35 C
Phnom Penh

TAG

អំពើពុករលួយ

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ព្រមាន​ចាត់ការ​មន្ត្រី​ដែល​កន្លះ​ឆ្នាំ​មិន​ទាន់​ទៅ​ធ្វើការ​ម្ដង​និង​១​ខែ​ម្ដង

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ព្រមាន​ចាត់​វិធានការ​ផ្លូវច្បាប់​លើ​មន្ត្រី​មួយ​ចំនួន​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ ដែល​មន្ត្រី​ខ្លះ​ទៅ​បំពេញ​ការងារ​តែ​មួយ​ថ្ងៃ​ក្នុង​មួយ​ខែ ហើយ​អ្នក​ខ្លះ​កន្លះ​ឆ្នាំ​មិនទាន់​ទៅ​កន្លែង​ធ្វើការ​ម្តង។ ការ​ព្រមាន​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ធ្វើឡើង​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់​ក្រសួង​យុត្តិធម៌ កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២២ កន្លងទៅ។ ក្នុង​ពិធី​នោះ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​ទម្លាយ​ពី​ភាព​អសកម្ម​របស់​មន្ត្រី​មួយ​ចំនួន​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ ដែល​លោក​ថា​មន្ត្រី​ខ្លះ​ទៅ​បំពេញ​ការងារ​តែ...

មន្ត្រី​ស្នើ​ស៊ើបអង្កេត​សកម្មភាព​ពុករលួយ​របស់​អគ្គនាយក​កាំកុងត្រូល​ក្រសួង​ពាណិជ្ជកម្ម

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ជាច្រើន​នាក់ ស្នើសុំ​ឱ្យ​លោក ហ៊ុន សែន និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​ស៊ើបអង្កេត​សកម្មភាព​ពុករលួយ​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម លោក ផាន អូន ដែល​បាន​កិបកេង​លុយ​អង្គភាព​រាប់​សែន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ មន្ត្រី​រាជការ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ជាច្រើន​រូប បាន​នាំគ្នា​សរសេរ​លិខិត​មក​សារព័ត៌មាន The Cambodia daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២២ ថា លោក ផាន អូន បាន​កាត់​ប្រាក់​យន្តការ​ប្រចាំ​ខែ​ដែល​ក្រសួង​ពាណិជ្ជកម្ម​ផ្តល់​ជូន​សាខា ក.ប.ប រាជធានី-ខេត្ត​ទាំងអស់​ដាក់​ចូល​ក្នុង​ហោប៉ៅ​ខ្លួនឯង...

រដ្ឋមន្ត្រី​ថា​ត្រូវការ​ថវិកា​៧០​លាន​ដុល្លារ​ដើម្បី​ស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​៣​ប្រវែង​២០​គីឡូម៉ែត្រ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​រង់ចាំ​ប្រាក់កម្ចី​សម្បទាន​ពី​ភាគី​ចិន ដើម្បី​ជួសជុល​កំណាត់​ផ្លូវ​មួយ​ខ្សែ​ពី​ខេត្ត​កំពត ទៅ​វាលរេញ​នៃ​ខេត្ត​ព្រះសីហនុ ដែល​មាន​ប្រវែង ២០​គីឡូម៉ែត្រ ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ពី ៦០ ទៅ ៧០​លាន​ដុល្លារ​អាមេរិក ដើម្បី​ឱ្យ​មាន​ភាព​ប្រសើរ​ជាង​មុន។ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​លើកឡើង​លើ​ទំព័រ​ហ្វេសប៊ុក​នៃ​ក្រសួង​របស់​លោក​កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ ថា ក្នុង​ផ្លូវ​ប្រវែង ២០​គីឡូម៉ែត្រ​នេះ​មាន​ដី​ប្រវែង ៥​គីឡូម៉ែត្រ​ជា​ប្រភេទ​ដី​ស្អុយ​ចុះ​ទៅ​ផ្នែក​ខាងក្រោម​ប្រវែង ១៨​ម៉ែត្រ។...

ស្ត្រី​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​ស្ករស​ដ៏​ធំ​បំផុត​នៅ​អាស៊ី ស្នើ​រដ្ឋាភិបាល​ផ្តល់​យុត្តិធម៌​និង​ឈប់​ធ្វើ​បាប​ស្ត្រី​ដែល​តវ៉ា​រក​យុត្តិធម៌

នៅ​ក្នុង​ថ្ងៃ​អបអរ​សាទរ​ខួប​លើក​ទី​១១១ នៃ​ទិវា​អន្តរជាតិ​នារី ៨ មីនា លោកស្រី ហុយ ម៉ៃ ជនរងគ្រោះ​នៅ​ក្នុង​ជម្លោះ​ដីធ្លី​ដែល​បាន​បាត់បង់​គ្រប់​យ៉ាង​តាំងពី​ទ្រព្យសម្បត្តិ គ្រួសារ ដោយសារតែ​តស៊ូ​ប្រឆាំង​ជាមួយ​ក្រុមហ៊ុន Mitr Phol ដែល​ជា​ក្រុមហ៊ុន​ស្ករស​ដ៏​ធំ​បំផុត​នៅ​អាស៊ី និង​អ្នក​ផ្គត់ផ្គង់​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​អ្នក​ផ្គត់ផ្គង់​ធំ​បី​របស់​ក្រុមហ៊ុន​កូកាកូឡា ស្នើ​ទៅ​ដល់​រដ្ឋាភិបាល​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ទាំងអស់ និង​ឈប់​ធ្វើ​បាប​ស្ត្រី​ដែល​រងគ្រោះ​នៅ​ក្នុង​ជម្លោះ​ដីធ្លី។ ស្ត្រី​វ័យ ៦០​ឆ្នាំ មាន​កូន ៨​នាក់ អ្នកស្រី ហុយ ម៉ៃ បាន​ខិតខំ​តស៊ូ​ប្រឆាំង​ជាមួយ​ក្រុមហ៊ុន Mitr...

ចៅក្រម​សម្រេច​ឃុំ​ខ្លួន​ឧកញ៉ា ឌួង ងៀប បន្ទាប់ពី​លាតត្រដាង​អំពើពុករលួយ​នៅ​តុលាការ

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ សម្រេច​ឃុំ​ខ្លួន​ឧត្ដមសេនីយ៍​ផ្កាយ​៣ ឧកញ៉ា ឌួង ងៀប ដែល​បាន​លាតត្រដាង​អំពើពុករលួយ​នៅ​ក្នុង​តុលាការ​នា​ពេល​ថ្មីៗ​នេះ​នៅ​ពន្ធនាគារ​ព្រៃស ពាក់ព័ន្ធ​នឹង​បទល្មើស «ឆបោក និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន»។ សេចក្ដី​ប្រកាស​បន្ត​សំណុំរឿង​លោក ឌួង ងៀប ធ្វើឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ឧត្ដមសេនីយ៍​ផ្កាយ​៣ លោក ឌួង ងៀប បាន​បង្ហោះ​វីដេអូ​លើ​បណ្ដាញ​សង្គម Facebook កាលពី​ថ្ងៃ​ទី​៧ និង​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២២...

តុលាការ​ប្រកាស​បន្ត​សំណុំរឿង​ឧកញ៉ា ឌួង ងៀប ក្រោយ​មាន​ការ​លាតត្រដាង​អំពើពុករលួយ​របស់​ចៅក្រម

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​បន្ត​នីតិវិធី​សំណុំរឿង​ឧត្ដមសេនីយ៍​ផ្កាយ​៣ និង​ជា​ឧកញ៉ា គឺ​លោក ឌួង ងៀប ដោយ​សំអាង​ថា ដើម្បី​កុំ​ឱ្យ​ជន​ត្រូវ​ចោទ​ថា​គេចវេះ​ពី​ការ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។ ការ​ចេញ​ប្រកាស​បន្ត​នីតិវិធី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើឡើង​បន្ទាប់ពី​លោក ឌួង ងៀប បាន​ឡាយ​វីដេអូ​លើ​បណ្ដាញ​សង្គម Facebook ដោយ​លាតត្រដាង​ពី​អំពើពុករលួយ​របស់​ចៅក្រម​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​សំណុំរឿង​ចោទប្រកាន់​លោក​ពី​បទ «ឆបោក​ជនជាតិ​តៃវ៉ាន់» និង​រឿង​ជម្លោះ​ក្នុង​គ្រួសារ​ផង​ដែរ។ បើ​តាម​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃ​ទី​៧ និង​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​រៀបរាប់​ថា លោក​សុខចិត្ត​ដើរ​ចូល​ពន្ធនាគារ​ដោយ​ខ្លួនឯង ដោយសារតែ​គ្មាន​លុយ​ឱ្យ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទៀត​ឡើយ។ ករណី​នេះ...

អ្នក​ឃ្លាំមើល៖ ការ​លាតត្រដាង​របស់​លោក ឌួង ងៀប ឆ្លុះបញ្ចាំង​អំពើ​ពុករលួយ​ចាក់ឫស​ក្នុង​ប្រព័ន្ធ​តុលាការ

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​ចាត់ទុក​ថា ការ​លាតត្រដាង​ពី​ភាព​អយុត្តិធម៌​របស់​លោក ឌួង ងៀប ដែល​ជា​ឧត្ដមសេនីយ៍ឯក​ផ្កាយ​៣ បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​អំពើពុករលួយ​ចាក់ឫស​ជ្រៅ​ក្នុង​ប្រព័ន្ធ​តុលាការ ដែល​ពលរដ្ឋ​ខ្មែរ​ច្រើន​ណាស់​បាន​រងគ្រោះ​ធ្លាក់​ខ្លួន​អស់​ទ្រព្យ​ដោយសារ​ល្បែង​ពុករលួយ​របស់​ចៅក្រម​នៅ​កម្ពុជា។ លោក ឌួង ងៀប ដែល​មាន​តួនាទី​ជា​ឧត្ដមសេនីយ៍ឯក​ផ្កាយ​មាស​៣ និង​ជា​ឧកញ៉ា​ផង បាន​ចេញ​ឡាយ​វីដេអូ​ចំនួន​ពីរ កាលពី​ថ្ងៃ​ទី​៧ និង​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ដោយ​ភ្ជាប់​ជាមួយ​ឯកសារ​មួយ​ចំនួន​ផង​នោះ បាន​បង្ហោះ​លើ​ទំព័រ Facebook ដោយ​និយាយ​ថា រូបលោក​ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទ «ផិត​ក្បត់» ហើយ​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​កាត់ទោស​ពី​បទ «ឆបោក​ជនជាតិ​តៃវ៉ាន់» មួយ​ទៀត។ ការ​ចេញ​ឡាយ​វីដេអូ​និយាយ​ពី​បញ្ហា​ជម្លោះ​ជាមួយ​ជនជាតិ​តៃវ៉ាន់...

មេគយ​ខេត្ត​ស្ទឹងត្រែង​និង​មេគយ​ច្រក​ទ្វារ​ព្រំដែន​ឡាវ​រង​ការ​ចោទ​ថា​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ

មន្ត្រី​គយ​ខេត្ត​ស្ទឹងត្រែង ចោទប្រកាន់​មេគយ​ខេត្ត​ស្ទឹងត្រែង លោក សាយ សូផា និង​មេគយ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា-ឡាវ លោក ម៉ៅ សំអឿន ថា​បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កិបកេង​លុយ​បង់​ពន្ធ​ជា​ចំណូល​ថវិកា​រដ្ឋ​ជិត ៥​ម៉ឺន​ដុល្លារ​អាមេរិក​ជាមួយ​ថៅកែ​ក្រុមហ៊ុន​នាំចូល​សម្ភារៈ​សំណង់​ពី​ប្រទេស​ឡាវ។ មន្ត្រី​គយ​ប្រចាំ​ខេត្ត​ស្ទឹងត្រែង​ជាច្រើន​រូប បាន​នាំគ្នា​សរសេរ​លិខិត​មកកាន់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ​ថា មេគយ​ខេត្ត​ស្ទឹងត្រែង លោក សាយ សូផា និង​មេគយ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា-ឡាវ...

សង្គម​ស៊ីវិល​ចង់​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ប្រកាស​ទ្រព្យ​និង​បំណុល​ជា​សាធារណៈ

ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ប្រកាស​ទ្រព្យ និង​បំណុល​របស់​មន្ត្រី​តាម​ក្រសួង-ស្ថាប័ន​ជា​សាធារណៈ ដោយ​ពុំ​ចាំបាច់​ប្រកាស​នៅតែ​ក្នុង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​តែ​មួយ​នោះ​ទេ បន្ទាប់ពី​ក្រសួង​មួយ​ចំនួន​បាន​រក​ឃើញ​ថា មាន​មន្ត្រី​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ។ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ថ្លែង​ថា ការ​ប្រកាស​ទ្រព្យ និង​បំណុល​របស់​ក្រសួង-ស្ថាប័ន​ជាតិ​ជា​សាធារណៈ គឺជា​រឿង​មួយ​ល្អ ដើម្បី​កាត់បន្ថយ​អំពើពុករលួយ ដោយសារ​ផ្ទៀងផ្ទាត់​ស្ថានភាព​នៃ​ការងារ​ទៅ​នឹង​ប្រាក់ចំណូល​របស់​បុគ្គល​ក្នុង​ស្ថាប័ន។ លោក​ថា លោក​ចង់​ឱ្យ​ព័ត៌មាន​នៃ​ការ​មាន​ទ្រព្យ​របស់​មន្ត្រី​ដែល​ត្រូវ​ប្រកាស គឺ​ត្រូវ​បាន​ដឹង​ឮ​ជា​សាធារណៈ ហើយ​ពលរដ្ឋ​គេ​អាច​ប៉ាន់ប្រមាណ​មើល​ថា ឋានៈ​របស់​មន្ត្រី​ទាំងនោះ​ស័ក្តិសម​នឹង​មាន​ទ្រព្យ​ប៉ុណ្ណឹង​ដែរ​ទេ។ បើ​មាន​ទ្រព្យ​ច្រើន ហើយ​មិន​អាច​ពន្យល់​បាន គឺជា​ទ្រព្យ​មួយ​ដែល​កើត​ពី​អំពើពុករលួយ។ លោក​ថា ការ​ប្រកាស​បែប​នេះ គឺ​ប្រសើរ​ជាង​ការ​ប្រកាស​ដាក់​ក្នុង​ស្រោមសំបុត្រ...

ក្រុម​អ្នក​ឃ្លាំមើល​រិះគន់​ខ្លាំងៗ​នូវ​ការ​ជួល​ក្រុមហ៊ុន​ដើម្បី​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា-អាមេរិក

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ប្រតិកម្ម​ថា នៅ​ពេល​ដែល​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​អះអាង​ថា​ការ​ជួល​ក្រុមហ៊ុន​ឲ្យ​ជួយ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​អាមេរិក ដើម្បី​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា និង​អាមេរិក​ឡើងវិញ គឺជា​រឿង​ល្អ នោះ​មាន​ន័យ​ថា លុយ​គឺ​អាច​ធ្វើ​ឱ្យ​អាក្រក់​ទៅ​ជា​ល្អ ដោយ​ប្រាសចាក​ភាព​ត្រឹមត្រូវ​យ៉ាង​ពិតប្រាកដ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា នៅ​ពេល​ដែល​ពួកគេ​ផ្តល់​តម្លៃ​ទៅ​លើ​លុយ ជាជាង​ភាព​ត្រឹមត្រូវ​ទៅ​ហើយ​នោះ ពួកគេ​នឹង​ប្រើ​លុយ​ធ្វើ​រឿង​ខ្មៅ​ឲ្យ​ទៅ​ជា​ស កែប្រែ​រឿង​អាក្រក់​ទៅ​ជា​ល្អ ធ្វើ​ខុស​ឱ្យ​ទៅ​ជា​ត្រូវ ថោកទាប​ទៅ​ជា​ថ្លៃថ្នូរ...

Latest news