33 C
Phnom Penh

ក្រសួងសុខាភិបាល បានប្រកាសថា អ្នកស្លាប់ដោយសារជំងឺ Covid-19 មានចំនួន ៥នាក់បន្ថែមទៀតនៅថ្ងៃនេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍ នេះឲ្យដឹងថា ក្រសួងបានរកឃើញអ្នកស្លាប់ដោយសារជំងឺCovid-19 ចំនួន ៥នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺ Covid-19 សរុបកើនដល់ជាង១៦០នាក់ គិតត្រឹមថ្ងៃទី ២០ ខែឧសភា នេះ។

ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន របស់ខ្លួននៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១  ឱ្យដឹងថា កម្ពុជា រកឃើញអ្នកស្លាប់ដោយសារជំងឺCovid-19 ថ្មី ចំនួន ៥នាក់បន្ថែមទៀត និងអ្នកឆ្លងថ្មីមានចំនួន ៤១៥នាក់។ ចំណែកករណីព្យាបាលជាសះស្បើយមានចំនួន ៧៤៥នាក់។

គិតត្រឹមព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺCovid-19 សរុបចំនួនជិត ២ម៉ឺន ៤ពាន់នាក់ (២៣,៦៩៧) និង                   បណ្តាលឱ្យមានអ្នកស្លាប់សរុប ចំនួន ១៦៤នាក់។ ក្រសួងបញ្ជាក់ថា អ្នកជំងឺដែលព្យាបាលជាសះស្បើយសរុបចំនួន ១ម៉ឺន ៥ពាន់ ៧រយនាក់ (១៥,៧០០) និងករណីនាំចូលពីក្រៅប្រទេសមានចំនួន ៦៤០ នាក់។

ស្ថានភាពការឆ្លងរាលដាលជំងឺ Covid-19 ហាក់បានធូរស្រាលបន្តិច ដោយអាជ្ញាធរក្រុងភ្នំពេញ បានសម្រេចថា មិនមានតំបន់ក្រហម ទៀតឡើយ គឺមានតែតំបន់លឿនទុំ និងតំបន់លឿងតែប៉ុណ្ណោះ។

ប៉ុន្តែសេចក្ដីសម្រេចនេះ បានបន្តអនុវត្តវិធានការរដ្ឋបាល ដោយ ”តំបន់លឿងទុំ” សម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី២០ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ និង “តំបន់លឿង” សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស