29 C
Phnom Penh

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល​អះអាង​ថា​ អត្រា​ស្លាប់​របស់​កុមារ​នៅ​កម្ពុជា​ នៅត្រឹម​ឆ្នាំ២០១៧​មាន​ការ​ថយចុះ​  

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា ​កម្ពុជា​នឹង​ឈាន​ទៅ​សម្រេច​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​មាតាក្នុង​ឆ្នាំ​២០២០​ខាង​មុខ។​ មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​រដ្ឋាភិបាល​មាន​គំរោង​កាត់​បន្ថយ​ចំនួន​ទារក​​ស្លាប់មក​នៅ​ត្រឹម​១៤​នាក់​ ក្នុង​ចំណោម​ទារក​កើត​រស់​ចំនួន​១​ពាន់នាក់។​

លោក ​ឈូ អ៊ីម៉េង ​អនុ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​និយាយ​ នៅក្នុង​កិច្ច​ប្រជុំ​ពិនិត្យ​ឡើង​វិញ​អំពី​សុខភាព​របស់​កុមារ​ និង​វឌ្ឍនភាព​ នៃការ​អនុវត្ត​ការ​ថែទាំ​ជា​សារ​វន្តនូវ​ទារក​ទើប​នឹង​កើត​ កាលពី​ថ្ងៃ​អង្គារ​ថា ​រដ្ឋាភិបាល​កំពុង​ជំរុញ​ឲ្យមាន​ការ​អនុវត្ត​យ៉ាង​ទូលំទូលាយ​ នូវ​​សេវា​សុខាភិបាល​មូលដ្ឋាន​នានា​ដូចជា​ ការ​ថែទាំ​ទារក​ទើប​នឹង​កើត​ភ្លាម​ ដោយការ​ជូត​ សម្ងួត​ទារក​ ការ​ដាក់​ទារក​ឱ្យ​ ប៉ះស្បែក​ម្តាយ​ ការ​គាប ​និង​កាត់ទង​ផ្ចិត​នៅពេល​ជីពចរ​ឈប់​លោត​ ការ​ជួយ​សង្គ្រោះ​ទារក​ពេល​កើត​មក​មិន​ដក​ដង្ហើម​ និង​ការ​ជួយ​តាម​វិធីផ្សេងៗ​ទៀត។​

របាយ​ការណ៍​របស់​ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា ​អត្រា​ស្លាប់​របស់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំនៅ​កម្ពុជា​បាន​ថយចុះ​មក​នៅ​ចំនួន​២៩​នាក់​ក្នុង​ចំណោម​ទារក​កើត​រស់​១ពាន់​នាក់ ​កាល​ពី​ឆ្នាំ​២០១៧។​

លោក​ឈូ អ៊ីម៉េង​អះអាង​ដើម្បី​ឱ្យ​ការ​ថែទាំ​សុខភាព​របស់​កុមារ​នៅ​កម្ពុជា​ កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត​ លុះត្រា​តែ​រដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​អំពី​សេវា​ថែទាំសុខ​ភាព​កុមារ​ ដែល​មាន​អាយុ​តិច​ជាង​៥​ឆ្នាំ ​ដើម្បី​ពង្រឹង​គុណភាព​សេវា​ថែទាំ​ទារក​នៅ​កម្ពុជា៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស