27 C
Phnom Penh

បេសកជន ពិសេស របស់ អង្គការ សហប្រជាជាតិ និង មន្រ្តី ជាន់ ខ្ពស់ របស់ រដ្ឋាភិបាល មាន គំនិត ផ្ទុយ គ្នា លើ បញ្ហាច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក រាយការណ៍ ពិសេស របស់ អង្គការ សហប្រជាជាតិ អ្នកស្រី រ៉ូណាស្មីត (Rhona Smith) និងលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការ សិទ្ធិ មនុស្ស កម្ពុជា មានការខ្វែងគំនិតគ្នាច្រើនលើបញ្ហាសិទ្ធិមនុស្ស និងការអនុវត្តច្បាប់របស់រដ្ឋាភិបាល។

ភាព ខ្វែង គំនិត គ្នានេះ កើត ឡើង នៅ ក្នុង ជំនួប ពិភាក្សា បិទ ទ្វារ មួយ កាលពី ថ្ងៃ ពុធ ដោយ ផ្តោត សំខាន់ លើ បញ្ហា សិទ្ធិ មនុស្ស ធ្លាក់ ចុះ និង បញ្ហាធ្វើវិសោធន កម្ម ច្បាប់ រដ្ឋធម្មនុញ្ញ។

អ្នកស្រី រ៉ូណា ស្មីត បានប្រាប់ក្រុមអ្នក សារព័ត៌មាន យ៉ាង ខ្លី ក្រោយចេញពីកិច្ចប្រជុំ នោះថា  ភាគី ទាំង ពីរ បាន ជជែកគ្នាជាច្រើន ពាក់ព័ន្ធនឹងការរំលោភ សិទ្ធិ មនុស្ស និង ការងារ របស់ គណៈកម្មាធិការ សិទ្ធិ មនុស្សនៅ កម្ពុជា។  អ្នកស្រី បន្ត អ្នកស្រី បាន លើកឡើងអំពីបញ្ហាដែលកម្ពុជាត្រូវតែ គោរព សិទ្ធិ សេរីភាពរបស់ពលរដ្ឋ និង ការ ចូល រួម ពី គ្រប់ ភាគី ពាក់ព័ន្ធក្នុងការ ទទួល ស្គាល់ នូវ ឆន្ទៈរបស់ រដ្ឋម្ចាស់ ឆ្នោត។ ជាង នេះ ទៅ ទៀត  អ្នក ស្រី ក៏ បាន លើក យក បញ្ហា វិសោធនកម្ម រដ្ឋ ធម្មនុញ្ញ និង ច្បាប់ មួយចំនួន ទៀត ដែល អាច ប៉ះទង្គិច ដល់ សេរីភាព ក្នុង ការ បញ្ចេញ មតិ។

អ្នក ស្រី រ៉ូណា ស្មីត (Rhona Smith) បញ្ជាក់ ថាភាគីរដ្ឋាភិបាលកម្ពុជា បានព្រមព្រៀងថា នឹងធានាឱ្យមាននូវលំហសិទ្ធិមនុស្សនៅកម្ពុជា។

ចំណែក លោកកែវ រ៉េម៉ី វិញ អះអាង ថា ច្បាប់ របស់ កម្ពុជា មិន ខុសពីច្បាប់ បណ្តា ប្រទេស ផ្សេងៗ ឡើយ គឺ កម្ពុជា គោរ ព នីតិរដ្ឋ ។

ប្រធានគណៈ កម្មាធិការ សិទ្ធិមនុស្ស កម្ពុជា រូបនេះ អះអាង ថា នៅ ក្នុងជំនួប ជា មួយ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) គឺ មានការ ខ្វែង គំនិតគ្នា ជា ច្រើន ចំណុច ហើយ មិន អាច រក ចំណុច រួម បាន ។ លោក បានចំអក ថា ថ្ងៃ ណា មួយ បេសកជន ពិសេស រូប នេះ នឹង យល់ ថា រដ្ឋាភិបាលកម្ពុជា ដើរ លើ ផ្លូវ ត្រូវ ជា មិន ខាន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស