28.4 C
Phnom Penh

អង្គការយូណេសស្កូបានសម្រេចដាក់បញ្ជូលល្ខោនខោលរបស់ខ្មែរទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការយូណេស្កូ(UNESCO) កាលពីថ្ងៃទី២៨ខែវិច្ឆិកាបានសម្រេចដាក់បញ្ចូលល្ខោនខោលរបស់កម្ពុជាទៅក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈប្រកាសថា រហូតមកទល់ពេលនេះសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិរបស់កម្ពុជាចំនួន៩ ហើយត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ(UNESCO) ដែលរួមមាន រមណីយដ្ឋានអង្គរ របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ប្រាសាទព្រះវិហារ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឬគុកទួលស្លែង ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ប្រាសាទសម្បូរព្រៃគុហ៍ និងល្ខោនខោល។

លោកព្រហ្ម វិចិត្រ ដែលជាប្រធានអង្គការវិចិត្រករខ្មែរដើម្បីកុមារ និងជាអ្នកដែលតែងគាំទ្រល្ខោនខោលជាខ្លាំងនោះ បានប្រាប់កាសែត The Cambodia Daily ថា ការសម្រេចដាក់បញ្ជូលល្ខោនខោលរបស់ខ្មែរទៅក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌពិភពលោកនេះគឺជាមោទនភាព ដ៏ធំធេងសម្រាប់ប្រជាជាតិខ្មែរទាំងមូលដែលល្ខោនប្រភេទនេះគឺជាការបន្សល់ទុករបស់ដូនតាខ្មែរសម្រាប់ប្រជាជាតិខ្មែរ និងពិភពលោកទាំងមូល។

លោកបន្តថា ល្ខោនខោលគឺកេរដំណែលដែលមិនអាចកាត់ថ្លៃបាន និងជាព្រលឹងនៃខឿនវប្បធម៌ខ្មែរ ដែលជាតិសាសន៍ ផ្សេងមិនអាចធ្វើបាននិងត្រាប់តាមដូចនោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស