ក្រុមចារកម្មសហរដ្ឋអាមេរិក បានបញ្ចេញសេចក្តីរាយការណ៍របស់ខ្លួនជាថ្មីទៀតដែលទាក់ទងប្រទេសចិន កំពុងស្វែងរកការស្ថាបនាមូលដ្ឋានទ័ពរបស់ខ្លួននៅក្រៅប្រទេសថែមទៀតនៅបណ្ដាប្រទេសដែលជាកូនបំណុលរបស់ខ្លួនពាន់លានដុល្លារ និងជាប្រទេសមានចំណងទាក់ទងម៉ឺនឆ្នាំ។
ការវាយតម្លៃក្នុងសេចក្តីរាយការណ៍ប្រចាំឆ្នាំពីក្រុមភ្នាក់ងារនៃការិយាល័យរបស់នាយកមជ្ឈមណ្ឌលចារកម្មសហរដ្ឋអាមេរិក ដែលបានបោះពុម្ពផ្សាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបង្ហាញអំពីមហិច្ឆតាក្រុងប៉េកាំង ដែលមានផែនការពង្រីកមូលដ្ឋានទ័ពរបស់ខ្លួននៅទូទាំងពិភពលោក។
តាមការចុះផ្សាយរបស់ទស្សនាវដី្តអាមេរិកាំង Newsweek បានស្រង់សេចក្តីរាយការណ៍នោះមកចុះផ្សាយថា ប្រទេសចិន មានការពង្រីកមូលដ្ឋានទ័ពរបស់ខ្លួនឱ្យដល់គោលដៅ ដែលជាការពង្រឹងភូមិសាស្ត្រយោធា និងនយោបាយនៃប្រទេសដ៏ធំមួយនេះ។
ប្រទេសណាដែលធ្លាក់ក្នុងបំណុលចិន ហើយគ្មានលទ្ធភាពសងត្រឡប់ទៅឱ្យចិន វិញ គឺប្រទេសនោះជាគោលដៅដែលចិន ត្រូវទូទាត់ជាមួយនឹងការផ្ដល់ដីឱ្យចិន ជួលស្ថាបនាមូលដ្ឋានទ័ពរបស់ចិន។
ប្រទេសដែលស្ថិតក្នុងការសង្ស័យថាអាចផ្ដល់ឱ្យចិន ស្ថាបនាមូលដ្ឋានទ័ព មានកម្ពុជា មានភូមា គុយបា ប៉ាគីស្ថាន ប្រទេសដែនកោះ Equatorial Guinea ដែនកោះ Seychelles ប្រទេសស្រីលង្កា Tajikistan និង Tanzania។ ក្រៅពីប្រទេសទាំងអស់នេះ ក៏មានប្រទេសខ្លះទោះជាពុំជាប់បំណុលចិន ពាន់លានដុល្លារក្ដី ឱ្យតែប្រទេសនេះមានសម្ព័ន្ធភាពយោធាក៏ជាគោលដៅដែលចិន ចង់មានមូលដ្ឋានទ័ពរបស់ខ្លួនក្នុងប្រទេសនោះដែរ។
តាមប្រភពព័ត៌មានពីទស្សនាវដី្ត Newsweek ដែលស្រង់ការអះអាងពីក្រុមចារកម្មអាមេរិកាំង ប្រទេសចិន មានមូលដ្ឋានទ័ពពិតប្រាកដ និងជាផ្លូវការ គឺមានតែប្រទេស Djibouti មួយប៉ុណ្ណោះនៅទ្វីបអាហ្វ្រិក។ ចំណែកឯប្រទេសកម្ពុជា គឺមូលដ្ឋានទ័ពសមុទ្ររាម ក៏មានការសង្ស័យទៅថ្ងៃអនាគតអាចនឹងក្លាយជាមូលដ្ឋានទ័ពជើងទឹកចិន ដែរ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា បានច្រានចោលហើយអះអាងថា រដ្ឋធម្មនុញ្ញប្រទេសកម្ពុជា មិនអនុញ្ញាតឱ្យមានទ័ពបរទេសនៅលើទឹកដីកម្ពុជាដាច់ខាត ទោះជាកាលៈទេសៈណាក៏ដោយ។
ទោះជាបែបនេះក្ដី អ្នកនាំពាក្យស្ថានទូតចិន នៅអង់គ្លេស Liu Pengyu បានប្រាប់ Newsweek ថា សហរដ្ឋអាមេរិកមានមូលដ្ឋានទ័ពនៅពាសពេញពិភពលោក បែរជាមិនលើកឡើង ហើយបែរជាខ្វល់ដែលប្រជាជនចិន មាននៅទូទាំងពិភពលោក គឺចាំបាច់ណាស់ ពួកគេត្រូវការនាវាដឹកស្បៀង និងទំនិញទៅកាន់ប្រទេសទាំងនោះ។
អ្នកនាំពាក្យស្ថានទូតចិនរូបនេះបញ្ជាក់ថា ប្រទេសចិន ក៏មានសិទ្ធិដើម្បីការពារប្រជាជនចិន និងផលប្រយោជន៍ចិន ផងដែរ ហើយចិន ក៏មានគោលដៅដើម្បីជួយរក្សាសន្តិភាពតំបន់ និងអន្តរជាតិដែរ។ វាជាការផ្ទុយចំពោះសហរដ្ឋអាមេរិក ដែលពង្រាយទ័ពនៅបរទេសមានហេតុផលបង្កសង្គ្រាម។
៨០ភាគរយនៃប្រទេស ១៦៥ ជាកូនបំណុលចិន សុទ្ធតែក្រីក្រដែលពុំមានលទ្ធភាពសងប្រាក់ដើមឱ្យចិន។
ប្រាក់បំណុលរបស់ចិន ដែលផ្ដល់ឲ្យប្រទេសក្រីក្រទាំងនោះ គឺក្នុងគម្រោងខ្សែក្រវាត់មួយផ្លូវមួយ (BRI)។ សម្រាប់កម្ពុជា ក៏មានក្នុងចំណោមប្រទេសក្រីក្រ ៨០ភាគរយនៃកូនបំណុល ១៦៥ប្រទេសដែរ។
យោងតាមសេចក្តីរាយការណ៍ពី Aid Data នៃវិទ្យាស្ថានស្រាវជ្រាវនាសាកលវិទ្យាល័យ William and Mary នៅរដ្ឋ Virginia សហរដ្ឋអាមេរិក នៅពេលនេះ ចិនកំពុងតែពិបាកក្នុងការប្រមូលទាំងប្រាក់ដើម និងការប្រាក់ពីប្រទេសទាំងនោះ ព្រោះតែប្រទេសកូនបំណុលភាគច្រើនមិនមានលទ្ធភាពសងទៅឲ្យចិន វិញនោះទេ សូម្បីតែការប្រាក់ ក៏មិនបានដែរ។ ភាគច្រើនប្រទេសដែលមិនអាចបង្វិលសំណងទៅចិន វិញ ត្រូវបានអង្គការអាមេរិកាំង Aid data រកឃើញភាគច្រើននៅប្រទេសក្នុងទ្វីបអាហ្វ្រិក ហើយក៏មានប្រទេសនៅក្នុងអាស៊ីមួយចំនួនដែរ។
ប្រទេសនៅក្នុងតំបន់អាស៊ី ត្រូវបានអង្គការឃ្លាំមើលដំណើរការហិរញ្ញវត្ថុ និងសារព័ត៌មាន The Guardian ចុះផ្សាយថាក៏មានកម្ពុជាមួយដែរ។ ប្រទេសកម្ពុជាកំពុងដល់ពេលវេលាត្រូវសងបំណុលចិន តែប្រទេសក្រីក្រមួយនេះកំពុងតែជួបវិបត្តិហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។
ចំពោះប្រទេសពីរនៅក្នុងតំបន់អាស៊ីខាងត្បូង ដែលរដ្ឋាភិបាលថ្មីនៅក្នុងប្រទេសនេះមិនទាន់សម្រេចសងការប្រាក់ និងប្រាក់ដើមទៅឲ្យចិន នោះ គឺប្រទេសស្រីលង្កា និងប្រទេសប៉ាគីស្ថាន។ ក្រៅពីនេះ ប្រទេសភូមា និងលាវ ក៏ជំពាក់ចិនច្រើនសន្ធឹកណាស់ដែរ។
ទាំងប៉ាគីស្ថាន និងស្រីលង្កា ធ្លាប់ត្រូវបានចិន សាកល្បងជួលដីឆ្នេរសមុទ្រនៃប្រទេសទាំងពីរនេះដើម្បីស្ថាបនាមូលដ្ឋានទ័ពជើងទឹករបស់ចិន តែមិនអាចទៅរួច ដោយសារប្រទេសពីរនេះដោះដូររដ្ឋាភិបាល និងមេដឹកនាំថ្មី។ រដ្ឋាភិបាលថ្មីនៃប្រទេសពីរនេះ សម្រេចថាត្រូវពិនិត្យឡើងវិញនូវកិច្ចសន្យាទាំងអស់ដែលជាប់ជាបំណុលចិន។ ប្រទេសពីរនេះជាប់បំណុលចិន ពី ៣០ពាន់លានដុល្លារទៅជាង ៤០ពាន់លានដុល្លារសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិក មើលឃើញថា ចិនចង់ប្រជែងដណ្តើមឥទ្ធិពលនឹងសហរដ្ឋអាមេរិក ក្នុងនាមជាមហាអំណាចមួយនៅតំបន់អាស៊ី។
ប្រទេសដែលចិន ដាក់ទុនសង់ផែសមុទ្រទឹកជ្រៅជាមូលដ្ឋានពង្រាយទ័ពនាអនាគតកាល រួមមាន៖
- Hambantota, Sri Lanka: China’s largest port investment, strategically located, with positive relations and voting alignment with China.
- Bata, Equatorial Guinea: Heavily financed by China and strategically located on West Africa’s Atlantic coast, China may place a beThere on Africa’s future and economic potential.
- Gwadar, Pakistan: A strategic and economic partner for China, with high popularity among the public, and a flagship BRI country.
- Kribi, Cameroon: A strong contender with significant Chinese investment, and aligned voting and geopolitical positioning with China.
- Ream, Cambodia: Although official investment is small, the close ties between Cambodia’s elite and China suggest a likely PLAN facility.
- Vanuatu: China may aim to break containment and establish a base in the South/Central Pacific to counter concentric island chains.
- Nacala, Mozambique: A deepwater port with sizable Chinese investment, providing potential for a naval base location on East Africa’s coast.
- Nouakchott, Mauritania: Substantial Chinese investment and proximity to Europe and key chokepoints make it an attractive option៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

