28.4 C
Phnom Penh

​ការ​​​ប្រកួត​​​​​ធ្វើ​​​ម្ហូប​​​នៅ​​​កែប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

kep

ក្រុងកែប -​​​ ក្រោម​​​កម្តៅ​​​ថ្ងៃ​​​នៃ​​​ពេល​​​ព្រឹក​​​ យុវជន​​​ម្នាក់​​​ បាន​​​ដើរ​​​​​​យ៉ាង​​​វី​​​​​​វក់​​​ជុំ​​​វិញ​​​​​​តុ​​​វែង​​​មួយ ដែល​​​មាន​​​ចុង​​​ភៅ​​​ប្រាំ​​​នាក់​​​​​​ប្រញាប់​​​ប្រ​​​ញាល់​​​បញ្ចប់​​​ការ​​​រៀប​​​ចំ​​​​​​ចម្អិន​​​ម្ហូបមឹក​​​ឆា​​​ម្រេច​​​កំពត។​​​ យុវជន​​​រូប​​​នេះ​​​ស្រែក​​​ទៅ​​​កាន​​​់​​​គូ​​​ប្រកួត​​​ ជាភាសា​​​បារាំង​​​ បន្ទាប់​​​មក​​​ជា​​​ភាសា​​​ខ្មែរថា “​​​នៅ​​​សល់​​​២​​​នាទី​​​ទៀត”។

ជាម្តងម្កាល ដែល​​​ទី​​​ក្រុង​​​មាត់​​​សមុទ្រស្ងាត់​​​ជ្រងំ​​​នេះ ឃើញ​​​មាន​​​ភាព​​​រីករាយ​​​ជុំ​​​វិញ​​​មឹក ប៉ុន្តែ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​សប្តាហ៍​​​មុន​​​ ព្រឹត្តិការណ៍​​​នៅ​​​ឯ​​​រមណីយដ្ឋានស្ព្រីងវា៉ាល្លី ហាក់​​​ដូច​​​ជា​​​ការ​​​បង្ហាញម្ហូប​​​តាម​​​​​​​​​ទូរទស្សន៍។​​​ ចុង​​​ភៅ​​​១០​​​នាក់​​​​​​ បាន​​​ប្រមូល​​​ផ្តុំ​​​គ្នាក្នុង​​​កម្មវិធី”ចុងភៅកែប” ជាការ​​​ប្រកួត​​​ដើម្បី​​​ស្វែង​​​រក​​​ម្ហូប​​​ឆ្ងាញ់​​​បំផុត​​​នៃ​​​ម្ហូប​​​ខ្មែរ។

កម្លាំង​​​នៅ​​​ពី​​​ក្រោយ​​​ព្រឹត្តិការណ៍​​​ប្រចាំ​​​ឆ្នាំ​​​ គឺ​​​​​​លោក សុខផល ងោស៊ីសុវត្ថ​​​ិ អាយុ​​​៣៩​​​ឆ្នាំ​​​ ដែល​​​បាន​​​បង្កើត​​​​​​ការ​​​ប្រកួត​​​នេះឡើង​​​​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៣។

លោក​​​បាន​​​និយាយ​​​ថា គោល​​​បំណង​​​សំខាន់​​​នៃ​​​ការ​​​ប្រកួត គឺ​​​រៃ​​​អង្គាស​​​ប្រាក់​​​​​ឲ្យ​​​សាលា​​​ភាសាអាយរ៉ាវាឌី​​​របស់​​​លោក​​​ក្នុង​​​ខេត្ត​​​កែប (Jardin des Langues Ayravady​​​) ដែល​​​លោក​​​បាន​​​បង្កើត​​​ក្នុង​​​ឆ្នាំ​​​២០០៧។

លោក​​​បាន​​​និយាយ​​​ថា”តាម​​​ពិត​​​ យើង​​​ចង់​​​លើក​​​កម្ពស់​​​​​​ម្ហូប​​​ខ្មែរ​​​និង​​​​​​ក្រុង​​​កែប​​​នៅ​​​ពេល​​​ទេសចរមាន​​​ចំនួនតិច”។

យោង​​​តាម​​​លោក ងោស៊ី​​​សុវត្ថិ​​​ឲ្យ​​​ដឹង​​​ថា ព្រឹត្តិការណ៍នោះ ឧបត្ថម្ភថវិកា​​​​​​ដោយ​​​អ្នក​​​ឧបត្ថម្ភ​​​ក្នុង​​​ស្រុក​​​ ហើយ​​​ជ័យលាភី មិន​​​ទទួល​​​បាន​​​អ្វី​​​ទេ លើក​​​លែង​​​តែ​​​ទទួល​​​បាន​​​ការ​​​កោត​​​សរសើរ​​​ពី​​​អ្នក​​​ទស្សនាប៉ុណ្ណោះ។

ជា​​​សមាជិកនៃ​​​រាជវង្សានុវង្ស លោក ងោស៊ីសុវត្ថិ​​​ មាន​​​​​​អ​​​ចលនទ្រព្យ​​​មួយ​​​ចំនួន​​​នៅ​​​ក្នុង​​​ខេត្ត​​​កែប។​​​ ក្រៅ​​​ពី​​​បើកសាលា​​​ភាសា លោក​​​ក៏​​​គ្រប់​​​គ្រង​​​ក្លឹប​​​តិន្និស មណ្ឌល​​​កម្សាន្ត​​​ ភោជនីយដ្ឋានបណ្តុះ​​​បណ្តាល​​​ ហាង​​​អនុស្សាវរីយ៍តាំង​​​ពិព័រណ៍ពាណិជ្ជ​​​កម្ម និង​​​ក្រុម​​​ហ៊ុន​​​ដែល​​​នាំ​​​ចេញ​​​ម្រេច​​​កំពត។kep1

កើត​​​ក្នុង​​​ក្រុង​​​ប៉េកាំង ក្នុង​​​ឆ្នាំ​​​១៩៧៥ គឺ​​​ប៉ុន្មាន​​​ខែ​​​បន្ទាប់​​​ពី​​​ខ្មែរ​​​ក្រហម​​​ បាន​​​កាន់​​​អំណាច លោក ងោស៊ីសុវត្ថិ​​​​​​ បាន​​​រស់​​​នៅ​​​ក្នុង​​​​​​ប្រទេស​​​បារាំង​​​ប្រហែល​​​១០​​​ឆ្នាំ ក្រោយមក​​​​​​លោកបាន​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ បន្ទាប់​​​​​​ពី​​​បញ្ចប់​​​ការ​​​សិក្សាផ្នែក​​​ការ​​​អប់រំ​​​ផ្លូវ​​​កាយ។​​​

លោក​​​បាន​​​និយាយ​​​ថា”​​​នៅ​​​ពេល​​​ដែល​​​ខ្ញុំ​​​បាន​​​សម្រេច​​​ចិត្ត​​​មក​​​កាន់​​​កម្ពុជា ខ្ញុំ​​​បាន​​​យល់​​​ឃើញ​​​ថា អង្គការ​​​ក្រៅ​​​រដ្ឋា​​​ភិបាល​​​និង​​​ទី​​​ភ្នាក់​​​ងារ​​​អភិវឌ្ឍន៍ភាគ​​​ច្រើន​​​ មាន​​​មូល​​​ដ្ឋាន​​​ក្នុង​​​ក្រុង​​​ភ្នំពេញ។​​​ នេះ​​​ជា​​​ហេតុ​​​ដែល​​​ខ្ញុំ​​​ចាប់​​​ផ្តើម​​​គម្រោង​​​ទាំង​​​នោះ​​​ក្នុង​​​ខេត្ត​​​កែប”។

ដោយ​​​សារ​​​តែទំនាក់ទំនង​​​ទាំង​​​នេះ ការ​​​ប្រកួត​​​កាលពី​​​សប្តាហ៍​​​មុន​​​ ពិពណ៌នា​​​អំពី​​​មនុស្ស​​​ល្បី​​​​​​បី​​​នាក់​​​ដូច​​​ជា​​​ចៅ​​​ក្រម ឯកអគ្គ​​​រដ្ឋ​​​ទូត​​​បារាំង​​​ ហ្សង់ខ្លូត ពមប៊ឺស ស្ថាបនិក​​​មូល​​​និធិកំណើន​​​កុមារកម្ពុជា សេស៊ិល ម៉ាលទែរ​​​ និង​​​អ្នក​​​អង្គ​​​ម្ចាស់​​​​​​​​​ស៊ី​​​សុវត្ថិ​​​ អាយរ៉ាវាឌី​​​(ដែល​​​ជា​​​ម្តាយ​​​របស់​​​លោក ងោស៊ី​​​សុវត្ថិ​​​)។​​​​​​​​​​​​​​​​​​​​​ចៅក្រម​​​បាន​​​វាយ​​​តម្លៃ​​​ម្ហូប​​​ ដែល​​​រៀប​​​ចំចម្អិន​​​​​​ក្នុង​​​រយៈ​​​ពេល​​​៣០​​​នាទី​​​​​​ដែល​​​បែង​​​ចែក​​​ជា​​​បី​​​ប្រភេទ​​​ គឺ​​​បទ​​​បង្ហាញ ការ​​​ច្នៃ​​​ប្រឌិត​​​​​​និង​​​រស​​​ជាតិ។​​​ ចំពោះ​​​អ្នក​​​ដែល​​​មិន​​​បាន​​​ទទួល​​​ការ​​​បណ្តុះ​​​បណ្តាល​​​ ម្ហូប​​​ទាំង​​​នោះ​​​ហាក់​​​ដូច​​​ជា​​​ឆ្ងាញ់​​​ដូចៗ​​​គ្នា។

នៅ​​​ម៉ោង​​​៣​​​រសៀល​​​ រយៈ​​​ពេល​​​៤​​​ម៉ោង​​​បន្ទាប់​​​ពី​​​ព្រឹត្តិការណ៍​​​បាន​​​ចាប់​​​ផ្តើម​​​ ជ័យលាភី ​​​ត្រូវ​​​បាន​​​ប្រកាស គឺ សុភាព  យៀត និង​​​ សារឿន​​​ ម៉ី មាន​​​អាយុ​​​ប្រហែល​​​២០​​​ឆ្នាំ ដែល​​​ជាអ្នក​​​ឈ្នះ​​​ការ​​​ប្រកួត​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ផង​​​ដែរ​​​។

លោកស្រី​​​ ម៉ាលទែរ​​​ បាន​​​និយាយ​​​ថា”មាន​​​ការ​​​ខុស​​​ប្លែក​​​គ្នា​​​ច្រើន​​​​​​ចំពោះ​​​រស​​​ជាតិ​​​បើ​​​ប្រៀប​​​ធៀប​​​នឹង​​​​​​ម្ហូប​​​ដទៃ​​​ទៀត​​​។ អ្នក​​​អាច​​​និយាយ​​​ថា ពួកគេ​​​ពិតជា​​​អ្នក​​​​​​មាន​​​វិជ្ជា​​​ជីវៈ ប៉ិន​​​ប្រសប់”។

ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី លោក ម៉ី ​​​បាន​​​និយាយ​​​ថា ជោគជ័យ​​​របស់​​​លោក កើត​​​ឡើង​​​ដោយ​​​សារ​​​តែមាន​​​​​​ការ​​​បណ្តុះ​​​បណ្តាល។​​​ លោក​​​បាន​​​សិក្សា​​​នៅ​​​សាលា​​​ដុនបូស្កូ​​​ ហូតែល​​​ ក្នុង​​​​​​ក្រុង​​​ព្រះ​​​សី​​​ហនុ ដែល​​​ជួយ​​​ជ្រោម​​​ជ្រែង​​​ជនជាតិ​​​ខ្មែរ​​​ក្រី​​​ក្រឲ្យ​​​ទទួល​​​បាន​​​ឧស្សាហកម្ម​​​ទេសចរណ៍។​​​​​​​​​​​​​​​​​​

លោក​​​បាន​​​ពន្យល់​​​ថា”ការ​​​សម្ងាត់​​​ គឺ​​​ត្រូវ​​​ឆាគ្រឿង​​​ជាមុន​​​ បន្ទាប់​​​មក​​​ឆាមឹក។ អ្នក​​​ចម្អិន​​​​​​ទំនង​​​ធ្វើ​​​តាម​​​វិធី​​​ផ្សេងទៅ​​​វិញ ហើយ​​​វា​​​ធ្វើ​​​ឲ្យ​​​ខូច​​​ដល់​​​រស​​​ជាតិ”។

យើងក៏​​​ប្រើ​​​​​​ម្រេច​​​ស្ងួតបន្ថែម​​​លើ​​​ម្រេច​​​កំពត។​​​ អ្នក​​​ចាត់​​​ចែង​​​​​​បាន​​​ផ្តល់​​​គ្រឿងទេស​​​​​​ឲ្យ​​​ពួក​​​យើង ប៉ុន្តែ​​​ខ្ញុំ​​​បាន​​​កត់​​​ឃើញសម្គាល់​​​ថា បេក្ខជន​​​​​​ប្រកួត​​​ផ្សេង​​​ទៀត​​​ មិន​​​បាន​​​ប្រើវា​​​ទេ។​​​ វា​​​ធ្វើ​​​​​ឲ្យ​​​មាន​​​រស​​​ជាតិ​​​ខុស​​​គ្នា”។

ចំពោះ​​​លោក​​​ ងោស៊ី​​​សុវត្ថិ​​​ លោក​​​មាន​​​គម្រោង​​​ធំ​​​មួយ​​​សម្រាប់​​​ការ​​​ប្រកួត​​​នេះ។ លោក​​​បាន​​​និយាយ​​​ថា “ប្រហែល​​​ជា​​​ថ្ងៃ​​​ណាមួយ​​​ យើង​​​នឹង​​​មាន​​​កម្មវិធី​​​បង្ហាញ​​​​​​ការ​​​ចម្អិនម្ហូប​​​​​​​​​តាម​​​ទូរទស្សន៍​​​ផ្ទាល់​​​របស់​​​យើង ដូច​​​ជា​​​ចុង​​​ភៅ​​​ចំណាន អ៊ី​​​ចឹង”៕រើន​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស