29 C
Phnom Penh

TAG

ហ៊ុន សែន

អ្នកវិភាគ​ថា​តុលាការ​ប្រទេស​បារាំង​គ្មាន​ឥទ្ធិពល​ចាប់​ខ្លួន​លោក ហ៊ុន សែន ឡើយ

អ្នកវិភាគ​នយោបាយ និង​ក្រុម​មេធាវី​បាន​លើកឡើង​ថា តុលាការ​ប្រទេស​បារាំង ពុំ​មាន​ឥទ្ធិពល​អ្វី​ក្នុង​ការ​ចាប់​ខ្លួន​បុរស​ខ្លាំង​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទង​ករណី​គប់​គ្រាប់បែក​សម្លាប់​មនុស្ស​កាលពី​ឆ្នាំ​១៩៩៧ នោះ​ឡើយ ដោយសារតែ​លោក​នាយករដ្ឋមន្ត្រី​នៅ​មាន​អភ័យ​ឯកសិទ្ធិ។ បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគ​សង្គម និង​នយោបាយ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា តុលាការ​ប្រទេស​បារាំង ពុំ​មាន​ឥទ្ធិពល​អ្វី​ក្នុង​ការ​ចាប់​​ខ្លួន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទង​ករណី​គប់​គ្រាប់បែក​សម្លាប់​មនុស្ស​កាលពី​ឆ្នាំ​១៩៩៧...

ក្រុម​អ្នក​តស៊ូ​មតិ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ធ្វើ​បាតុកម្ម​ពេល​លោក ហ៊ុន សែន ទៅ​អាមេរិក

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រដ្ឋ​ទាំងអស់​ដែល​កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក នាំគ្នា​ធ្វើ​មហា​បាតុកម្ម​ទាមទារ​ឱ្យ​មេដឹកនាំ​ប្រទេស​អាស៊ាន​ផ្សេង​ទៀត និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន គាបសង្កត់​ឱ្យ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន គោរព​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ​ក្នុង​ពេល​លោក ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន-អាមេរិក នៅ​ពេល​ខាងមុខ​នេះ ប្រសិនបើ​កិច្ចប្រជុំ​នោះ​នឹង​កើតមាន​ឡើង។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) លោក គឹម សុខ...

លោក ហ៊ុន សែន ណែនាំ​ឱ្យ​អ្នកនិពន្ធ​រឿង​រំលេច​ជីវិត​លោក​និង​ភរិយា​ពេល​រំដោះ​កម្ពុជា​ពី​របប ប៉ុល ពត

មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន បាន​ណែនាំ​ឱ្យ​គណៈកម្មការ​និពន្ធ​រឿង «កូនប្រុស​ក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» ថា​ត្រូវតែ​រំលេច​ឱ្យ​ឃើញ​នូវ​ដំណើរ​ជីវិត​ពិត​របស់​លោក និង​ភរិយា ក្នុង​ការ​ឆ្លងដែន​ចូល​ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​កម្លាំង​អ្នក​ស្នេហា​ជាតិ​មក​រំដោះ​កម្ពុជា​ចេញពី​របប ប៉ុល ពត។ បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​ផលិតករ​ភាពយន្ត​រឿង «កូនប្រុស​ក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» កាលពី​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ​ថា ដំណើរ​សាច់រឿង​មួយ​ចំនួន​ធំ​គួរតែ​ចុះ​ថត​ដោយ​ផ្ទាល់​នៅ​តាម​ទីតាំង​ប្រវត្តិសាស្ត្រ ហើយ​តួ​សម្ដែង​ត្រូវតែ​មាន​ការ​ហ្វឹកហាត់ បណ្តុះបណ្តាល​ឲ្យ​មាន​ការ​យល់ដឹង​ច្បាស់លាស់...

របប​សឹក​ភូមា ចាប់ផ្ដើម​សាកល្បង​រូបមន្ត​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ហ៊ុន សែន

របប​សឹក​ភូមា ទំនង​ចាប់ផ្ដើម​លេង​ល្បែង​តាម​លោក ហ៊ុន សែន ដោយ​បង្រួបបង្រួម​ជាមួយ​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច ហើយ​ផាត់​ចោល​ក្រុម​ប្រជាធិបតេយ្យ​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ក្រោម​លេស​ថា​ក្រុម​នេះ​ជា​ក្រុម​ឧទ្ទាម​ខុសច្បាប់។ នៅ​ពេល​ត្រឡប់​មក​ពី​ប្រទេស​ភូមា​វិញ​កាលពី​ថ្ងៃ​ទី​៨ ខែ​មករា លោក ហ៊ុន សែន ពុំ​បាន​បើក​ធ្វើ​សន្និសីទ​កាសែត​ដូច​ទម្លាប់​ដែល​លោក​តែងតែ​ធ្វើ​នៅ​ក្នុង​បន្ទប់​មួយ​ក្នុង​ព្រលាន​យន្តហោះ​ក្រុង​ភ្នំពេញ ឬ​ក៏​នៅ​វិមាន​សន្តិភាព​នោះ​ទេ ប៉ុន្តែ​លោក​បែរជា​ចាត់តាំង​ឱ្យ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ធ្វើ​សន្និសីទ​ជំនួស​រូបលោក​ទៅ​វិញ។ ក្នុង​សន្និសីទ​នោះ លោក ប្រាក់ សុខុន និយាយ​រ៉ាយរ៉ាប់...

លោក ហ៊ុន សែន៖ កម្ពុជា​ផលិត​មាស​បាន​ជិត ១៨០០​គីឡូក្រាម​នៅ​ខេត្ត​មណ្ឌលគិរី​រយៈពេល​ជាង​៦​ខែ

លោក ហ៊ុន សែន អះអាង​ថា​ក្នុង​រយៈពេល​ជាង ៦​ខែ​មក​នេះ កម្ពុជា​ផលិត​មាស​បាន​ចំនួន ១៧៥១​គីឡូក្រាម​នៅ​ខេត្ត​មណ្ឌលគិរី។ នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​កំណាត់ផ្លូវ​ជាតិ​លេខ​៧ ក្នុង​ខេត្ត​ក្រចេះ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ លោក ហ៊ុន សែន ថ្លែង​ថា ជាទូទៅ​ក្នុង​មួយ​សប្ដាហ៍ កម្ពុជា​ផលិត​មាស​បាន​ចន្លោះ​ពី ៨០ ទៅ ១០០​គីឡូក្រាម និង​កាន់តែ​ច្រើន​ទៅៗ។ ករណី​នេះ លោក​នឹង​ដាក់​ខេត្ត​នៅ​ទិស​ឦសាន​មួយ​នេះ​ជា​គោលដៅ​ប៉ូល​សេដ្ឋកិច្ច...

អ្នកវិភាគ​ថា​លោក ចូ បៃដិន អញ្ជើញ​លោក ហ៊ុន សែន ចូលរួម​ប្រជុំ​គឺជា​រឿង​ធម្មតា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន

អ្នកជំនាញ​ខាង​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​មួយ​រូប​ក្នុង​សហរដ្ឋ​អាមេរិក អះអាង​ថា គ្មាន​អ្វី​ចម្លែក​នោះ​ទេ​ដែល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន អញ្ជើញ​បុរស​ខ្លាំង​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នៅ​ពេល​ខាងមុខ​នេះ ដោយសារតែ​កម្ពុជា​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​ឆ្នាំ​២០២២ ហើយ​កម្ពុជា​ក៏​មិន​ចង់​ឃើញ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស​នឹង​ត្រូវ​ពន្យារ​ពេល​ផង​ដែរ។ អ្នកជំនាញ​កិច្ចការ​អន្តរជាតិ និង​ជា​ព្រឹទ្ធបុរស​រង​នៃ​សាកលវិទ្យាល័យ​រដ្ឋ​អារីហ្សូណា បណ្ឌិត អៀ សុផល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ឲ្យ​ដឹង​ថា គ្មាន​ហេតុផល​ណា​ដែល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន...

អ្នក​ឃ្លាំមើល៖ មេដឹកនាំ​បក្ស​កាន់​អំណាច​ចង​ដៃ​ចង​ជើង​លោក កឹម សុខា ប៉ុន្តែ​បើក​ផ្លូវ​ឱ្យ​បក្ស​ភ្លើង​ទៀន​របស់​លោក សម រង្ស៊ី

អតីត​អគ្គ​ទីប្រឹក្សា​ស្ថានទូត​ខ្មែរ​មួយ​រូប រិះគន់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ថា​បក្ស​កាន់​អំណាច​ព្យាយាម​បិទ​សិទ្ធិ​សេរីភាព​នយោបាយ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ ប៉ុន្តែ​ពួកគេ​បើក​ផ្លូវ​ឱ្យ​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី អាច​ធ្វើ​សកម្មភាព​នយោបាយ​ទៅវិញ។ អតីត​អគ្គ​ទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៤ កុម្ភៈ នេះ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក...

អ្នក​ឃ្លាំមើល៖ លោក ហ៊ុន សែន នឹង​ជួប​វិបត្តិ​ធំៗ​៤ ប្រសិនបើ​មិន​បញ្ឈប់​ការ​រំលោភ​ច្បាប់

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក រិះគន់​ថា ប្រសិនបើ​មេដឹកនាំ​បក្ស​កាន់​អំណាច​នៅតែ​ដឹកនាំ​រំលោភ​ច្បាប់​ដូច​សព្វថ្ងៃ​នេះ​បន្ត​ទៀត កម្ពុជា​នឹង​ជួប​គ្រោះ​មហន្តរាយ​ធំៗ​ចំនួន​៤ រួម​មាន ការ​បាត់បង់​បូរណភាព​ទឹកដី បញ្ហា​ជន​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់ បញ្ហា​បាត់បង់​ដែនសមុទ្រ និង​បញ្ហា​នៅ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ដែល​នឹង​បង្ក​ឡើយ​ដោយ​ភាគី​វៀតណាម។ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ នេះ​ថា មេដឹកនាំ​នយោបាយ​ខ្មែរ​គ្រប់​និន្នាការ​ទាំងអស់​មិន​ត្រូវ​បណ្តែត​បណ្តោយ...

លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ធ្វើ​បទបង្ហាញ​អំពី​ការ​ការពារ​ទឹកជំនន់​ស្ទឹង​ព្រែកត្នោត

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ណែនាំ​ឲ្យ​ប្រធាន​សមាគម​ជប៉ុន-កម្ពុជា លោក Takahashi Fumaiki ទៅ​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក លឹម គានហោ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត ដើម្បី​ឱ្យ​ប្រតិភូ​របស់​លោក Takahashi Fumaiki ធ្វើ​បទបង្ហាញ​ពាក់ព័ន្ធ​នឹង​គម្រោង​ការពារ​ទឹកជំនន់​ស្ទឹង​ព្រែកត្នោត។ មេដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១...

PMD អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​ពី​លោក គឹម សុខ ដើម្បី​ឱ្យ​មាន​ការ​ប្រកួត​នយោបាយ​ស្មើ​មុខ

ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) អំពាវនាវ​ឱ្យ​តុលាការ និង​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​បទ​ចោទ​ទាំងអស់​លើ​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ ដើម្បី​បើក​ឱកាស​ឱ្យ​លោក​អាច​ចូលរួម​ប្រកួតប្រជែង​នយោបាយ​ដោយ​ស្មើ​មុខ​គ្នា ដោយ​សេរី និង​យុត្តិធម៌​លើ​ទីលាន​នយោបាយ​នៅ​កម្ពុជា។ ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) លោក ទូច វិបុល បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ ដោយ​ទទូច​ឲ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច​គួរតែ​ទម្លាក់​ចោល​បទ​ចោទ​ទាំង​អយុត្តិធម៌​លើ​លោក គឹម សុខ ដើម្បី​ឱ្យ​លោក​មាន​លទ្ធភាព​ពេញលេញ​ស្រប​តាម​ច្បាប់ ដើម្បី​ប្រកួតប្រជែង​ទល់​នឹង​លោក...

Latest news