26.3 C
Phnom Penh

អ្នកវិភាគ​សិង្ហបុរី សង្កេត​ឃើញ​ថា​លោក តូ ឡាំ នឹង​នៅ​ជា​លេខា​បក្ស​វៀតណាម ៥​ឆ្នាំ​ទៅ​មុខ​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដំណឹង​ពី​ក្រុង​ហាណូយ វិញ បក្ស​កុម្មុយនីស្ត​យៀកណាម បាន​បើក​សម័យ​ប្រជុំ​បក្ស​ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២៧ ខែ​មករា ដោយ​អ្នកវិភាគ​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​នៅ​សិង្ហបុរី សង្កេត​ឃើញ​ថា លោក តូ ឡាំ នឹង​នៅ​ជា​លេខា​បក្ស​ដដែល ៥​ឆ្នាំ​ទៅ​មុខ​ទៀត។

ចំណុច​សំខាន់​សម្រាប់​អ្នក​តាមដាន គឺ​គេ​ចង់​ដឹង​ថា តើ​លោក តូ ឡាំ នឹង​ដើរ​គន្លង​ប្រធាន ស៊ី ជីនពីង ឬ​ទេ ដែល​ក្តោប​អំណាច​ក្នុង​ដៃ​ទាំងអស់​ក្នុង​ការ​គ្រប់គ្រង​ប្រទេស។ តាម​ប្រពៃណី បក្ស​កុម្មុយនីស្ត​យៀកណាម បែងចែក​អំណាច​តាម​គោលការណ៍​សសរ​កន្លោង​៤ ដើម្បី​ថ្លឹងថ្លែង​អំណាច​គ្នា​រវាង​លេខា​បក្ស ប្រធាន​បក្ស ប្រធាន​សភា​ប្រជាជន និង​នាយករដ្ឋមន្ត្រី។

កាលពី​ថ្ងៃទី​២៦ ខែ​មករា អ្នកស្រី ម៉ែន សំអន អនុប្រធាន​បក្ស​ប្រជាជន​កម្ពុជា ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​នៃ​រណសិរ្ស​សាមគ្គី​ដើម្បី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន​ទៅ​ជួប​អ្នកស្រី ប៊ុយ ធីមិញហយ (Bui Thi Minh Hoai) សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស ជា​ប្រធាន​រណសិរ្ស​បិតុភូមិ​យៀកណាម នៅ​ក្រុង​ហាណូយ។

អ្នកស្រី ម៉ែន សំអន បាន​ទៅ​ចូលរួម​អបអរ​សាទរ​ខួប​ទី​១៤ នៃ​សមាជ​បក្ស​កុម្មុយនីស្ត​យៀកណាម ហើយ​ក្នុង​ជំនួប​នោះ អ្នកស្រី​មិន​និយាយ​អ្វី​ក្រៅតែ​ពី​សម្ដែង​ការ​ដឹងគុណ គោរព​កោត​សរសើរ​ប្រទេស​យៀកណាម នោះ​ឡើយ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជា​ប្រពៃណី​ដើម្បី​ឲ្យ​សម្រេច​គោលដៅ​រួម​ពី​ឆ្នាំ​២០២៦ ដល់​ឆ្នាំ​២០៣១៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស