31 C
Phnom Penh

ក្រុម សង្គម ស៊ីវិល បាន នាំ គ្នា ធ្វើ យុទ្ធនា ការ មួយ ដែល មាន ឈ្មោះថាសម្លេង យើង ដើម្បី សមភាព យេនឌ័រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ សង្គម ស៊ីវិល ជាច្រើន បានរួមគ្នា រៀប ចំ កម្មវិធី ផ្សព្វផ្សាយគម្រោងមួយដែលមានឈ្មោះថា «សម្លេង យើង ដើម្បី សម ភាព យេន ឌ័រ» ដើម្បីប្រារព្ធទិវានារីអន្តរជាតិ ៨មិនា ខួបលើកទី១០៧។ គំរោង នេះ បង្កើតឡើង ដើម្បី ស្វែង រក ដំណោះ ស្រាយ បញ្ហា សមភាព យេនឌ័រ និង ការរើស អើង លើ ស្រី្ត។

អង្គការសង្គមស៊ីវិលទាំង នោះកាលពីថ្ងៃពុធ បាន ចេញ សេចក្តី ថ្លែង ការណ៍រួម មួយ ដោយ បង្ហាញ ថា ស្ត្រី កម្ពុជា នៅ តែ ប្រឈម នឹង ហានិភ័យខ្ពស់ ពី អំពើ ហិង្សា លើ រាង កាយ និង ផ្លូវភេទ ពី ស្វា មី ឬ ដៃគូ ស្នេហា រហូតដល់ទៅ ២៥%។  ក្រុមអង្គការទាំងនេះ អះអាងថា អ្នក ស្រឡាញ់ ភេទដូចគ្នា និងស្ត្រី ទូទៅ នៅតែ ប្រឈម ទៅនឹងការរើសអើង ហើយ អ្នក ដែលហ៊ាន ចេញមុខ តវ៉ា ដើម្បី ទាមទារ សិទ្ធិ របស់ ខ្លួន តែង ប្រឈម នឹង អំពើហិង្សា ធ្ងន់ធ្ងរ ទាំង នៅ ក្នុង គ្រួសារ និង ពីមជ្ឈដ្ឋាន ខាង ក្រៅ។

សេចក្តីថ្លែងការណ៍ ដដែល បន្ត ថា បញ្ហា ប្រឈម នឹង សមភាព យេនឌ័រ និង ការរើស អើង នេះ មិន អាច ដោះ ស្រាយ បាន ពេញ លេញ ទេ ប្រសិនបើ ពុំ មាន ការប្តេជ្ញា ចិត្ត ខ្លាំង និងមាន វិធាន ការ ជាក់ លាក់ ពី រដ្ឋាភិបាល។

ក្រុមអង្គការ ទាំង នោះ អំពាវនាវ ដល់ សមត្ថកិច្ច ពាក់ព័ន្ធ បង្កើន ការ យកចិត្ត ទុក ដាក់ បន្ថែម ទៀត ដើម្បី សម្រេច បាននូវគោលដៅទាំងនោះ។ អង្គការ ទាំង នេះ ក៏បាន ស្នើដល់ ក្រសួង មហា ផ្ទៃ រៀ ប ចំវគ្គបណ្តុះបណ្តាលបន្ថែមទៀត ដល់មន្ត្រីអាជ្ញាធរ មូលដ្ឋាន រួមមាននគរបាល និងក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីរកវិធីដោះស្រាយករណី អំពើហិង្សា លើផ្នែកយេនឌ័រដោយ ផ្តល់ អាទិភាព សំខាន់ អំពី សុវត្ថិភាព របស់ស្ត្រីក្មេងស្រី និងអ្នក ស្រឡាញ់ ភេទ ដូច គ្នា ព្រម ទាំង ការពារ សិទ្ធិ និងសេចក្តី ថ្លៃ ថ្នូរ របស់ ពួក គេ ដើម្បី កុំ ឲ្យ ជន រង គ្រោះ មាន ការភ័យ ខ្លាច ក្នុងការរាយការណ៍អំពីករណី រំលោភបំពានផ្សេងៗ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស