28 C
Phnom Penh

សមត្ថ​កិច្ច​រក​ឃើញ​ស្ថានីយ៍​លក់​សាំង​ចំនួន​៩​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ ដែល​លក់​សាំង​មិន​គ្រប់​ចំណុះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តី​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយ​មានជ័យ​ កាលពី​ថ្ងៃ​ទី​៦​ ខែ​ធ្នូ​ បាន​ធ្វើ​តេស្ត​រក​កម្រិត​គុណភាព​ និង​បរិមាណ​សាំង​លក់​នៅតាម​ស្ថានីយ៍​លក់​ប្រេង​ឥន្ធនៈ​ចំនួន​​១០​ក្នុង​នោះ​សមត្ថ​កិច្ច​បាន​រក​ឃើញ​ថា​ ​ស្ថានីយ៍ ​និង​ដេប៉ូ​ចំនួន​៩ ​ទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥៨​ចាប់ពី​ស្រុក​អូរជ្រៅ​រហូត​ដល់​ស្រុក​ថ្មពួក​ និង​ស្រុក​ស្វាយចេក​លក់​ប្រេង​មិន​គ្រប់​ចំណុះ ​និង​មិន​មាន​គុណភាព​ត្រឹមត្រូវ។​

ក្រុម​មន្រ្តី​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយ​មានជ័យ​អះអាង​ថា ​ពួកគេ​នឹង​ប្តឹង​ទៅ​តុលាការ​ខេត្ត​នេះ​ ​ប្រសិន​បើ​ម្ចាស់​អាជីវ​កម្ម​ទាំង​នោះ​មិន​ព្រម​ ចូល​រួម​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ​ហើយ​ប្រសិន​បើ​ពួក​គេ​មិន​រាងចាល​ទៀត ​នោះ​ពួក​គេ​អាច​ប្រឈម​នឹង​ការ​បិទ​ស្ថានីយ៍​តែ​ម្តង។​

រហូត​មក​ទល់​ពេល​នេះ ​កាសែត​ The Cambodia Daily​នៅ​មិនទាន់​ អាច​សុំ​ការ​បក​ស្រាយ​ពីក្រុម​អាជីវ​ករ​លក់​ប្រេង​សាំង​ទាំង​នោះ​នៅ​ឡើយ​ទេ ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​សមត្ថ​កិច្ច​ថា​ ពួក​គេ​លក់​ប្រេង​បែប​បោក​ប្រាស់​នោះ។

​ជាង​នេះ​ទៅទៀត​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្រុម​មន្ត្រី​ជំនាញ​ខាង​ផ្នែក​ចំណី​អាហារ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ក៏បាន​រក​ឃើញ​ផលិត​ផល​ខូច​គុណភាព​ និង​ហួស​កាល​បរិច្ឆេទ​ប្រើប្រាស់​ចំនួន​ជិត​២​រយ​គីឡូក្រាម ​ផង​ដែរ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស