30 C
Phnom Penh

តុលាការម្រេចពន្យារពេលឃុំខ្លួនលោក កឹម សុខា រយៈពេល៦ខែទៀតក្រោយបញ្ចប់ការសួរនាំនៅក្នុងពន្ធនាគារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការនៃរបបដឹកនាំរបស់លោកហ៊ុន សែន បានចេញដីកាបន្តឃុំខ្លួនកឹម សុខាប្រធានគណបក្សសង្គ្រោះជាតិ រយៈពេល៦ខែទៀត ក្រោយពេលបញ្ចប់ការសួរនាំពេញមួយថ្ងៃនៅក្នុងពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំកាលពីម្សិលម៉ិញ។

ទោះជាយ៉ាងណាក៏ដោយ លោក សំ សុគង់ មេធាវីមួយរូបក្នុងចំណោម៥រូបរបស់លោក កឹម សុខា បានប្រាប់ក្រុមអ្នកសាព័ត៌មានថា ក្រុមរបស់លោកនឹងរៀបចំធ្វើបណ្តឹងឧទ្ធរណ៍ដើម្បីប្រឆាំងនឹងការសម្រេចនេះ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចសម្រុកចាប់ខ្លួនដល់ក្នុងផ្ទះនៅពាក់កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី៣ខែកញ្ញា ឆ្នាំ២0១៧ពីបទក្បត់ជាតិហើយត្រូវបានបញ្ជូនទៅឃុំខ្លួនភ្លាមៗនៅពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនប្រទេសវៀតណាម។

ការចាប់ខ្លួនលោកកឹម សុខាបាននាំឲ្យមានការថ្កោលទោសជាខ្លាំងពី សហគមន៍អន្តរជាតិជាពិសេសសហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុប។

ជាងនេះទៅទៀតក្រុមតំណាងរាស្រ្តអាមេរិកាំងអះអាងថាទំនាក់ទំនង រវាងកម្ពុជា និងអាមេរិកលែងមានភាពល្អប្រសើរទៀតហើយចាប់តាំង ពីរដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ខ្លួនលោកកឹម សុខាដាក់គុកមក ម្លេះ។

ក្រុមបណ្តាប្រទេសលោកសេរីទាំងនេះ បញ្ជាក់ជំហរច្បាស់ថាពួកគេនឹងដាក់ទណ្ឌកម្ម មកលើរដ្ឋាភិបាលកម្ពុជាឲ្យកាន់តែធ្ងន់ថែមទៀតនៅក្នុងខែមីនានេះប្រសិនបើរដ្ឋាភិបាលទីក្រុងភ្នំពេញ មិនព្រមដោះលែងលោកកឹមសុខា និងលុបចោលការរំលាយគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើឲ្យស្ថានការណ៍នយោបាយវិលមករកភាពប្រក្រតីវិញនោះ៕ ជាងនេះទៅទៀតក្រុមសមាជិកសភាអាស៊ាន អំពាវនាវជាថ្មីឲ្យដោះលែងលោកកឹមសុខាប្រធានគណបក្សសង្គ្រោះជាតិ មុនបោះឆ្នោតជាតិនៅថ្ងៃទី២៩ខែកក្កដាខាងមុខ។

ប្រធានអង្គការអន្តរសភាអាស៊ានលោកឆាលសាន់ទីយ៉ាហ្គោ(Charles Santiago) អះអាងថាការប្រឌិតបទចោទដើម្បីចាប់ខ្លួនលោកកឹម សុខាគឺបង្ហាញឲ្យឃើញកាន់តែច្បាស់ ថាតុលាការគឺជាឧបករណ៍នយោបាយរបស់លោក ហ៊ុន សែនក្នុងការបំបិទសំឡេងប្រឆាំង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស