33 C
Phnom Penh

រដ្ឋាភិបាលព្រមានចាត់វិធានការថ្មីមួយទៀតទៅលើលោក សមរង្ស៊ី ពីបទក្បត់ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីជាន់ខ្ពស់នៃ ក្រសួងមហា ផ្ទៃ និង ក្រសួង យុត្តិធម៌ អះអាងថា លោក សម រង្ស៊ី បានប្រព្រឹត្តិអំពើក្បត់ ជាតិ ដែល ហ៊ាន ចុះហត្ថលេខាដោយស្ងាត់ៗកាត់ខេត្តចំនួនបួននៅភាគឥសានឲ្យទៅក្រុមជនជាតិភាគតិច ម៉ុងតាញ៉ា ជាអ្នកគ្រប់គ្រងនៅពេលដែលគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត។ ខេត្តទាំងបួននោះរួមមាន គឺខេតុ្តមណ្ឌលគីរី រតនៈគីរី ក្រចេះ និងខេត្តស្ទឹងត្រែង។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ព្រមានថាលោក សម រង្ស៊ីថា កំពុងប្រឈមទៅនឹងការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ហើយថា ក្រសួងទាំងពីរកំពុងចាត់ការលើបញ្ហានេះ។

ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងរវាង លោក សម រង្ស៊ី និង មេដឹកនាំជនជាតិដើមភាគតិចម៉ុងតាញា លោក កុក ក្ស កាលពីថ្ងៃទី១៤មេសាឆ្នាំ២០១៣ នោះមិនបានកាត់ខេត្តចំនួន៤ឲ្យទៅវៀតណាមគ្រប់គ្រងនោះឡើយ។

កិច្ចព្រមព្រៀងនោះ បានសេសរថា ប្រសិនបើទៅថ្ងៃខាងមុខ គណបក្សសង្រ្គោះជាតិអាចដឹកនាំប្រទេស នោះរដ្ឋាភិបាលនឹងដោះស្រាយបញ្ហារបស់ជនជាតិដើមភាគតិចម៉ុងតាញា នៅក្នុងប៉ែកឥសាន្ត នៃប្រទេសកម្ពុជា ឲ្យស្របតាមសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិ និងនៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាថែមទៀត។

លោក សម រង្ស៊ី មានប្រសាសន៍ថា នៅពេលគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត រដ្ឋាភិបាលថ្មីរបស់លោក នឹងធានាសិទ្ធជនជាតិដើមភាគតិចម៉ុងតាញ៉ាឲ្យរស់នៅដោយមានសេរីភាព៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស