ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងអឺរ៉ុប អះអាងថា ពួកគេប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជួយអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ព្រមទាំងជួយពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ខណៈស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់។
ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា (German Embassy) បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី២៦ កញ្ញា សម្ដែងការស្វាគមន៍ចំពោះឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក Igor Driesmans ដែលបានមកបំពេញបេសកកម្មការទូតប្រចាំនៅប្រទេសកម្ពុជា។ ក្រៅពីសម្ដែងការស្វាគមន៍ហើយ ឯកអគ្គរដ្ឋទូតទាំងពីរក៏បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការដ៏រឹងមាំលើការជួយដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា រួមទាំងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយរក្សាសណ្ដាប់ធ្នាប់អន្តរជាតិដែលផ្អែកលើធម្មនុញ្ញនៃអង្គការសហប្រជាជាតិ។
ចំពោះកិច្ចសហប្រតិបត្តិការនេះ ឯកអគ្គរដ្ឋទូតទាំងពីរបង្ហាញជំនឿ និងសង្ឃឹមថានឹងមានការផ្លាស់ប្ដូរ និងផ្លែផ្កាជាច្រើនផងដែរ។
ហ្វេសប៊ុក German Embassy Cambodia៖ «ថ្ងៃនេះ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ Messerer បានស្វាគមន៍ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក Igor Driesmans ប្រចាំកម្ពុជា។ លោកឯកអគ្គរដ្ឋទូតទាំងពីរបានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងស្ថានទូតអាល្លឺម៉ង់ និងគណៈប្រតិភូសហភាពអឺរ៉ុប លើការជួយដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងរក្សាសណ្ដាប់ធ្នាប់អន្តរជាតិដែលផ្អែកលើធម្មនុញ្ញនៃអង្គការសហប្រជាជាតិ។ ពួកគេសង្ឃឹមថានឹងមានការផ្លាស់ប្ដូរជាផ្លែផ្កាជាច្រើនទៀត។»
ចំពោះអាណត្តិរបស់អ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សប្រចាំនៅកម្ពុជា គឺមានរយៈពេល ៣ឆ្នាំដែលត្រូវផ្លាស់ចេញម្តង៕