31 C
Phnom Penh

ខុទ្ទកាល័យរបស់លោក ហ៊ុន សែនបដិសេធញ្ញត្តិពលរដ្ឋតំបន់បឹងកក់ដែលទាមទារឲ្យមានការដោះលែងអ្នកស្រីទេព វន្នី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីខុទ្ទកាល័យរបស់លោក ហ៊ុន សែន បញ្ជាក់មូលហេតុដែលពួកគេមិនអាចទទួលយកញ្ញត្តិទាមទារឲ្យដោះលែងអ្នកស្រីទេព វន្នី ដោយសារញត្តិនោះ ថាបានភ្ជាប់សាលក្រមសា្ថពររបស់តុលាការកំពូលនោះឡើយ។

ក្រុមគ្រួសាររបស់អ្នកស្រីទេព វន្នី បានប្រាប់ក្រុមអ្នកសាព័ត៌មានថាគោលបំណងនៃការដាក់ញត្តិនោះគឺស្នើសុំឲ្យលោកហុ៊ន សែនអន្ដរាគមន៍ឲ្យមានការដោះលែងអ្នកស្រីទេព វន្នីក្នុងទិវាសិទ្ធិនារីអន្ដរជាតិ៨ មីនាខាងមុខនេះ។

តុលាការកំពូលកាលពីថ្ងៃទី៧ខែកុម្ភៈបានបើកសវនាការនិងប្រកាសសម្រេចតម្កល់សាលក្រមតុលាការថ្នាក់ក្រោមដោយផ្តន្ទាទោសអ្នកស្រីទេព វន្នីឲ្យជាប់ពន្ធនាគារ២ឆ្នាំកន្លះ ពីបទបង្ករបួសស្នាមលើក្រុមសន្ដិសុខខណ្ឌដូនពេញនៅក្បែរវិមានឯករាជ្យជិតភូមិគ្រឹះនាយករដ្ឋ មន្ត្រីហ៊ុន សែនកាលពីខែមីនាឆ្នាំ២០១៣។

ទោះជាយ៉ាងណាក៏ដោយអ្នកស្រីទេព វន្នីតែងបដិសេធថាអ្នកស្រីមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេផ្ទុយទៅវិញ គឺក្រុមសន្តិសុខទេដែលជាអ្នកប្រើអំពើហិង្សាមកលើក្រុមរបស់អ្នកស្រីរហូតបណ្តាលឲ្យក្រុមបាតុករមួយចំនួនរងរបួសជាទម្ងន់។

ម្តាយបង្កើតរបស់អ្នកស្រី េទព វន្នី គឺអ្នកស្រី ស៊ី ហៀប បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គ្រួសាររបស់គាត់កំពុងជួបផលលំបាកខ្លាំងដោយសារគាត់និងកូនៗ របស់អ្នកស្រី ទេព វន្នីកំពុងមានជំងឺប្រចាំកាយ។ អ្នកស្រី ស៊ី ហៀបអំពាវនាវឲ្យលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដោះលែងកូនរបស់អ្នកស្រីឲ្យមានសេរីភាពវិញនៅថ្ងៃសិទ្ធិនារីអន្តរជាតិ៨មីនាខាងមុខនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស