40.6 C
Phnom Penh

លោកអ៊ំ សំអានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាប្រើច្បាប់អន្តោប្រវេសន៍ឲ្យបានម៉ឺងម៉ាត់លើជនជាតិវៀតណាមខុសច្បាប់នៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជនព្រំដែនដ៏សកម្មម្នាក់របស់បក្សប្រឆាំងជំរុញឲ្យរដ្ឋាភិបាលលោកហ៊ុន សែនចាប់បញ្ជូនជនជាតិវៀតណាមខុសច្បាប់ទាំងឡាយដែលកំពុងរស់នៅក្នុងបឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង និងខេត្តដទៃទៀតទៅប្រទេសកំណើតរបស់ពួកគេវិញ។

មន្រ្តីគណបក្សសង្គ្រោះជាតិលោកអ៊ំ សំអានទាមទារឲ្យរដ្ឋាភិបាល កម្ពុជាអនុវត្តច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិឲ្យបានម៉ឹងម៉ាត់ចំពោះករណី បម្លាស់ទីជនអន្តោប្រវេសន៍វៀតណាមដែលរស់នៅលើផ្ទៃបឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង មករស់នៅលើគោកវិញ។

លោកអ៊ំ សំអានបានប្រាប់កាសែតThe Cambodia Daily តាមទូរស័ព្ទថា លោកគាំទ្រជាខ្លាំងចំពោះយុទ្ធនាការរបស់រដ្ឋាភិបាលកម្ពុជាក្នុងការសង្គ្រោះផ្ទៃបឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំងឲ្យមានអនាម័យ និងការរក្សាបរិស្ថានរបស់ប្រទេសឲ្យបានល្អ។

កាលពីចុងខែវិច្ឆិកា លោកស ខេងអះអាងថា ខេត្តកំពង់ឆ្នាំងជាខេត្តដែលត្រូវចាប់ផ្ដើមវិធានការជម្លៀសពលរដ្ឋវៀតណាមជាង​២​ពាន់គ្រួសារនោះមុនគេពីការរស់នៅលើផ្ទៃបឹងទន្លេសាបឲ្យមករស់នៅលើគោកវិញ ហើយថារដ្ឋាភិបាលនឹងមិនព្រមពន្យារពេលការផ្លាស់ទីរបស់ពលរដ្ឋវៀណាមទាំងនេះឡើយ។ លោកអ៊ំ សំអាន អះអាងថា ការបម្លាស់ទីជនជាតិវៀតណាមមករស់នៅលើគោកវិញនេះមិនមែនជាការរើសអើង ឬជាការស្អប់ខ្ពើម ជនអន្តោប្រវេសន៍វៀតណាមនោះឡើយ ប៉ុន្តែវាជាការអនុវត្តច្បាប់ ស្របតាមគោលការណ៍សិទ្ធិមនុស្សជាតិនិងអន្តរជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស