31 C
Phnom Penh

ក្រុម​អ្នក​អភិរក្ស​បរិស្ថាន​រក​ឃើញ​ថា​ មាន​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ​នៅ​តំបន់​ឆ្នេរ​អូរឈើ​ទាល​ក្រុង​ព្រះ​សីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​បរិស្ថាន​រក​ឃើញ​ថា ​មាន​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ​នៅ​តាម​តំបន់​ឆ្នេរ​អូរ​ឈើទាល​នៃ​ខេត្ត​ព្រះ​សីហនុ ​ខណៈ​តំបន់​នោះមាន​បំពង់​លូ​ជិត​៣០​កន្លែង ​សុទ្ធសឹង​តែ​មាន​ការ​បង្ហូរ​ទឹក​កខ្វក់​ ចូល​ទៅ​ក្នុង​សមុទ្រ​។

សកម្ម​ជន​របស់​អង្គការ​មាតា​ធម្មជាតិ ​លោក​ ថុន រដ្ឋា​ បាន​អះអាង​​នៅ​ក្នុង​វីដេអូ​ឃ្លីប​មួយ​ដែល​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ កាលពី​ថ្ងៃ​ទី​៨ ​ខែ​ធ្នូ​ថា​ទឹក​កខ្វក់​ទាំង​នោះ​បាន​ហូរ​ចេញ​ពី​ប្រព័ន្ធ​លូ របស់​សណ្ឋាគារ​ ផ្ទះ​សំណាក់ ​និង​ភោជនីយដ្ឋាន​ នៅ​តាម​បណ្តោយ​ឆ្នេរ ​ដែល​កំពុង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​បរិស្ថាន​ និង​សុខភាព​ភ្ញៀវទេសចរ​ដែល​ទៅ​លេង​កម្សាន្ត​នៅ​ក្បែរ​នោះ។​

លោកទាមទារ​ឱ្យ​មន្ត្រី​ជំនាញ​ទទួល​ខុសត្រូវ​ចំពោះ​ការ​បណ្តែត​បណ្តោយ​ឱ្យ​ឆ្នេរ​អូរ​ឈើទាល​រង​ការ​បំពុល​យ៉ាង​ខ្លាំង​ពី​ទឹក​កខ្វក់​ទាំង​នោះ។​

លោក​ថុន រដ្ឋា​​អះអាង​ថា ​ទឹក​កខ្វក់​ទាំង​នោះ​ មាន​ផ្ទុក​ទៅ​ដោយ​ពពួក​បាក់តេរី ​និង​ប៉ារ៉ាស៊ីត​ ដែល​សុទ្ធ​សឹង​ជា​ប្រភព​នៃ​ជំងឺ​ឆ្លង​ជា​ច្រើន​​ប្រភេទ។​ ក្រុម​មន្រ្តី​ក្រសួង​បរិស្ថាន​អះអាង​ថា​ ពួកគេ​កំពុង​ស្វែង​រក​លទ្ធភាព​ដោះ​ស្រាយ​បញ្ហា​ទឹក​កខ្វក់​ទាំង​នេះ ​ឱ្យ​បាន​ចប់​សព្វ​គ្រប់​ យ៉ាង​យូរ​បំផុត​ត្រឹម​ដើម​ឆ្នាំ​២០១៩​ខាង​មុខ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស