35 C
Phnom Penh

សមត្ថកិច្ច​កំពុង​ស្វែងរក​ជនជាតិ​ចិន​៨​នាក់​ទៀត​ដែល​បាត់​ខ្លួន​ខណៈ​៣​នាក់​ស្លាប់​ក្រោយ​លិច​ទូក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ កំពុង​ស្វែងរក​ជនជាតិ​ចិន​ចំនួន ៨​នាក់​ទៀត​ដែល​បាន​បាត់​ខ្លួន​ដោយសារ​លិច​ទូក​កាលពី​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២ ខណៈ​ជនជាតិ ៣​នាក់​បាន​ស្លាប់​ក្នុង​ចំណោម ៤១​នាក់។

ករណី​លិច​ទូក​ចំនួន ០១​គ្រឿង​កាលពី​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២ ស្ថិត​នៅ​ចន្លោះ​ពយ​សារឿង និង​កោះតាង ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ ដែល​មាន​ផ្ទុក​មនុស្ស​ចំនួន ៤១​នាក់។

អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​នា​ថ្ងៃ​សៅរ៍ ទី​២៤ កញ្ញា ថា គិត​ត្រឹម​ថ្ងៃទី​២៤ ខែ​កញ្ញា នេះ សមត្ថកិច្ច​បាន​រក​ឃើញ​មនុស្ស​ចំនួន ៣៣​នាក់​ហើយ ក្នុង​នោះ​ស្លាប់ ៣​នាក់ ខណៈ​ជនជាតិ​ចិន ៨​ទៀត ក្រុម​ការងារ​ជួយ​សង្គ្រោះ​កំពុង​រុករក។

យ៉ាងណាក៏ដោយ ជនជាតិ​ចិន​ទាំង ៤១​នាក់​ដែល​លិច​ទូក​ក្នុង​ដែន​សមុទ្រ​កម្ពុជា​នោះ ទំនង​ជា​ពួកគេ​ចាញ់​បោក​មេខ្យល់​នាំ​មក​កម្ពុជា​ដោយ​ខុស​ច្បាប់ ខណៈ​ជនអន្តោប្រវេសន៍​បរទេស ជាពិសេស​ជនជាតិ​ចិន​ដែល​ចាញ់​បោក​មេខ្យល់​នាំ​មក​កម្ពុជា តែងតែ​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​មួយ​ចំនួន ដូចជា​អំពើ​បង្ខាំង​មនុស្ស ការ​ធ្វើ​ទារុណកម្ម​មនុស្ស​ដោយ​ខុស​ច្បាប់ បទល្មើស​សញ្ចរកម្ម និង​ការ​ជួញដូរ​មនុស្ស ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស