26 C
Phnom Penh

សមត្ថកិច្ចខេត្តតាកែវបានរារាំងសង្គមស៊ីវិលមិនឲ្យធ្វើសកម្មភាពជួបប្រជុំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច ខេត្ត តា កែវ បាន កោះ ហៅ កសិករ ២ នាក់ និង មន្ត្រី សង្គមស៊ីវិល ម្នា ក់ ដើម្បី ទៅ សាក សួ រ ករណី ជួប ប្រជុំ គ្នា នៅ ក្នុងសហគមន៍ ដោយ មិន បាន សុំការ អនុញ្ញាត្តិ ពី អាជ្ញាធរ មូលដ្ឋាន ។

ក្រុមសង្គមស៊ី វិល បានចាត់ទុកវិធានការរបស់សមត្ថកិច្ចខេត្តថាជាការ គំរាមកំហែង និងជាការរារាំងសកម្មភាពជួបប្រជុំក្រុមបុក្គលិករបស់អង្គការសម្ព័ន្ធ សមាគម កសិករកម្ពុជាឲ្យដឹងថា នគបាលខេត្តតាកែវមិនពេញ ចិត្ត ចំពោះសកម្មភាពរបស់ក្រុមកសិករ ដែលបានធ្វើការជួបប្រជុំគ្នា ដោយមិនជូនដំណឹងទៅអាជ្ញាធរ មូលដ្ឋាននោះឡើង។

ក្រុមអ្នកភូមិ និងមន្រ្តីអង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជាបានប្រាប់ក្រុមអ្នកសាព័ត៌មានថា នគបាល បាន អនុញ្ញាត្តិឲ្យពួកគាត់ទាំង៣នាក់ត្រលប់ទៅផ្ទះវិញ ហើយទាមទារឲ្យផ្អាកសកម្មភាពជួបប្រជុំគ្នានេះ។

អង្គការសម្ព័ន្ធ សមាគមកសិករ កម្ពុជា អះអាង ថា ពួកគេបាន ជូនដំណឹងទៅសាលាខេត្តតាកែវ អំពី សកម្មភាព ការងារ របស់ពួកគេរួចរាល់ហើយ កាលចុងឆ្នាំឆ្នាំ២០១៧ មកម្លេះ។

ក្រុមអង្គការ សម្ព័ន្ធ សមាគម កសិករ កម្ពុជា ពួកគេ នឹ ង ចុះជួប ពល រដ្ឋ នៅ សហគម ចំនួន ២ទៀត គឺសហគមន៍វាយ ឈ្នះ និង សហគមន៍ ស្រុកសំរោង នៅ ថ្ងៃ ទី ១២ ខែ មីនា ខាង មុខ នេះ ទៀត។ តំណាងកសិករ អះអាងថា ការចុះជួបពលរដ្ឋ នៅក្នុងសហគមន៍ ជាករណី ស្រប ច្បាប់ និងជា ការ បម្រើ ដល់ ផល ប្រយោជន៍ របស់ ពលរដ្ឋក្នុងសហគមន៍ ។

ពួកគេបានស្នើឲ្យក្រសួងមហាផ្ទៃ បញ្ឈប់កុំឲ្យមានករណីរំខានការជួបប្រជុំរបស់សមាគមកសិករនៅតាមមូលដ្ឋានទៀត ដើម្បីធានាឲ្យបាននូវសិទ្ធិក្នុងការចូលរួមប្រជុំដោយសន្តិវិធីស្របតាមច្បាប់រដ្ឋធម្មនុញ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស