30.1 C
Phnom Penh

TAG

weekend2

​ការ​​​ប្រកួត​​​​​ធ្វើ​​​ម្ហូប​​​នៅ​​​កែប

ក្រុងកែប -​​​ ក្រោម​​​កម្តៅ​​​ថ្ងៃ​​​នៃ​​​ពេល​​​ព្រឹក​​​ យុវជន​​​ម្នាក់​​​ បាន​​​ដើរ​​​​​​យ៉ាង​​​វី​​​​​​វក់​​​ជុំ​​​វិញ​​​​​​តុ​​​វែង​​​មួយ ដែល​​​មាន​​​ចុង​​​ភៅ​​​ប្រាំ​​​នាក់​​​​​​ប្រញាប់​​​ប្រ​​​ញាល់​​​បញ្ចប់​​​ការ​​​រៀប​​​ចំ​​​​​​ចម្អិន​​​ម្ហូបមឹក​​​ឆា​​​ម្រេច​​​កំពត។​​​ យុវជន​​​រូប​​​នេះ​​​ស្រែក​​​ទៅ​​​កាន​​​់​​​គូ​​​ប្រកួត​​​ ជាភាសា​​​បារាំង​​​ បន្ទាប់​​​មក​​​ជា​​​ភាសា​​​ខ្មែរថា "​​​នៅ​​​សល់​​​២​​​នាទី​​​ទៀត"។ ជាម្តងម្កាល ដែល​​​ទី​​​ក្រុង​​​មាត់​​​សមុទ្រស្ងាត់​​​ជ្រងំ​​​នេះ ឃើញ​​​មាន​​​ភាព​​​រីករាយ​​​ជុំ​​​វិញ​​​មឹក ប៉ុន្តែ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​សប្តាហ៍​​​មុន​​​ ព្រឹត្តិការណ៍​​​នៅ​​​ឯ​​​រមណីយដ្ឋានស្ព្រីងវា៉ាល្លី ហាក់​​​ដូច​​​ជា​​​ការ​​​បង្ហាញម្ហូប​​​តាម​​​​​​​​​ទូរទស្សន៍។​​​ ចុង​​​ភៅ​​​១០​​​នាក់​​​​​​ បាន​​​ប្រមូល​​​ផ្តុំ​​​គ្នាក្នុង​​​កម្មវិធី"ចុងភៅកែប" ជាការ​​​ប្រកួត​​​ដើម្បី​​​ស្វែង​​​រក​​​ម្ហូប​​​ឆ្ងាញ់​​​បំផុត​​​នៃ​​​ម្ហូប​​​ខ្មែរ។ កម្លាំង​​​នៅ​​​ពី​​​ក្រោយ​​​ព្រឹត្តិការណ៍​​​ប្រចាំ​​​ឆ្នាំ​​​ គឺ​​​​​​លោក សុខផល ងោស៊ីសុវត្ថ​​​ិ អាយុ​​​៣៩​​​ឆ្នាំ​​​ ដែល​​​បាន​​​បង្កើត​​​​​​ការ​​​ប្រកួត​​​នេះឡើង​​​​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៣។ លោក​​​បាន​​​និយាយ​​​ថា គោល​​​បំណង​​​សំខាន់​​​នៃ​​​ការ​​​ប្រកួត គឺ​​​រៃ​​​អង្គាស​​​ប្រាក់​​​​​ឲ្យ​​​សាលា​​​ភាសាអាយរ៉ាវាឌី​​​របស់​​​លោក​​​ក្នុង​​​ខេត្ត​​​កែប (Jardin des Langues Ayravady​​​) ដែល​​​លោក​​​បាន​​​បង្កើត​​​ក្នុង​​​ឆ្នាំ​​​២០០៧។ លោក​​​បាន​​​និយាយ​​​ថា"តាម​​​ពិត​​​ យើង​​​ចង់​​​លើក​​​កម្ពស់​​​​​​ម្ហូប​​​ខ្មែរ​​​និង​​​​​​ក្រុង​​​កែប​​​នៅ​​​ពេល​​​ទេសចរមាន​​​ចំនួនតិច"។ យោង​​​តាម​​​លោក ងោស៊ី​​​សុវត្ថិ​​​ឲ្យ​​​ដឹង​​​ថា ព្រឹត្តិការណ៍នោះ ឧបត្ថម្ភថវិកា​​​​​​ដោយ​​​អ្នក​​​ឧបត្ថម្ភ​​​ក្នុង​​​ស្រុក​​​ ហើយ​​​ជ័យលាភី មិន​​​ទទួល​​​បាន​​​អ្វី​​​ទេ លើក​​​លែង​​​តែ​​​ទទួល​​​បាន​​​ការ​​​កោត​​​សរសើរ​​​ពី​​​អ្នក​​​ទស្សនាប៉ុណ្ណោះ។ ជា​​​សមាជិកនៃ​​​រាជវង្សានុវង្ស លោក ងោស៊ីសុវត្ថិ​​​ មាន​​​​​​អ​​​ចលនទ្រព្យ​​​មួយ​​​ចំនួន​​​នៅ​​​ក្នុង​​​ខេត្ត​​​កែប។​​​ ក្រៅ​​​ពី​​​បើកសាលា​​​ភាសា លោក​​​ក៏​​​គ្រប់​​​គ្រង​​​ក្លឹប​​​តិន្និស មណ្ឌល​​​កម្សាន្ត​​​ ភោជនីយដ្ឋានបណ្តុះ​​​បណ្តាល​​​ ហាង​​​អនុស្សាវរីយ៍តាំង​​​ពិព័រណ៍ពាណិជ្ជ​​​កម្ម និង​​​ក្រុម​​​ហ៊ុន​​​ដែល​​​នាំ​​​ចេញ​​​ម្រេច​​​កំពត។ កើត​​​ក្នុង​​​ក្រុង​​​ប៉េកាំង ក្នុង​​​ឆ្នាំ​​​១៩៧៥ គឺ​​​ប៉ុន្មាន​​​ខែ​​​បន្ទាប់​​​ពី​​​ខ្មែរ​​​ក្រហម​​​ បាន​​​កាន់​​​អំណាច លោក ងោស៊ីសុវត្ថិ​​​​​​ បាន​​​រស់​​​នៅ​​​ក្នុង​​​​​​ប្រទេស​​​បារាំង​​​ប្រហែល​​​១០​​​ឆ្នាំ ក្រោយមក​​​​​​លោកបាន​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ បន្ទាប់​​​​​​ពី​​​បញ្ចប់​​​ការ​​​សិក្សាផ្នែក​​​ការ​​​អប់រំ​​​ផ្លូវ​​​កាយ។​​​ លោក​​​បាន​​​និយាយ​​​ថា"​​​នៅ​​​ពេល​​​ដែល​​​ខ្ញុំ​​​បាន​​​សម្រេច​​​ចិត្ត​​​មក​​​កាន់​​​កម្ពុជា ខ្ញុំ​​​បាន​​​យល់​​​ឃើញ​​​ថា អង្គការ​​​ក្រៅ​​​រដ្ឋា​​​ភិបាល​​​និង​​​ទី​​​ភ្នាក់​​​ងារ​​​អភិវឌ្ឍន៍ភាគ​​​ច្រើន​​​ មាន​​​មូល​​​ដ្ឋាន​​​ក្នុង​​​ក្រុង​​​ភ្នំពេញ។​​​ នេះ​​​ជា​​​ហេតុ​​​ដែល​​​ខ្ញុំ​​​ចាប់​​​ផ្តើម​​​គម្រោង​​​ទាំង​​​នោះ​​​ក្នុង​​​ខេត្ត​​​កែប"។ ដោយ​​​សារ​​​តែទំនាក់ទំនង​​​ទាំង​​​នេះ ការ​​​ប្រកួត​​​កាលពី​​​សប្តាហ៍​​​មុន​​​ ពិពណ៌នា​​​អំពី​​​មនុស្ស​​​ល្បី​​​​​​បី​​​នាក់​​​ដូច​​​ជា​​​ចៅ​​​ក្រម ឯកអគ្គ​​​រដ្ឋ​​​ទូត​​​បារាំង​​​ ហ្សង់ខ្លូត ពមប៊ឺស ស្ថាបនិក​​​មូល​​​និធិកំណើន​​​កុមារកម្ពុជា សេស៊ិល ម៉ាលទែរ​​​ និង​​​អ្នក​​​អង្គ​​​ម្ចាស់​​​​​​​​​ស៊ី​​​សុវត្ថិ​​​ អាយរ៉ាវាឌី​​​(ដែល​​​ជា​​​ម្តាយ​​​របស់​​​លោក ងោស៊ី​​​សុវត្ថិ​​​)។​​​​​​​​​​​​​​​​​​​​​ចៅក្រម​​​បាន​​​វាយ​​​តម្លៃ​​​ម្ហូប​​​ ដែល​​​រៀប​​​ចំចម្អិន​​​​​​ក្នុង​​​រយៈ​​​ពេល​​​៣០​​​នាទី​​​​​​ដែល​​​បែង​​​ចែក​​​ជា​​​បី​​​ប្រភេទ​​​ គឺ​​​បទ​​​បង្ហាញ ការ​​​ច្នៃ​​​ប្រឌិត​​​​​​និង​​​រស​​​ជាតិ។​​​ ចំពោះ​​​អ្នក​​​ដែល​​​មិន​​​បាន​​​ទទួល​​​ការ​​​បណ្តុះ​​​បណ្តាល​​​ ម្ហូប​​​ទាំង​​​នោះ​​​ហាក់​​​ដូច​​​ជា​​​ឆ្ងាញ់​​​ដូចៗ​​​គ្នា។ នៅ​​​ម៉ោង​​​៣​​​រសៀល​​​ រយៈ​​​ពេល​​​៤​​​ម៉ោង​​​បន្ទាប់​​​ពី​​​ព្រឹត្តិការណ៍​​​បាន​​​ចាប់​​​ផ្តើម​​​ ជ័យលាភី ​​​ត្រូវ​​​បាន​​​ប្រកាស គឺ សុភាព  យៀត និង​​​ សារឿន​​​ ម៉ី មាន​​​អាយុ​​​ប្រហែល​​​២០​​​ឆ្នាំ ដែល​​​ជាអ្នក​​​ឈ្នះ​​​ការ​​​ប្រកួត​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ផង​​​ដែរ​​​។ លោកស្រី​​​ ម៉ាលទែរ​​​ បាន​​​និយាយ​​​ថា"មាន​​​ការ​​​ខុស​​​ប្លែក​​​គ្នា​​​ច្រើន​​​​​​ចំពោះ​​​រស​​​ជាតិ​​​បើ​​​ប្រៀប​​​ធៀប​​​នឹង​​​​​​ម្ហូប​​​ដទៃ​​​ទៀត​​​។ អ្នក​​​អាច​​​និយាយ​​​ថា ពួកគេ​​​ពិតជា​​​អ្នក​​​​​​មាន​​​វិជ្ជា​​​ជីវៈ ប៉ិន​​​ប្រសប់"។ ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី លោក ម៉ី ​​​បាន​​​និយាយ​​​ថា ជោគជ័យ​​​របស់​​​លោក កើត​​​ឡើង​​​ដោយ​​​សារ​​​តែមាន​​​​​​ការ​​​បណ្តុះ​​​បណ្តាល។​​​ លោក​​​បាន​​​សិក្សា​​​នៅ​​​សាលា​​​ដុនបូស្កូ​​​ ហូតែល​​​ ក្នុង​​​​​​ក្រុង​​​ព្រះ​​​សី​​​ហនុ ដែល​​​ជួយ​​​ជ្រោម​​​ជ្រែង​​​ជនជាតិ​​​ខ្មែរ​​​ក្រី​​​ក្រឲ្យ​​​ទទួល​​​បាន​​​ឧស្សាហកម្ម​​​ទេសចរណ៍។​​​​​​​​​​​​​​​​​​ លោក​​​បាន​​​ពន្យល់​​​ថា"ការ​​​សម្ងាត់​​​ គឺ​​​ត្រូវ​​​ឆាគ្រឿង​​​ជាមុន​​​ បន្ទាប់​​​មក​​​ឆាមឹក។ អ្នក​​​ចម្អិន​​​​​​ទំនង​​​ធ្វើ​​​តាម​​​វិធី​​​ផ្សេងទៅ​​​វិញ ហើយ​​​វា​​​ធ្វើ​​​ឲ្យ​​​ខូច​​​ដល់​​​រស​​​ជាតិ"។ យើងក៏​​​ប្រើ​​​​​​ម្រេច​​​ស្ងួតបន្ថែម​​​លើ​​​ម្រេច​​​កំពត។​​​ អ្នក​​​ចាត់​​​ចែង​​​​​​បាន​​​ផ្តល់​​​គ្រឿងទេស​​​​​​ឲ្យ​​​ពួក​​​យើង ប៉ុន្តែ​​​ខ្ញុំ​​​បាន​​​កត់​​​ឃើញសម្គាល់​​​ថា បេក្ខជន​​​​​​ប្រកួត​​​ផ្សេង​​​ទៀត​​​ មិន​​​បាន​​​ប្រើវា​​​ទេ។​​​ វា​​​ធ្វើ​​​​​ឲ្យ​​​មាន​​​រស​​​ជាតិ​​​ខុស​​​គ្នា"។ ចំពោះ​​​លោក​​​ ងោស៊ី​​​សុវត្ថិ​​​ លោក​​​មាន​​​គម្រោង​​​ធំ​​​មួយ​​​សម្រាប់​​​ការ​​​ប្រកួត​​​នេះ។ លោក​​​បាន​​​និយាយ​​​ថា "ប្រហែល​​​ជា​​​ថ្ងៃ​​​ណាមួយ​​​ យើង​​​នឹង​​​មាន​​​កម្មវិធី​​​បង្ហាញ​​​​​​ការ​​​ចម្អិនម្ហូប​​​​​​​​​តាម​​​ទូរទស្សន៍​​​ផ្ទាល់​​​របស់​​​យើង ដូច​​​ជា​​​ចុង​​​ភៅ​​​ចំណាន អ៊ី​​​ចឹង"៕រើន​​​​​​  

ការសម្តែង​​​ជា​​​សាកល

ក្រុមហ៊ុន​​​​​​សម្តែង​​​សៀក​​​មកពី​​​ប្រទេស​​​៥​​​ សម្តែង​​​ក្នុង​​​ក្រុង​​​បី​​​ក្នុង​​​រយៈ​​​ពេល​​​ជាង​​​១០​​​ថ្ងៃ នេះ​​​ជា​​​អ្វី​​​ដែល​​​មហោស្រព​​​សៀក​​​អន្តរ​​​ជាតិ​ ទី​​​នេះ ទី​​​នោះ នឹង​​​សម្តែង​​​ជូន​​​នៅ​ខែ​​​នេះ​​​ ដោយ​​​ចាប់​​​ផ្តើម​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ក្នុង​​​ក្រុង​​​ភ្នំ​​​ពេញ​​ និង​​​បញ្ចប់​​​ក្នុង​​​ក្រុង​​​បាត់​​​ដំបង​​​​​​នៅ​​​ថ្ងៃ​​​ទី​​​១៦​​​ខែ​​​ឧសភា។ សម្រាប់​​​ឆ្នាំ​​​ទី​​​ពីរ​​​ជា​​​បន្ត​​​បន្តាប់​​​ ក្រុម​​​ហ៊ុន​​​សៀក​​​ហ្វារពន្លឺ​​​សិល្បៈ​​​​​​ក្នុង​​​ក្រុង​​​សៀម​​​រាប​​​និង​​​សាលា​​​បណ្តុះ​​​បណ្តាល​​​ក្នុង​​​ក្រុង​​​បាត់​​​ដំបង​​​ កំពុង​​​តែ​​​រួម​​​គ្នា​​​ជាមួយ​​​សាលាសៀកជាតិ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​ ដើម្បី​​​សម្តែង​​​សិល្បៈ​​​នេះ។ លោក ហួត ដារ៉ា នាយក​​​ប្រតិបត្តិ​​​ក្រុម​​​ហ៊ុន​​​សៀក​​​ហ្វារ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​សម្តែង​​​ដែល​​​លក់​​​សំបុត្រអស់​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ បាន​​​ជំរុញ​​​ឲ្យ​​​អ្នក​​​ចាត់​​​ចែង​​​គិត​​​គូរ​​​បន្ថែម​​​ទៀត​​​ នៅ​​​ពេល​​​ដែល​​​មាន​​​គម្រោង​​​រៀប​​​ចំ​​​ព្រឹត្តិការណ៍​​​នៅ​​​ខែ​​​នេះ​​​ ដោយ​​​អញ្ជើញ​​​ក្រុម​​​ហ៊ុន​​​សៀក​​​ទាំង​​​ឡាយ​​​ពី​​​​​​តៃ​​​វ៉ាន់​​​ ប្រទេស​​​បារាំង​​​ ស្វីស និង​​​វៀត​​​ណាម​​​​​​ដើម្បី​​​ចូល​​​រួម។ ​​​​​​ នាយក​​​ប្រតិបត្តិ​​​ក្រុម​​​ហ៊ុន​​​សៀក​​​ហ្វាររូប​​​នេះ បាន​​​មាន​​​ប្រសាសន៍​​​ថា "មាន​​​ន័​​​យ​​​ច្រើន​​​ណាស់​​​សម្រាប់​​​កម្ពុជា ពីព្រោះ​​​វាមាន​​​តែ​​​មួយ គឺ​​​វា​​​ជា​​​មហោស្រព​​​សៀក​​​អន្តរជាតិ​​​តែមួយ ដែល​​​ប្រារព្វ​​​ឡើង​​​នៅ​​​អាស៊ី​​​អា​​​គ្នេយ៍។ ជា​​​ឱកាសដើម្បី​​​លើក​​​មុខ​​​មាត់​​​​​​កម្ពុជា​​​​​​ជា​​​គោលដៅ​​​សិល្បៈ"។ លោក ដារ៉ា​​​បាន​​​និយាយ​​​ថា លោក​​​ជឿ​​​ថា​​​ ព្រឹត្តិការណ៍​​​នេះ​​​នឹង​​​ជា​​​មហោស្រព​​​សៀក​​​តែមួយ​​​គត់​​​ ដែល​​​បញ្ជាក់​​​នូវ​​​សៀក​​​សហ​​​សម័យ ដែលលាយ​​​បញ្ចូល​​​គ្នា​​​នូវ​​​ល្ខោន​​​ និង​​​សៀក​​​នៅ​​​ក្នុង​​​តំបន់។ លោកស្រី ហេឌី ប៊ឺឆីបណែធ័រ នៃ​​​ក្រុម​​​ហ៊ុនឡឺ ប៉ាពី​​​លឡុង​​​ស៍ (ឌឹ បាត់ធឺហ្វ្លាយ​​​) ជា​​​ក្រុមហ៊ុន​​​ស្វីស​​​​​​ដែល​​​មានអ្នកហាត់​​​កាយសម្ពន្ធ​​​ចង្វាក់​​​ រួមបញ្ចូល​​​​​​​​​ការ​​​លោត​​​ហក់​​ជាមួយ​​​នឹង​​​​​​ការ​​​រាំ​​​ដែល​​​មាន​​​តាំង​​​ពី​​​ហ៊ិបហប់​​​​​​រហូត​​​ដល់​​​របាំ​​​បាឡេ បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​ហ៊ុន​​​របស់​​​អ្នក​​​ស្រី​​​ បាន​​​ចូល​​​រួម​​​ក្នុង​​​មហោ​​​ស្រព​​​ បន្ទាប់​​​ពី​​​អ្នក​​​ស្រីបាន​​​ឃើញ​​​សិល្បករ​​​ហ្វា​​​រសម្តែង​​​នៅ​​​ក្នុង​​​ប្រទេស​​​ស្វីស និង​​​កម្ពុជា។ អ្នក​​​ស្រី ប៊ឺឆីបណែធ័រ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្រី​​​សង្ឃឹម​​​ថា​​​ ការ​​​ចូល​​​រួម​​​របស់​​​ពួក​​​គេ​​​នឹង​​​ជួយ​​​ឲ្យ​​​អ្នក​​​ចាត់​​​ចែង​​​​​​បង្កើត​​​​​​ឡើង​​​នូវ​​​មហោ​​​ស្រព​​​ជា​​​ព្រឹត្តិការណ៍​​​ប្រចាំ​​​ឆ្នាំ។ ក្រុមហ៊ុន​​​អន្តរ​​​ជាតិ​​​ផ្សេង​​​ទៀត​​​​​​មាន​​​នៅ​​​ក្នុង​​​មហោ​​​ស្រព​​​នេះ គឺ​​​ក្រុម​​​ហ៊ុន​​​​​​សៀក​​​ហ្វ័រ​​​ម៉ូ​​​សា​​​របស់​​​តៃ​​​វ៉ាន់ ដែល​​​មាន​​​ឯក​​​ទេស​​​ក្នុង​​​ការ​​​រួម​​​បញ្ចូលស្ទីល​​​រាំ​​​តាម​​​ផ្លូវ​​​​​​ជាមួយ​​​ការ​​​លោត​​​ហក់​​​ និង​​​ការ​​​ត្រេះ​​​បាល់ មាន​​​ក្រុមហ៊ុន​​​​​អូ​​​អាល់ទី​​​ម៉ូ មូ៉មិនតូ របស់​​​ប្រទេស​​​បារាំង ដែល​​​រួម​​​បញ្ចូល​​​បច្ចេក​​​ទេស​​​រាំ​​​នឹង​​​បង្គោល​​​ចិន​​​​​​និង​​​ពហុ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ និងក្រុមហ៊ុន​​​ក្រុង​​​ហូជីមិញសង្គម​​​បេតិកភណ្ឌ ដែល​​​មាន​​​ការ​​​​​​សម្តែង​​​​​​សៀក​​​ក៏​​​ដូច​​​ជា​​​ការ​ថ្ពឹន​​ភ្នែក​​​ផង​​​ដែរ។​​ ​ចំពោះលោក​​​ស្រី​​​ ភោគ​​​ ណារិន នាយិកា​​​​​​សាលាសៀក​​​ជាតិ​​​​​​ និយាយ​​​ថា មានរឿង​​​ជា​​​ច្រើន​​​ដែល​​​ត្រូវ​​​ដោះ​​​ស្រាយ​​​ជាមួយ​​​មហោស្រពនេះ។ លោក​​​ស្រី ណារិន បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រពៃ​​​ណី​​​សៀក​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ អាច​​​​​​មាន​​​ប្រវត្តិ​​​ជាង​​​១០០០​​​ឆ្នាំ​​​ ដោយ​​​​​​ចម្លាក់​​​អ្នក​​​សម្តែង​​​សៀក​​​​​​មាន​​​ឆ្លាក់​​​​​នៅ​​​លើ​​​ជញ្ជាំង​​​ប្រាសាទ​​​នាសតវត្សរ៍​​​ទី​​​៧​​​នៅ​​​ឯ​​​សម្បូណ៍​​​ព្រៃ​​​គុក​​​ក្នុង​​​​​​ខេត្ត​​​កំពង់​​​ធំ។​​​ ប៉ុន្តែ​​​​​​ទម្រង់​​​សិល្បៈ​​​នេះ​​​ប្រឈម​​​មុខ​​​នឹង​​​ការ​​​បាត់​​​បង់​​​។​​​ លោក​​​ស្រី​​​នាយិកា​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍ថា មាន​​​តែ​​​សិស្ស​​​បួន​​​នាក់​​​ប៉ុណ្ណោះ​​​ បាន​​​ចុះ​​​ឈ្មោះ​​​ចូល​​​រៀន​​​នៅ​​​សាលា​​​សៀក​​​នៅ​​​ឆ្នាំ​​​នេះ​​​ ដោយ​​​សារ​​​តែ​​​ខ្វះ​​​ឱកាស​​​ការងារ។ ការ​​​ប្រារព្ធ​​​​​​មហោស្រព​​​នេះ ​​​អាច​​​ជួយធ្វើ​​​ឲ្យ​​​ចំណាប់​​​អារម្មណ៍​​​ជន​​​ជាតិ​​​ខ្មែរ​​​និយម​​​ឡើង​​​វិញ​​​នូវ​​​ទម្រង់​​​សិល្បៈ​​​នេះ​​​ ហើយ​​​​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​សម្តែង​​​សៀក​​​ជា​​​ទៀង​​​ទាត់​​​នៅ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​ ដែលកម្រ​​​​​​មាន​​​ឱកាស​​​សម្តែងនោះ​​​។ លោក​​​ស្រី ការ៉េន ចាង​​​ មន្ត្រី​​​សិល្បៈ​​​នៃ​​​ក្រុម​​​ហ៊ុន​​​សៀក​​​ហ្វ័រ​​​ម៉ូសា ជឿថា​​​មហោ​​​ស្រព​​​ទី​​​នេះ​​​ទី​​​នោះ​​​ អាច​​​ផ្តល់​​​ផល​​​ប្រយោជន៍​​​ដល់​​​សៀក​​​នៅ​​​ក្នុង​​​តំបន់​​​ទាំង​​​មូល។​​​ លោក​​​ស្រី​​​ បាន​​​មាន​​​ប្រសាសន៍​​​ក្នុង​​​បទ​​​សម្ភាស​​​តាម​​​អីុ​ម៉ែល​​​ថា "មហោ​​​ស្រព​​​សៀក​​​អន្តរ​​​ជាតិ​​​ នឹង​​​មាន​​​ភាព​​​អស្ចារ្យ​​​ណាស់។​​​ ទីមួយ​​​​​​ យើង​​​យល់​​​ស្រប​​​ជាមួយ​​​គំនិត​​​នេះ​​​....ទី​​​ពីរ យើង​​​គិត​​​ថា សាលា​​​សៀកនៅ​​​ទ្វីប​​​​​​អាស៊ី ឬ​​​ក្រុម​​​ហ៊ុននានា​​​ គួរ​​​មាន​​​ការ​​​​​​ប្រាស្រ័យ​​​ទាក់​​​ទង​​​គ្នាឲ្យ​​​បាន​​​ច្រើន"។ លោក ហួត ដារ៉ា នាយក​​​ប្រតិបត្តិ​​​​​​ហ្វារ​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា សម្រាប់​​​​​ហេតុ​​​ផល​​​នេះ មហោ​​​ស្រព​​​ នឹង​​​រួម​​​មាន​​​​​​ការ​​​រៀប​​​ចំ​​​សិក្ខា​​​សាលា​​​នៅ​​​ក្នុង​​​ក្រុង​​​នីមួយៗ​​​ក្នុង​​​បណ្តា​​​ក្រុង​​​ទាំង​​​បី​​​ ដើម្បី​​​ឲ្យ​​​សិល្បករ​​​មក​​​ពី​​​ប្រទេស​​​ទាំង​​​ប្រាំ​​​​​​ អាច​​​ចែក​​​រំលែក​​​បច្ចេក​​​ទេស​​​ ហើយ​​​បង្កើត​​​​​​បាន​​​នូវ​​​ទំនាក់​​​ទំនងគ្នា​​​។ ក្នុង​​​អំឡុង​​​ពេល​​​​​​ធ្វើ​​​មហោ​​​ស្រពនេះ សាលា​​​សៀក​​​ជាតិ​​​ នឹង​​​សម្តែង​​​រឿង​​​ខ្មែរ​​​ដែល​​​មាន​​​ចំណង​​​ជើង​​​ថា "ព្រះ​​​សុធន នាង​​​កែវ មនោរា" តាមរយៈ​​​​​​ការ​​​សម្តែង​​​សៀក។ ហើយ​​​ក្រុមហ៊ុន​​​ហ្វារ​​​ នឹង​​​សម្តែង​​​​​​សៀក​​​សហ​​​សម័យ​​​មាន​​​ចំណង​​​ជើង​​​ថា "សុខា" ដែល​​​ទាក់​​​​​​ទង​​​នឹង​​​ស្ត្រី​​​ម្នាក់​​​ ដែល​​​រស់​​​រាន​​​មាន​​​ជីវិត​​​ពី​​​របប​​​ប៉ុល​​​ ពល ត្រូវ​​​លង​​​ដោយ​​​ការ​​​មើល​​​ឃើញ​​​ភាព​​​សាហាវ​​​យង់​​​ឃ្នង​​​នៃ​​​សម័យ​​​នោះ​​​ ប៉ុន្តែ​​​នាង​​​​​​អាច​​​ជម្នះ​​​លើ​​​បញ្ហា​​​នេះបាន ដោយ​​​ចាប់​​​ផ្តើម​​​ជួយ​​​ជ្រោម​​​ជ្រែងក្រុម​​​​​​យុវវ័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មហោស្រព​​​នឹង​​​ប្រាព្ធ​​​ធ្វើ​​​នៅ​​​ក្នុង​​​ក្រុង​​​ភ្នំ​​​ពេញ​​​នៅ​​​ថ្ងៃ​​​ទី​​​៧ ទី៨ និង​​​៩​​​ខែ​​​ឧសភា​​​នៅ​​​ឯ​​​ប៊ិចថប់ សាលា​​​សៀក​​​ជាតិ​​​​​​តាម​​​វិថី​​​រដ្ឋ​​​សភាជាតិ ធ្វើ​​​នៅ​​​ក្នុង​​​ក្រុង​​​សៀម​​​រាប​​​នៅ​​​ថ្ងៃ​​​ទី​​​១១ ទី​១២ និង​​​១៣ខែ​​​ឧសភា​​​នៅ​​​ឯអគារ​​​​​​សៀក​​​ហ្វា​​​រ នៅ​​​ក្រោយ​​​សារមន្ទីរ​​​ជាតិ​​​អង្គរ និង​​​នៅ​​​ក្នុង​​​ក្រុង​​​បាត់​​​ដំបង​​​នៅ​​​ថ្ងៃ​​​ទី​​​១៥ និង​​​១៦​​​នៅ​​​ឯ​​​បរិវេណហ្វារពន្លឺ​​​សិល្បៈ៕ រើន  

ស្ត្រីលើ​​​ផ្ទាំង​​​គំនូរ

ការ​​​តាំង​​​ពិព័រណ៍​​​រូប​​​​​​​​​ធ្វើ​​​ឲ្យ​​​វិ​​​ចិត្រ​​​ករ​​​​​​ស្ត្រី​​​​​​មក​​​ជុំ​​​គ្នា​​​ក្នុង​​​ការ​​​​​​តាំង​​​ពិព័រណ៍​​​ដ៏​​​កម្រ ការ​​​តាំង​​​ពិព័រណ៍​​​សិល្បៈ​​​ក្នុង​​​ក្រុង​​​បាត់​​​ដំបង​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ តំណាង​​​ឲ្យ​​​រឿង​​​រ៉ាវ​​​កម្រ​​​មួយ​​​នៃ​​​វិចិត្រករ​​​ស្ត្រី​​​។​​​ កម្រ​​​ពី​​​ព្រោះ​​​មាន​​​​​​ជាង​​​គំនូរ​​​​​​និង​​​ជាង​​​ចម្លាក់​​​ស្ត្រី​​​តិចតួច​​​ណាស់​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ មិន​​​ថា​​​ជា​​​ជន​​​ជាតិ​​​ខ្មែរ​​​ ឬ​​​បរទេស​​​ទេ។​​​ គោល​​​គំនិត​​​សម្រាប់​​​ការ​​​តាំង​​​ពិព័រណ៍​​​នេះ "ស្ត្រី​​​ដោយ​​​ស្ត្រី" បាន​​​កើត​​​ឡើង​​​នៅ​​​ឯ​​​ពិធី​​​អាពាហ៍​​​ពិ​​​ពាហ៍​​​របស់​​​ អឿ សុគន្ធាវី​​​ ជា​​​វិចិត្រករ​​​ស្ត្រី​​​ម្នាក់​​​ក្នុង​​​ចំណោម​​​វិចិត្រករ​​​ស្ត្រី​​​ល្បីៗ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា នៅ​​​ពេល​​​ដែល​​​វិចិត្រករ ​​​ឆាន់ ឌីណា បាន​​​ពិភាក្សា​​​ជាមួយ​​​ ដារ៉េន ស្វលឡូ នៃ​​​វិចិត្រសាល​​​ឡូថឹសអំពី​​​គំនិត​​​របស់​​​នាង​​​​​​ក្នុង​​​​​​ការ​​​​​​​​​រៀបចំ​​​​​​តាំង​​​ពិព័រណ៍​​​ជា​​​ក្រុម​​​ជាមួយ​​​វិចិត្រ​​​ករ​​​ស្ត្រី​​​ពីរ​​​​​​នាក់​​​ដែល​​​ជា​​​មិត្ត​​​នឹង​​​គ្នា។ លោក​​​ស្រី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា​​​"សង្ឃឹម​​​ថា ការ​​​តាំង​​​ពិព័រណ៍​​​នេះនឹង​​​ជំរុញ​​​មនុស្ស​​​​​​ទូទៅ​​​និង​​​ស្ត្រី​​​ច្រើន​​​ថែម​​​ទៀត​​​ឲ្យ​​​ធ្វើ​​​ជា​​​វិចិត្រ​​​ករ​​​"។ លោក ស្វលឡូ ដែល​​​បាន​​​រៀប​​​ការ​​​នឹង​​​​​​វិចិត្រករ​​​មក​​​ពី​​​ខេត្ត​​​បាត់​​​ដំបង​​​ គឺ ខៅ ទូច​​​ បាន​​​យល់​​​ស្រប​​​នឹង​​​គំនិត​​​នោះ។ លទ្ធផល គឺ​​​ការ​​​ប្រមូល​​​ផ្តុំ​​​​​​រូប​​​ស្ត្រី​​​ដែល​​​បង្កើត​​​​​​ដោយ​​​លោក​​​ស្រី ឌីណា លោកស្រី អានណា សុត្រា​​​ និង​​​លោកស្រី ប៊ឺណាដែត វ៉ាំង​​​សង់​​​ គឺ​​​រូប​​​នីមួយៗមាន​​​ស្ទីល​​​ខុសៗ​​​គ្នា ដែល​​​ធ្វើ​​​ឲ្យ​​​កម្មវត្ថុ​​​នីមួយៗ​​​រស់​​​រវើក​​​ដោយ​​​ភាពមាន​​​តែមួយ​​​​​​​​​របស់​​​លោក​​​ស្រី។ លោកស្រី សុត្រា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "ជា​​​​​​វិចិត្រករ​​​ស្ត្រី​​​បី​​​នាក់​​​ យើង​​​ចង់​​​ចាប់​​​យក​​​កម្លាំង ភាពរឹងមាំ ភាព​​​ចេះ​​​គិតគូរ និង​​​ភាព​​​កក់​​​ក្តៅ​​​ដែល​​​ស្ត្រី​​​​​​មាន​​​ដូច​​​គ្នា"។ នៅក្នុងគំនូរ​​​របស់​​​លោក​​​ស្រី​​​ ឌីណា ដែល​​​មាន​​​ចំណង​​​ជើង​​​ថា "អ្នក​​​នេសាទ"​​​​​​​​​​​​​​​​​​​​​​​​ ទ្រង់ទ្រាយ​​​ស្ត្រី​​​ម្នាក់​​​លេច​​​ឡើង​​​ពី​​​សាកលលោក​​​​​​អរូបីយ មុខ​​​របស់​​​នាង​​​រំលេច​​​នូវ​​​ពណ៌​​​ខៀវ​​​និង​​​ខៀវ​​​​​​ខ្ចី​​​ទល់​​​នឹង​​​ផ្ទៃ​​​ខាង​​​ក្រោយ​​​ពណ៌​​​ខៀវ​​​ភ្លឺ។​​​ ស្នាម​​​ប្រឿង​​​ៗ​​​នៃ​​​ពណ៌​​​លឿង​​​មាស​​​និង​​​ក្រហមជាំ បន្ថែម​​​លើ​​​រូបថត​​​​​​ដោយ​​​មិន​​​ប៉ុន​​​ប៉ង​​​បន្ធូរ​​​បន្ថយទឹក​​​មុខ​​​ស្រងូត​​​ស្រងាត់​​​​​​របស់​​​នាង។​​​​​​​​​​​​ សម្រាប់​​​ការងារ​​​ជា​​​បន្ត​​​បន្ទាប់​​​ វិចិត្រករ​​​ខ្មែរ បាន​​​ងាក​​​ទៅ​​​​​​ប្រើ​​​ថ្នាំ​​​​​​លាប​​​អាគ្រីលិក​​​វិញ ទោះ​​​បី​​​ជា​​​អ្នក​​​ស្រី​​​ប្រើ​​​ប្រេង​​​និង​​​បច្ចេក​​​ទេស​​​ចម្រុះ​​​​​​ម្តង​​​ម្កាល​​​ក៏​​​ដោយ​​​។ អ្នកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "សកម្មភាព​​​នីមួយៗ​​​ គឺជា​​​មធ្យោបាយ​​​ផ្សេងៗ​​​គ្នា"។ អ្នកស្រី សុត្រា​ ក៏​​​បាន​​​ប្រើ​​​ទាំង​​​ប្រេង​​​ ទាំង​​​ថ្ន​​​ាំលាប​​​អាគ្រីលិក ប៉ុន្តែ​​​​​​ប្រើ​​​ក្រដាស​​​ខ្សាច់​​​ ​​​សរសៃនិងក្រដាស​​​កាតុង​​​ ដើម្បី​​​បន្ថែម​​​ភាពរលើប​​​រលោង។​​​ សម្រាប់​​​គំនូរ​​​របស់​​​​​​លោក​​​ស្រី​​​ដែល​​​មាន​​​ចំណង​​​ជើង​​​ថា"​​​គំនិតរវើរវាយ"​​​ វិចិត្រករ​​​ជន​​​ជាតិ​​​អាមេរិកាំង​​​ បាន​​​​​​លាប​​​ស្រទាប់​​​ថ្នាំលាប​​​ទៅ​​​លើ​​​ស្រទាប់​​​ដែល​​​មិនទាន់​​​ស្ងួត​​​នៅ​​​ឡើយ ដើម្បី​​​បង្កើតឲ្យ​​​មាន​​​​​​ជម្រៅ។​​​ លទ្ធ​​​ផល​​​ គឺ​​​ជាគំនូរ​​​ស្រមោល​​​នៃ​​​ស្ត្រី​​​ម្នាក់ដែល​​​កំពុង​​​សញ្ជឹង​​​គិត បង្ហាញ​​​ឲ្យ​​​ឃើញ​​​តាម​​​ស្បៃ​​​មុខពណ៌​​​ត្នោត​​​ លឿងនិងខៀវ​​​ចាស់​​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វិចិត្រករ​​​ជន​​​ជាតិ​​​បែលហ្សិក​​​ លោកស្រី​​​ ប៊ឺណាដែត វ៉ាំង​​​សង់ រឹត​​​តែ​​​ធ្វើ​​​ច្រើន​​​ជាង​​​នេះ គឺ​​​ធ្វើ​​​ពិសោធ​​​ រួម​​​ផ្តុំ​​​រូបថត និង​​​អ៊ីមែហ្ជិង​​​កុំ​​​ព្យូទ័រ​​​ជាមួយ​​​គំនូរ។​​​ លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គំនូរ​​​របស់​​​អ្នកស្រី "គឺ​​​គូរ​​​នៅ​​​លើ​​​ផ្ទាំង​​​ក្រណាត់​​​។​​​ គំនូរ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ចំណុច​​​មួយ ប៉ុន្តែ​​​ត្រូវ​​​បាន​​​ថត ដាក់​​​បញ្ចូល​​​ក្នុង​​​កុំព្យូទ័រ​​​ លាយ​​​ជាមួយ​​​​​​អ្វី​​​ផ្សេង​​​ទៀត​​​ ហើយ​​​បន្ទាប់​​​មក​​​បោះ​​​ពុម្ព​​​នៅ​​​លើ​​​ផ្ទាំង​​​ក្រណាត់"។ នៅ​​​ក្នុង​​​គំនូរ​​​​​​របស់​​​លោក​​​ស្រី វ៉ាំង​​​សង់ ដែល​​​មាន​​​ចំណង​​​ជើង​​​ថា "បាត់បង់" ទឹក​​​មុខ​​​ស្រស់​​​ថ្លា​​​​​​នៃ​​​ស្ត្រី​​​វ័យ​​​ក្មេង​​​​​​ជនជាតិ​​​ខ្មែរ​​​ ដោយ​​​មាន​​​បេះ​​​ដូង​​​ពណ៌​​​ក្រហម​​​នៅ​​​លើ​​​ថ្ពាល់​​​របស់​​​នាង​​​ បង្ហាញ​​​នៅ​​​លើក្តារ​​​ចត្រង្គនៃ​​​ឥដ្ឋ​​​ក្រហម​​​។​​​ នៅ​​​ក្នុង​​​​​​គំនូរ​​​ដែល​​​មាន​​​ចំណង​​​ជើង​​​ថា "ភាពដូចគ្ន​​​ា" មុខ​​​ស្ត្រី​​​ម្នាក់​​​ទៀត​​​ គឺ​​​ពាក់​​​កណ្តាល​​​បាំង​​​ដោយ​​​ស្រទាប់​​​​​​ស្រទន់​​​នៃ​​​ពណ៌​​​ក្រហម​​​ស៊ី​​​ជម្ពូ។ លោក​​​ស្រី​​​ សុត្រា​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "អ្វី​​​ដែល​​​​​ភ្ជាប់​​​ការ​​​តាំង​​​ពិ​​​ព័រណ៍នេះ​​​ ក្រៅ​​​តែ​​​ពី​​​ប្រធាន​​​បទ​​​ស្ត្រី​​​ គឺ​​​ជា​​​ធម្មជាតិ​​​ពិសោធ​​​ និង​​​​​​ពិត​​​នៃ​​​ការ​​​ងារ​​​របស់​​​យើង។ ទោះ​​​បី​​​ជា​​​យើង​​​ទាំង​​​អស់​​​គ្នា​​​ប្រើ​​​បច្ចេកទេស​​​ខុស​​​គ្នា​​​ក៏​​​ដោយ​​​ ក៏យើង​​​ទាំង​​​អស់​​​គ្នាជា​​​វិចិត្រករ​​​ដែល​​​ចូល​​​ចិត្ត​​​ប្រថុយ​​​ប្រថាន​​​ និង​​​ពិសោធ​​​ការងារ​​​របស់​​​យើងដែរ។ ជាឧទាហរណ៍​​​ លោក​​​ស្រី​​​ ប៊ឺ​​​ណាដែត​​​...លាយបញ្ចូល​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ប្រពៃ​​​ណី​​​ និង​​​ឌី​​​ជី​​​ថល​​​ក្នុង​​​​​​វិធី​​​ថ្មី​​​គួរ​​​ឲ្យ​​​ចាប់​​​អារម្មណ៍​​​ ហើយ​​​ទទួល​​​បាន​​​សេរី​​​ភាព​​​ដែល​​​ផ្តល់​​​ឲ្យ​​​អ្នក​​​ស្រី។​​​​​​ លោក​​​ស្រី​​​ ឌីណាក៏​​​ប្រើ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​មួយ​​​ចំនួន​​​ ហើយ​​​បញ្ចេញ​​​​​​យោបល់​​​ដោយ​​​មិន​​​ខ្លាច​​​ក្រែង​​​​​​ចំពោះ​​​អ្វីៗ​​​ដែល​​​អ្នក​​​ស្រី ចាប់​​​កាន់​​​នឹង​​​ដៃ​​​ ទោះ​​​បី​​​​​​​​​ជា​​​ប្រើ​​​ដីលែង​​​ ឬ​​​ក៏​​​​​​ប្រើ​​​ចុង​​​​​​ម្រាម​​​ដៃ​​​របស់​​​អ្នក​​​ស្រីក៏​​​ដោយ​​​។ លោក​​​ស្រី បាន​​​មាន​​​ប្រសាសន៍​​​ថា"ចំពោះ​​​ខ្លួន​​​ខ្ញុំ ខ្ញុំ​​​ចូល​​​ចិត្ត​​​ពិសោធ​​​​​​ភាព​​​រលើប​​​រលោង​​​ និងជក់​​​​​​ដែល​​​សម្តែងនូវ​​​​​​មនោសញ្ចេតនា"។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការតាំង​​​ពិព័រណ៍​​​​​​នៅ​​​ឯ​​​វិចិត្រសាល​​​ឡូថឹស​​​ មាន​​​អាសយដ្ឋាន​​​​​​ផ្ទះ​​​លេខ​​​៥៣​​​ វិថី​​​២.៥​​​ក្បែរ​​​ផ្សារ​​​​​​ណាត់បើក​​​នៅ​​​ម៉ោង​​​៥:៣០​​​ល្ងាចថ្ងៃ​​​សៅរ៍ ហើយ​​​និង​​​បើក​​​រហូត​​​ដល់​​​ខែ​​​សីហា៕ រើន ​​​  

ការដួលរលំ

អ្នកថត​​​រូប​​​ជា​​​សាក្សី​​​ចំពោះ​​​ការ​​​ចូល​​​​​​កាន់​​​កាប់​​​ក្រុង​​​ភ្នំ​​​ពេញ​​​ដោយ​​​ខ្មែរ​​​ក្រហម​​​​​​​​​​​​ មួយ​​​ថ្ងៃ​​​មុន​​​នឹង​​​ជ័យ​​​ជម្នះ​​​យោធាខ្មែរ​​​ក្រហម​​​ ជា​​​របប​​​​​​ដែល​​​ធ្វើ​​​ឲ្យ​​​​​​​​​មនុស្សមួយ​​​ភាគ​​​បី​​​នៃ​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​ទូទាំង​​​ប្រទេស​​​​​​បាន​​​បាត់​​​បង់ជីវិត​​​ក្នុង​​​រយៈ​​​ពេល​​​មិន​​​ដល់​​​៤​​​ឆ្នាំ​​​ផង​​​នោះ ភាពស្ងប់​​​ស្ងាត់​​​​​​បាន​​​កើត​​​ឡើង​​​ក្នុង​​​កណ្តាល​​​ទី​​​ក្រុង​​​ភ្នំពេញ ក្នុង​​​ខណៈដែល​​​មាន​​​ការ​​​ប្រយុទ្ធ​​​គ្នា​​​ចុង​​​ក្រោយ​​​នៅ​​​ខាង​​​ក្រៅ​​​ទី​​​ក្រុង។​​ ​លោក  រូឡង់ដ៍ ណឺវឺ សរសេរ​​​នៅ​​​ក្នុង​​​សៀវ​​​ភៅ​​​រូប​​​ថត​​​របស់​​​លោកដែល​​​មាន​​​ចំណង​​​ជើង​​​​​​ថា​​​"​​​ការ​​​ដួលរលំ​​​នៃ​​​​​​ក្រុង​​​ភ្នំពេញ"​​​​​​ថា"​​​ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​បី​​​ម៉ោង​​​ មហា​​​វិថី​​​មុនីវង្ស ត្រូវ​​​កកស្ទះ​​​ ពី​​​ព្រោះ​​​មនុស្ស​​​ម្នា​​​សម្រុក​​​ចេញ​​​ពី​​​តំបន់​​​សំណង់អនា​​​ធិប​​​តេយ្យនៅ​​​ផ្នែក​​​ភាគ​​​ខាង​​​ជើង​​​នៃ​​​ទី​​​ក្រុង​​​ និង​​​តំបន់​​​ទួល​​​គោក។​​​ រូបថត​​​របស់​​​លោក​​​​​​ នឹង​​​​​​តាំង​​​​​​ពិព័រណ៌នៅ​​​ឯ​​​មេត្តា​​​ហាវ​​​ដែល​​​ចាប់​​​ផ្តើម​​​នៅ​​​ថ្ងៃ​​​អង្គារ។ លោក ណឺវឺ​​​​​​ សរសេរ​​​ថា ៉មិន​​​មាន​​​ការ​​​ស្រែក​​​ ឬសញ្ញាភ័យ​​​​​​​​​ស្លន់​​​ស្លោទេ គឺ​​​គ្រាន់តែ​​​មាន​​​មនុស្ស​​​ម្នា​​​កកកុញ​​​ធ្វើ​​​ដំណើរ​​​តាម​​​រុក្ខ​​​វិថី​​​ប៉ុណ្ណោះ"។ នេះជា​​​ថ្ងៃ​​​ទី​​​១៦​​​ខែ​​​មេសា ឆ្នាំ​​​១៩៧៥។ សង្គ្រាម​​​ស៊ី​​​វិល​​​បាន​​​ឆាប​ឆេះ​​​អស់​​​រយៈ​​​ពេល​​​៥​​​ឆ្នាំ​​​មក​​​ហើយ ក្នុង​​​ពេល​​​ដែល​​​កង​​​ទ័ព​​​រដ្ឋាភិបាល​​​សាធារណរដ្ឋ​​​ខ្មែរ ដែល​​​គាំ​​​ទ្រ​​​ដោយ​​​សហរដ្ឋ​​​អាមេរិក បាន​​​ប្រយុទ្ធ​​​នឹង​​​ខ្មែរ​​​ក្រហម​​​ ដែល​​​គាំ​​​ទ្រ​​​ដោយ​​​ប្រទេស​​​ចិន​​​ និង​​​អំឡុង​​​ពេល​​​​​​ប៉ុន្មាន​​​ឆ្នាំ​​​ដំបូង​​​ គាំទ្រ​​​ដោយ​​​ទ័ព​​​កុម្មុយនីស្ត​​​​​​​​​វៀតណាម​​​ខាង​​​ជើង។​​​​​​​​​​​​​​​​​​​​​​​​ ទី​​​ក្រុង​​​ទាំង​​​មូល​​​បាន​​​ស្ថិត​​​ក្រោម​​​ការ​​​ឡោម​​​ព័ទ្ធ​​​​​​របស់​​​កង​​​កម្លាំង​​​ខ្មែរ​​​ក្រ​​​ហមដែលវាយ​​​​​​រុល​​​ចូល​​​មក ហើយ​​​មិន​​​មាន​​​ម្ហូប​​​អាហារ​​​សម្រាប់​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​ទាំង​​​អស់​​​ទេ ដែល​​​មាន​​​ចំនួន​​​កើន​​​ឡើង​​​​​​​​​ស្ទើរ​​​តែ​​​​​​ដល់​​​​​​២​​​លាន​​​នាក់​​​ ដោយ​​​សារ​​​តែ​​​ប្រ​​​ជាពល​​​រដ្ឋ​​​រត់​​​ភៀស​​​ខ្លួន​​​ចូល​​​មក​​​ទី​​​ក្រុង​​​ ដើម្បី​​​​​​គេច​​​ចេញ​​​ពី​​​តំបន់​​​សង្គ្រាម​​​នានា។​​​ នៅ​​​ក្នុង​​​​​​រូប​​​ថត​​​លោក​​​ ណឺវឺ​​​ ដែល​​​បាន​​​ថត​​​នៅ​​​ពេល​​​រសៀល​​​ថ្ងៃ​​​នោះ​​​ ប្រ​​​ជា​​​ពល​​​រដ្ឋ​​​បាន​​​ប្រមូល​​​ផ្តុំ​​​គ្នានៅ​​​តាម​​​វិថី​​​ធំៗ​​​ ដោយ​​​មិន​​​អាច​​​ចេញ​​​ទៅ​​​ណា​​​រួច និង​​​មិន​​​បាន​​​ដឹង​​​ថា​​​តើ​​​មាន​​​អ្វី​​​នឹង​​​កើត​​​ឡើង​​​​​បន្ទាប់​​​មក​​​ទៀត​​​ទេ​​​។​​​​​​ អ្នក​​​ថត​​​រូប​​​រូប​​​នេះ​​​សរសេរ​​​ថា"​​​ពេល​​​វេលា​​​បាន​​​កន្លង​​​ផុត​​​ទៅ​​​ ដោយ​​​គ្មាន​​​សញ្ញាពិត​​​​​​ប្រា​​​កដ​​​ថា​​​ ពេល​​​ណាខ្មែរ​​​ក្រហម​​​ ដែល​​​​​​ឥឡូវ​​​បាន​​​មាន​​​លេណដ្ឋាន​​​រឹង​​​មាំ​​​នៅ​​​ជាយ​​​ក្រុង​​​ភ្នំ​​​ពេញ នឹង​​​​​​រុល​​​ចូលកណ្តាល​​​ទី​​​ក្រុង​​​ ឬ​​​ថា​​​តើ​​​វា​​​នឹង​​​កើត​​​ឡើង​​​យ៉ាង​​​ដូច​​​ម៉្តេចនោះ"។ អ្នក​​​ថត​​​រូប​​​ជន​​​ជាតិ​​​បារាំង​​​រូប​​​នេះ​​​គឺ​​​ស្ថិត​​​ក្នុង​​​​​​ចំណោម​​​អ្នកកាសែត​​​និង​​​អ្នក​​​ថត​​​រូប​​​ដប់នាក​​​់​​​ជាង​​​​​​ ដែល​​​មិន​​​ព្រម​​​ទៅ​​​តាម​​​ការ​​​អញ្ជើញ​​​ចុង​​​ក្រោយ​​​របស់​​​ស្ថាន​​​ទូត​​​សហ​​​រដ្ឋ​​​អា​​​មេរិក​​​ក្នុង​​​ការ​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​បួន​​​ថ្ងៃ​​​មុននោះ ក្នុង​​​ពេល​​​ដែល​​​សហរដ្ឋ​​​អា​​​មេរិក​​​បិទ​​​ស្ថាន​​​ទូត​​​របស់​​​ខ្លួន​​​​​​ ហើយបាន​​​​​​ដឹក​​​ជញ្ជូន​​​ជន​​​ជាតិ​​​អាមេរិកាំង និង​​​ខ្មែរ​​​​​​​​​ចំនួន​​​ពីរ​​​បី​​​រយ​​​នាក់​​​ រួម​​​ទាំង​​​​​​ជន​​​បរទេស​​​ផ្សេង​​ទៀត​​​តាម​​​ឧទ្ធម្ភាគ​​​ចក្រ។​​​​​​​​​លោក ណឺវឺ បាន​​​មក​​​ប្រទេស​​​ខ្មែរ​​​លើ​​​ក​​​​​ដំបូង​​​ក្នុង​​​ឆ្នាំ​​​១៩៧៣​​​ដើម្បី​​​យក​​​ព័ត៌មាន​​​អំពី​​​សង្គ្រាម​​​ស៊ី​​​វិល។ វិល​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​វិញ​​​ដើម្បី​​​បំពេញ​​​កាតព្វ​​​កិច្ច​​​យោធា​​​បារាំង​​​ ជា​​​អ្នក​​​ថតរូប​​​ទាហានឆត្រយោង​​​ លោក​​​វិល​​​ត្រឡប់​​​​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​​​​នៅ​​​ថ្ងៃ​​​ទី​​​១​​​ខែ​​​មីនា​​​ ឆ្នាំ​​​១៩៧៥ ដើម្បីយកព័ត៌មាន​​​ពី​​​អ្វី​​​ដែល​​​បាន​​​ក្លាយ​​​ជា​​​​​​សប្តាហ៍​​​ចុង​​​ក្រោយ​​​នៃសង្គ្រាមទៅ​​​វិញ។​​​នៅ​​​ដើម​​​ខែ​​​មេសា អ្នក​​​ថត​​​រូប​​​អាយុ​​​២៤​​​ឆ្នាំ​​​រូប​​​នេះ​​​ មាន​​​របប​​​លុយ​​​កាក់​​​ចាយវាយតែ​​​២​​​ដុល្លារ​​​ប៉ុណ្ណោះ​​​ក្នុង​​​មួ​​​យ​​​ថ្ងៃ។​​​ ហ្វិល​​​ថត​​​រូប​​​របស់​​​លោក ក៏​​​កាន​​​់តែ​​​ហោច​​​ទៅ​​​ដោយ​​​មិន​​​អាច​​​រក​​​បាន​​​ហ្វិល​​​បន្ថែម​​​ទៀតនៅ​​​ក្នុង​​​ប្រទេស​​​ឡើយ។​​​​​​ ដោយ​​​ព្រលាន​​​យន្ត​​​ហោះ​​​ពោធិចិន​​​តុង​​​ត្រូវ​​​ផ្លោង​​​ដាក់​​​រាល់​​​ថ្ងៃនោះ​​​ ភ្លាម​​​នោះ​​​ ​​​លោក​​​​​មិន​​​អាច​​​បញ្ជូន​​​រូប​​​ថត​​​របស់​​​លោក​​​ទៅ​​​កាន់​​​ទី​​​ភ្នាក់​​​ងារ​​​រូប​​​ថត​​​ហ្គាម្មានៅ​​​​​​ក្នុង​​​ប្រទេស​​​បារាំង​​​បាន​​​ទេ ដែល​​​លោក​​​បាន​​​​​​ធ្វើ​​​ជាអ្នក​​​កាសែត​​​សេរី។​​​ ប៉ុន្តែ​​​អ្នក​​​ថតរូប​​​រូប​​​នេះ​​​ មិន​​​មាន​​​បំណង​​​ចាក​​​ចេញ​​​ទេ។​​​​​​​​​​​​​​​​​ លោក ណឺវឺ បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ក្នុង​​​បទ​​​សម្ភាស​​​ថា"​​​វា​​​ជា​​​បញ្ហានៅ​​​ទី​​​នេះដើម្បី​​​​​​ធ្វើ​​​ជា​​​សាក្សី​​​ គឺ​​​មា​​​ន​​​វត្ត​​​មាន​​​នៅ​​​ចុង​​​ប​​​ញ្ចប់​​​នៃ​​​​​​ជម្លោះ​​​នេះ"។​​​​​​ នៅ​​​រាត្រី​​​ថ្ងៃ​​​ទី​​​១៦​​​ខែ​​​មេសា​​​ លោក​​​​​​ ណឺវឺ និង​​​អ្នក​​​កាសែត​​​ពីរ​​​បី​​​នាក​​់​​​ផ្សេង​​​ទៀត​​​ បាន​​​សម្រេច​​​ចិត្ត​​​ស្នាក់​​​នៅ​​​ឯ​​​ស្ថាន​​​ទូត​​​បារាំង​​​​​​តាម​​​មហាវិថី​​​មុនី​​​វង្ស​​​។​​​ នៅ​​​ពេល​​​នោះ​​​ បុគ្គលិក​​​ទាំង​​​អស់​​​របស់​​​សណ្ឋាគារ​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ទួល​​​គោក បាន​​​នាំ​​​គ្នា​​​ចាក​​​ចេញ​​​អស់រលីង​​​​​​ ហើយ​​​ស្ថាន​​​ទូត​​​ ទំនង​​​ជា​​​ជម្រើសមាន​​​​​​សុវត្ថិភាព​​​។ លោក ណឺវឺ សរសេរ​​​ថា"​​​បន្ទាប់​​​ពី​​​ម៉ោង​​​៤​​​ភ្លឺ​​​​​​បន្តិច​​​ ការ​​​ប្រយុទ្ធ​​​គ្នា​​​យ៉ាង​​​ខ្លាំង​​​ បាន​​​ផ្ទុះ​​​ឡើង​​​នៅ​​​ជុំ​​​វិញ​​​ស្ថានីយ​​​អគ្គិសនី​​​ធំ​​​នៃ​​​ទី​​​ក្រុង​​​ និង​​​ប៉ម​​​ទូរ​​​គមនាគមន៍​​​​​​ ដែល​​​​​​នៅ​​​​​​កៀក​​​បង្កើយ​​​ភាគ​​​ពាយព្យ​​​នៃ​​​ស្ថានទូត​​​បារាំង​​​។​​​ ការ​​​ប្រយុទ្ធ​​​គ្នា​​​​​​បាន​​​កើត​​​ឡើង​​​​​​រហូត​​​ដល់​​​ថ្ងៃ​​​រះព្រាងៗ.... ពេល​​​ព្រឹក​​​​​​មាន​​​ថ្ងៃ​​​រះ​​​ចែស​​​ ប៉ុន្តែ​​​ភាព​​​ស្ងាត់ជ្រងំ​​​​​​បាន​​​គ្រប​​​ដណ្តប់​​​លើ​​​ទី​​​ក្រុង​​​នេះ"។​​​​​​​​​​​​​​​​​​ សម្រាប់​​​ប្រជា​​​ពល​​​រដ្ឋ​​​នៅ​​​ក្នុង​​​ទី​​​ក្រុង​​​ភ្នំពេញ​​​ ថ្ងៃ​​​ទី​​​១៧​​​ខែ​​​មេសា​​​ ឆ្នាំ​​​១៩៧៥ គឺ​​​ជា​​​ភាព​​​ច្របូក​​​ច្របល់​​​និង​​​ភាព​​​មិន​​​ប្រាកដប្រជា​​​ ដែល​​​កើត​​​រាល​​​ដាល​​​​​​ក្នុង​​​រយៈ​​​ពេល​​​​​​៣​​​ឆ្នាំ ៨ខែ​​​ ២០​​​ថ្ងៃ​​​ស្ថិត​​​ក្រោម​​​របប​​​ប៉ុល ពត។​​​​​​​​​ ដូច​​​បង្ហាញ​​​នៅ​​​ក្នុង​​​រូប​​​ថត​​​របស់​​​លោក​​​ ណឺវឺ ​​​នោះ ទាហាន​​​ខ្មែរ​​​ក្រហម​​​ដំបូង​​​គេ​​​ ដែល​​​បាន​​​មក​​​ដល់មហាវិថី​​​មុនី​​​វង្ស​​​​​​ក្បែរ​​​ស្ថាន​​​ទូត​​​បារាំង​​​ ពិត​​​ជា​​​ញញិម​​​ញញែម ក្នុង​​​ពេល​​​ដែល​​​​​​យុវជន​​​ចោម​​​រោម​​​ពួក​​​គេ​​​ ស្រែក​​​អបអរ​​​សាទរ​​​ ហើយ​​​​​​ឲ្យ​​​​​​បារី​​​ដល់​​​ពួក​​​គេ។​​​ ទាហាន​​​រដ្ឋា​​​ភិបាល​​​ម្នាក់​​​ បាន​​​ឱបទាហាន​​​ខ្មែរ​​​ក្រហម​​​ម្នាក់​​​។ ពួក​​​គេ​​​មកពី​​​ភូមិជាមួយ​​​គ្នា ហើយ​​​ទើប​​​តែ​​​បាន​​​ស្គាល់​​​គ្នា។​​​ ដើរ​​​​​​សំដៅ​​​ទៅ​​​ទិស​​​ខាង​​​ត្បូងតាម​​​មហា​​​វិថី​​​ ដោយ​​​មិន​​​បានដឹង​​​ថាតើ​​​ទាហាន​​​ខ្មែរ​​​ក្រហម​​​នឹង​​​មាន​​​ប្រតិកម្ម​​​​​​ចំពោះ​​​ការ​​​ថត​​​រូប​​​​​​ពួក​​​គេ​​​យ៉ាង​​​ដូច​​​ម៉្តេច​​​នោះ លោក ណឺវឺ បាន​​​ថត​​​រូប​​​មនុស្ស​​​ម្នាអបអរ​​​សាទរ​​​កង​​​ទ័ព​​​ដែល​​​ទទួល​​​បាន​​​ជ័យ​​​ជម្នះ​​​។​​​ រំពេច​​​នោះ​​​ទាហាន​​​ខ្មែរ​​​ក្រហម​​​ ដែល​​​​​​​​​បាន​​​ចូល​​​មក​​​ដល់​​​ពី​​​គ្រប់​​​ទិស​​​ទី​​​ មិន​​​មាន​​​ទឹក​​​មុខ​​​ញញិម​​​ទេ។​​​​​​​​​​​​​​​​​​​​​​​​​​ ​លើក​​​លែង​​​តែ​​​កង​​​ពិសេស​​​នៃ​​​ទាហាន​​​រដ្ឋា​​​ភិបាលប៉ុណ្ណោះ​​​ ដែល​​​បាន​​​បន្ត​​​ប្រ​​​យុទ្ធ​​​គ្នា​​​នៅ​​​​​​ថ្ងៃនោះ ប៉ុន្តែ​​​​​ទាហាន​​​រដ្ឋា​​​​​​ភិបាល​​​ភាគ​​​ច្រើន បាន​​​ទម្លាក់​​​អាវុធ​​​ចុះ​​​ចូលយ៉ាង​​​ស្ងៀម​​​ស្ងាត់​​​ ហើយ​​​រង់​​​ចាំ​​​បទ​​​បញ្ជា​​​ពី​​​ខ្មែរ​​​ក្រហម។​​​ លោក ណឺវឺ​​​ សរសេរ​​​ថា ក្នុង​​​ពេល​​​ដែល​​​​​​គំនរ​​អាវុធ​​​កាន់​​​តែគរ​​​ច្រើន​​​ឡើង​​​នៅ​​​តាម​​​មហាវិថី​​​មុនី​​​វង្សនោះ​​​ ទាហាន​​​ដែល​​​ចុះ​​​ចាញ់​​​ ដើរ​​​​​​ជាក្បួន​​​យ៉ាង​​​ស្ងៀម​​​ស្ងាត់​​​ទៅ​​​កាន់​​​ពហុកីឡ​​​ដ្ឋាន​​​អូឡាំពិក​​​ ដែល​​​ពួកគេ​​​ភាគ​​​ច្រើន​​​ត្រូវ​​​បាន​​​សម្លាប់​​​នៅ​​​ទី​​​នោះ។​​​​​​​​​​​​​​​​​​​​​ នៅ​​​ថ្ងៃ​​​នោះ មាន​​​ភាព​​​​​​ភាន់​​​ច្រឡំ​​​មិន​​​ដឹង​​​ថា​​​ ទាហាន​​​​​​ដែល​​​​​​ធ្វើ​​​ដំណើរ​​​តាម​​​រថយន្ត​​​ផ្សេង​​​ៗ​​​គឺ​​​ជា​​​ទាហាន​​​ក្រុម​​​ណា​​​ពិត​​​ប្រាកដ​​​ទេ។​​​ លោក លន់ ណុន ជា​​​ប្អូន​​​ប្រុស​​​លោក លន់ នល់​​​ ប្រធាន​​​សាធារណ​​​រដ្ឋ​​​ រហូត​​​ដល់​​​ថ្ងៃ​​​ទី​​​១​​​ខែ​​​មេសា ឆ្នាំ​​​១៩៧៥ បាន​​​បំពាក់​​​អាវុធ​​​ដល់​​​កង​​​ពលធំ​​​ផ្ទាល​​​់​​​របស់​​​លោក ហើយ​​​​​មាន​​​បំណង​​​ឆ្លៀត​​​កេង​​​ចំណេញ​​​ពី​​​ការ​​​បរាជ័យ​​​របស់​​​រដ្ឋា​​​ភិបាល​​​ ដើម្បី​​​ដណ្តើម​​​អំណាច។ គម្រោង​​​ការ​​​របស់​​​លោក​​​ ត្រូវ​​​ទប់​​​ស្កាត់​​​បាន​​​ភ្លាមៗ​​​ ហើយ​​​លោក​​​គឺ​​​​​​ស្ថិត​​​ក្នុង​​​ពួក​​​មន្ត្រី​​​ដំបូង​​​គេ​​​​​​ដែល​​​សម្លាប់​​​ដោយ​​​ខ្មែរ​​​ក្រហម។​​​​​​ ប៉ុន្តែ​​​តែ​​​មួយ​​​រយៈ​​​ពេល​​​ខ្លី​​​ប៉ុណ្ណោះ​​​នៅ​​​តាម​​​មហា​​​វិថី​​​មុនី​​​វង្ស ទាហាន​​​ដែល​​​ស្រែក​​​ហ៊ោ​​​កញ្ជ្រៀវ​​​របស់​​​លោក​​​ លន់ ណុន ​​​​​​បាន​​​ដើរ​​​​​​ក្បួន​​​​​​​​​ក្នុង​​​សម្លៀក​​​បំពាក់​​​ស្អាតៗ​​​ មាន​​​កាន់​​​អាវុធ​​​គ្រប់​​​ដៃ​​​ និង​​​កាន់​​​ទង់​​​ជាតិ​​​ដែល​​​មាន​​​សញ្ញា​​​ខ្វែង​​​ចម្លែក​​​។​​​ នៅ​​​ក្នុង​​​សៀវ​​​ភៅ​​​របស់​​​លោក​​​នោះ​​​ លោក​​​ ណឺ​​​វឺហៅ​​​ពួក​​​គេ​​​ថា ក្រុម​​​​​​ចលនា​​​ជាតិ​​​។​​​​​​ ប៉ុន្តែ​​​​​​ក្នុង​​​ពេល​​​ដែល​​​ទាហាន​​​ខ្មែរ​​​ក្រហម​​​បន្ត​​​​​​ច​​​ូល​​​​​​ពពាក់​​​ពពូន​​​​​​​​​មក​​​ក្នុង​​​ទី​​​ក្រុង ស្ថាន​​​ការណ៍នៅ​​​តាម​​​មហាវិថី​​​នោះ​​​​​​បាន​​​ផ្លាស់​​​ប្តូរ។​​​ នៅ​​​ត្រង់​​​ចំណុច​​​មួយ​​​ លោក ណឺវឺ ​​​បាន​​​ដឹង​​​ខ្លួនថា​​​ លោក​​​គឺ​​​ជា​​​ជន​​​បរទេស​​​តែ​​​ម្នាក់​​​គត់​​​ឈរ​​​នៅ​​​លើផ្លូវ​​​នោះ​​​ ហើយ​​​បាន​​​ព្រួយ​​​បារម្ភ​​​ថា គេ​​​នឹង​​​រឹប​​​អូស​​​ម៉ាស៊ីន​​​ថត​​​របស់​​​លោក​​​​​​ ហើយ​​​បន្ទាប់​​​មក​​​ក៏​​​បាន​​​សម្រេច​​​ចិត្ត​​​ដើរ​​​​​​ត្រឡប់​​​មក​​​​​​ស្ថាន​​​ទូត​​​បារាំង​​​វិញ។ ​​​​​​​​​​​​​​​​​​​​​​​​អ្នក​​​ថតរូប​​​រូប​​​នេះ បាន​​​បន្ត​​​ថតរូប​​​ ទោះ​​​បី​​​ជា​​​លោក​​​មាន​​​ការ​​​​​​ត្បិត​​​ត្បៀត​​​ដោយ​​​មិន​​​ប្រើ​​​ហ្វិល​​​ឲ្យ​​​អស់​​​ទេ ដោយ​​​ទុក​​​ហ្វិល​​​ខ្លះ​​​សម្រាប់​​​ថត​​​នៅ​​​ឯ​​​​​​សន្និសីទ​​​កាសែត ដែល​​​អ្នក​​​កាសែត​​​រំពឹង​​​ថា​​​ រដ្ឋាភិបាល​​​ថ្មី​​​នឹង​​​ប្រកាស​​​ខ្លួន​​​ថា​​​ជា​​​មេដ​​​ឹក​​​នាំ​​​ប្រទេស។​​​ ប៉ុន្តែ​​​មិន​​​មាន​​​ការ​​​ធ្វើ​​​សន្និសីទ​​​កាសែត​​​ទេ ហើយ​​​រយៈ​​​ពេល​​​ជាង​​​ពីរ​​​ឆ្នាំ​​​បាន​​​កន្លង​​​ផុត​​​ទៅ​​​ មុននឹង​​​លោក ប៉ុល​​​ ពត​​​ បាន​​​ប្រកាស​​​នៅ​​​តាម​​​វិទ្យុ​​​ថា អង្គ​​​ការ​​​​​​ជា​​​ពាក្យ​​​ដែល​​​ប្រើ​​​ដោយ​​​ខ្មែរ​​​ក្រហម​​​ដើម្បី​​​រៀប​​​រាប់​​​ពី​​​ថ្នាក់​​​ដឹក​​​នាំ​​​របប​​​នោះ តាម​​​ពិត​​​ទៅ​​​គឺ​​​ជា​​​គណបក្ស​​​កុម្មុយនិស្ត​​​កម្ពុជា។​​​ ពេល​​​វិល​​​ត្រ​​​ឡប់​​​មក​​​កាន់​​​ស្ថាន​​​ទូត​​​បារាំងវិញ​​​នៅ​​​ថ្ងៃ​​​ទី​​​១៧ ខែ​​​មេសា លោក​​​ ណឺវឺ បាន​​​ដឹង​​​ថា​​​គេ​​​បាន​​​ប្រាប់​​​ឲ្យ​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​ចាក​​​ចេញ​​​ពី​​​ទី​​​ក្រុង​​​យ៉ាង​​​ប្រ​​​ញាប់​​​។​​​​​​​​​ ពី​​​ខ្លោង​​​ទ្វារ​​​ស្ថាន​​​ទូត​​​ អ្នក​​​ថត​​​រូបរូប​​​នេះ​​​បាន​​​ឈរ​​​មើល​​​​​​ក្រុមមនុស្ស​​​​​​ ដែល​​​ធ្វើ​​​ដំណើរ​​​​​​​​​ជាមួយ​​​អីវ៉ែ​​​អី​​​វ៉ាន់​​​របស់​​​គេ​​​ទៅ​​​ទិស​​​ខាង​​​​​ជើង​​​។​​​​​​​​​​​​​​​​​​​​​​​​​​​ ជន​​​បរទេស​​​ទាំង​​​អស់​​​ ត្រូវ​​​បាន​​​នាំ​​​មក​​​ស្ថាន​​​ទូត​​​បារាំង​​​។​​​ ស្ត្រី​​​ជន​​​ជាតិ​​​ខ្មែរ​​​ដែល​​​មិន​​​អាច​​​បង្ហាញ​​​ភ័ស្តុតាង​​​ថា ពួក​​​គេ​​​​​​បាន​​​រៀប​​​ការ​​​ស្រប​​​ច្បាប់​​​ជាមួយ​​​ជន​​​បរទេស​​​ និង​​​បុរស​​​ជន​​​ជាតិ​​​ខ្មែរ​​​ទាំង​​​អស់​​​ដែល​​​បាន​​​ចូល​​​ជ្រក​​​កោន​​​​​​ក្នុង​​​ស្ថាន​​​ទូត ត្រូវ​​​បាន​​​បញ្ជា​​​​​​ឲ្យ​​​ចាក​​​ចេញ​​​ពី​​​បរិវេណ​​​ស្ថាន​​​ទូត។​​​​​​​​​​​​​​​ ពួក​​​គេ​​​​​​បាន​​​ស្នាក់​​​នៅ​​​ឯ​​​ស្ថាន​​​ទូត​​​បារាំងជា​​​ច្រើន​​​សប្តាហ៍​​​ មុននឹង​​​ត្រូវ​​​បញ្ជូន​​​តាម​​​ក្បួន​​​រថយន្ត​​​​​​ពីរ​​​ខ្សែ​​​​​​ទៅ​​​កាន់​​​ប្រទេស​​​ថៃ។​​​ លោក ណឺវឺ បាន​​​ធ្វើ​​​ដំណើរ​​​តាម​​​ក្បួន​​​រថយន្ត​​​ទី​​​ពីរ​​​ ដែល​​​បាន​​​ចេញ​​​ដំណើរ​​​នៅ​​​ក្នុង​​​ដើម​​​ខែ​​​ឧសភា។​​​ ក្នុង​​​រយៈ​​​ពេល​​​ធ្វើ​​​ដំណើរ​​​​​​បី​​​ថ្ងៃ​​​​​​ទៅ​​​កាន់​​​ព្រំ​​​ដែន​​​ លោក ណឺវឺ រំឭក​​​ថា"​​​​​​យើង​​​មិនដែល​​​បាន​​​ជួប​​​អ្នក​​​រស់​​​នៅ​​​ទី​​​ក្រុង​​​ទេ ដែល​​​ត្រូវ​​​គេ​​​​​​បញ្ជូន​​​ទៅ​​​តាម​​​ភូមិថ្មីៗ​​​របស់​​​គេ។​​​​​​ អាជ្ញាធរ​​​ថ្មី​​​ បាន​​​រៀប​​​ចំ​​​យ៉ាង​​​ផ្ចិត​​​ផ្ចង់​​​ ដើម្បី​​​កុំ​​​ឲ្យ​​​យើង​​​ឃើញ​​​កម្ពុជា​​​ថ្មី​​​របស់​​​ពួក​​​គេ"។ ​​​​​​​​ការ​​​យក​​​ព័ត៌មាន​​​​​​អំពី​​​កម្ពុជា​​​របស់​​​​លោក ណឺវឺ មិន​​​បាន​​​បញ្ចប់​​​នៅ​​​​​​ត្រឹម​​​នេះ​​​​​​ទេ។​​​ ក្នុង​​​ខែ​​​សីហា ឆ្នាំ​​​១៩៧៥​​​ លោក​​​បាន​​​ជួប​​​​​​ជន​​​ភៀស​​​ខ្លួន​​​តាម​​​បណ្តោយ​​​ព្រំ​​​ដែន​​​ថៃ​​​ខ្មែរ​​​ ហើយ​​​បាន​​​ដឹង​​​អំពី​​​ភាពឃោរឃៅ​​​របស់​​​ខ្មែរ​​​ក្រហម​​​ដែល​​​បាន​​​កើត​​​ឡើង​​​នៅ​​​ក្នុង​​​ប្រទេស​​​ខ្មែរ។​​​ លោក​​​ បានវិល​​​ត្រឡប់​​​មក​​​ព្រំ​​​ដែន​​​វិញ​​​ក្នុង​​​ឆ្នាំ​​​១៩៧៧​​​ និង​​​១៩៧៨​​​ ដើម្បី​​​ទទួល​​​បាន​​​ព័ត៌មាន​​​បន្ថែម​​​ ដោយ​​​ព្យា​​​យាម​​​គេច​​​ចេញ​​​ពី​​​កង​​​ទាហាន​​​ថៃ​​​ ពី​​​ព្រោះ​​​ប្រទេស​​​ថៃ​​​ បាន​​​ប្រកាស​​​ប្រើ​​​ច្បាប់​​​អាជ្ញា​​​សឹក​​​នៅ​​​ក្នុង​​​តំបន់​​​នោះ។​​​​​​​​​​​​​​​​​​​​​​​​​​​ មាន​​​មូលដ្ឋាន​​​នៅ​​​ក្នុង​​​ក្រុង​​​បាង​​​កក​​​ពី​​​ឆ្នាំ​​​១៩៧៩​​​ដល់​​​ឆ្នាំ​​​១៩៨២ លោក ណឺវឺ យក​​​ព័ត៌មាន​​​​​​តាម​​​ជំរំ​​​ជន​​​ភៀស​​​ខ្លួន​​​​​​ដែល​​​បាន​​​បង្កើត​​​ឡើងតាម​​​​​​ព្រំ​​​ដែន​​​ ក្នុង​​​ពេល​​​ដែល​​​ប្រជាពលរដ្ឋ​​​ខ្មែរ​​​រាប់​​​ពាន់​​​នាក់​​​​​​បាន​​​ភៀស​​​ខ្លួន​​​ចេញ​​​ពី​​​ប្រទេស​​​ បន្ទាប់​​​ពី​​​ការ​​​បរាជ័យ​​​​​​របស់​​​ខ្មែរ​​​ក្រហម​​​​​​ក្នុង​​​ឆ្នាំ​​​១៩៧៩។​​​ លោក​​​ សរសេរ​​​ថា"​​​ខ្ញុំ​​​បាន​​​ឃើញ​​​ផ្ទាល់​​​ភ្នែក​​​នូវ​​​ដំណាក់​​​កាល​​​ដំបូង​​​នៃ​​​អ្វី​​​ដែល​​​បាន​​​ក្លាយ​​​ជា​​​វិបត្តិ​​​ជន​​​ភៀស​​​ខ្លួន​​​ដ៏​​​ធំ​​​បំផុត​​​មួយ​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០​​​"។​​​​​ ​យោង​​​តាមរបាយការណ៍​​​សហប្រជាជាតិ​​​ឆ្នាំ​​​១៩៩២​​​ឲ្យ​​​ដឹង​​​ថា មាន​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ប្រមាណ​​​​​​៦៨០,០០០​​​នាក់​​​​​​បាន​​​រស់​​​នៅ​​​​​​ក្នុង​​​ជំរំ​​​ទាំង​​​៨​​​តាម​​​បណ្តោយ​​​ព្រំ​​​ដែន​​​នៅ​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​១៩៧៩។ ក្នុង​​​ខែ​​​មករា ឆ្នាំ​​​១៩៨១​​​ លោក ណឺ​​​វឺ ទទួល​​​បាន​​​ការ​​​អនុញ្ញាតធ្វើ​​​ដំណើរ​​​មក​​​ក្រុង​​​ភ្នំ​​​ពេញ។​​​ លោក​​​ត្រូវ​​​បាន​​​គេ​​​នាំ​​​​​​ទៅ​​​​​​មើល​​​មន្ទីរ​​​ទារុណ​​​កម្ម​​​​​​ទួល​​​ស្លែង​​​ និង​​​វាល​​​ពិឃាត​​​ជើង​​​ឯក​​​ ដែល​​​អាជ្ញាធរ​​​ខ្មែរ​​​​​​បាន​​​តម្រៀម​​​លលាដ៍​​​ក្បាល​​​នៅ​​​លើ​​​ដី​​​ ដើម្បី​​​រាប់​​​ចំនួន​​​ថា​​​មនុស្ស​​​ប៉ុន្មាន​​​នាក់​​​ត្រូវ​​​គេ​​​​​​សម្លាប់​​​នៅ​​​ទី​​​នោះ។ ​​​លោក ណឺ​​​វឺ សរសេរ​​​ថា"​​​នៅ​​​ពេល​​​នោះ​​​ហើយ​​​ដែល​​​ភ្នែក​​​របស់​​​ខ្ញុំ​​​បាន​​​មើល​​​ឃើញ​​​នូវ​​​ទំហំធំ​​​ធេង​​​នៃ​​​អ្វី​​​ដែល​​​បាន​​​កើត​​​ឡើងពិត​​​ប្រាកដ​​​"​​​ក្នុង​​​របប​​​ខ្មែរ​​​ក្រហម។ អស់​​​រយៈ​​​ពេល​​​ពីរ​​​ទសវត្សរ៍​​​ក្រោយ​​​មក​​​ លោក ណឺវឺ​​​ បាន​​​យក​​​ព័ត៌មាន​​​ពី​​​វិបត្តិ​​​ផ្សេង​​​ៗ​​​ទូទាំង​​​ពិភព​​​លោក​​​ ពោលគឺ​​​ជម្លោះ​​​នៅ​​​អាហ្វហ្គាន​​​ីស្តាន​​​ ការ​​​ឡោម​​​ព័ទ្ធ​​​នៃ​​​ក្រុង​​​បេរុត​​​ និង​​​សង្គ្រាម​​​នៅ​​​ក្នុង​​​ប្រទេស​​​លីបង់​​​ រហូត​​​ដល់​​​ការ​​​បះ​​​បោរ​​​តួរ៉េកក្នុង​​​ប្រទេស​​​ម៉ាលី​​​ និង​​​វិបត្តិ​​​ជន​​​ភៀស​​​ខ្លួន​​​ឃឺត​​​ បន្ទាប់​​​ពី​​​សង្គ្រាម​​​ឈូង​​​សមុទ្រទី​​​១។ បន្ទាប់​​​មក លោក​​​បាន​​​ធ្វើ​​​ការ​​​ក្នុង​​​ហូល្លីវូត​​​ ជា​​​អ្នក​​​ថតរូបហ្វិក រួម​​​មាន​​​រឿង​​​​​​ខ្សែ​​​ភាពយន្ត​​​ អូលី​​​វឺ​​​ ស្តូន"ផ្លាទូន"​​​​​​ដែល​​​ទាក់​​​ទង​​​នឹង​​​សង្គ្រាម​​​ឥណ្ឌូចិនរវាង​​​​​​សហរដ្ឋ​​​អាមេរិក​​​ និងវៀតណាម​​​ខាង​​​ជើង។ឥឡូវ​​​នេះ​​​ លោក ណឺវឺ​​​ មាន​​​មូល​​​ដ្ឋាន​​​ក្នុង​​​ក្រុង​​​បាង​​​កក​​​ ធ្វើ​​​គម្រោង​​​ពាណិជ្ជ​​​កម្ម​​​ ក៏​​​ដូច​​​ជា​​​ការ​​​យក​​​ព័ត៌មាន​​​នៅ​​​ក្នុង​​​តំបន់​​​ បន្ថែម​​​លើ​​​​​​ការ​​​ធ្វើ​​​ការ​​​លើ​​​សៀវ​​​ភៅ​​​ផ្សេងៗ​​​​​​តាម​​​រយៈ​​​គ្រឹះ​​​ស្ថាន​​​បោះ​​​ពុម្ព​​​រ​​​បស់​​​លោក គឺ អាស៊ីហ័ររីហ្សុនប៊ុក។ លោកបាន​​​សម្រេច​​​ចិត្ត​​​បោះ​​​ពុម្ព​​​ពង្រីក​​​សៀវ​​​ភៅ​​​ឆ្នាំ​​​២០០៩​​​របស់​​​លោក ដែល​​​មាន​​​ចំណង​​​ជើង​​​ថា"​​​ការដួល​​​រលំ​​​នៃ​​​ក្រុង​​​ភ្នំ​​​ពេញ"​​​ ជាភាសា​​​បារាំង​​​​​​ និង​​​ភាសា​​​អង់​​​គ្លេស​​​ រីឯ​​​ភាសា​​​ខ្មែរ​​​​​​​​​នឹង​​​ត្រូវ​​​បោះ​​​ពុម្ព​​​ផ្សាយ​​​ ពេល​​​ណា​​​ដែល​​​លោក​​​រកបាន​​​​​​ជំនួយ​​​ថវិកា ដើម្បី​​​រំឭក​​​ខួប​​​ជ័យ​​​ជម្នះ​​​ខ្មែរ​​​ក្រហម​​​កាល​​​ពី​​​បួន​​​ទសវត្សរ៍​​​​​​កន្លង​​​មក​​​នេះ​​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ណឺវឺ​​​ បាន​​​មាន​​​ប្រសាសន៍​​​ក្នុង​​​កិច្ច​​​សម្ភាស​​​នៅ​​​ខែ​​​នេះ​​​ថា"​​​ប្រវត្តិ​​​នេះ​​​ នឹង​​​ក្លាយ​​​ជា​​​ហេតុការណ៍​​​ប្រវត្តិ​​​សាស្ត្រ។​​​ ក្នុង​​​ពេល​​​មិន​​​យូរ​​​មិន​​​ឆាប់​​​ ក៏​​​នឹង​​​មាន​​​មនុស្ស​​​កាន់​​​តែ​​​ត​​​ិច​​​ទៅៗ​​​ ដែល​​​នៅ​​​រស់​​​ បាន​​​​​​ឆ្លង​​​កាត់​​​​​​របបនោះ"។ ​​​ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី លោក ណឺវឺ បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុង​​​ភ្នំពេញ​​​កំពុង​​​តែ​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​យ៉ាង​​​ឆាប់​​​រហ័ស។​​​ លោក ណឺវឺ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា"​​​​​​មួយរយៈ​​​នេះ.... ក្រុង​​​ភ្នំពេញ​​​នៅ​​​តែ​​​ស្ថិត​​​នៅ​​​កៀក​​​នឹង​​​ទី​​​ក្រុង​​​កាល​​​ពី​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៧០​​​នៅ​​​ឡើយ​​​ទេ​​​បើ​​​តាម​​​ភូមិ​​​​​​សាស្ត្រ សោភ័ណភាព។​​​ សព្វ​​​ថ្ងៃ​​​ ជាប្រទេស​​​មួយ​​​ដែល​​​កំពុង​​​តែ​​​បើក​​​ទំព័រ​​​ថ្មី"។​​​​​​​​​​​​​​​​៕​​​រើន​​​    

កែវស្នេហា

រូប​ថត​នៃ​ការ​ធ្វើ​ដំណើរ​របស់​តួ​សម្តែង​ជន​ជាតិ​បារាំង​មក​កាន់​ឥណ្ឌូ​ចិន​ បង្ហាញ​ឲ្យ​ឃើញ​កម្ពុជា​នា​ទសវត្សរ៍​ឆ្នាំ​១៩២០​​​ ការតាំងពិព័រណ៍រូបថត​​​ដែលបើកនៅថ្ងៃអង្គារនៅ​​​ឯសណ្ឋាគារសូហ៊្វីតែលក្នុងក្រុង​​​ភ្នំពេញ​​​ផ្តល់នូវការយល់ធ្លុះជ្រៅទៅ​​​ក្នុង​​​​​​ប្រទេសកម្ពុជា ​​​ដែល​​​អ្នក​​​ទេសចរ​​​បាន​​​ឃើញនា​​​​​​ចុង​​​ទសវត្សរ៍ឆ្នាំ​​​១៩២០។​​​ មើលតាមរូបថតខ្មៅសចំនួន៨៤​​​សន្លឹក​​​ដែល​​​បាន​​​ថត​​​នៅ​​​ក្នុង​​​ឆ្នាំ​​​១៩២៩នោះ ភ្នំពេញ​​​គឺជាទីក្រុង​​​ស្ងាត់​​​ជ្រងំ មហាវិថីទូលំទូលាយ​​​គ្មាន​​​ចរាចរណ៍ ចំណែកឯប្រាសាទភាគច្រើននៅ​​​ឯ​​​អង្គរ​​​ក្នុង​​​ខេត្ត​​​​​​សៀមរាប មិន​​​ទាន់ត្រូវ​​​បាន​​​ជួយ​​​សង្គ្រោះពី​​​ព្រៃ​​​ព្រឹក្សានៅ​​​ឡើយ។​​​ អ្នកថតរូប គឺ​​​លោក ហ្សជ ប៉កតាល់ តួសម្តែងជន​​​ជាតិ​​​បារាំង​​​ដែល​​​ការ​​​ស្រ​​​ឡាញ់វិជ្ជាជីវៈថតរូប​​​ មាន​​​ច្រើនជាង​​​ការ​​​កម្សាន្ត​​​ទៅ​​​ទៀត។​​​ ការ​​​ប្រមូល​​​រូបថត​​​ដ៏​​​ទូ​​​លំ​​​ទូលាយ​​​របស់​​​លោក​​​ ទទួល​​​មរតក​​​ពី​​ ញាតិសាច់​​​ឆ្ងាយ គឺ​​​លោក ​​​​​​ព្យាហ្សង់ រៃ ​​​និងប្អូន​​​ប្រុសលោក គឺ ​​​អង់ដ្រេ ក្លូដ​​​ រៃ ដែលបាន​​​ទិញវត្ថុទាំង​​​អស់ពី​​​ប្រទេស​​​បារាំង​​​មក​​​កាន់​​​ប្រទេស​​​កម្ពុជា​​​នៅ​​​ខែ​​​នេះស​​​ម្រាប់ការ​​​តាំង​​​ពិព័រណ៍ "ហ្សជ ប៉កតាល់ វត្ថុអច្ឆរិយនា​​​ឆ្នាំ​​​១៩២៩"។​​​ លោក ​​​​​​ព្យាហ្សង់ រៃ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​​​​រូបថត​​​ គឺ​​​ជាការ​​​រំជួល​​​ចិត្តរបស់​​​គាត់ ទោះ​​​បី​​​ជាការងារ​​​​​​របស់​​​គាត់​​​ គឺ​​​ជា​​​​​​ល្ខោន​​​ក៏​​​ដោយ"។​​​ ក្នុង​​​ឆ្នាំ​​​១៩២៨ លោក ប៉កតាល់ ដែល​​​ធ្វើការ​​​ជា​​​នាយកធំ​​​និង​​​តួសម្តែងនៅ​​​ក្នុង​​​ប្រទេស​​​បារាំង បាន​​​បង្កើត​​​ក្រុមហ៊ុន​​​ល្ខោន​​​មួយ​​​ ដែល​​​និ​​​យាយ​​​ពី​​​តួ​​​សម្តែងល្បីៗ​​​ជា​​​ច្រើន​​​នា​​​ពេល​​​នោះ ​​​​​​ដើម្បី​​​ធ្វើ​​​ទស្សនា​​​ចរណ៍​​​នៅ​​​ឥណ្ឌូ​​​ចិន ពោលគឺ​​​ជា​​​ទឹក​​​ដី​​​គ្រប់​​​គ្រង​​​ដោយ​​​ប្រទេស​​​បារាំង ដែល​​​ឥឡូវ​​​នេះ​​​​​​ហៅថា ​​​កម្ពុជា ឡាវ​​​ និង​​​វៀតណាម។​​​ ដូច្នេះ បន្ទាប់ពី​​​ការ​​​ធ្វើដំណើរ​​​តាម​​​ទូក​​​រយ​​​ៈ​​​ពេល​​​មួយ​​​ខែមក ទើប​​​ក្រុម​​​ហ៊ុន​​​បាន​​​ចូល​​​ចត​​​ក្នុង​​​ឥណ្ឌូ​​​ចិន​​​ដោយ​​​​​​ដឹក​​​មក​​​ជាមួយ​​​នូវ​​​គ្រឿង​​​តែងឆាក​​​និង​​​សម្លៀក​​​បំពាក់​​​​​​ក្នុង​​​ខែ​​​ធ្នូ ​​​ឆ្នាំ​​​១៩២៨។​​​ ទោះបី​​​ជា​​​មាន​​​សេចក្តី​​​ពិស្តារ​​​តិចតួចទាក់​​​ទង​​​នឹងដំណើរ​​​ទស្ស​​​ន​​​កិច្ច​​​របស់​​​ពួកគេ​​​ក៏​​​ដោយ ក៏​​​កាល​​​បរិច្ឆេទ​​​នៅ​​​លើ​​​រូប​​​ថតលោក​​​ ប៉កតាល់ បង្ហាញ​​​ថា​​​រូប​​​គាត់​​​ និងក្រុម​​​ហ៊ុន​​​របស់​​​គាត់​​​ បាន​​​​​​ស្ថិត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ក្នុង​​​ខែ​​​កុម្ភៈ​​​ និង​​​ខែ​​​មី​​​នា ឆ្នាំ ១៩២៩​​​ដែរ។​​​ ដូច​​​ដែល​​​រូប​​​ថត​​​របស់​​​គាត់​​​​​​បង្ហាញ​​​នោះ ទី​​​ក្រុង​​​ភ្នំពេញ​​​ក្នុង​​​ពេល​​​នោះ គឺ​​​​​​មិន​​​មមាញឹក​​​ដូច​​​សព្វ​​​​​​ថ្ងៃ​​​នេះ​​​ទេ។​​​ យោង​​​តាម​​​ជំរឿន​​​ឆ្នាំ​​​១៩២១​​​ឲ្យ​​​ដឹង​​​ថា ប្រជាជន​​​នៅ​​​ពេល​​​នោះ​​​មាន​​​ត្រឹម​​​តែ​​​៧៥.០០០​​​នាក់​​​ប៉ុណ្ណោះនៅ​​​ក្នុង​​​ប្រទេស​​​ដែល​​​មាន​​​តែ​​​​​​មនុស្ស​​​២,៤​​​លាន​​​នាក់។​​​​​​​​​​​​​​​​​​​​​ ក្នុង​​​រូបថតមួយ​​​របស់​​​លោក ប៉កតាល់ មហាវិថី​​​ដ៏ទូលាយ​​​ដែល​​​លាត​​​សន្ធឹង​​​ពី​​​វត្ត​​​ភ្នំ គឺ​​​មាន​​​ដើម​​​ឈើ​​​ដុះ​​​ជាជួរ​​​និង​​​ស្ងាត់​​​ជ្រងំ​​​ ដោយ​​​មាន​​​តែ​​​ថ្មើរ​​​ជើងម្តងម្កាល​​​ អ្នកជិះ​​​កង់​​​ និង​​​ឆៃ​​​កែវធ្វើ​​​ដំណើរ​​​កាត់ ពោលគឺ​​​ស៊ី​​​ក្លូបាន​​​បង្ហាញ​​​ខ្លួន​​​ក្នុង​​​ពាក​​់​​​កណ្តាល​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៣០​​​ប៉ុណ្ណោះ។​​​​​​ នៅ​​​ក្នុង​​​រូប​​​ថតមួយ​​​ផ្សេង​​​ទៀត ចរាចរណ៍​​​នៅ​​​តាម​​​ផ្លូវ​​​ពី​​​មុខ​​​​​​ព្រះ​​​បរម​​​រាជ​​​​​​វាំង​​​ មាន​​​តែ​​​កង់​​​ប៉ុណ្ណោះ។ រូបថតអង្គរ​​​របស់​​​លោក ប៉កតាល់​​​បង្ហាញពី​​​របៀបការងារដែល​​​ត្រូវ​​​ធ្វើ​​​ចាប់តាំង​​​ពី​​​ពេល​​​នោះ​​​មក មិនត្រឹមតែរក្សាប្រាសាទ​​​និង​​​ចម្លាក់​​​​​​ពី​​​រុក្ខជាតិ​​​ប៉ុណ្ណោះ​​​ទេ ប៉ុន្តែបង្ហាញអំពីប្រាសាទ​​​ទាំងនោះ​​​ផងដែរ។​​​​​​​​​​​​​​​​​​នៅ​​​ឯទីលាន​​​ជល់ដំរី ថ្មដែលទ្រក្បាលដំរី​​​ និង​​​ថ្មដែល​​​បង្កើតប្រមោយ​​​របស់​​​វា ហាក់ដូចជាស្ថិតក្នុងគ្រោះ​​​ថ្នាក់បាក់រលំក្នុងពេល​​​ខាង​​​មុខនេះដូច្នោះដែរ។​​​​​​ ថ្មចាស់ៗនៃ​​​រចនាសម្ព័ន្ធខូចបែកបាក់​​​ នៅរប៉ាត់រប៉ាយ​​​តាម​​​ថេវនៃ​​​ប្រាសាទបាយ័ន​​​ ហើយ​​​រូបបដិមាមួយចំនួន​​​នៅពាស​​​ពេញ​​​ដីក្នុង​​​រុក្ខ​​​ជាតិ ហាក់បី​​​ដូចជាកំពុងរង់ចាំ​​​ការ​​​ជួយ​​​សង្គ្រោះ​​​ដូច្នេះដែរ។​​​​​​ ប៉កតាល់បាន​​​ប្រើ​​​កាមេ៉រា​​​រីឆាត វីរ៉ាស្កូប ដែល​​​ជាកាមេ៉រា​​​មាន​​​កែវពីរ ដែលអាចចាប់យករូប​​​ស៊្រីឌី​​​និង​​​ដំណើរការ​​​ ហៅ​​​ថា ការថត​​​រូបស្ទេរីអូ។​​​ លោក ​​​​​​ព្យាហ្សង់ រៃ​​​ ជា​​​អ្នកថតរូប​​​អាជីព​​​ និង​​​អ្នកកាន់​​​កាមេរ៉ា ​​​បាន​​​ពន្យល់​​​ថា ហ្វិលមិនទាន់ផ្តិត​​​គឺ​​​ជា​​​បន្ទះកញ្ចក់តូចៗ។​​​​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "វាជាដំណើការប្រើ​​​ជាតិ​​​ខាប់​​​អន្ធិល...​​​ សារធាតុដែល​​​ត្រូ​វ​ដាក់​​​លើ គឺ​​​កញ្ចក់។​​​ ហ្វិល​​​ផ្លាស្ទិក មិន​​​ទាន់​​​បាន​​​បង្កើត​​​នៅ​​​ឡើយ​​​ទេ"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ ឧបករណ៍​​​នេះ ជា​​​ម៉ាស៊ីន​​ថត​​​ដែកធ្ងន់ ត្រូវ​​​បាន​​​បំពាក់ដោយ​​​ថាសមួយ ដែល​​​អាចផ្ទុកហ្វិល​​​កញ្ចក់ដើម​​​បាន​​​ចំនួន​​​១២​​​បន្ទះ ហើយ​​​ដូច្នេះ​​​អាចឲ្យ​​​អ្នក​​​ថត​​​រូប​​​ថត​​​បាន​​​១២​​​រូប​​​ មុន​​​នឹង​​​ដាក់​​​បញ្ចូល​​​ហ្វិលកញ្ចក់​​​ថ្មី។​​​ ទាំង​​​លោក ​​​​​​ព្យាហ្សង់ រៃ ទាំង​​​លោក​​​ អង់ដ្រេ ក្លូដ​​​រៃ​​​រំឭក​​​ដល់​​​លោក​​​ ប៉កតាល់ ដែល​​​ពួកគេ​​​ហៅ​​​ថា "​​​បងប្អូនលួត​​​" ដែលផ្តិត​​​ហ្វិល​​​ដើមនៅ​​​ឯ​​​គេហដ្ឋាន​​​ក្រុម​​​គ្រួសារ​​​របស់​​​គេ​​​នៅ​​​ក្នុង​​​ប្រទេស​​​បារាំង​​​នា​​​ដើម​​​ទសវត្សរ៍​​​ឆ្នាំ ១៩៥០។​​​​​​ នៅ​​​ពេល​​​នោះ តួសម្តែង គឺ​​​ជានាយក​​​ក្រុមហ៊ុនល្ខោន​​​ រ៉ាឌីយូ អាល់ហ្សេ​​​ នៅ​​​ក្នុង​​​ប្រទេស​​​អាល់​​​ហ្សេរី ហើយ​​​បាន​​​ដើរ​​​លេង​​​កម្សាន្ត​​​ជាមួ​​​យ​​​​​​ក្រុម​​​គ្រួសារ​​​របស់​​​គេ។ លោក អង់ដ្រេហ្សង់ រៃ ​​​ជា​​​អ្នកឯកទេស​​​ខាង​​​ចិត្ត​​​វិភាគ​​​ដែល​​​ចូល​​​និវត្តន៍​​​ ហើយ​​​ដែល​​​កាល​​​ពី​​​ក្មេង​​​ជួយ​​​ធ្វើការងារ​​​​​​ឲ្យ​​​បងប្អូន​​​ជីលួត​​​ជីលា​​​នៅ​​​ក្នុង​​​បន្ទប់​​​​​​លាងហ្វិល បាន​​​មាន​​​ប្រសាសន៍​​​ថា ល្បាយ​​​សូលូស្យុង​​​ដើម្បី​​​ផ្តិតបន្ទះ​​​ទាំង​​​នេះ គឺ​​​មិនទាន់​​​រក​​​បាន​​​នៅ​​​ឡើយ​​​ទេ។​​​ លោក​​​បាន​​​និយាយ​​​ថា លោក ប៉កតាល់ ​​​នឹង​​​យក​​​បណ្តុំ​​​សារ​​​ធាតុ​​​គីមី​​​​​​ផ្សេងៗ​​​ ហើយ​​​លាយ​​​បញ្ចូល​​​គ្នា​​​ក្នុង​​​ធុងព័រ​​​ស៊ី​​​ឡែន​​​ ដើម្បី​​​ផ្តិត​​​ហ្វិលកញ្ចក់​​​ដើម ហើយ​​​បន្ទាប់​​​មក​​​កែ​​​​​​រូប។​​​ ដោយ​​​សារ​​​តែ​​​ហ្វិល​​​កញ្ចក់ដើម មិន​​​ប្រែ​​​ប្រួល​​​ទៅ​​​តាមពន្លឺ​​​​​​​​​​​​ក្រហម​​​ក្រមៅ រូប​​​លោក​​​និង​​​លោក ប៉កតាល់ ​​​ធ្វើការ​​​ក្រោម​​​ពន្លឺភ្លើង​​​ក្រហម​​​ក្រមៅ។​​​ លោក​​​បាន​​​និយាយ​​​ថា "​​​​​​វា​​​អស្ចារ្យ​​​មែន​​​ទែន"។ កើត​​​ក្នុង​​​ឆ្នាំ​​​១៨៨៧ លោក​​​ប៉កតាល់​​​ បាន​​​ទទួល​​​អនិច្ច​​​កម្ម​​​ក្នុង​​​ឆ្នាំ​​​១៩៥៨។​​​ លោក​​​បាន​​​បន្សល់​​​ទុក​​​ឲ្យ​​​បងប្អូន​​​ប្រុស​​​ពីរ​​​នាក់​​​នូវ​​​​​​ម៉ាស៊ីន​​​ថត សម្ភារទាំង​​​អស់ និង​​​ហ្វិល​​​កញ្ចក់ដើម​​​នៃ​​​រូប​​​ថត​​​ប្រហែល​​​​​​៨០០០​​​បន្ទះ ដែល​​​បាន​​​ថតក្នុង​​​ប្រទេស​​​ជា​​​ច្រើន។ ការតាំងពិព័រណ៍រូបថត​​​នេះ ដែល​​​នឹង​​​តាំង​​​រហូត​​​ដល់​​​ខែ​​​កក្កដា​​​នៅ​​​ឯ​​​សូហ៊្វីតែល ភ្នំពេញ ភូគិត្រា នឹង​​​ជា​​​លើក​​​ទី​​​មួយ​​​ហើយ​​​ ដែល​​​​​​រូប​​​ថតលោក​​​ ប៉កតាល់ ត្រូវ​​​បាន​​​ដាក់​​​តាំង​​​បង្ហាញ​​​ឲ្យ​​​សាធារណ​​​ជន​​​មើល៕​​​រើន​​​​​​​​​​​​​​​​​​    

កេរ​ដំណែល​ដែល​បាត់បង់?

ចាងហ្វាង​ភាពយន្ត គ្រិសស្តូហ្វឺ រ៉ុមព្រេ ដែល​បាន​ចាប់​ផ្តើម​សម្ភាស​ស្ថាបត្យករ​ដ៏​ល្បី​ល្បាញ​បំផុត​របស់​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​មុន​ បាន​និយាយ​ថា អង្គុយ​ក្នុង​ផ្ទះ​របស់​លោក​នៅ​ក្រុង​ភ្នំពេញ​ជុំវិញ​ដោយ​ឯកសារ​ស្នាដៃ​របស់​លោក លោក វណ្ណ មូលីវណ្ណ បាន​មាន​ប្រសាសន៍​មួយៗ ប៉ុន្តែ​ដោយ​អារម្មណ៍​ក្រៀមក្រំ។ ផលិតករ ហាគ បាលាន បាន​បន្ថែម​ថា "គាត់​ជា​មនុស្ស​ដែល​ពិបាក​យល់"។ លោក រ៉ុមព្រេ និង លោក បាលាន កំពុង​ថត​រឿង "បុរស​ដែល​កសាង​កម្ពុជា" ជា​ខ្សែ​ភាពយន្ត​ដំបូង​គេ​ស្តី​អំពី​មនុស្ស​ដ៏​ល្បីល្បាញ​សម័យ​ទំនើប​វ័យ​ចំណាស់ ដែល​គ្រោង​បញ្ចប់​នៅ​ខែ​ឧសភា។ កើត​នៅ​ខេត្ត​កំពត​ក្នុង​ឆ្នាំ​១៩២៦ លោក...

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តម្លៃ​​​នៃ​​​ការ​​​រស់​​​នៅ

អ្នក​​​ថត​​​រូប​​​ នីកូឡាស អាហ្សែលរ៉ដ ចង​​​ក្រង​​​ជា​​​ឯកសារ​​​នូវ​​​​​​​​​ការ​​​វាយ​​​កម្ទេចចោល​​​លំនៅដ្ឋាន​​​​​​ ​​​និង​​​ការ​​​អភិវឌ្ឍ​​​រយៈ​​​ពេល​​​៧​​​ឆ្នាំ​​​នៅ​​​ក្នុង​​​ទីក្រុងដែល​​​មាន​​​ការ​​​ផ្លាស់ប្តូរ​​​​​​យ៉ាង​​​ឆាប់​​​រហ័ស ការ​​​ដើរ​​​មើល​​​ទេស​​​ភាព​​​នៅ​​​ក្នុង​​​បឹងកក់​​​នៅ​​​​​​ពាក់​​​កណ្តាល​​​ឆ្នាំ​​​២០០៨ ដោយ​​​អ្នក​​​ថតរូប​​​ជនជាតិ​​​ស្វីស​​​អូស្ត្រាលី​​​ ​​​លោក នីកូឡាស អាហ្សែលរ៉ដ បាន​​​បង្កើត​​​ឲ្យ​​​មាន​​​គម្រោង​​​រយៈពេល​​​៧​​​ឆ្នាំ​​​ ដែល​​​កត់ត្រ​​​ា​​​ការ​​​បណ្តេញប្រជាពលរដ្ឋ​​​​​​ចេញ​​​ពី​​​ដី​​​ធ្លី​​​ដោយ​​​បង្ខិត​​​បង្ខំ​​​នៅ​​​ក្នុង​​​ទី​​​ក្រុង​​​ភ្នំ​​​ពេញ ក៏​​​ដូច​​​ជា​​ស្ថាន​​​ភាព​​​ទី​​​ក្រុងដែល​​​កំពុង​​​តែវិវត្តន៍។ ធ្វើ​​​ដំណើរ​​​មក​​​ដល់​​​ក្រុង​​​ភ្នំ​​​ពេញ​​​ពី​​​ទី​​​ក្រុង​​​បាងកក​​​ ដើម្បី​​​យក​​​ព័ត៌មាន​​​ទាក់ទង​​​នឹង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិកាល​​​ពី​​​ខែ​​​កក្កដានៅ​​​ឆ្នាំ​​​នោះ​​​ លោក  អាហ្សែលរ៉ដ ក៏បានសម្រេច​​​ចិត្ត​​​​​​​​​រស់​​​នៅ​​​កម្ពុជា និង​​​​​​​​​ក្រោយ​​​ពី​​​ប្រជាពលរដ្ឋ​​​សហគមន៍​​​ ដែល​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​​​​ដី​​​ធ្លី​​​ក្នុង​​​ចុង​​​ទសវត្សរ៍​​​ឆ្នាំ​​​២០០០ និង​​​នៅ​​​ដើម​​​ទសវត្សរ៍​​​ឆ្នាំ​​​២០១០ រួម​​​មាន​​​បឹង​​​កក់ ដី​​​ក្រហម​​​ បូរីកីឡា និង​​​ក្រុម​​​៧៨។​​​​​​​​​​​​​​​ អ្នក​​​ថតរូប​​​មាន​​​វ័យ​​​៣២​​​ឆ្នាំ​​​រូប​​​នេះ បាន​​​និយាយ​​​ថា "ខ្ញុំ​​​ចំណាយ​​​ពេល​​​មួយសប្តាហ៍​​​ធ្វើ​​​ដំណើរ​​​រាល់​​​ព្រឹក​​​នៅ​​​ម៉ោង​​​៦​​​ព្រឹក​​​ទៅ​​​បូរី​​​កីឡា ពី​​​ព្រោះ​​​មាន​​​ពាក្យ​​​ចចាម​​​អារាម​​​ថា​​​ ពួកគេ​​​នឹង​​​ប​​​ណ្តេញ​​​ប្រជា​​​ជន​​​ឲ្យ​​​ចេញ​​​ពីផ្ទះ​​​សំបែង"។​​​​​​ មាន​​​ប្រជាពល​​​រដ្ឋ​​​ចំនួន​​​៥០គ្រួសារ ​​​​​​រស់​​​នៅក្នុង​​លំនៅដ្ឋាន​​​នោះ ហើយ​​​មួយ​​​គ្រួសារ​​​ៗ ក៏​​​មាន​​​សមាជិក​​​ដែល​​​ផ្ទុក​​​មេរោគ​​​អេដស៍ផង​​​ដែរ​​​។​​​ ទី​​​បំផុត ពួកគេ​​​ត្រូវ​​​​​​អាជ្ញា​​​ធរ​​​ដឹក​​​តាម​​​ឡាន​​​ឲ្យ​​​ទៅ​​​រស់​​​នៅ​​​ចម្ងាយ​​​រាប់​​​សិប​​​គីឡូម៉ែត្រ​​​​​ឆ្ងាយ​​​ពី​​​ទី​​​ក្រុង​​​ ដែល​​​ជា​​​ហេតុ​​​ធ្វើ​​​ឲ្យ​​​ពួកគេ​​​មិន​​​អាច​​​មាន​​​លទ្ធ​​​ភាព​​​រក​​​ស៊ី​​​ចិញ្ចឹម​​​ជី​​​វិត​​​ដូច​​​សព្វដង​​​បាន​​​ទេ ជាពិសេស​​​នៅ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​​​​តែម្តង​​​។ លោក អាហ្សែលរ៉ដ បាន​​​និយាយ​​​ថា​​​  "ការ​​​អភិវឌ្ឍ​​​នេះ....គឺ​​​ជា​​​ការ​​​វិវត្តន៍​​​ធម្មតា​​​របស់​​​ទី​​​ក្រុង​​​មួយ"។ អ្នក​​​ថតរូបរូប​​​នេះ បាន​​​និយាយ​​​ថា "បញ្ហាគឺ​​​ត្រង់ថា​​​អ្វី​​​ដែល​​​គេ​​​​​​បាន​​​ធ្វើ....ប្រសិន​​​បើ​​​ពួកគេពិតជា​​​ធ្វើ​​​ការ​​​បាន​​​ល្អ​​​​​​ប្រសើរ​​​ទាក់​​​ទង​​​នឹង​​​ការ​​​តាំង​​​ទី​​​លំ​​​នៅ​​​ជា​​​ថ្មី​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​ទាំង​​​នេះ វា​​​នឹង​​​ក្លាយ​​​ជាការ​​​​​​​​​អភិវឌ្ឍមួយ​​​ដ៏​​​ធំធេង​​​សម្រាប់​​​ទី​​​ក្រុង​​​ ពី​​​ព្រោះ​​​វា​​​នឹង​​​ផ្តល់​​​ឱកាស​​​​​​ឲ្យ​​​​​​ប្រជា​​ពលរដ្ឋ​​​ដែល​​​គ្មាន​​​ឱកាស​​​កាល​​​ពី​​​មុន​​​មកនោះ"។ លោក អាហ្សែលរ៉ដ ក៏​​​បាន​​​​​​ចង​​​ក្រង​​​ជា​​​ឯកសារ​​​​​​នូវ​​​ការ​​​អភិវឌ្ឍនៅ​​​ក្នុង​​​ទីតាំង​​​ដែល​​​មាន​​​ការ​​​បណ្តេញ​​​ចេញ​​​ វប្បធម៌យុវវ័យ​​ខ្មែរ និង​​​ការ​​​កើន​​​ឡើង​​​នៃ​​​ប្រជាជន​​​វណ្ណៈ​​​កណ្តាល។ រូប​​​ថត​​​ប្រហែល​​​១៥០​​​​​​សន្លឹក​​​​​​នៃ​​​រូប​​​ថត​​​រាប់​​​ពាន់​​​សន្លឹក​​​ ដែល​​​អ្នក​​​ថត​​​រូប​​​នេះ​​​បាន​​​ថត​​​នៅ​​​ក្នុង​​​ប្រទេស​​​ខ្មែរ​​​ នឹង​​​​​​ចង​​​ក្រង​​​​​​ទៅ​​​ក្នុង​​​សៀវ​​​ភៅ​​​របស់​​​គាត់​​​ និង​​​សៀវ​​​ភៅ​​​អេឡិកត្រូនិក​​​ ដែល​​​មាន​​​ចំណង​​​ជើង​​​ថា "ប្រទេស​​​កម្ពុជាដែល​​​កំពុង​​​តែមាន​​​ការ​​​វិវត្តន៍" ដែល​​​នឹង​​​ចេញ​​​ផ្សាយ​​​នៅ​​​ក្នុង​​​ចុង​​​ខែ​​​មេសា​​​ខាង​​​មុខ​​​នេះ៕រើន  

អ្នក​ថតរូប​ដំបូង​គេ

សៀវភៅ​ថ្មី​បង្ហាញ​រូបថត​ដំបូងៗ​នៃ​ប្រាសាទ​អង្គរ នៅ​ពេល​ដែល​ការ​និពន្ធ​របស់​លោក ហិនរី មូហត់ ស្តីពី​អង្គរ​ បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ឆ្នាំ​១៨៦៣​និង​ឆ្នាំ​១៨៦៤ ដែល​ធ្វើ​ឲ្យ​ទ្វីប​អឺរ៉ុប​មាន​​ការ​ចាប់​អារម្មណ៍​ដល់​ប្រទេស​កម្ពុជា​ជា​រហូត​នោះ អ្នក​ថតរូប​ជនជាតិ​ស្កុត​ឈ្មោះ ចន ថមសុន​ កើត​មាន​គំនិត​ថតរូប​ប្រាសាទ​ដែល​គូស​ព្រាង​ដោយ​អ្នក​ធម្មជាតិ​និយម​និង​ជា​អ្នក​ស្រាវជ្រាវ​ជនជាតិ​បារាំង។ ការ​និយាយ​ស្រួល​ជាង​ការ​ធ្វើ​កាលពី​១៥០​ឆ្នាំ​មុន គឺ​មិន​មែន​​មាន​ន័យ​ថា​ត្រឹមតែ​​ត្រូវ​រៀបចំ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីតាំង​ជ្រៅ​ក្នុង​ព្រៃ​ស្បាត​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ត្រូវ​ដឹក​ជញ្ជូន​ឧបករណ៍​ថតរូប​សម័យ​នោះ ដែល​ត្រូវ​ការ​អ្នក​ដឹក​ជញ្ជូន​ដល់​ទៅ​១០​នាក់​ទៀត​ផង។ ការ​ធ្វើ​ដំណើរ កាលពី​ឆ្នាំ​១៨៦៦​នោះ លោក ថមសុន បាន​ចំណាយ​ពេល​បី​ខែ ដែល​នៅ​ពេល​នោះ​លោក​ស្ទើរតែ​ស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់​ទៅហើយ។ ប៉ុន្តែ​នៅ​ឆ្នាំ​បន្ទាប់​មក​មាន​ការ​បោះពុម្ព​ផ្សាយ​សៀវភៅ​របស់​លោក​មាន​ចំណង​ជើង​ថា "វត្ថុ​បុរាណ​កម្ពុជា" ដែល​បង្ហាញ​ឲ្យ​ឃើញ​រូបថត​ប្រាសាទ​អង្គរ​ចំនួន​១៦​សន្លឹក​ដំបូង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ ទោះជា​យ៉ាង​នេះ​ក្តី ដោយសារ​ដំណើរការ​ត្រូវ​ចំណាយ​លុយ​កាក់​ច្រើន​និង​រយៈ​ពេល​យូរ​ទាក់​ទិន​នឹង​ការ​បោះ​ផ្សាយ​រូបថត​ក្នុង​សៀវភៅ​មួយ​ក្បាល​នៅ​ពេល​នោះ អត្ថបទ​ត្រូវ​បាន​បោះ​ពុម្ព​មុន ហើយ​រូបថត​ដាក់​ចូល​ម្តង​មួយៗ​លើ​ចន្លោះ​ទំព័រ​ទំនេរ​នោះ...

សងសឹក

និពន្ធដោយ អាឡិន ឡៃថ៍មិន​ ប្រែជាខេមរភាសា​ដោយ លឹម​ ហ៊ាង ហេង រីណា​​ ​ចាប់​ផ្តើម​ទម្លាក់​សាច់​ជ្រូក​ពីរ​ខាំ​កន្លះ​ និង​អំពិល ​ប្រាំមួយ​ប្រាំ​ពីរគួ​ទៅ​ក្នុង​កន្ត្រក​​ម្ហូប​​​ចិត្ត​មួយ​គិត​ថា​ ប្រហែល​ជា​ត្រូវ​មាត់​ប្តី ​ដែល​តែង​តែ​ស្តីប​ន្ទោស ​ពេល​នាង​ចាយ​វាយ ​​ប្រាក់​កាស​ទិញ​ម្ហូប​ច្រើន​ពេក​។ ក្នុង​ពេល​ដដែល​នោះ​នាង ​គ្រលៀស​ភ្នែក​ឃើញ ​បុរស​​ម្នាក់​ជា​ឃាតករ​​​​សម្លាប់​ឳ​ពុក​នាង។ ​ដំបូង​នាង​ស្រពេច​ស្រពិល​ មិន​ដឹង​ថា​មែន​ ឬក៏​អត់​។ រី​ណា​ ​​ ខាន​ជួប​បុរស​ម្នាក់​នោះ ​ធុំជាង សាម​សិប​បី​ឆ្នាំ​មក​ហើយ​ គឺ​តាំង​តែ​ពី​នាង​ មាន​អាយុ​ ដប់​ពីរ​ឆ្នាំ​ មក​ម៉្លេះ។ ឥឡូវ​រូប​រាង​​ទ្រង់​ទ្រាយ​ ឃាត​ករ ​ម្នាក់​នោះ​ ផ្លាស់​ប្តូរ​ច្រើន​ណាស់ ​តាំង​ពី​ខ្នង​ ក៏​កោង​ សក់​ក៏​ស្កូវ​ព្រោង ​រាង​កាយ​ក៏ស្គម​ស្គាំង​ស្បែក ​ដណ្តប់​ឆ្អឹង​ ស្ទើរ​ខ្យល់​បក់​ដួល ​ទៅ​ណា​មក​ណា​ ទាល់​ តែ​ពឹង​ឈើ​ច្រត់​។ យ៉ាង​ណា​​មិញ ​រី​ណា​  ​ក៏​ចាំ​មិន​ភ្លេច​នូវ​ទម្រង់​បបូរ​មាត់​ពេប​ និងថ្ពាល់​ផត​ ព្រម​ទាំង​ប្រជ្រុយ​ដែល​ដៅ​​​​​លើ​ភ្នែក​ខាង​ឆ្វេង​របស់​តា​ចាស់​ម្នាក់​នេះ​។​​ នាង​ខិត​​កាន់​តែ​ជិត​ ដើម្បី​សង្កេត​តា​ចាស់​នោះ ​នៅ​ចម្ងាយ​​​បីតូប​ រីណា​ ក៏កាន់​តែ​ប្រាកដ​ក្នុង​ចិត្ត​ថា​ នាង​មិន​ច្រឡំ​ឡើយ​ គឺពិត​ជា​គាត់​មែន​។​ ​កន្លង​មក​រាប់​ឆ្នាំ​រាល់​ពេល​នាង​រំឭក​ពី​ឃា​តករ​នោះ​កាល​ណា​ នាង​តែង​ស្រ​មៃ​ថា​ តើ​នឹង​ត្រូវ​​​ធ្វើ​យ៉ាង​​ណា ដើម្បី​សង​សឹក​ ពេល​ជួប​បុរស​ម្នាក់​នេះ​ម្តង​ទៀត។ ​នាង​ធ្លាប់​តែ​បួង​សួង​សូម​​ឲ្យ​រឿង​អព​មង្គល​ ឬ​ទុក្ខ​មហន្ត​រាយ​បាន​ដល់​ឃាត​ករ​ម្នាក់​នោះ ​ហើយ​ធ្វើ​ឲ្យ ​គេ​បែក​បាក់​និ​រាស​គ្រួសារ​ ដូច​​ដែល​នាង​ត្រូវ ​ព្រាត់​ប្រាស​ពីឳ​ពុក​អ៊ី​ចឹង​ដែរ​ ឬ​បើ​មិន​ដូច្នោះ​ទេ​ នាង​បួង​សួង​សូមឲ្យ​ឃាតករ​នោះ​ គ្រាំ​គ្រា​ដោយ​សារ​ជំងឺ​មហារីក​ ទទួល​ការ​​​ឈឺ​ចុក​ចាប់​បន្តិច​ម្តងៗ ​ដេក​រង់​ចាំ​តែ​ថ្ងៃ​ស្លាប់​។ ល្ងាច​ដដែល​នោះ ​បន្ទាប់​ពី​ប្តី ​នាង​បរិភោគ​បាយ​ទឹក​រួច ​រីណា​ ក៏​តាំង​ផ្តើម ​ពោល​ទៅ​ប្តី ​“ឪ​វា​! ព្រឹក​មិញ​ នៅ​ឯ​ផ្សារ​ ខ្ញុំ​គិត​ថា​ ខ្ញុំ​បាន​ឃើញ​ ទូច​ ផេង​។” ក្លិន​សាច់​ជ្រូក ​សាយ​ភាយ​ពេញ​ផ្ទះ​ ព្រោះ​ភ្លៀង ​ផ្អាប់​ក្លិន​ទាំង​អស់​នោះ ​ទៅ​ណា​​មិន​ឆ្ងាយ​ នាំ​ឲ្យ​ធុំក្លិន​ផ្អុះ​ ត្បិត​អ្វីៗ​សើម​មិន​ងាយ​ស្ងួត​ឡើយ​ ក្នុង​វស្សាន​រដូវ​។ “​នរ​ណា​គេ​?​” ពេជ្រ ​សួរ ​ទាំង​ដែល​ខ្លួន​ឯង​​កំពុង​ជូត​មាត់​។ “​ទូច ​ផេង​ ហ្នឹង​?” “​មេ​ជំរំ​នៅ​ជំរំ​សុភមង្គល​ហ្នឹង​មែន​?​” ​ រីណា​​​ សម្លឹង​មើល​មុខ​ពេជ្រ​...

ប្រាសាទ​តូច​ច្រឡឹង​​បង្អួត​សម្រស់​​កណ្តាល​ទ្រូង​ព្រៃ​ដែល​រងការ​វិនាស​​​​

នៅ​ក្នុង​ចំណោមសម្រស់ធម្មជាតិ​​​ដ៏​ស្រស់​ត្រកាល​​​​​​ទាំង​អ​ស់​ក្នុង​ខេត្ត​រតនគិរី  មាន​កន្លែង​​​​​មួយ​​​​ដែល​​​មាន​លក្ខណៈ​​​ដ៏​​​ពិ​សេស។​​​ វា​ពុំ​​​មែន​​​​​​​ជា​បឹង​​ ទឹកជ្រោះ ឬ​​​ទឹកជួរធម្មជាតិ​ ដែល​ហូរ​ក្រោម​​ម្លប់​ឈើដ៏ត្រ​ឈឹ​ង​ត្រឈៃ​​​​​​​នោះ​​​ទេ​​​​​​​​​​​​។ វា​​​​​​​ត្រូវ​បាន​បង្កើត​ឡើង​​​​ដោយ​ស្នា​ដៃ​​មនុស្ស​​​​​​​​​​តាំង​​​ពី​​​យូរ​លង់​​​ណាស់​​​មក​ហើយ  ​​​ក៏​​​ប៉ុន្តែ​​​​ត្រូវ​​​បាន​បិទបាំង​ដោយ​​​ព្រៃ​ឈើ​​​​ដ៏​​​សែន​​​ក្រាស់​​​ពី​ក្រសែភ្នែក​របស់​​​មនុស្ស​​​ទាំង​ឡាយ នោះ​​​គឺ​​​ជា​​​ប្រាសាទ​​​តាណាង​​​​។ ​ស្ថិតនៅ​ដាច់​ស្រយាល​  ពិ​បា​ក​ធ្វើ​ដំណើរ​ទៅ​ដល់​ និង​ត្រូវ​បាន​គេ​បំភ្លេ​ច​ចោល​រាប់​រយ​ឆ្នាំ​មក​ហើយ​ផង​​​នោះ ប្រាសាទ​តា​​​ណាង​​​  (Ta Nang) នេះ​​​ហាក់ដូចជាមាន​លក្ខ​ណៈ​ខុស​ប្លែក​ពី​បណ្តា​ប្រាសាទ​ផ្សេងៗ​ទៀត​​​ ដែល​អ្នកធ្លាប់​បាន​​​ឃើញ​​​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា។ អ្នក​ភូមិ​ចារ៉ាយ ​ ដែល​រស់​នៅ​​​​ក្នុង​​​តំបន់​នេះ​ បាន​​​និយាយថា ប្រាសា​ទ​នេះគឺ​​​ត្រូវ​បាន​កសាងឡើង​ដោយ​ជន​ជាតិ​ចាម​  ដែលជាប់​​​​​សែ​​​ស្រឡាយ​​​ខ្លួន​​​ និង​​​ដែល​​​កាលពី​​​យូរ​​​លង់​​​ណាស់​​​មក​​​ហើយ​​​បាន​យក​​​ផ្លូវ​​​​​​នៅ​​​តំបន់​​​នេះ​​​ធ្វើ​​​ជា​​​ផ្លូវ​​​ធ្វើ​ដំណើរ​​​នៅ​​​​​​ពេល​​​​​​​​​​មក​ច្បាំង​​ជាមួយ​​​​​នឹង​​​ខ្មែរ​​​អង្គ​រ​​​សម័យ​​​បុរាណ​​​​។ សង់ឡើងពី​ឥដ្ឋ​​តភ្ជាប់​​​គ្នា​ដ៏​​​​​​​ល្អ​​​ឥត​​​ខ្ចោះ​​​​ដែល​​​មើលទៅ​​​​​​​គឺ​​​ហាក់ដូចជាស្អិតជាប់​​គ្នា​ពី​មួយ​ទៅ​​​មួយ​នោះ  ប្រាសាទតាណាង​​​​ពណ៌​ក្រហម​​​​​​​​ដ៏​​​​តូច​ច្រឡឹង​​នេះ គឺ​​​ត្រូវ​បាន​កសាង​ឡើង​នៅ​ជាប់​មាត់​ទន្លេ​ដ៏ស្រស់​ស្អាត​...

Latest news