​កើត​​​ឡើង​​​នៅ​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ដោយ​​​ផ្សព្វ​​​ផ្សាយ​​​ទៅ​​​នឹង​​​ច្បាប់​​​ថេរវាទ​​​ដើម​​​។ នៅ​​​ពេល​​​ស្តេច​​​អង្គ​​​ឌួង​​​បាន​​​​​​ប្តូរ​​​រាជធានី​​​របស់​​​ព្រះ​​​អង្គ​​​ពី​​​ឧត្តុង្គមក​​​ក្រុង​​​​​​ភ្នំពេញ​​​ក្នុង​​​ឆ្នាំ​​​១៨៦៦ និកាយ​​​នេះ​​​បាន​​​ស្ថិត​​​នៅ​​​ក្នុង​​​វត្ត​​​បទុម ចំណែក​​​ឯ​​​គណៈ​​​មហា​​​និ​​​កាយ​​​​​​វិញ​​​បាន​​​ស្ថិត​​​នៅ​​​ក្នុង​​​វត្ត​​​ឧណ្ណាលោម។​​​​​​​​​ វត្តអារាម​​​​​​ទាំង​​​នេះ​​​នៅ​​​​​​តែ​​​ជាទី​​​កន្លែង​​​សម្រាប់​​​និកាយ​​​នីមួយៗ​​​រហូត​​​មក​​​ដល់​​​សព្វថ្ងៃ​​​នេះ។​​​​​​​​​​​​​​​​​​ ក្នុង​​​សតវត្សរ៍​​​ទី​​​២០ ព្រះសង្ឃទទួល​​​បាន​​​កម្មវិធី​​​អប់រំដែល​​​ទ្រទ្រង់​​​ដោយ​​​បារាំង​​ លទ្ធ​​​ផល​​​មួយ​​​គឺ​​​​​​ថា ព្រះ​​​សង្ឃ​​​អង្គ​​​ខ្លះ​​​ បាន​​​ស្ថិត​​​ក្នុង​​​ចំណោម​​​បញ្ញវន្ត​​​ខ្មែរ​​​ដំបូងដែល​​​ទាម​​​ទារ​​​ឯករាជ្យ​​​ពី​​​ប្រទេស​​​បារាំង។​​​ ព្រះ​​​សង្ឃ​​​ទាំង​​​នោះ​​​ រួម​​​មាន​​​ដូច​​​ជា​​​​​​ព្រះតេជគុណ ​​​ជួន ណាត និង ហួត តាត ដែល​​​មាន​​​ឥទ្ធិ​​​ពល​​​លើ​​​ស​​​លុប​​​លើ​​​ព្រះ​​​ពុទ្ធ​​​សាសនា​​​ខ្មែរ រហូត​​​ដល់​​​ព្រះ​​​អង្គ​​​ទាំង​​​ពីរ​​​អង្គ​​​បាន​​​សុគត​​​ក្នុង​​​ឆ្នាំ​​​១៩៦៨​​​និង​​​ឆ្នាំ​​​១៩៧៥។ ព្រះ​​​អង្គ​​​ថែម​​​ទាំង​​​បាន​​​សិក្សា​​​សំស្ក្រឹត​​​ជាមួយ​​​អ្នក​​​ប្រាជ្ញ​​​បារាំង​​​ក្នុង​​​​​​​​​ក្រុង​​​ហាណូយដែរ។​​​​​​ កម្ពុជា​​​ទទួល​​​​​​បាន​​​ឯករាជ្យ​​​ក្នុង​​​ឆ្នាំ​​​១៩៥៣ ហើយ​​​រហូត​​​ដល់​​​ប្រហែល​​​ឆ្នាំ​​​១៩៦៧ វត្ត​​​អារាម​​​ព្រះ​​​ពុទ្ធ​​​សាសនា​​​បាន​​​រីក​​​ដុះ​​​ដាល។​​​ ការ​​​ប្រឆាំង​​​កាន់​​​តែ​​​ច្រើន​​​ឡើង​​​នឹង​​​រដ្ឋាភិបាល​​​ព្រះ​​​អង្គ​​​ម្ចាស់​​​នរោត្ត​​​ម សីហនុ​​​ក្នុង​​​ទសវត្សរ៍​​​​​​ឆ្នាំ​​​១៩៦០​​​បាន​​​​​​ទៅ​​​​​​ដល់​​​វត្ត​​​អារាមនានា។ សៀវភៅ​​​សរសេរ​​​ថា"ការ​​​បង្ក្រាប​​​លើ​​​​​​ប្រឆាំង​​​ទាំង​​​នោះ​​​ ដោយសំអាង​​​លេស​​​ថាគាំទ្រ​​​ខ្មែរ​​​ក្រហម សូម្បី​​​តែ​​​វត្ត​​​អារាម​​​ក៏​​​មិន​​​អាច​​​ជៀស​​​ផុត​​​ដែរ ពោលគឺ​​​មាន​​​ការ​​​ស៊ើបអង្កេត​​​កាន់តែ​​​ខ្លាំង​​​ ហើយ​​​ជាទី​​​​​​កន្លែង នៅ​​​ពេល​​​មាន​​​ការ​​​សង្ស័យ​​​ ព្រះ​​​សង្ឃ​​​អង្គ​​​ខ្លះ​​​ត្រូវ​​​ចាប់​​​ផ្សឹក​​​យ៉ាង​​​ឃោរ​​​ឃៅ ដើម្បី​​​ចាប់​​​ខ្លួន​​​ភ្លាមៗ"។ ក្នុង​​​អំឡុង​​​​​​របប​​​​​​ខ្មែរ​​​ក្រហម​​​ ព្រះ​​​សង្ឃ​​​ល្បីៗ​​​មួយ​​​ចំនួន​​​ត្រូវ​​​បាន​​​ធ្វើ​​​គត​​​ ចំណែក​​​ឯ​​​ព្រះ​​​សង្ឃ​​​ផ្សេង​​​ទៀត​​​ត្រូវ​​​បាន​​​ផ្សឹក​​​​​​​​​ធ្វើ​​​ជា​​​ប្រជា​​​ពល​​​រដ្ឋ​​​ធម្មតា។ បន្ទាប់​​​ពី​​​​​​​​​ការ​​​ដួល​​​រលំ​​​របប​​​ប៉ុល ពត​​​ ក្នុង​​​ខែ​​​មករា ឆ្នាំ​​​១៩៧៩​​​ គណៈមហានិកាយ ​​​ត្រូវ​​​បាន​​​ស្តារ​​​ឡើង​​​វិញ​​​ដែល​​​ដឹក​​​នាំ​​​ដោយ​​​ព្រះ​​​តេជគុណ ទេព វង្ស។ គណៈ​​​ធម្មយុត្តិកនិកាយ​​​​​​ ដែល​​​គេ​​​ចាត់ទុក​​​ថាខ្ពង់​​​ខ្ពស់​​​ពេក​​​ត្រូវ​​​បាន​​​ហាម​​​ឃាត់ ប៉ុន្តែ​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​វិញ​​​បន្ទាប់​​​ពី​​​មាន​​​ការ​​​ចុះ​​​ហត្ថ​​​លេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ក្រុង​​​ប៉ា​​​រីស​​​ក្នុង​​​ឆ្នាំ​​​១៩៩១។​​​ លោក ហ្វ័ររេស្ត⁣ សរសេរថា រាប់​​​​​​សតវត្សរ៍មក​​​នេះ សញ្ញាណ​​​នៃ​​​ព្រះ​​​សង្ឃ​​​និង​​​ពុទ្ធ​​​សាសនិក​​​ដែល​​​ទាក់​​​ទង​​​គ្នា​​​តាម​​​រយៈ​​​ការ​​​​​​ចែក​​​រំលែក​​​​​វិភាគ​​​ទាន ដែល​​​ផ្តល់​​​ឲ្យ​​​ពុទ្ធសាសនិក​​​នូវ​​​​​​កុសល​​​ផល​​​បុណ្យ​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​មាន​​​អនាគត​​​ត្រចេះ​​​ត្រចង់​​​នៅ​​​ជាតិ​​​ក្រោយ​​​ បាន​​​ក្លាយ​​​ជា​​​​​​ទិដ្ឋភាព​​​​​​សាសនា​​​សំខាន់​​​មួយ​​​នៅ​​​ក្នុង​​​សង្គម​​​កម្ពុជា។ ប្រវត្តិវិទូ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា សព្វ​​​ថ្ងៃ​​​នេះ បញ្ហា​​​នេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​ជន​​​ជាតិខ្មែរ​​​ដែល​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស ឬ​​​ក្រៅ​​​ប្រទេស​​​​​​​​​ឧបត្ថម្ភ​​​មូលនិធិ​​​ដល់​​​​​​ការ​​​សាង​​​សង់​​​​​​អគារ​​​ថ្មីៗនៅ​​​តាម​​​វត្ត​​​អារាម​​​របស់​​​គេ។ គម្រោង​​​សាង​​​សង់បែប​​​នេះ ជាញឹក​​​ញាប់​​​ត្រូវ​​បាន​​​ធ្វើ​​​ឡើង​​​ដោយ​​​មាន​​​ការ​​​យល់​​​ដឹង​​​តិច​​​តួច ឬ​​​គ្មាន​​​ការ​​​យល់ដឹង​​​​​​ទាល់​​​តែ​​​សោះ​​​ចំពោះ​​​សេចក្តី​​​ត្រូវ​​​ការ​​​ពិត​​​ប្រាកដ​​​នៅ​​​តាម​​​វត្ត​​​អារាម ឬ​​​តម្លៃ​​​​​​ជា​​​ប្រវត្តិ​​​សាស្ត្រ វប្បធម៌ ឬ​​​បែប​​​សិល្បៈ​​​នៃ​​​អ្វី​​​ដែល​​​ត្រូវ​​​​​​បំផ្លាញ​​​ចោល​​​ និង​​​អ្វី​​​នឹង​​​ត្រូវ​​​​​យក​​​មក​​​ជំនួសវិញ។​​​​​​​​​​​​​​​​​​ បន្ថែម​​​ទៅ​​​លើការ​​​បួង​​​សួង​​​សុំ​​​ឲ្យ​​​មានកុសល​​​​​​ផល​​​បុណ្យ​​​ សប្បុរសជន​​​តែង​​​តែ​​​ឧទ្ទិសកុសល​​​​​​ជូន​​​ចំពោះ​​​អ្នក​​​ដែល​​​បាន​​​ស្លាប់​​​បាត់​​​បង់​​​​​​អាយុ​​​ជីវិត​​​ក្នុង​​​អំឡុង​​​ពេល​​​សង្គ្រាម​​​និង​​​ជម្លោះ​​​រយៈ​​​ពេល​​​ពីរ​​​ទស​​​វត្សរ៍​​​​​​នៅ​​​ក្នុង​​​ប្រទេសនេះ​​​។ លោក ហ្វ័ររេស្ត⁣ សរសេរ​​​ថា "​​​​​​​​​សរុប​​​មក ព្រះ​​​ពុទ្ធសាសនាកំពុង​​​ក្លាយ​​​ជា​​​សាសនាមួយ​​​​​​នៃ​​​អ្នក​​​ដែល​​​ស្លាប់ ហើយវាអាច​​​ជាលក្ខណៈ​​​​​​​​​ដែល​​​សំដៅចាត់​​​ទុក​​​សាសនា​​​ជា​​​​​​លក្ខណៈ​​​ពិសេសក្នុង​​​ពេល​​​អនាគត ដើម្បី​​​កំណត់​​​ការ​​​វិវត្ត​​​របស់​​​ខ្លួន ហើយ​​​ធានា​​​នូវ​​​ភាព​​​អចិន្ត្រៃយ៍​​​របស់​​​ខ្លួនដែរ"។ ក្នុង​​​ពេល​​​ដែលស្ថាប័ន​​​សាសនា​​​របស់​​​ប្រទេស​​​កម្ពុជា​​​ឈានចូល​​​សតវត្សរ៍​​​ទី​​​២១ ប្រវត្តិវិទូ​​​រូប​​​នេះ សរសេរ​​​ថា "ការ​​​ប្រឈមពិត​​​ប្រាកដ​​​សព្វ​​​ថ្ងៃ​​​នេះ ស្ថិត​​​ក្នុង​​​ការ​​​ផ្លាស់​​​ប្តូរ​​​ដែល​​​កើត​​​ឡើង​​​ក្នុង​​​សង្គម​​​ គឺ​​​ការ​​​លេច​​​ឡើង​​​នូវ​​​សង្គមម​​ួយ​​​ដែល​​​​​​ធ្វើ​​​ជា​​​​​​បស្ចិម​​​​​​ប្រទេស​​​ភាវូបនីយ​​​កម្ម​​​និង​​​បន្ទាប់​​​មក​​​ជា​​​សាកល​​​ភាវូបនីយកម្ម និងជា​​​សង្គមបែប​​​ទី​​​ក្រុង​​​ ឬ​​​យ៉ាង​​​ហោច​​​ណាស់​​​ជា​​​ការ​​​បញ្ចប់​​​​​​​​​ការ​​​រស់​​​នៅ​​​ឯកោបែប​​​ជនបទ​​​ ដោយ​​​មាន​​​កិច្ច​​​អភិវឌ្ឍពហុទម្រង់​​​ក្នុង​​​ការ​​​ប្រា​​​ស្រ័យ​​​ទាក់​​​ទង​​​គ្នា"។ លោក ហ្វ័ររេស្ត⁣ បាន​​​មាន​​​ប្រសាសន៍​​​ក្នុង​​​កិច្ច​​​សម្ភាស​​​ថា "ការ​​​ប្រឈមមួយ​​​ផ្សេង​​​ទៀត​​​សម្រាប់​​​ព្រះ​​​ពុទ្ធ​​​សាសនា គឺ​​​កំពុង​​​ឈាន​​​ដល់​​​​​​ស្រទាប់​​​យុវជន​​​សព្វ​​​ថ្ងៃ​​​នេះ"។ លោក ហ្វ័ររេស្ត⁣ បាន​​​និយាយ​​​ថា ទោះ​​​បី​​​ជា​​​យុវជន​​​ប្រតិ​​​បត្ត​​​ិ​​​តាម​​​កិច្ច​​​ពិធី​​​ផ្សេងៗ​​​ក៏​​​ដោយ ក៏​​​មិន​​​មាន​​​ការ​​​​​​ដឹង​​​ថាតើ​​​គេ​​​ធ្វើ​​​ដោយ​​​សារ​​​តែ​​​ជំនឿ​​​សាសនា​​​ណាមួយ ឬ​​​ក៏​​​គ្រាន់​​​តែ​​​​​​គោរព​​​ឪពុកម្តាយ​​​និង​​​ក្រុម​​​គ្រួសារ​​​របស់​​​គេឬ​​​យ៉ាង​​​ណា​​​ទេ។​​​​​​ កើត​​​នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៤៦ លោក ហ្វ័ររេស្ត⁣ បាន​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​ក្នុង​​​ពាក់​​​កណ្តាល​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៦០ក្នុង​​​សហគមន៍​​​កាតូលិកតាម​​​ទន្លេ​​​មេគង្គ។​​​ លោកជា​​​សាស្ត្រាចារ្យ​​​សាកលវិទ្យាល័យ ជា​​​អ្នក​​​ស្រា​​វ​​​ជ្រាវ និង​​​អ្នកនិពន្ធ​​​សៀវ​​​ភៅ​​​ ដែល​​​​​​មើល​​​ការ​​​ខុស​​​ត្រូវ​​​លើ​​​ការ​​​ប្រមូល​​​ផ្តុំ​​​ឯកសារ​​​ស្តី​​​ពី​​​ការ​​​សិក្សា​​​អាស៊ី ហើយ​​​ក្នុង​​​ឆ្នាំ​​​១៩៨០ លោក​​​បាន​​​បោះ​​​ពុម្ព​​​ការ​​​សិក្សា​​​សំខាន់​​​មួយ​​​អំពី​​​រដ្ឋបាល​​​បារាំង​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​រវាង​​​ឆ្នាំ​​​១៨៩៧ និង​​​ឆ្នាំ​​​​​​​​​១៩២០។ លោក ហ្វ័ររេស្ត⁣ បានឈប់​​​សិក្សា​​​​​​​​​អំពី​​​ប្រទេស​​​កម្ពុជា​​​មួយ​​​​​​រយៈ ក្នុង​​​ពេល​​​​​​អ្នក​​​ដែល​​​លោក​​​បាន​​​ស្គាល់​​​ពេល​​​លោករស់នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​ស្លាប់​​​ក្នុង​​​ពេល​​​សង្គ្រាម​​​និង​​​ជម្លោះ​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ។​​​ លុះ​​​មក​​​ដល់​​​ឆ្នាំ​​​១៩៩២​​​ លោក​​​បាន​​​បោះ​​​ពុម្ព​​​ការ​​​សិក្សា​​​អំ​​​ពី​​​​​​អ្នកតាខ្មែរ​​​។​​​ ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​​​​លោកមើលការ​​​ខុស​​​ត្រូវ​​​លើ​​​ការ​​​ចេញ​​​ផ្សាយ​​​ការងារ​​​ផ្សេងៗ​​​​​​អំពី​​​កម្ពុជា ទន្ទឹម​​​នឹង​​​បន្ត​​​ស្រាវ​​​ជ្រាវផង​​​ដែរ​​​។​​​​​​​​​​​​​​​​​​ មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ក្នុង​​​ប្រទេស​​​បារាំង​​​ លោក​​​មក​​​ប្រទេស​​​កម្ពុជា​​​ច្រើន​​​លើក​​​ច្រើន​​​សា​​​ក្នុង​​​មួយ​​​ឆ្នាំ​​​ ដើម្បី​​​បង្រៀន​​​នៅ​​​ឯ​​​សាកល​​​វិទ្យា​​​ល័យ​​​​​​ភូមិន្ទ​​​វិចិត្រ​​​សិល្បៈ៕​​​ រើន ​​​  

ការ​​​​​​​​​រាំពត់ពែនទន់ភ្លន់​​​

របាំខ្មែរបុរាណ 'ផាមីណាទេវី' មានភាពរស់រវើកក្នុង​​​​​​ក្រុង​​​ភ្នំពេញ វេទមន្ត ​​​ចាប់​​​ផ្តើម​​​ពីសទ្ទសញ្ញាដំបូង​​​នៃការ​​​ប្រគំភ្លេងប្រពៃណី និង​​​ ក្នុងអំឡុង​​​ពេល៨០នាទី​​​ក្រោយមក អ្នករបាំបុរាណខ្មែរ​​​នៅ​​​ក្នុង​​​ របាំដែលមាន​​​ឈ្មោះ​​​ថា​​​​​​"ផាមីណា ទេវី" នាំ ​​​ទស្សនិកជនចូល​​​​​​ទៅ​​​ក្នុង​​​សាច់រឿងមួយពោរពេញទៅ​​​ដោយ​​​ ជម្លោះ ការប្រយុទ្ធស៊ី​​​សាច់​​​ហុតឈាម​​​គ្នា និង​​​លាយ​​​ឡំទៅដោយ​​​ សេចក្តី​​​ស្នេហា​​​ផ្អែមល្ហែម។

បំណែកនំប័ុង

រូបគំនូរ​​​ថ្មីៗ​​​បំផុត​​​របស់​​​លោក ​​​ព្រហ្ម វិចិត្រ អំពាវ​​​នាវ​​​ឲ្យ​​​ចែក​​​រំលែកអាហារ​​​ដែល​​​ច្រើន​​​លើស​​​លុប​​​​ គំនូរ​​​​​​លោក ព្រហ្ម វិចិត្រ ដែល​​​មាន​​​ចំណង​​​ជើង​​​ថា "ខគោ និង​​​នំប័ុង"​​​ រៀបរាប់​​​ពី​​​តុមួយ​​​ដែល​​​មាន​​​នំប័ុង ខគោ​​​មួយចានគោម​​​ជិត​​​ពេញ​​​ ម្អម​​​មួយ​​​ចាន​​​​​​សំប៉ែត​​​ និង​​​ទឹក​​​កន្លះកែវ គឺអាហារ​​​ពេល​​​ព្រឹក​​​ខ្មែរ។​​​ គូរ​​​ដោយ​​​ប្រើ​​​ពណ៌​​​ស្រទន់​​​ ដែល​​​គូស​​​បញ្ជាក់​​​នូវ​​​ភាព​​​កក់​​​ក្តៅ​​​និង​​​សុខុមាល​​​ភាព​​​ដែល​​​អាហារ​​​គ្រប់​​​គ្រាន់នាំ​​​មក រូបគំនូរ​​​វិចិត្រករ​​​រូប​​​នេះ​​​ដែល​​​ដាក់តាំង​​​​​​នៅ​​​ឯ​​​វិចិត្រសាល​​​អិនសាយដឺ ក្នុង​​​សណ្ឋាគារ​​​​​​អ៊ិនធឺ​​​ខុន មាន​​​ឈ្មោះ​​​ថា"សំណល់​​​អាហារ"។​​​ ការបង្ហាញ​​ម្ហូប​​​អាហារ​​​នៅ​​​ក្នុង​​​រូប​​​គំនូរ​​​ គឺ​​​សុទ្ធ​​​តែ​​​ម្ហូប​​​អាហារ​​​សល់ ជា​​​អ្វី​​​ដែល​​​អ្នក​​​បរិភោគ​​​ទុក​​​ចោល​​​ក្នុង​​​ពេលដែល​​​​​​ពួក​​​គេ​​​បាន​​​ដើរ​​​ចេញ​​​ពី​​​តុ។​​​ វិចិត្រករ​​​ អា​​​យុ ៥៩​​​ឆ្នាំ​​​រូប​​​នេះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "វា​​​ជា​​​ទុក្ខ​​​វេទនា​​​របស់​​​ខ្ញុំ​​​ ដែល​​​ជំរុញ​​​ឲ្យ​​​ខ្ញុំ​​​គូរ​​​គំនូរ​​​បែប​​​នេះ។​​​ ខ្ញុំ​​​បាន​​​រស់​​​នៅ​​​ឆ្លង​​​កាត់់​​​របប​​​ប៉ុល ពត ជាពេល​​​ដែល​​​ខ្ញុំ​​​ពិត​​​ជា​​​ស្រេក​​​ឃ្លាន​​​យ៉ាង​​​ខ្លាំង​​​ដោយ​​​សារ​​​តែ​​​អត់​​​អាហារ​​​ហូប។ ខ្ញុំ​​​​​​ចាំ​​​មិន​​​ភ្លេច​​​ថា អ្នក​​​ដែល​​​បាន​​​ឲ្យ​​​ដំឡូង​​​ខ្ញុំ​​​មួយ​​​ដុំ​​​តូច និង​​​បាយមួយ​​​ដុំ​​​នៅ​​​​​​ថ្ងៃមួយ​​​.... ដូច្នេះ​​​ខ្ញុំ​​​ពិត​​​ជា​​​យល់​​​អំពី​​​ការ​​​ស្រេក​​​ឃ្លាន​​​"។​​​ លោក វិចិត្រ បាន​​​និយ​​​ាយ​​​ថា ពល​​​រដ្ឋ​​​ខ្មែរ​​​សព្វ​​​ថ្ងៃ​​​នេះ ទំនង​​​ជា​​​ប្រើ​​​ទម្លាប់​​​បោះចោល​​​សំណល់អាហារ​​​។ វិចិត្រករ​​​រូប​​​នេះ បាន​​​​​​សោក​​​ស្តាយ​​​ថា ពួក​​​គេ​​​តែង​​​តែ​​​រៀប​​​ចំ​​​អាហារ​​​យ៉ាង​​​ច្រើន​​​សម្រាប់​​​គ្រួសារ​​​ ឬ​​​ពេល​​​ជួប​​​ជុំ​​​គ្នា​​​ចុង​​​សប្តាហ៍​​​ ហើយ​​​​​​ជាញឹកញាប់​​​បន្សល់​​​ទុក​​​ចោល​​​​នូវ​​​​​ម្ហូបយ៉ាង​​​ច្រើន។ វិចិត្រករ​​​រូបនេះ បាន​​​និយាយ​​​បន្ថែម​​​ថា "ម្ហូប​​​នោះ​​​ គឺ​​​ច្រើន​​​ណាស់​​​សម្រាប់​​​​​​គ្រួសារ​​​ក្រី​​​ក្រ។ ចុះ​​​ហេតុអ្វីក៏​​​មិន​​​ខ្ចប់​​​ម្ហូប​​​នោះ ហើយ​​​ប្រាប់​​​មនុស្ស​​​រស់​​​នៅ​​​តាម​​​ចិញ្ចើម​​​ផ្លូវ​​​ថា ម្ហូប​​​នៅ​​​សល់​​​នេះ អាច​​​បរិភោគ​​​បាន មិន​​​មែន​​​ម្ហូបហូប​​​មិន​​​កើត​​​នោះ​​​ទេ?”។​​​​​​​​​​​​​​​​​​​​​ ដូច​​​បង្ហាញ​​​នៅ​​​ក្នុង​​​រូប​​​គំនូរ​​​របស់​​​លោក មាន​​​ចាន​​​សំប៉ែត​​​ និង​​​ចាន​​​គោម​​​ គឺ​​​នៅ​​​សល់​​​ម្ហូបច្រើន នៅ​​​ពេល​​​គេ​​​បរិភោគ​​​រួច។​​​ ជា​​​ឧទាហរណ៍​​​ នៅ​​​ក្នុង​​​រូប​​​គំនូរ​​​មួយ​​​ដែល​​​មាន​​​ចំណង​​​ជើង​​​ថា "សំណល់​​​បាយ​​​និង​​​ក្តាម​​​" សាច់​​​​​​ក្តាម​​​បរិភោគ​​​អស់ ប៉ុន្តែ​​​មាន​​​នៅ​​​សល់​​​បាយ​​​ជា​​​ច្រើន​​​នៅ​​​លើ​​​ស្លឹក​​​ចេក។​​​​​​​​​ ប្រើ​​​ក្នុងពណ៌កក់ក្តៅ​​​និងស្រាល​​​ស្រទន់​​​ ដែល​​​ឆ្លុះ​​​បញ្ចាំង​​​នូវ​​​ភាព​​​សំបូរ​​​ហូរ​​​ហៀរ​​​​​​នៃ​​​អាហារ​​​ជាមួយ​​​មិត្ត​​​ភក្តិ ឬ​​​គ្រួសារ​​​នោះ រូប​​​គំនូរ​​​ទាំង​​​១១​​​ផ្ទាំង ត្រូវ​​​បាន​​​គូរ​​​នៅ​​​លើ​​​ផ្ទាំង​​​ក្រណាត់​​​ដោយ​​​ប្រើ​​​បច្ចេក​​​ទេសប្រេង​​​ជក់​​​ស្ងួត។​​​ លោក វិចិត្រ បាន​​​និយាយ​​​ថា "ជា​​​ធម្មតា យើង​​​បន្ថែម​​​សាំង​​​ ឬ​​​ខ្លាញ់​​​​​​ត្រី​​​ទៅ​​​នឹង​​​ថ្នាំ" ដើម្បីធ្វើ​​​ឲ្យ​​​​​​ឥទ្ធិពល​​​ចាំង​​​រលោង​​​ឃើញ​​​ច្បាស់។ តាមវិធី​​​នេះ ពណ៌​​​នៅ​​​តែ​​​មាន​​​ពិត​​​ប្រាកដ​​​នៅ​​​ក្នុង​​​ពន្លឺ។​​​​​​​​​​​​ កើតនៅ​​​ជាយ​​​ក្រុង​​​ភ្នំ​​​ពេញ លោក វិចិត្រ គឺ​​​ជា​​​និស្សិតសាកលវិទ្យាល័យ​​​ភូមិន្ទវិចិត្រ​​​សិល្បៈ នៅ​​​ពេល​​​ដែល​​​ខ្មែរ​​​ក្រហម បានឡើង​​​​​​កាន់​​​​​​អំណាច​​​ក្នុង​​​ឆ្នាំ​​​ ១៩៧៥។ ពី​​​​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០ រហូត​​​ដល់​​​ឆ្នាំ​​​ ១៩៩៥​​​ លោកបាន​​​បង្រៀន​​​គណិតវិទ្យា​​​ថ្នាក់​​​បឋមសិក្សា និង​​​មធ្យម​​​សិក្សា។ ​​​​​​ពី​​​ឆ្នាំ​​​១៩៩៥មក លោក​​​បាន​​​បែង​​​ចែក​​​ពេល​​​វេលា​​​រវាងការ​​​បង្រៀន និង​​​ធ្វើ​​​ការ​​​នៅ​​​ឯនាយកដ្ឋាន​​​ស្រាវជ្រាវ​​​និង​​​គរុកោសល្យនៃ​​​ក្រសួង​​​អប់​​​រំ ក៏​​​ដូច​​​ជា​​​គ្រប់​​​គ្រង​​​សៀវ​​​ភៅកុមារ​​​បោះ​​​ពុម្ភ​​​ដោយ​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល។ ចាប់​​​តាំង​​​ពី​​​ចូល​​​និវត្តន៍​​​​​​ក្នុង​​​ឆ្នាំ​​​២០១៣ លោក វិចិត្រ បង្រៀន​​​សិល្បៈ​​​ដល់​​​កុមារ​​​មកពី​​​តំបន់​​​ក្រី​​​ក្រតាម​​​រយៈ​​​អង្គ​​​ការ​​​វិចិត្រករ​​​ខ្មែរ​​​​​​សម្រាប់​​​កុមារ។​​​ លោក​​​ក៏​​​បង្រៀន​​​គំនូរ​​​បច្ចេក​​​ទេសដល់​​​និស្សិត​​​វិស្វករ​​​នៅ​​​តាម​​​សាកលវិទ្យាល័យ​​​ឯកជន​​​នានាដែរ។​​​​​​​​​ បញ្ជូន​​​សារ​​​សង្គម​​​តាម​​​រយៈ​​​គំនូរ​​​របស់​​​លោក មិន​​​មែន​​​ជា​​​រឿង​​​ថ្មី​​​ចំពោះ​​​លោក វិចិត្រ​​​ទេ។​​​ ក្នុង​​​ឆ្នាំ​​​ ២០១២ លោកគឺ​​​​​​ស្ថិត​​​ក្នុង​​​វិចិត្រករ​​​​​​ដំបូង​​​គេក្នុង​​​ការ​​​និយាយ​​​អំពី​​​ការ​​​បំផ្លិច​​​បំផ្លាញ ដែល​​​បណ្តាល​​​មក​​​ពី​​​ការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។​​​ ហើយ​​​នៅ​​​ក្នុង​​​ការ​​​តាំង​​​ពិព័រណ៍ម្នាក់​​​ឯងនា​​​​​​ឆ្នាំ​​​២០១២​​​ស្តី​​​ពី​​​កម្ពុជាអស់​​​រ​​​យៈ​​​ពេល​​​រាប់​​​ទស​​​វត្សរ៍ វិចិត្រករ​​​រូប​​​នេះ រៀបរាប់​​​អំពី​​​ការ​​​ទាក់​​​ទាញ​​​នៃ​​​ទឹក​​​​​​ប្រាក់​​​​​​នៅ​​​ក្នុង​​​សង្គម​​​ទំនើប​​​ ដោយ​​​បង្ហាញ​​​បុរស​​​ម្នាក់​​​ដោយ​​​មាន​​​សញ្ញាប្រាក់​​​ដុល្លារ​​​ក្នុង​​​ភ្នែក​​​របស់​​​គាត់​​​ និង​​​ការ​​​ញញិម​​​សប្បាយ​​​រីក​​​រាយ​​​នៅ​​​លើ​​​ផ្ទៃ​​​មុខ អង្គុយនៅ​​​ឯ​​​តុដោយ​​​មាន​​​កុំ​​​ព្យូទ័រ​​​យួរ​​​ដៃ​​​ និង​​​ទូរស័ព្ទ​​​ដៃ​​​នៅ​​​កៀក​​​នឹងប៊ិច និង​​​ក្រដាស។​​​​​​ វិចិត្រករ​​​រូប​​​នេះ បាន​​​និយាយ​​​ថា នៅ​​​ពេល​​​នេះ "សារ​​​របស់​​​ខ្ញុំ​​​ គឺ​​​ចង់​​​​​​ឃើញ​​​ពល​​​រដ្ឋ​​​កម្ពុជា​​​ ដែល​​​រក​​​ប្រាក់​​​កាសបាន​​​បន្តិច​​​បន្តួច ចាប់​​​ផ្តើម​​​គិត​​​ពីការ​​​សន្សំ​​​សំចៃ​​​ដោយ​​​រៀបចំ​​​ម្ហូបទៅ​​​តាម​​​​​​តម្រូវ​​​ការ​​​ពិត​​​ប្រាកដ។​​​ លោក​​​បាន​​​បញ្ជាក់​​​ថា គ្រួសារ​​​ខ្លះចំណាយ​​​ប្រាក់​​​កាស​​​ច្រើន​​​លើ​​​ម្ហូប​​​អាហារ​​​នៅ​​​ដើម​​​ខែ​​​នីមួយៗ​​​ ហើយ​​​​​​ម្ហូប​​​​​​ត្រូវ​​​សល់​​​ចោល ហើយ​​​បន្ទាប់​​​មក​​​មាន​​​នៅ​​​សល់​​​ប្រាក់​​​កាស​​​​​​តិចតួច​​​ស​​​ម្រាប់​​​ទិញ​​​អាហារ​​​​​​រយៈ​​​ពេល​​​បួន​​​អាទិត្យ​​​ក្រោយ​​​មក។​​​​​​​​​​​​ សរុបមក មាន​​​មនុស្ស​​​ជា​​​ច្រើន​​​ ដែល​​​តែង​​​តែ​​​ចំណាយ​​​ខ្ជះ​​​ខ្ជាយ​​​ ហើយ​​​គ្រវែង​​​ចោល​​​ម្ហូប​​​ ដែល​​​គេ​​​មិន​​​អាច​​​បរិភោគ​​​អស់​​​។​​​ លោក វិចិត្រ​​​ បាន​​​និយាយ​​​ថា"ខ្ញុំ​​​ចង់​​​និយាយ​​​ថា គេ​​​គួរ​​​បញ្ឈប់​​​ទម្លាប់​​​​​​​​​បោះ​​​ចោល​​​ម្ហូប​​​អាហារ​​​ដោយ​​​ខ្ជះខ្ជាយ​​​"។ ការ​​​តាំង​​​ពិព័រណ​​​៍នេះ​​​ធ្វើ​​​​​​​​​រហូត​​​ដល់​​​ថ្ងៃ​​​ទី​​​​​​៧ ខែ​​​មិថុនា៕​​​រើន  

Latest news