29 C
Phnom Penh

កម្ពុជា​អះអាង​ថា​ ខ្លួន​មិន​បាន​ប្រើ​វិធាន​ការ​ច្បាប់​រឹតត្បិត​លើ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ទេ​កន្លង​មក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រាប់​ទៅ​អង្គការ​សហ​ប្រជាជាតិ​ថា​ ខ្លួន​មិន​បាន​ប្រើ​វិធាន​ការ​ច្បាប់​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​ចំពោះ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​កាល​ពី​ពេល​កន្លង​មក​នោះ​ទេ។​

របាយ​ការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​បញ្ជូន​ទៅកាន់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​កិច្ច​ប្រជុំ​លើក​ទី​ ៣២​ ចាប់​ពី​ថ្ងៃ​ទី​២១​ខែ​មករា​​ដល់​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ​ឆ្នាំ​២០១៩​ ខាង​មុខ​នោះ ​​បាន​អះអាង​ថា ​វិធាន​ការ​ច្បាប់​ទៅ​លើ​អ្នក​សារ​ព័ត៌មាន​ អ្នក​ការពារ​សិទ្ធិ​មនុស្ស ​និង​អង្គការ​សង្គម​ស៊ីវិល​ មិន​មែន​ជា​ការ​គំរាម​កំហែង​លើ​សិទ្ធិ​បញ្ចេញ​មតិ​នោះ​ទេ។ ​ប៉ុន្តែ​វា​ ជា​អនុវត្ត​ច្បាប់​ទៅលើ​អ្នក​ដែល​ប្រើប្រាស់​សិទ្ធិ​នោះ​ដើម្បី​ធ្វើ​ការ​ញុះញង់ ​ចោទ​ប្រកាន់​ ឬ​បង្ខូច​កេរ្ដិ៍​ឈ្មោះ​អ្នក​ដទៃ​ ឬបង្ក​អសន្ដិសុខ​ក្នុង​សង្គម​ ផ្ទុយ​ពី​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។​  របាយ​ការណ៍​ដដែល​ឲ្យ​ដឹង​ទៀត​ថា​ នៅតែ​មាន​ការ​ខ្វែង​គំនិត​គ្នា​មួយ​ចំនួន​រវាង​រដ្ឋាភិបាល ​និង​ភាគី​សង្គម​ស៊ីវិល​ និង​អ្នក​ ការពារ​សិទ្ធិ​មនុស្ស​ អំពី​និយម​ន័យ​នៃ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ស្រប​តាម​ច្បាប់​ជាតិ​ និង​អន្ដរជាតិ។​

ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​រក​ឃើញ​ថា ​ការ​តាក់តែង​ និង​ការ​បង្កើត​ច្បាប់​របស់​រដ្ឋាភិបាល​កម្ពុជា​ កន្លង​មក​មាន​ចេតនា​រឹតត្បិត​បន្ថែម​ទៀត​លើ​សិទ្ធិ​បញ្ចេញ​មតិ​ ការ​ជួបជុំ ​និង​ប្រមូល​ផ្ដុំ​គ្នា​ដោយ​សេរី៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស