30 C
Phnom Penh

ប្អូនស្រី គី​មជុង​អ៊ុន ជា​អ្នកស្នង​តំណែង​ជំនួស​លោ​កគីម ចេញមុខ​បង្ក​ភាព​តានតឹង​ដាក់​កូរ៉េ​ខាងត្បូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពី​លោក គី​មជុង​អ៊ុន បាត់មុខ​ជាង២០ថ្ងៃ ដែល​មានការ​សង្ស័យ​ថា លោក​មាន​ជំងឺបេះដូង ប្អួន​ស្រី​របស់ លោក គឺ​អ្នកស្រី Kim Yo Jong ត្រូវ​បាន​បក្ស​ពលករ​ចុង​ផ្ដើម អោយ​ចាប់​យក​ភារ​កិ​ច្ច​ធំៗ ពី​បងប្រុស​របស់​នាង។

កាលពី​អំឡុង​កូរ៉េ​ខាងត្បូង បង្កើត​ព្រឹត្តិ​ការណ៍​អូ​ឡាំ​ពិច​អន្តរជាតិ នៅ​ឆ្នាំ២០១៩ អ្នកស្រី Yo Jong បាន​ចេញមុខ តំណាង​អោយ​បងប្រុស ដោយ​បាន​ជួប​ប្រធានាធិបតី កួរ៉េ​ខាងត្បូង មូន​ចែ​អ៊ី​ន។ ក្នុង​ជំនួប​ដ៏​កម្រ​នោះ ត្រូវ​បាន​អ្នកសារព័ត៌មាន​កត់ត្រា ថា អ្នកស្រី​អាច​នឹង​ក្លាយជា​មេដឹកនាំ​នៃ​របប​ក្រុង​ព្យុងយ៉ាង ជំនួស​អោយ​លោ​កគីម នៅពេល​ណាមួយ។

អ្នកវិភាគ​គោលនយោបាយ អន្តរជាតិ នៃ​មជ្ឈមណ្ឌល Stimson មក​ក្រុម​វិភាគ​នៃ​ធនាគារ​គំនិត think tank មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក លោក Michael Madden អះអាង​ថា​អ្នកស្រី Kim Yo Jong កំពុង​ចាប់​យក តួនាទី​ពី​លោ​កគីម បើ​ទោះជា ឳពុក​មា​របស់ លោ​កគីម គឺ​លោក Kim Yong Chol មាន​វត្តមាន នៅក្នុង​កិច្ចប្រជុំ​សម្ងាត់​រួមគ្នា កាលពី​អង្គារ​ទី៩ ខែមិថុនា ជាមួយ​អ្នកស្រី Yo Jong ក៏ដោយ។កិច្ចប្រជុំ​នោះ គឺ​ទាំង​លោក និង​អ្នកស្រី Yo Jong គឺជា​អធិបតី​នៃ​កិច្ចប្រជុំ ហើយ​ក្រោយមក អ្នកស្រី Yo Jong ជា​អ្នកបញ្ជា​អោយ​បិទ​ប្រព័ន្ធHotline ជាមួយ​កូរ៉េ​ខាងត្បូង។ តែ​អ្នកវិភាគ​រូប​នេះ​មិនសូវ​ជា​អោយ​តម្លៃ​ស្ត្រី​ម្នាក់​នេះ ខ្លាំង​ដូច​បងប្រុស​របស់​នាង​នោះ​ទេ។ អ្នកវិភាគ​រូប​នេះ​អះអាង​ថា បើ​គ្មាន​ជម្រើស​គឺ​អ្នកស្រី Yo Jong នឹង​ក្លាយជា king maker ជា​អ្នកទទួល​ភារកិច្ច​ពី​លោក​គី​មនៅ​ពេល​ស្ថានភាព​មកដល់។

ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាងជើង KCNA កាលពី​ថ្ងៃអង្គារ​ទី៩ ខែមិថុនា បានឱ្យ​ដឹង​ថា​របប​ក្រុង​ព្យុងយ៉ាង​បានសម្រេច​ផ្ដាច់​ចោល និង​បិទ​ទាំងស្រុង​ការ​ទំនាក់ទំនង​អន​ឡា​ញនៃ​ប្រទេស​ទាំងពីរ​ដែល​ខ្សែ​ទូរស័ព្ទ​ទំនាក់ទំនង​យោធា​នេះ​គឺជា​ខ្សែតំណ​ភ្ជាប់​ទំនាក់ទំនង​រវាង​ការិយាល័យ​កណ្ដាល​នៃ​បក្ស​ពលករ​កូរ៉េខាងជើង និង​ការិយាល័យ​នៃ​ប្រធានាធិបតី​ខាងត្បូង។ ការ​បិទ​ដោយ​ឯកតោភាគី​របស់​ក្រុង​ព្យុងយ៉ាង គឺ​តាម​ការ​បញ្ជា​របស់​អ្នកស្រី Kim Yo Jong ។ដោយឡែក​ព័ត៌មាន​កូរ៉េ​ខាងត្បូង Dong A-Libo បាន​ស្រង់​សម្ដី អនុប្រធាន​បក្ស​ពលករ​កូរ៉េខាងជើង​គឺ​លោក Kim Yong Chol ក៏បាន ចូលរួម​ទទួលការ​បញ្ជា​អោយ ការ​ផ្ដាច់​ខ្សែ​ទំនាក់ទំនង ជាមួយ​កូរ៉េ​ខាងត្បូង​ផង​ដែរ។លោក Kim Yong Chol ជា​អ្នក​រៀបចំផែនការ​ក្នុង​ការកំណត់​បញ្ជីពាណិជ្ជកម្ម​របស់​កូរ៉េ​ខាងត្បូង​ណាខ្លះ ត្រូវ​ដាក់​ក្នុង​បញ្ជី ពាណិជ្ជកម្ម​សត្រូវ​របស់​កូរ៉េខាងជើង ។

ខណៈនេះ ក្រសួង​បង្រួបបង្រួម​កូរ៉េ​ខាងត្បូង​សម្ដែង​អារម្មណ៍​អន់ចិត្ត​ដោយ​និយាយ​ថា យ៉ាងហោចណាស់​ប្រព័ន្ធ​ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំងពីរ​គឺ​គួរតែ​រក្សាទុក​ដដែល។កូរ៉េខាងជើង​បាន​ហៅ​គោលដៅ​ឃោសនា តម្រង់​ផ្ទាល់​របស់​កូរ៉េ​ខាងត្បូង​ថា​ជាស​ត្រូវ​នឹង​ប្រទេស​ខ្លួន ដូច ជា​ការ​បង្ហោះ​ប៉េងប៉ោង​ដែល​មាន​ខិត្តប័ណ្ណ​របស់​ក្រុមទាហាន​ចុះចូល​ទៅ​កូរ៉េ​ខាងត្បូង​និង​ពលរដ្ឋ​ភៀសខ្លួន​ផ្ញើ​សារ​ឌឺដង​មក​កូរ៉េខាងជើង​វិញ​ហើយ​រិះ​គន់​ធ្ងន់​ៗ លើ​លោ​កគី​មជុង​អ៊ុន។ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង​បាន​ចាត់ទុកថា​នេះ​ជា​ទង្វើ​ដែល​មិន​អាច​អត់អោន​ឱ្យ​បាន​ហើយ បាន​ហៅ​ជនភៀសខ្លួន ថា ជន​ក្បត់ជាតិ។

ពេលនេះ​កូរ៉េខាងជើង​កាន់តែ​បង្ហាញ​ចេតនា​ចាត់ទុក​កូរ៉េ​ខាងត្បូង​ជាស​ត្រូវ​របស់​ខ្លួន។សេចក្ដីរាយការណ៍​របស់​កូរ៉េ​ខាងត្បូង​នៅតែ សង្ឃឹមថា​ទោះ​កូរ៉េខាងជើង​បង្កជម្លោះ​នឹង​កូរ៉េ​ខាងត្បូង​ក៏ដោយ​ក្ដី​ក៏​កូរ៉េខាងជើង​អាច​នឹង ស្នើ​ឱ្យ​កូរ៉េ​ខាងត្បូង​សម្រួល​ឥរិយាបថ​ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​ទៅចុះ។តែ​យ៉ាងណា​សារព័ត៌មាន​របស់​កូរ៉េ​ខាងត្បូង​នេះ​ជឿ​ថា​កូរ៉េខាងជើង​មិន​ហ៊ាន​ធ្វើអំពើ​ដ៏​គួរ​ឱ្យ​ស្អប់ខ្ពើម​បែប​យ៉ង់​ខ្នង​ទៅកាន់​ក្រុម​ពលរដ្ឋ​និង​ទាហាន​ដែល​ចុះចូល​នោះ​ទេ។មួយវិញទៀត ក្រុម​អ្នក​តាមដាន​បញ្ហា​ឧបទ្វីប​កូរ៉េ​ថា​កូរ៉េខាងជើង​គ្រាន់តែ​ព្យាយាម​ទាញ​យក​ចំណាប់​អារម្មណ៍​ខ្លួន​ដោយ​មើលឃើញ​ថា ភាព​តានតឹង​ចុងក្រោយ លើ​ឧបទ្វីប​កូរ៉េ គឺ​អាចម​កពី​សហរដ្ឋអាមេរិក​ដែល មិន​ទុក​ឱកាស​អោយ​កូរ៉េខាងជើង កែខ្លួន ហើយ ក្រុង​វ៉ាស៊ីនតោន នៅតែ​បន្ត​ដាក់ទណ្ឌកម្ម លើ​របប​ក្រុង​ព្យុងយ៉ាង។បែបនេះ​ក្ដី រដ្ឋាភិបាល​កូរ៉េខាងជើង​ត្រូវ​បាន​ក្រុម​អ្នកសង្កេតការណ៍​ឱ្យ​ត្រៀមលក្ខណៈ ឱ្យ​បាន​គ្រប់គ្រាន់ ដើម្បី ការពារ​ឱ្យ​មែនទែន​ចំពោះ​ពលរដ្ឋ​របស់​ខ្លួន ។

រយៈពេល​មួយ​ខែ​មកនេះ​គឺ​ក្រោយពី​លោក​គី​មត្រ​ឡប់​មក​ពី​ការ​បាត់ខ្លួន គេ​សង្កេតឃើញ ស្ថានការណ៍​នៅ​លើ​ឧបទ្វីប​កូរ៉េ​បាន ឡើង​កំ​ដៅ​ជាង​មុន​ស្រប​ពេល​ដែល​ផ្ទៃ​បក្ស​លោ​កគី​មបាន​រៀប​បាន​ផែន​កាន់តែ​ច្រើន​លើ​ការ​ពង្រឹង​យោធា​គំរាម​កូរ៉េ​ខាងត្បូង ។ប្រទេស​បងប្អូន​ទាំងពីរ​នេះ​ទោះ​បញ្ចប់​ជម្លោះ​ក្រោម​សិទ្ធិ​សញ្ញា​យុទ្ធ​សន្ដិ​ភាព​ក៏ដោយ​ក៏​សន្ធិសញ្ញា​នោះ​មានតម្លៃ​ត្រឹម​តម្កល់​រឿង​ឱ្យ​ជាប់​គាំង​តាំងពី​ឆ្នាំ១៩៥៣មក។តាំងពី​ពេលនោះ​មក រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​បើកចំហ​ជើងមេឃ​ទៅ​រក​ការ​អភិវឌ្ឍ​បែប​ប្រជាធិបតេយ្យ​ជឿនលឿន ។

ចំណែក​ឯព្យុងយ៉ាង​ដែល​ជ្រក​ក្រោម​ដំបូល​លទ្ធិកុម្មុយនីស្ដ​ម៉ៅនិយម​បែរជា​រង​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​ក្រុម​ប្រឹ​ក្សា​សន្ដិ​សុខ​អង្គការសហប្រជាជាតិ​ដែល​សហរដ្ឋអាមេរិក​ឈានមុខ​គេ ព្រោះតែ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​នៃ​របបផ្ដាច់ការ​មួយ​នេះ បាន​គំរាមកំហែង​ដល់​សន្ដិ​សុខ​ពិភពលោក​ជាពិសេស​គឺ​ប្រទេស​នៅ​អាស៊ី​ខាងកើត​មាន​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​នេះ​ផ្ទាល់​តែម្ដង។

សម្រាប់​អ្នកស្រី Yo Jong ដែល​ចេញ​បញ្ជា​អោយ​កាត់ផ្ដាច់​ខ្សែ​ប្រព័ន្ធ Hotline ជាមួយ​កូរ៉េ​ខាងត្បូង ជំនួស​អោយ​ជន​ផ្ដាច់ការ​នៅពេល​នេះ បាន​នាំ​អោយ​មានការ​សង្ស័យ​ថា ស្រ្តី​ម្នាក់​នេះ​គឺ​ទៅ​ថ្ងៃ​អនាគត​អាច​នឹង​ឡើង​ស្នង​តំណែង​ពី លោ​កគី​មជុង​អ៊ុន ហើយ នឹង​ទុក​អោយ​លោ​កគីម​អាច​បន្ត​បាត់មុខ​ជា​សាធារណៈ​បន្ត​ទៀត​៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស