ការតាំងពិព័រណ៍រូបធ្វើឲ្យវិចិត្រករស្ត្រីមកជុំគ្នាក្នុងការតាំងពិព័រណ៍ដ៏កម្រ
ការតាំងពិព័រណ៍សិល្បៈក្នុងក្រុងបាត់ដំបងកាលពីថ្ងៃសៅរ៍ តំណាងឲ្យរឿងរ៉ាវកម្រមួយនៃវិចិត្រករស្ត្រី។ កម្រពីព្រោះមានជាងគំនូរនិងជាងចម្លាក់ស្ត្រីតិចតួចណាស់នៅក្នុងប្រទេសនេះ មិនថាជាជនជាតិខ្មែរ ឬបរទេសទេ។
គោលគំនិតសម្រាប់ការតាំងពិព័រណ៍នេះ “ស្ត្រីដោយស្ត្រី” បានកើតឡើងនៅឯពិធីអាពាហ៍ពិពាហ៍របស់ អឿ សុគន្ធាវី ជាវិចិត្រករស្ត្រីម្នាក់ក្នុងចំណោមវិចិត្រករស្ត្រីល្បីៗនៅក្នុងប្រទេសកម្ពុជា នៅពេលដែលវិចិត្រករ ឆាន់ ឌីណា បានពិភាក្សាជាមួយ ដារ៉េន ស្វលឡូ នៃវិចិត្រសាលឡូថឹសអំពីគំនិតរបស់នាងក្នុងការរៀបចំតាំងពិព័រណ៍ជាក្រុមជាមួយវិចិត្រករស្ត្រីពីរនាក់ដែលជាមិត្តនឹងគ្នា។

លោកស្រី បានមានប្រសាសន៍ថា”សង្ឃឹមថា ការតាំងពិព័រណ៍នេះនឹងជំរុញមនុស្សទូទៅនិងស្ត្រីច្រើនថែមទៀតឲ្យធ្វើជាវិចិត្រករ”។ លោក ស្វលឡូ ដែលបានរៀបការនឹងវិចិត្រករមកពីខេត្តបាត់ដំបង គឺ ខៅ ទូច បានយល់ស្របនឹងគំនិតនោះ។
លទ្ធផល គឺការប្រមូលផ្តុំរូបស្ត្រីដែលបង្កើតដោយលោកស្រី ឌីណា លោកស្រី អានណា សុត្រា និងលោកស្រី ប៊ឺណាដែត វ៉ាំងសង់ គឺរូបនីមួយៗមានស្ទីលខុសៗគ្នា ដែលធ្វើឲ្យកម្មវត្ថុនីមួយៗរស់រវើកដោយភាពមានតែមួយរបស់លោកស្រី។
លោកស្រី សុត្រា បានមានប្រសាសន៍ថា “ជាវិចិត្រករស្ត្រីបីនាក់ យើងចង់ចាប់យកកម្លាំង ភាពរឹងមាំ ភាពចេះគិតគូរ និងភាពកក់ក្តៅដែលស្ត្រីមានដូចគ្នា”។
នៅក្នុងគំនូររបស់លោកស្រី ឌីណា ដែលមានចំណងជើងថា “អ្នកនេសាទ” ទ្រង់ទ្រាយស្ត្រីម្នាក់លេចឡើងពីសាកលលោកអរូបីយ មុខរបស់នាងរំលេចនូវពណ៌ខៀវនិងខៀវខ្ចីទល់នឹងផ្ទៃខាងក្រោយពណ៌ខៀវភ្លឺ។ ស្នាមប្រឿងៗនៃពណ៌លឿងមាសនិងក្រហមជាំ បន្ថែមលើរូបថតដោយមិនប៉ុនប៉ងបន្ធូរបន្ថយទឹកមុខស្រងូតស្រងាត់របស់នាង។
សម្រាប់ការងារជាបន្តបន្ទាប់ វិចិត្រករខ្មែរ បានងាកទៅប្រើថ្នាំលាបអាគ្រីលិកវិញ ទោះបីជាអ្នកស្រីប្រើប្រេងនិងបច្ចេកទេសចម្រុះម្តងម្កាលក៏ដោយ។ អ្នកស្រីបានមានប្រសាសន៍ថា “សកម្មភាពនីមួយៗ គឺជាមធ្យោបាយផ្សេងៗគ្នា”។ អ្នកស្រី សុត្រា ក៏បានប្រើទាំងប្រេង ទាំងថ្នាំលាបអាគ្រីលិក ប៉ុន្តែប្រើក្រដាសខ្សាច់ សរសៃនិងក្រដាសកាតុង ដើម្បីបន្ថែមភាពរលើបរលោង។
សម្រាប់គំនូររបស់លោកស្រីដែលមានចំណងជើងថា”គំនិតរវើរវាយ” វិចិត្រករជនជាតិអាមេរិកាំង បានលាបស្រទាប់ថ្នាំលាបទៅលើស្រទាប់ដែលមិនទាន់ស្ងួតនៅឡើយ ដើម្បីបង្កើតឲ្យមានជម្រៅ។ លទ្ធផល គឺជាគំនូរស្រមោលនៃស្ត្រីម្នាក់ដែលកំពុងសញ្ជឹងគិត បង្ហាញឲ្យឃើញតាមស្បៃមុខពណ៌ត្នោត លឿងនិងខៀវចាស់។
វិចិត្រករជនជាតិបែលហ្សិក លោកស្រី ប៊ឺណាដែត វ៉ាំងសង់ រឹតតែធ្វើច្រើនជាងនេះ គឺធ្វើពិសោធ រួមផ្តុំរូបថត និងអ៊ីមែហ្ជិងកុំព្យូទ័រជាមួយគំនូរ។
លោកស្រីបានមានប្រសាសន៍ថា គំនូររបស់អ្នកស្រី “គឺគូរនៅលើផ្ទាំងក្រណាត់។ គំនូរពាក់ព័ន្ធនឹងចំណុចមួយ ប៉ុន្តែត្រូវបានថត ដាក់បញ្ចូលក្នុងកុំព្យូទ័រ លាយជាមួយអ្វីផ្សេងទៀត ហើយបន្ទាប់មកបោះពុម្ពនៅលើផ្ទាំងក្រណាត់”។
នៅក្នុងគំនូររបស់លោកស្រី វ៉ាំងសង់ ដែលមានចំណងជើងថា “បាត់បង់” ទឹកមុខស្រស់ថ្លានៃស្ត្រីវ័យក្មេងជនជាតិខ្មែរ ដោយមានបេះដូងពណ៌ក្រហមនៅលើថ្ពាល់របស់នាង បង្ហាញនៅលើក្តារចត្រង្គនៃឥដ្ឋក្រហម។ នៅក្នុងគំនូរដែលមានចំណងជើងថា “ភាពដូចគ្នា” មុខស្ត្រីម្នាក់ទៀត គឺពាក់កណ្តាលបាំងដោយស្រទាប់ស្រទន់នៃពណ៌ក្រហមស៊ីជម្ពូ។
លោកស្រី សុត្រា បានមានប្រសាសន៍ថា “អ្វីដែលភ្ជាប់ការតាំងពិព័រណ៍នេះ ក្រៅតែពីប្រធានបទស្ត្រី គឺជាធម្មជាតិពិសោធ និងពិតនៃការងាររបស់យើង។ ទោះបីជាយើងទាំងអស់គ្នាប្រើបច្ចេកទេសខុសគ្នាក៏ដោយ ក៏យើងទាំងអស់គ្នាជាវិចិត្រករដែលចូលចិត្តប្រថុយប្រថាន និងពិសោធការងាររបស់យើងដែរ។ ជាឧទាហរណ៍ លោកស្រី ប៊ឺណាដែត…លាយបញ្ចូលប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងឌីជីថលក្នុងវិធីថ្មីគួរឲ្យចាប់អារម្មណ៍ ហើយទទួលបានសេរីភាពដែលផ្តល់ឲ្យអ្នកស្រី។ លោកស្រី ឌីណាក៏ប្រើប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ហើយបញ្ចេញយោបល់ដោយមិនខ្លាចក្រែងចំពោះអ្វីៗដែលអ្នកស្រី ចាប់កាន់នឹងដៃ ទោះបីជាប្រើដីលែង ឬក៏ប្រើចុងម្រាមដៃរបស់អ្នកស្រីក៏ដោយ។
លោកស្រី បានមានប្រសាសន៍ថា”ចំពោះខ្លួនខ្ញុំ ខ្ញុំចូលចិត្តពិសោធភាពរលើបរលោង និងជក់ដែលសម្តែងនូវមនោសញ្ចេតនា”។
ការតាំងពិព័រណ៍នៅឯវិចិត្រសាលឡូថឹស មានអាសយដ្ឋានផ្ទះលេខ៥៣ វិថី២.៥ក្បែរផ្សារណាត់បើកនៅម៉ោង៥:៣០ល្ងាចថ្ងៃសៅរ៍ ហើយនិងបើករហូតដល់ខែសីហា៕ រើន
