32 C
Phnom Penh

នាយករដ្ឋមន្ត្រី​ថៃ ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​ក្រោយ​បំពេញ​ទស្សនកិច្ច​នៅ​រាជាណាចក្រ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពី​ជំនួប​ទ្វេភាគី​ក្នុង​ខួប ៧៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​នៃ​រាជាណាចក្រ​កម្ពុជា និង​រាជាណាចក្រ​ថៃឡង់ដ៍ រវាង​ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ​ដោយ​មិត្តភាព​រួសរាយ​កក់ក្តៅ ញញឹមញញែម នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បាន​ត្រឡប់​ទៅ​កាន់​មាតុភូមិ​វិញ​ដោយ​នាំ​ជាប់​ទៅ​ជាមួយ​នូវ​កិច្ចព្រមព្រៀង​ចំនួន ៧ ដែល​សារព័ត៌មាន​ថៃ ផ្សាយ​ថា​ជា​ជោគជ័យ​នៃ​កិច្ចប្រឹងប្រែង​ការទូត​ពី​អ្នកស្រី​សម្រាប់​ពលរដ្ឋ​ថៃ។

ពេល​វិល​ទៅ​ដល់​រាជធានី​បាងកក នា​រសៀល​ថ្ងៃទី​២៤ ខែ​មេសា អ្នកស្រី​នាយករដ្ឋមន្ត្រី​ត្រូវ​គ្រូពេទ្យ​បញ្ជា​ឲ្យ​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​វេលា​ម៉ោង ៩​យប់​ថ្ងៃ​ដដែល​នោះ។ អ្នក​ជំនិត​នឹង​អ្នកស្រី អធិប្បាយ​ថា អ្នកស្រី​នាយករដ្ឋមន្ត្រី​ថៃ ប្រឹង​ធ្វើ​ការងារ​ពេក​រហូត​ដល់​ហត់ហេវ អស់​កម្លាំង ដែល​ត្រូវការ​ការ​ពិនិត្យ​សុខភាព​ភ្លាមៗ។

កាសែត​ថៃ Thai News និង The Nation ផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​២៥ មេសា ថា ពលរដ្ឋ​ថៃ កំពុង​រង់ចាំ​ដំណឹង​អំពី​សុខភាព​អ្នកស្រី ខណៈ​ដែល​អ្នកស្រី​បាន​ធូរស្រាល​ម្តង​បន្តិចៗ។

ជំនួប​រវាង​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ឈាន​ដល់​ការ​ចុះ​កិច្ចព្រមព្រៀង​ចំនួន ៧ រវាង​រាជរដ្ឋាភិបាល​ទាំង​ពីរ៖

  • ទី​១ ចុះ​កិច្ចព្រមព្រៀង ចាត់ចែង ប្រើប្រាស់ ថែទាំ​ស្ពាន​មិត្តភាព​កម្ពុជា-ថៃឡង់ដ៍ បាន ណងអ៊ៀ​ន ស្ទឹងបត់;
  • ទី​២ កិច្ចព្រមព្រៀង ចាត់ចែង ប្រើប្រាស់ ថែទាំ​ស្ពាន បាន ប៉ាក់កាដ ប៉ុង ណាមរ៉ន ខេត្ត​ចន្ទបុរី;
  • ទី​៣ អនុស្សរណៈ​យោគយល់​គ្នា​លើ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​បរិស្ថាន;
  • ទី​៤ កិច្ច​សហប្រតិបត្តិការ​វិស័យ​អប់រំ​មុខជំនាញ​វិជ្ជាជីវៈ;
  • ទី​៥ កិច្ចព្រមព្រៀង​បញ្ជូន-ទទួល​ពលករ​ខ្មែរ​ចំណាកស្រុក;
  • ទី​៦ អនុស្សរណៈ​អំពី​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្នល់ជាតិ​លេខ​៥៧;
  • ទី​៧ សេចក្តី​សម្រេច​រួម​គ្នា​អំពី​និមិត្តសញ្ញា ឬ​ឡូហ្គោ​មិត្តភាព​ការទូត ៧៥​ឆ្នាំ​រវាង​ប្រទេស​ទាំង​ពីរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស